jump to navigation

មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម ថ្ងៃសៅរ៍ 5 ខែធ្នូ 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ภาษาไทย.
trackback

ព្រះ​ចៅ​ផែន​ដី​ថៃ ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ ស្ដេច​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​ នា​ព្រឹក​មិញ​នេះ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​នៅ​ថ្ងៃ​នេះ។

ព្រះ​មហា​ក្ស័ត្រិយ៍​ថៃ ព្រះ​បាទ ភូមិពល អតុល្យតេជ ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ កាល​ពី​៨២​ឆ្នាំ​មុន គឺ​ជា​ព្រះ​មហា​ក្ស័ត្រិយ៍​ដែល​សោយ​រាជ្យ​យូរ​ជាង​គេ​បំផុត​ក្នុង​លោក គឺ​ជា​អង្គ​ក្ស័ត្រិយ៍​មួយ​រូប​ដែល​ប្រជា​រាស្ត្រ​ថៃ​គោរព​ស្រឡាញ់ និង​បូជា​យ៉ាង​ស្មោះ​ស្ម័គ្រ​ភ័ក្ដី ដូច​ព្រះ​។

នា​ព្រឹក​មិញ​នេះ ព្រះ​អង្គ​បាន​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​មក​មហា​សមាគម ឯ​ព្រះ​ទីន័ង​អម្រិន្ទ្រ​វិនិច្ឆ័យ ក្នុង​ព្រះ​បរម​រាជ​វាំង ដើម្បី​ព្រះ​រាជ​ទាន​វរោកាស​ឲ្យ​ព្រះ​បរម​រាជ​វង្ស មន្ត្រី​រាជការ សមាជិក​សភា​តំណាង​រាស្ត្រ ចូល​ថ្វាយ​បង្គំ​គាល់​ ដើម្បី​ថ្វាយ​ព្រះ​ពរ​ព្រះ​អង្គ។

នៅ​ឯ​​ខាង​ក្រៅ​វិញ​ប្រជារាស្ត្រ​ថៃ​ណែន​ណាន់​តាន់​តាប់​​អបអរ​សាទរ​នៅ​តាម​អង្គុយ​ដង​ផ្លូវ​ដើម្បី​ចង់​ជួប​ព្រះ​ភ័ក្ត្រ​ព្រះ​មហាក្ស័ត្រិយ៍​ជា​ទី​ស្រឡាញ់​របស់​​ពួក​គេ។ ប្រទេស​ថៃ​បាន​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្ស័ត្រិយ៍​របស់​ខ្លួន​រយៈ​ពេល​១០​យប់​១០​ថៃ នៅ​ទូទាំង​ប្រទេស៕


ព្រះ​មហាក្ស័ត្រិយ៍​ថៃ​ប្រថាប់​លើ​ព្រះ​បល្ល័ង្ក​ថ្លែង​អំណរ​គុណ​អ្នក​មក​ថ្វាយ​ព្រះ​ពរ​​ទ្រង់

ព្រះ​រាជ​កុមារ​ថៃ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្ស័ត្រិយ៍

រាជវង្សានុវង្ស​ថៃ

មន្ត្រី​រាជការ​ថៃ​ចូល​រួម​ថ្វាយ​ព្រះ​ពរ

កាំភ្លើង​ធំ​បាញ់​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្ស័ត្រិយ៍​ថៃ

ប្រជារាស្ត្រ​ថៃ​នៅ​តាម​ដង​ផ្លូវ​ថ្វាយ​ព្រះ​ពរ​ព្រះ​មហា​ក្ស័ត្រិយ៍​របស់​គេ

រូប​ថត​ពី៖ manager

_________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ពលរដ្ឋ​ថៃ​ចេញ​មក​ទទួល​ស្ដេច​នៅ​ថ្ងៃ​បុណ្យ​ឆ័ត្រ​មង្គល
២. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៣. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
៤. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៦. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៧. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍

មតិ»

1. Marann - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

Bravo khmuoy Sopheak bann sralanh protes chea yang nis Om saum sar soeur khmuoy ash pi duong chet . boeu khmer yoeung taing ash mean chet dauch khmuoy protes cheat yoeung noeung mean ana kot lo ar pro soeu chea men khan . Saum ar koun khmuoy samlanh bam phott

Pi Om srey robash khmuoy maneak

2. ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 6 ខែធ្នូ 2010

[…] […]

3. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច « ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែធ្នូ 2011

[…] […]

4. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម « ស្រែ​ខ្មុ - ថ្ងៃពុធ 5 ខែធ្នូ 2012

[…] […]

5. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

6. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃសៅរ៍ 6 ខែធ្នូ 2014

[…] […]

7. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: