jump to navigation

បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់​មេដាយ​សំរឹទ្ធ​២​បន្ថែម ថ្ងៃសុក្រ 18 ខែធ្នូ 2009

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្កេមស៍​២៥, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

  • កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​២

រសៀល​នេះ​ការ​ប្រកួត​កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៥ ឬ​វៀងច័ន្ទន៍​ហ្គេមស៍ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​លាវ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ។

ក្នុង​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នេះ​សម្រាប់​កម្ពុជា មាន​តែ​វិញ្ញសារ​ប៉េតង់​មួយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​មេដាយ គឺ​ក្នុង​ប្រភេទ​ការ​ប្រកួត​ជា​ក្រុម​៣​នាក់ គឺ​ក្រុម​បុរស​បាន​ទៅ​លើ កីឡាករ ​ចៅ រតនា​, ​គឹម វណ្ណា​ និង កីឡាករ ​ សូ រ៉ាន់ឌីណេ​ និង​ក្រុម​នារី​បាន​ទៅ​លើ កីឡាការិនី ​កែវ​ សុវណ្ណា​, ​ណុប ចលិកា​ និង​កីឡាការិនី ​អុំ ចន្ទ្រា​។

ប្រទេស​ថៃ​បាន​គ្រង​ជា​ម្ចាស់​មេដាយ​តាម​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេមស៍​ទី​២៥​នេះ​ និង​ជា​ម្ចាស់​មេដាយ​សរុប​ទៀត​ផង។ ឯ​លេខ​២​វិញ​បាន​ទៅ​លើ​វៀតណាម ទទួល​បាន​មេដាយ​មាស​៨៣ និង​ទី​៣ គឺ​ឥណ្ឌូណេស៊ី មេដាយ​មាស​៤៣។

ចំណែក​ឯ​ម្ចាស់​ផ្ទះ​លាវ​វិញ ក៏​ទទួល​បាន​កិត្តិយស និង​​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្ត្រ ដោយ​ទទួល​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​៣៣ និង​មេដាយ​សរុប​១១០​ប៉ុណ្ណោះ។ សម្រាប់​កម្ពុជា​យើង​វិញ​បាន​មេដាយ​សរុប​៤០ ដោយ​បាន​មាស​៣​មេដាយ។

ទាំង​នេះ​ជា​មេដាយ​សរុប​ដែល​ប្រទេស​ទាំង​១១​ទទួល​បាន៖

____________________________________________
អាន​ផង​ដែរ
១. អាន​ប្រកាស​ទាក់​ទង​ស៊ីហ្កេមស៍
២. ប៉េតង់​បន្ត​ផ្ដល់​មេដាយ​២ ខណៈ​វូស៊ូ​ផ្ដល់​មេដាយ​១​ថ្ងៃ​នេះ
៣. ប៉េតង់​ជូន​មេដាយ​មាស​មួយ​ទៀត​ហើយ
៤. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​ដំបូង​ពី​ប៉េតង់
៥. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ
៦. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន
៧. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន

Advertisements

មតិ»

1. ប៉េតង់​បន្ត​ផ្ដល់​មេដាយ​២ ខណៈ​វូស៊ូ​ផ្ដល់​មេដាយ​១​ថ្ងៃ​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] […]

2. ប៉េតង់​ជូន​មេដាយ​មាស​មួយ​ទៀត​ហើយ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

3. ថ្ងៃ​នេះ​កម្ពុជា​បាន​មេដាយ​មាស​ដំបូង​ពី​ប៉េតង់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

4. គឹម វណ្ណា « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] […]

5. ចៅ រតនា « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

6. សូ រ៉ាន់ឌីណេ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

7. កែវ សុវណ្ណា « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] […]

8. អុំ ចន្ទ្រា « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

9. ណុប ចលិកា « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសុក្រ 18 ខែធ្នូ 2009

[…] បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់… – ខែ ធ្នូ 18, […]

10. ព្រះភិក្ខុ រក្ខិតមនោ​ ថាច់លឹមស៊ី - ថ្ងៃសៅរ៍ 19 ខែធ្នូ 2009

ខ្ញុំបានឆ្ងល់ពាក្យថា ធម្មក្រក ពាក្យនេះបានថាម៉េច​ លោកបណ្ឌិត រដ្ឋសាភា មេត្តា ប្រោះ ជួយពន្យល់ឲ្យឲបានផង ។ ព្រោះអីខ្ញុំស្រាវជ្រាវច្រើដែរតែមិនទានបានជួបប្រទះនៅឡើយ (អំពីខ្ញុំព្រះភិក្ខុ រក្ខិតមនោ​ ថាច់លឹមស៊ី ប្រទេសវៀតណាម

11. ព្រះភិក្ខុ រក្ខិតមនោ​ ថាច់លឹមស៊ី - ថ្ងៃសៅរ៍ 19 ខែធ្នូ 2009

ខ្ញុំបានឆ្ងល់ពាក្យថា ធម្មក្រក ពាក្យនេះមានថាម៉េច ​ លោកបណ្ឌិត រដ្ឋសាភា មេត្តា ប្រោះ ជួយពន្យល់ឲ្យបានផង ។ ព្រោះអីខ្ញុំស្រាវជ្រាវច្រើដែរតែមិនទានបានជួបប្រទះនៅឡើយ (អំពីខ្ញុំព្រះភិក្ខុ រក្ខិតមនោ​ ថាច់លឹមស៊ី ប្រទេសវៀតណាម

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 19 ខែធ្នូ 2009

មិន​មាន​នរណា​ចេះ​ទេ ព្រះ​តេជ​ព្រះ​គុណ​អើយ!

ឫទ្ធី - ថ្ងៃអាទិត្យ 25 ខែកក្កដា 2010

សេចក្តី​បន្ថែម៖ តាម​វចនានុក្រម​បាលី-អង់គ្លេស ធម្មករក ជា a proper or regulation (standard) water-pot, i. e. a pot with a filter for straining water as it was used by ascetics.

ឫទ្ធី - ថ្ងៃអាទិត្យ 25 ខែកក្កដា 2010

ខ្ញុំ​បាន​ពន្យល់​អំពី​ពាក្យ​ដែល​ព្រះ​តេជ​ព្រះ​គុណ​ខំ​រក​នេះ នៅ​វ៉ិបសាយ​មួយ​កន្លែង​ទៀត ដូច​ត​ទៅ៖ ពាក្យ​នេះ មិន​មាន​ទេ​ក្នុង​វចនានុក្រម​ខ្មែរ តែ​ខ្ញុំ​ព្រះ​ករុណា​ឃើញ​មាន​នៅ​ក្នុង​សាស្ត្រា​មួយ​ច្បាប់ មាន​អត្ថបទ​ថា​ដូច​ត​ទៅ (ខ្ញុំ​ព្រះ​ករុណា​សរសេរ​តាម​អក្ខរាវិរុទ្ធ​វចនានុក្រម​ខ្មែរ​របស់​ពុទ្ធសាសនបណ្ឌិត្យ) « ព្រះ​អង្គ​យាង​ទៅ​ដល់​កុក្កដនាទី ទ្រង់​ចុះ​សម្រាក​ក្នុង​សាលវន បង្គាប់​ព្រះ​អានន្ទ​ឲ្យ​យក​សង្ឃាដី​មក​ក្រាល ហើយ​ទ្រង់​ផ្ទំ​ទៅ​បន្តិច ហើយ​ទ្រង់​ព្រះ​សម្រេក​ស្រេក​នូវ​ទឹក ហើយ​ទ្រង់​ត្រាស់​ប្រើ​អានន្ទ​ឲ្យ​យក​ធម្ម​ក្រក​ទៅ​ដង​ទឹក អានន្ទ​ក៏​បាន​ទៅ​ដង​ទឹក ទឹក​នោះ​ថ្លា​ល្អ​ណាស់ ដល់​ដង​ដាក់​មក​ក្នុង​ធម្ម​ក្រក​ហើយ ត្រឡប់​ទៅ​ល្អក់​មួយ​រំពេច …» ។
ដូច្នេះ យើង​អាច​គិត​បាន​ថា ធម្មក្រក​នេះ ជា​ភាជន៍​ម្យ៉ាង។ តាម​វចនានុក្រម​សៀម​ថា ธรรมกรก (ធម្មក្រក) (វចនានុក្រម​សៀម​ ឲ្យ​អាន​ថា ថាំ-ម៉ៈ-កៈ-រ៉ុក តាម​ប្រព័ន្ធ​សូរ​ស័ព្ទ​សៀម)។ ​បើ​តាម​ប្រព័ន្ធ​សូរ​ស័ព្ទ​ខ្មែរ ត្រូវ​ជា ធម្មករក អាន​ថា ធាំ-មៈ-កៈ-រ៉ក់ វិញ តែ​យូរៗ ទៅ​ បាន​ក្លាយ​ជា ធម្មក្រក (ធាំ-មៈ-ក្រក់) វិញ។ តាម​វចនានុក្រម​សៀម ថា ធម្មក្រក​ជា​តម្រង​ទឹក (หม้อกรองน้ำ) ជា​​គ្រឿង​ប្រើ​ប្រាស់​មួយ​ក្នុង​អដ្ឋបរិក្ខារ ។

12. kheavan - ថ្ងៃអាទិត្យ 20 ខែធ្នូ 2009

ខ្មែរបានចំណាត់ថ្នាក់លេខបីដែរបើរាប់ពីក្រោមឡើង។ នេះជារជ្ជកាលលោក

ហ៊ុនសែនដឹកនាំប្រទេស។ ហើយវានឹងក្លាយជាប្រវត្តិសាស្រ្តរហូត។

13. Khuon Ratana - ថ្ងៃអាទិត្យ 20 ខែធ្នូ 2009

លាវ ខ្លាំងណាស់ដែរហ្នឹង

14. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] នៅ​ឯ​ចុង​ឆ្នាំ​នេះ​វិញ គឺ​នៅ​ខែ​ធ្នូ​ឯណេះ រដូវ​ប្រកួត​កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៥​បាន​ចាប់​ផ្ដើម​នៅ​ឯ​ទីក្រុង​វៀងច័ន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​លាវ ខ្ញុំ​បាន​ឧទ្ទិស​អត្ថបទ​ជា​ច្រើន និង​តាម​ដាន​រាល់​ថ្ងៃ​ពី​ក្រុម​កីឡា​ករ​កម្ពុជា​យើង​ដែល​បាន​ទៅ​ចូល​រួម​ប្រកូត​កីឡា​នៅ​ទី​នោះ នឹង​បាន​អ័បដេត​ពី​ចំនួន​មេដាយ​ដែល​ខ្មែរ​យើង​ទទួល​បាន​ជា​រៀង​រាល់​ថ្ងៃ។ […]

15. វីរជន​មេដាយ​ទាំង​៣៩ នៅ​ស៊ីហ្គេមស៍​២៦ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 28 ខែវិច្ឆិកា 2011

[…] វីរជន​មេដាយ​ទាំង​៣៩ នៅ​ស៊ីហ្គេមស៍​២៦ ថ្ងៃ អាទិត្យ 27 ខែវិច្ឆិកា 2011 Posted by សុភ័ក្ត្រ in កីឡា, បុគ្គល​សំខាន់, ស៊ីហ្គេមស៍​២៦, អំពីស្រុកខ្មែរ. trackback ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ សម្រាប់​កីឡា​កីឡា​អាស៊ី​អគ្នេយ៍ ឬ​ស៊ីហ្គេមស៍​គ្រា​ទី​២៦ ដែល​បាន​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ឆ្នាំ​នេះ កម្ពុជា​យើង​ទទួល​មេដាយ​សរុប​ចំនួន​៣៩ នៅ​ចំពោះ​វិញ្ញាសារ​កីឡា​ទាំង​អស់​៩​ប្រភេទ។ បើ​ទោះ​បី​ជា​ឆ្នាំ​នេះ​កម្ពុជា​បាន​ទទួល​មេដាយ​តិច​ជាង​កាល​ពី​ស៊ីហ្គេមស៍​២៥ នៅ​ប្រទេស​លាវ​ក៏​ដោយ ជា​ថ្មី​ម្ដង​ទៀត ក្រុម​កីឡា​កម្ពុជា​គ្រប់​ៗ​គ្នា​បាន​ខិត​ខំ​បញ្ចេញ​អស់​សមត្ថភាព​ដើម្បី​លើក​ទង់​ជាតិ​កម្ពុជា​ឡើង​នៅ​ស៊ីហ្គេមស៍ បាន​ចំនួន​៣៩​ដង និង​ភ្លេង​នគរ​រាជ បាន​បន្លឺ​ឡើង​ចំនួន​៤​ដង​ដែរ (មេដាយ​មាស)។ […]

16. បិទ​ស៊ីហ្គេមស៍​២៧ ខ្មែរ​បាន​មេដាយ​លើស​មុន​តែ​៨​គ្រឿង​ប៉ុណ្ណោះ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 22 ខែធ្នូ 2013

[…] (ស៊ីហ្គេមស៍​) លើក​ទី​២៧ ២. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់…៣. បិទ​ស៊ីហ្គេមស៍​២៦ […]

17. ស៊ីហ្គេមស៍​ទី​២៨ បាន​បញ្ចប់ ខ្មែរ​បាន​មេដាយ​តិច​បំផុត​ហួស​ក្ដី​ស្មាន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែមិថុនា 2015

[…] (​ស៊ីហ្គេមស៍​) លើក​ទី​២៨ ២. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់…៣. បិទ​ស៊ីហ្គេមស៍​២៦ […]

18. ស៊ីហ្គេមស៍​ទី​២៩ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨​បាន | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែសីហា 2017

[…] និង​​តៃក្វាន់ដូ ៣. បិទ​ឆាក​ស៊ីហ្គេមស៍​២៥ ប៉េតង់​ផ្ដល់…៤. បិទ​ស៊ីហ្គេមស៍​២៦ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: