jump to navigation

ខួប​ទី​៣៤ ថ្ងៃ​កំណើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ ថ្ងៃពុធ 2 ខែធ្នូ 2009

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ພາສາລາວ.
trackback

ថ្ងៃ​នេះ ០២ ធ្នូ ២០០៩ ដែល​កាល​ពី​៣៤​ឆ្នាំ​មុន​នេះ ប្រទេស​លាវ មិត្រ​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​កម្ពុជា ទោះ​គ្រប់​កាលៈទេសៈ​បាន​ពើប​នឹង​របត់​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​មួយ​គឺ​ការ​ដួល​រលំ​នៃ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ដំណើរ​កាន់​អំណាច​របស់​ក្រុម​អាវ​ក្រហម បៈថេដ (ប្រទេស) លាវ ចូល​កាន់​អំណាច​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ថ្ងៃ​នេះ​ឯង​ដែល​កាល​ពី​៣៤​ឆ្នាំ​មុន គឺ​ឆ្នាំ​១៩៧៥ ព្រះ​រាជ​អាណាចក្រ​លាវ ក្រោម​ការ​គ្រប់​គ្រង​របស់​ម្ចាស់​ជីវិត​លាវ សវាង វឌ្ឍនា (សូម​អាន​អត្ថបទ៖ សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ) ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ជា​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (សបប លាវ) ហើយ​ក៏​ជា​អវសាន​ថៃ​របប​របស់​ទ្រង់​ផង​ដែរ។

សម្រាប់​សបប​លាវ រយៈ​ពេល​៣៤​ឆ្នាំ​មក​នេះ បើទោះ​បី​ជា​ខុស​ពី​កម្ពុជា​ដែល​របប​រាជានិយម​មាន​វត្តមាន​ឡើង​វិញ រាជានិយម​នៅ​ប្រទេស​លាវ ហាក់​បី​ដូច​ជា​ឃ្លាត​ចាក​ឆ្ងាយ​ពី​សន្ដាន​ប្រជាជន​លាវ​អស់​ទៅ​ហើយ ទោះ​បី​មាន​ក្រុម​រាជ​វង្ស​លាវ​នៅ​មាន​ព្រះ​ជន្ម និង​មាន​សកម្មភាព​គួរ​សម​នៅ​ឯ​ក្រៅ​ប្រទេស​ក៏​ដោយ។

រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ​បច្ចុប្បន្ន​បាន​ និង​កំពុង​កសាង​សមត្ថភាព​ខ្លាំង​ក្លា ដើម្បី​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​ប្រជាជន​លាវ។ ការ​បើក​ចំហ​ប្រទេស​ទៅ​រក​ពិភព​ខាង​ក្រៅ ស្វាគមន៍​អ្នក​វិនិយោគ​បរទេស និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​លាវ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​រឹង​រឹត​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កុម្មយនីស្ត​លាវ​ទទួល​បាន​ការ​គាំទ្រ​ម្ដង​ហើយ​ម្ដង​ទៀត។

នៅ​សល់​តែ​ប្រមាណ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ សបប​លាវ នឹង​ប្រារព្វ​បើក​ការ​ប្រកួត​កីឡា​អាស៊ីអគ្នេយ៍ (ស៊ីហ្កេមស៍) លើក​ទី​២៥ ជា​ប្រវត្តិសាស្ត្រ​លើក​ទី​មួយ​នៃ​អតីត​ដែន​ដី​លាន​ដំរី​នេះ ជា​ព្រឹត្តិការណ៍​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ស្នាដៃ​ដ៏​ធំ​ធេង និង​សមត្ថភាព​គ្រប់​គ្រាន់​របស់​បក្ស​កុម្មុយនីស្ត​លាវ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​រយៈ​ពេល​៣៤​ឆ្នាំ​មក​នេះ។

ជយោ! ខួប​ទី​៣៤ ថ្ងៃ​កំណើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ!

______________________________________________________
អាន​ផង​ដែរ
១. ២​ធ្នូ បុណ្យ​ជាតិ ឬ​បុណ្យ​សម្លាប់​ជាតិ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: