jump to navigation

ស្វាគមន៍​លោក បួសន បុប្ផាវ័ន ថ្ងៃពុធ 25 ខែវិច្ឆិកា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

បួសន បុប្ផាវ័ន
ບົວສອນ ບຸບຜາວັນ

ឯកឧត្ដម បួសន បុប្ផាវ័ន [អាន​ថា៖ បួ-សន-បុប-ផា-វ៉ាន់] (លាវ៖ ບົວສອນ ບຸບຜາວັນ) កើត​នៅ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​១៩៥៤ នៅ​ភូមិ​តាវពួន, ស្រុក​សាឡាវ៉ាន់, ខេត្ត​សាឡាវ៉ាន់ ប្រទេស​លាវ។ លោក​គឺ​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​លាវ។

ការ​សិក្សា

លោក បួសន បាន​សិក្សា​ថ្នាក់​បឋម​សិក្សា​ និង​មធ្យម​សិក្សា​នៅ​ឯ​ខេត្ត​សាឡាវ៉ាន់ និង​ចម្ប៉ាស័ក ពី​ឆ្នាំ​១៩៦១ ដល់​១៩៧៤ និង​នៅ​ឯ​វិទ្យាស្ថាន​គណបក្ស​កុម្មុយនីស្ត ឯ​ទីក្រុង​មូស្គូ អតីត​សហភាព​សូវៀត ពី​ឆ្នាំ​១៩៨៦ ដល់​១៩៩០។

ប្រវត្តិ​នយោបាយ

នា​ឆ្នាំ​១៩៧០ មុន​ការ​ដួល​រលំ​ទីក្រុង​វៀងច័ន្ទន៍ លោក​គឺ​ជា​សកម្មជន​​និស្សិត​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​របប​ចាស់។

នាយករដ្ឋមន្ត្រី

លោក បួសន គឺ​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជំនាន់​ថ្មី​របស់​បក្ស​បដិវត្ត​ប្រជាជន​លាវ លោក​ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​វ័យ​៥២​ឆ្នាំ​ តាំង​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០០៦។ មុន​ពេល​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​លោក បួសន ធ្លាប់​បាន​បម្រើ​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​មួយ​តាំង​ពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០០៣។

ការ​លា​លែង​ពី​តំណែង

នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ បួសន បុប្ផាវ័ន បាន​លា​លែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​លាវ យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​លោក​បាន​ឲ្យ​ដឹង​ថា​មក​ពី​ហេតុ​ផល​បញ្ហា​គ្រួសារ។ បន្ទាប់​ពី​ការ​លា​លែង​របស់​លោក​ភ្លាម លោក ថងស៊ិង ថាំមៈវង់ ប្រធាន​រដ្ឋសភា​ជាតិ​លាវ​ក៏​ត្រូវ​បាន​គេ​ដាក់​ជំនួស។

ប្រែ​ផ្នែក​ខ្លះ​ពី​វីគី​ភាសា​អង់គ្លេស

 ___________________________________________
អាន​ផង​ដែរ
១. ພະນະທ່ານ ບົວສອນ ບຸບຜາວັນ ເຂົ້າຢ້ຽມຂໍ່ານັບເຈົ້າຊີວິດກຳປູເຈຍ
២. លាវ​មាន​នាយករដ្ឋមន្ត្រី​ថ្មី
៣. ស្វាគមន៍​លោក ថងស៊ិង ធម្មវង្ស

មតិ»

1. អូស្ទីន - ថ្ងៃពុធ 25 ខែវិច្ឆិកា 2009

ម៉េចហ្អែងដឹងច្បាស់ម៉េះ???

2. កួរ​ស្រូវ - ថ្ងៃសុក្រ 27 ខែវិច្ឆិកា 2009

wikipedia!!!

3. ພະນະທ່ານ ບົວສອນ ບຸບຜາວັນ ເຂົ້າຢ້ຽມຂໍ່ານັບເຈົ້າຊີວິດກຳປູເຈຍ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 1 ខែធ្នូ 2009

[…] ___________________________________________ អាន​ផង​ដែរ៖ ១. ស្វាគមន៍​លោក បួសន បុប្ផាវ័ន […]

4. ទី​បំផុត​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ក៏​បាន​ចាប់​ផ្ដើម « -:- កំណត់ហេតុ​សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែធ្នូ 2010

[…] យុទ្ធោយូណូ, នាយករដ្ឋមន្ត្រី​លាវ បួសន បុប្ផាវ័ន, នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី […]

5. លាវ​មាន​នាយករដ្ឋមន្ត្រី​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 24 ខែធ្នូ 2010

[…] ការ​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​​ឯកឧត្ដម  បួសន បុប្ផាវ័ន នា​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​អណត្តិ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នា​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​តែ​ប៉ុណ្ណោះ។ […]

6. ស្វាគមន៍​លោក ថងស៊ិង ធម្មវង្ស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 7 ខែ​មីនា 2011

[…] ជំនួស​លោក  បួសន បុប្ផាវ័ន […]

7. ថៃ​បើក​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ ទាំង​រញ៉េ​រញ៉ៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 29 ខែ​មេសា 2015

[…] យុទ្ធោយូណូ, នាយករដ្ឋមន្ត្រី​លាវ បួសន បុប្ផាវ័ន, នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: