jump to navigation

ថៃ​បើក​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ ទាំង​រញ៉េ​រញ៉ៃ ថ្ងៃ​សុក្រ 23 ខែ​តុលា 2009

Posted by សុភ័ក្ត្រ in នយោបាយ, អាស៊ាន, ภาษาไทย.
trackback

បើកជាផ្លូវការហើយនៅព្រឹកនេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី១៥ នៅឯទីក្រុងឆៈអាំ-ហួហ៊ីន (ថៃ៖ ชะอำ-หัวหิน) ប្រទេសថៃ។ ប្រទេសថៃបានទទួលតំណែងជាប្រធានដល់ទៅពីរដង គឺកាលពីឆ្នាំកន្លងទៅរៀបចំកិច្ចប្រជុំលើកទី១៤ តែដោយសារស្ថានការណ៍នយោបាយដ៏ច្របូកច្របល់របស់ប្រទេសនេះ ជាហេតុធ្វើឲ្យមានពួកបាតុករអាវក្រហម ដែលគេជឿជាក់ថាស្មោះស្ម័គ្រនឹងអតីតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច ទក្សិណ ជិនវ័ត្រ មករំខានដល់កិច្ចប្រជុំនោះ ធ្វើឲ្យកិច្ចប្រជុំលើកទី១៤នោះត្រូវរំសាយ។

ថ្ងៃនេះ ប្រទេសថៃ បានដឹកនាំអង្គប្រជុំជាថ្មីម្ដងទៀត នៅទីកន្លែងដដែល ក្រោមការរឹតបន្តឹងសន្តិសុខ យ៉ាងខ្លាំងក្លា ដោយសារនាយករដ្ឋមន្ត្រីប្រទេសនេះ ខ្លាចមានបញ្ហាដូចកាលពីគ្រាមុនទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់ស្ដីពីការបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការលើកទី១៥ កាលពីព្រឹកមិញនេះ គឺថា ពិធីបើកហាក់ដូចជាមានភាពរញ៉េរញ៉ៃ បើទោះបីជាប្រទេសថៃខិតខំប្រឹងប្រែងបង្អួតប្រទេសខ្លួន និងការរៀបចំយ៉ាងសម្បើមអស្ចារ្យក៏ដោយ។ មុននោះមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍នានាដែលបណ្ដាលមកពីការរៀបចំរបស់ប្រទេសនេះ បានបណ្ដាលឲ្យរថយន្តដែលត្រូវដឹកនាំប្រតិភូប្រទេសលាវ ត្រូវក្រឡាប់ និងរថយន្តជាច្រើនទៀតជួបគ្រោះថ្នាក់ ដែលបណ្ដាលមកពីប្រទេសនេះរៀបចំផ្លូវមានខ្សែសម្រាប់តែប្រជុំអាស៊ាន និងធ្វើឲ្យអ្នកដំណើរផ្សេងៗទៀតច្រឡំផ្លូវ។

ប្រហែលនេះជាប្រវត្តិសាស្ត្រលើកទីមួយរបស់អាស៊ានទេដឹង ដែលការបើកប្រជុំនេះមានការអាក់ខានពីបណ្ដាលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាសមាជិករហូតដល់ទៅ៤ប្រទេសឯណោះ រាប់ទាំងមេដឹកនាំខ្មែរ លោក ហ៊ុន សែន ដែលមុននេះមិនយូរប៉ុន្មាន លោកបានធ្វើឲ្យកក្រើកទីក្រុងបាងកក ទាក់ទងទៅនឹងទំនាក់ទំនងរបស់លោក ជាមួយលោកអតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីអំណាច ទក្សិណ ជិនវ័ត្រ រួចមក ហើយដែលក្រុមពួកអ្នកសារព័ត៌មានថៃរកមុខលោកដូចបូស sic

បើទោះបីជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអស់ទាំងនោះអះអាងពីការរវល់ភារកិច្ចនៅតាមបណ្ដាប្រទេសរបស់ខ្លួន និងអ្នកខ្លះមានសុខភាពមិនអំណោយផលក៏ដោយ ក៏តាមមើលទៅកិច្ចប្រជុំគ្រានេះហាក់មិនមានការយកចិត្តទុកដាក់ប៉ុន្មានទេ ឬមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងនោះ ធុញទ្រាន់នឹងប្រទេសថៃ ឬធុញ ខ្ជិលជួបមុខលោកនាយករដ្ឋមន្ត្រីថៃវ័យក្មេងមុខឌឺទេដឹង ដែលកាលពីកិច្ចប្រជុំគ្រាមុនរត់គេចត្រឡប់ទៅស្រុកវិញទាំងប្រភិតប្រផើយ ហេហេ… មើលទៅកិច្ចប្រជុំគ្រានេះដូចជាយ៉ាងម៉េចមិនដឹងទេ។

សម្រាប់ថ្ងៃបើកកិច្ចប្រជុំលើកទី១៥នេះ មិនមានទេ ការថតរូបជុំគ្នាដូចពេលកន្លងទៅ ហេហេ… ចាំមកជួបជុំគ្នាអស់សិន។ បើទោះបីជាខំប្រឹងសើចញញឹមញញែមយ៉ាងណាក៏ដោយ កាលពីព្រឹកមិញនេះ ក៏គ្រានេះ លោកនាយករដ្ឋមន្ត្រីមុខឌឺថៃ អភិសិទ្ធិ វេជ្ជាជីវៈ ប្រហែលបើមិនខ្មាស់គេ ក៏លួចខ្មាស់ខ្លួនឯងដែរ។ សើចនេះប្រហែលជាសើចសេះទេដឹង លោក អភិសិទ្ធិ?

ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ានថតរូបជុំគ្នា ពីឆ្វេងទៅស្ដាំ ប្រធានាធិបតីឥណ្ឌូនេស៊ី សូស៊ីឡូ បាមបាង យុទ្ធោយូណូ, នាយករដ្ឋមន្ត្រីលាវ បួសន បុប្ផាវ័ន, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាប់ដូលល្លាហ៍ អាហម៉ាដ បាដាវី, ប្រធានាធិបតីហ្វីលីពីនស៍ ក្លូរៀ ម៉ាកាប៉ាហ្កាល អាររូយូ, នាយករដ្ឋមន្ត្រីសិង្ហបុរី លី ហ្សៀន លូង, នាយករដ្ឋមន្ត្រីថៃ អភិសិទ្ធិ វេជ្ជាជីវៈ, នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន ដុង, នាយករដ្ឋមន្ត្រីភូមា ឧត្ដមសេនីយ តៀន សៀន, ប្រមុខប្រ៊ុយណេ ហាស្សាណាល បូលគៀ, នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងអគ្គលេខាធិការអាស៊ាន សុរិន្ទ្រ ពិសសុវណ្ណ

_____________________________________________
ប្រកាសទាក់ទង
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. … ឬថា លេចចេញព្រាលៗទំនាក់ទំនងនយោបាយខ្មែរថៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៨ និង២៩ នៅវៀងចន្ទន៍

Advertisements

មតិ»

1. ទី​បំផុត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ក៏​បាន​ចាប់​ផ្ដើម « -:- កំណត់ហេតុ​សុភ័ក្ត្រ - ថ្ងៃ​សុក្រ 23 ខែ​តុលា 2009
2. The Cambodia Library - ថ្ងៃ​សៅរ៍ 24 ខែ​តុលា 2009

សូមសរសើរលោកពិតជាពូកែរកពត័មានល្អៗមកចុះផ្សាយមែន!

3. កម្ពុជបុត្រ - ថ្ងៃ​ពុធ 28 ខែ​តុលា 2009

មើលទៅអាស៊ានដួចជាគ្មានប្រយោជន៍អីទាល់តែសោះ។

4. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 10 ខែ​វិច្ឆិកា 2009
5. កម្ពុជា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២០ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
6. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គ្រា​ទី​១៩ បើក​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌូណេស៊ី « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
7. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​គ្រា​ទី​១៦ បាន​បើក​នៅ​ក្រុង​ហាណូយ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
8. ហាណូយ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​១៧ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
9. ចាការតា បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គ្រា​ទី​១៨ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
10. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី​២១ បើក​នៅ​ក្រុង​ភ្នំពេញ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012
11. ប្រ៊ុយណេ​បើក​ជា​ផ្លូវ​ការ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គ្រា​ទី​២២ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 28 ខែ​មេសា 2013
12. ភូមា​ចាត់​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៤ ជា​ប្រវត្តិសាស្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 11 ខែ​ឧសភា 2014
13. កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៣ បើក​នៅ​ប៊្រុយណេ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 11 ខែ​ឧសភា 2014
14. កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​២៥ បាន​ចាប់​ផ្ដើម​នៅ​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​វិច្ឆិកា 2014
15. កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៦ ចាប់​ផ្ដើម​នៅ​ម៉ាឡេស៊ី | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 29 ខែ​មេសា 2015
16. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 24 ខែ​វិច្ឆិកា 2015
17. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​កញ្ញា 2016

[…] ក៏បានចាប់ផ្ដើម ២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំង… ៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: