jump to navigation

ទៅ​លេង​ខេត្ត​កាញ្ចន​បុរី ថ្ងៃសៅរ៍ 21 ខែវិច្ឆិកា 2009

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
trackback

ព្រឹក​មិញ​នេះ​និស្សិត និង​គ្រូ​សាលា​ខ្ញុំ​បាន​នាំ​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​កាញ្ចន​បុរី (ថៃ៖กาญจนบุรี)។ ខេត្ត​កាញ្ចន​បុរី​ ជា​ខេត្ត​ធំ​មួយ​ភាគ​ខាង​លិច ប្រទេស​ថៃ​ដែល​មាន​ប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ភូមា មាន​ភូមិ​ប្រទេស​មួយ​ភាគ​ធំ​ជា​ព្រៃ​ភ្នំ និង​មាន​ផ្ទៃ​ដី​ប្រមាណ​១៩.៤៧៣​គីឡូម៉ែត្រ​ក្រឡា និង​មាន​រយៈ​ចម្ងាយ​ពី​ទីក្រុង​ទេព​មហា​នគរ (បាងកក) ប្រមាណ​១២៩​គីឡូម៉ែត្រ។ ខេត្ត​នេះ​ជា​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​ទាក់​ទង​នឹង​សង្គ្រាម​រវាង​ប្រទេស​ភូមា និង​ប្រទេស​ថៃ​ពី​អតីត​កាល ក៏​ដូច​ជា​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​ផង​ដែរ។

កន្លែង​ទេសចរណ៍​សំខាន់​ៗ​របស់​ខេត្ត​នេះ​មាន​ច្រើន​ណាស់ រួម​មាន​ស្ពាន​ឆ្លង​ទន្លេ​គ្វែ (ថៃ៖ แม่น้ำแคว) និង​កន្លែង​ថត​រឿង​​តំណាលសម្ដេចព្រះនរេឝួរ មហារាជ ដែល​ជា​ភាពយន្ត​ប្រវត្តិសាស្ត្រ​ថៃ​ដ៏​សម្បើម ហើយ​ដែល​ពួក​យើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​នេះ។

  • មឿង​កាញ្ចន៍ និង​រមណីដ្ឋាន​ទន្លេ​គ្វែ

ដោយ​សារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ផង ហេតុ​ដូច​នេះ​នៅ​ឯ​រមណីដ្ឋាន​ទន្លេ​គ្វែ​ដ៏​ល្បី​ឈ្មោះ​នេះ មាន​អ្នក​ទេសចរណ៍​ថៃ និង​បរទេស​ច្រើន​កុះ​ករ​សម្បើម​ណាស់ ចំណែក​ឯ​កន្លែង​ទេសចរណ៍​របស់​គេ​ក៏​រៀប​ចំ​បាន​ស្អាត​មែន​ទែន។ ដោយ​ពេល​វេលា​ខ្លី ពួក​យើង​នៅ​ទី​នោះ​មិន​បាន​យូរ​ប៉ុន្មាន​ទេ ដ្បិត​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៀត​ដើម្បី​ទៅ​ទស្សនា​កន្លែង​ថត​ភាព​យន្ត។ >> អាន​បន្ត


ផ្លូវ​ចូល​ក្រុង​ចាស់

កំពែង​ក្រុង​ចាស់ (សាង​ថ្មី)

ឈាបនដ្ឋាន​សង្គ្រាម​លោក​លើក​ទី​២

ទន្លេ​គ្វែ

ស្ពាន​ឆ្លង​ទន្លេ

រូបភាព​ផ្សេង​ៗ​ទៀត



____________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរី (ត​ចប់)
២. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២

Advertisements

មតិ»

1. សុភា - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

រូបចុងក្រោយគេណឹង ស្ពានអី ផ្លូវរទេះភ្លើងសោះណឹងណា។ ហើយទៅអង្គុយចឹង វាម៉ោ រត់អាមេចទាន់ទៅ?

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

នឹង​មិន​ស្ពាន ស្លាប់​ហើយ​អត់​ស្គាល់​ស្ពាន​ទេ​ហ្អី?
ខ្លាច​អី​នៅ​ម្ខាង​មុខ​ខ្ញុំ​នឹង​មនុស្ស​ដើរ​ឲ្យ​ពេញ​ប្រៀប​ទាំង​អស់​ហ្នឹង ទម្រាំ​រក​កន្លែង​ថត​អត់​មនុស្ស​បាន នេះ​នៅ​ចាំ​គេ​ដើរ​ចេញ​អស់​ផង ហេហេ…

2. វុឌ្ឍី វុឌ្ឍ - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

កាលពីឆ្នាំមុនគេនាំទៅលេង ហេហេបានជិះក្បូនឬស្សីលេងនៅទន្លេនឹងដែរ

សុភា - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

នៅស្រុកនេះគេជិះក្បូនកូកា

3. M|O|N|G|K|O|L - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

ក្រែងស្តេច​គេ​ឈ្មោះ​នរេសួន​តើអី? ទៅ​ចេញ​នរេគួរ​អីណាវិញ។ ឯងឡើង​វង្វង! ទោះបម្លែងជា​បាលី ក៏មិនទៅជា​សម្លេង​ “​គ” ដែរ។

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

តា​នឹង​សួរ​សំណួរ​ដដែល​ៗ!

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែវិច្ឆិកា 2009

ខ្ជិល​ឆ្លើយ​ហ៎ា 😛

M|O|N|G|K|O|L - ថ្ងៃសុក្រ 27 ខែវិច្ឆិកា 2009

ចុះបើ សម្លេង “ศ” វាស្មើ​នឹង​សម្លេង​ “ស” ក្នុងភាសាខ្មែរ។ ដឹង​ចេញក្បួន​មកពីណាទេ។

4. បណ្ឌិត - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

ដូចខ្វះកន្លែងថត តិចអាទេះភ្លើងកិនងាប់ អាវ៉ា

5. កេសី - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

ស្លាប់ហើយ ឯងឯនេះទើបតែត្រៀមថាទៅលេងក្នុងពេល Christmas នេះឯង ឯគេទៅដល់ ហើយមកវិញបាត់ទៅហើយ ។ ម្សិលម៉ិញទើបតែអានក្នុង lonely planet នេះឯង ។ ចុះមានទៅដល់ជ្រោះ Sai Yok Noi និង Erawan National Park និង Prasat Meuang Singh ឬ អត់? ខ្ញុំគិតថាចង់ទៅកន្លែងអស់នោះ ។

សុភ័ក្ត្រ - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

អត់​បាន​ទៅ​ទេ​បង ពេល​វេលា​ខ្លី​ពេក

6. កុមារចម្បាំង - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

ពូសុភ័ក្រ្ត នៅ បាងកកដែររឺ?

7. កុមារចម្បាំង - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

មានថតរូបក្មេងៗទុកមើលទេ ?

វុឌ្ឍី វុឌ្ឍ - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

កុំថាអីណា ខ្ញុំឃើញសំណួរនេះ ខ្ញុំផ្ទុះសំណើចតែម្តង ហាហាហា ហេតុអីបានត្រូវទៅថតរូបក្មេងៗទៅវិញ ហាហាហា 😀

បណ្ឌិត - ថ្ងៃពុធ 25 ខែវិច្ឆិកា 2009

មែនវាមិនទំនង!!! ថតរកងាប់អី?? វៗ គេថាតាភក្រ័ដូចពួកអាទេសចរច្រមុះស្រួចដែរ​សំលឹងមើលក្មេងលើផ្លូវអាក្រក់នោះទៅ 😀

8. sophat - ថ្ងៃ​ព្រហស្បតិ៍ 26 ខែវិច្ឆិកា 2009

មាន​បាន​ទៅ​ប្រាសាទ​ក្រុង​សិង្ហ​ប្រាសាទ​ខ្មែរ​នៅ​ជិត​ព្រំដែន​ភូមា​ឬ​ទេ?

9. កុមារចម្បាំង - ថ្ងៃ​ព្រហស្បតិ៍ 26 ខែវិច្ឆិកា 2009

ថតវាងាប់អាអី!!!! ខ្ញុំទៅទីណាខ្ញុំថតទីហ្នឹង។ ក្មេងម៉ាគគោក មិនដែលអើពើទេរឺ។
វុឌ្ឍី វុឌ្ឍៈ ព្រោះត្រូវតែថតអោយសព្វ បំណាច់មកដល់ទៅហើយ។
បណ្ឌិតៈ ងាប់កន្លែងទៅ លេបថ្នាំសំរើបទៅវាឡើងវិញហើយ។
គ្រាន់តែថតរូបក្មេងៗសោះថាសំលឹងក្នុងផ្លូវអាក្រក់ មិនមែននាំទៅអូតែល អូព្រៃ
ឯណា។
មានទៅស៊ីសាកេត ទៅអារ៉ាញ់ប្រថេត ទៅញ៉ាំបង្កងទេ ពូភ័ក្រ្ត។

បណ្ឌិត - ថ្ងៃសុក្រ 27 ខែវិច្ឆិកា 2009

ក្មេងសោះដឹងរឿងថ្នាំអីណាផង?? គ្រាន់បើបទពិសោធន៍ច្រើនណស់? គេគ្រាន់តែថា វៗ តើម៉េចក៍ប្រញាប់ដូចកាប៉ាល់ភ្លើងម៉េស??

សុភ័ក្ត្រ - ថ្ងៃសុក្រ 27 ខែវិច្ឆិកា 2009

ជួញ​តា​ក្មេង​វ៉ៃ​មែន​! 😀

10. ទៅ​លេង​ខេត្ត​កាញ្ចន​បុរី (ត​ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 26 ខែវិច្ឆិកា 2009

[…] បន្ទាប់​ពី​ពួក​យើង​បាន​ទស្សនា​​មឿង​កាញ្ចន៍ និង​រមណីដ្ឋាន​ទន្លេ​គ្… រួច​រាល់​ហើយ ពួក​យើង​ក៏​បន្ត​នាំ​គ្នា​មក​ទស្សនា​កន្លែង​ថ្មី​មួយ​ទៀត គឺ​ស្ទីឌីយូ​ថត​កុន​ខ្នាត​ធំ គឺ​រឿង​តំណាលសម្ដេចព្រះនរេឝួរ មហារាជ ដែល​ជា​រឿង​ប្រវត្តិសាស្ត្រ​ដ៍​ល្បី​ល្បាញ​មួយ​របស់​ប្រទេស​ថៃ។ […]

11. បណ្ឌិត - ថ្ងៃសៅរ៍ 28 ខែវិច្ឆិកា 2009

ហ្អាក់!!! មានអីត្រូវខ្លាច ហក់មកអាល្អិត….. :-p

12. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 4 ខែតុលា 2015

[…] ដោយ​កាល​ពី​គ្រា​ទី​១ គឺ​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា […]

13. សណ្ឋាគារ​ឥស្ទីន ហ្គ្រេនដ៍ សាទរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 12 ខែវិច្ឆិកា 2015

[…] ____________________________________________ អាន​ផង​ដែរ៖ ១. ទៅ​លេង​ខេត្ត​កាញ្ចន​បុរីជា​គ្រា​ទី​២ ២. សណ្ឋាគារ និង​ទី​កន្លែង​ស្នាក់​នៅ​នានា ៣. វាំងនុកកែវ ផារ៍ក វ្យូ […]

14. សណ្ឋាគារ​សម្រាន្ត​ផ្លេស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​មេសា 2016

[…] អានផងដែរ៖ ១. ទៅលេងបាងកកពីរថ្ងៃ ២. សណ្ឋាគារ […]

15. សណ្ឋាគារ AETAS បាងកក | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 8 ខែ​ឧសភា 2016

[…] អានផងដែរ៖ ១. ទៅបាងកក២ថ្ងៃ ២. សណ្ឋាគារ […]

16. សណ្ឋាគារ​កំពត​ឌីយ៉ាម៉ង់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 23 ខែមិថុនា 2016

[…] អានផងដែរ៖ ១. មកខេត្តកំពត ២. សណ្ឋាគារ […]

17. សណ្ឋាគារ​មូន ជូលី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 27 ខែមិថុនា 2016

[…] អានផងដែរ៖ ១. មកខេត្តព្រះសីហនុ  ២. សណ្ឋាគារ […]

18. សណ្ឋាគារ​កោះ​កុង​បេយ៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែមិថុនា 2016

[…] អានផងដែរ៖ ១. មកខេត្តកោះកុង ២. សណ្ឋាគារ […]

19. សណ្ឋាគារ​អូរ​ឈើ​ទាល | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 23 ខែកក្កដា 2016

[…] អានផងដែរ៖ ១. មកខេត្តព្រះសីហនុ  ២. សណ្ឋាគារមូន ជូលី ៣ សណ្ឋាគារ […]

20. Mövenpick Siam Hotel Pattaya | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 15 ខែតុលា 2016

[…] អានផងដែរ៖ ១. រីទ្រីតឯពទ្យា ២. សណ្ឋាគារ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: