jump to navigation

កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ ថ្ងៃសុក្រ 9 ខែតុលា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback




នៅក្នុងឱកាសដែលពុទ្ធបរិស័ទខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរួមសាមគ្គី ជាឯកច្ឆ័ន្ទ កសាងឡើងនូវអង្គកឋិនទាន ទៅតាមកម្លាំងសទ្ធារបស់អស់លោក ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅគ្រប់ទីអារាមក្នុងរយៈពេលចំនួន១ខែ ចាប់ពីថ្ងៃទី០១រោជ ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកក្ដិក ឆ្នាំឆ្លូវ ឯកស័ក ព.ស.២៥៥៣ នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាដ៏ជ្រះថ្លាក្រៃលែងក្នុងការកសាងឡើងនូវអង្គកឋិនទានព្រះរាជទ្រព្យដ៏ធំមួយព្រមទាំងបានប្រារព្ធព្រះរាជពិធីចម្រើនព្រះបរិត្តនៅវេលារសៀលថ្ងៃច័ន្ទ០១រោជ ខែអស្សុជ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៩ ដើម្បីដង្ហែរយកទៅវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សាអស់រយៈកាល១ត្រីមាសក្នុងពុទ្ធសីមាវត្តស្វាយពពែរ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្ធព្រះរាជហ្ឬទ័យស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ធ្វើឲ្យព្រះរាជពិធីបុណ្យដែលបានរៀបចំឡើងនៅព្រះទីន័ងទេវាវិនិច្ឆ័យ។ យាង និងអញ្ជើញចូលរួមដង្ហែរព្រះរាជសកម្មភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ នៅក្នុងព្រះរាជពិធីបុណ្យដ៏ឧត្ដុងឧត្ដមនេះ មានសម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី សម្ដេចរាជបុត្រីព្រះអនុជ នរោត្ដម អារុណរស្មី សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស និងអ្នកម្នាង សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីព្រះបរមរាជវាំង៕

ស្រង់ចេញពីគេហទំព័រព្រះមហាក្សត្រ

_________________________________________________
ប្រកាសប្រហាក់ប្រហែល
១. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥១
២. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥២
៣. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៤
៤. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៧
៥. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៨
៦. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៩
៧. កឋិនព្រះរាជទ្រព្យ ព.ស.២៥៦០

មតិ»

1. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 12 ខែតុលា 2009

[…] _________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥១ ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ […]

2. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 26 ខែតុលា 2010

[…] _________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥១ ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ ៣. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ […]

3. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 26 ខែតុលា 2010

[…] ១. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ ៣. […]

4. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2013

[…] ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ ៣. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ ៤. កឋិន​ព្រះ​រាជ​ទ្រព្យ […]

5. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 13 ខែតុលា 2014

[…] ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ ៣. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ ៤. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៤ […]

6. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែវិច្ឆិកា 2015

[…] ២. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥២ ៣. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៣ ៤. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៥៤ […]

7. កឋិន​ព្រះ​រាជ​ទ្រព្យ ព.ស.​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 7 ខែវិច្ឆិកា 2016

[…] ២. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥២ ៣. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៣ ៤. កឋិនព្រះរាជទ្រព្យ ព.ស.២៥៥៤ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: