jump to navigation

ហ្លួង​សីហមុនី ព្រះ​រាជ​ទានតម្លើង​​ឋានន្តរ​ស័ក្តិ​​ជូន​សម្ដេច​ទាំង​បី​អង្គារ ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

បន្ទាប់​ពី​ទទួល​បាន​គោរមងារ​ដ៏​ខ្ពង់​ខ្ពស់​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០០៧​រួច​មក បច្ចុប្បន្ន​នេះ​អង្គ​សម្ដេច​ទាំង​បី​ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ខេមរ​ប្រទេស ត្រូវ​បាន​ព្រះ​មហាក្ស័ត្រិយ៍​​ប្រោស​ប្រទាន​តម្លើង​ឋានន្តរ​ស័ក្តិ​ទៀត​ហើយ។

នា​ថ្ងៃ​អង្គារ ៦​កើត​ ខែ​បុស្ស ឆ្នាំ​ឆ្លូវ​ឯក​ស័ក ព.ស.​២៥៥៣ ចុ.ស.​១៣៧១ ម.ស.​១៩៣១ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​ធ្នូ ព.ស.​២០០៩ នេះ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​បាន​សព្វ​ព្រះ​រាជ​ហ្ឬទ័យ ត្រាស់​បង្គាប់​តម្លើង​ឋានន្តរស័ក្តិ ថ្នាក់​ «នាយ​​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥» នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ីម ប្រធានព្រឹទ្ធសភា, សម្តេច​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះ​រាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ព្រះមហាក្ស័ត្រិយ៍​នៃ​កម្ពុជា សម្តេច​ចៅហ្វា​វាំង វរវៀងជ័យ​​អធិបតី​ស្រឹង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​នាំ​យក​ព្រះ​រាជ​ក្រឹត្យ និង​ស័ក្តិ ប្រគល់​ជូន​សម្តេច​ទាំង​បី នៅ​ក្នុង​ពិធី​ផ្លូវការ​ដោយ​ឡែកៗ​ពីគ្នា​។

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​សម្ដេច​ទាំង​បី​ជា​អ្នក​មាន​គុណ​ចំពោះ​ជាតិ មាតុភូមិ បាន​ដឹក​នាំ​ប្រជាជាតិ​កម្ពុជាទាំង​ផ្នែក​នីតិ​បញ្ញត្តិ និង​នីតិ​ប្រតិប័ត្តិ ដោយ​ទទួល​បាន​ការ​រីក​ចម្រើន និង​ជា​​ទី​​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រជារាស្ត្រ មាន​ស្វាមីភ័ក្តិ​ចំពោះ​រាជបល្ល័ង្ក ការពារ​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕


សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី
និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​នាំយក​ព្រះរាជក្រឹត្យ និង​ស័ក្តិ
ប្រគល់ ឋានន្តរស័ក្តិ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ
ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា

សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី
និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​នាំយក​ព្រះរាជក្រឹត្យ និង​ស័ក្តិ
ប្រគល់ ឋានន្តរស័ក្តិ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ
ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី
និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​នាំយក​ព្រះរាជក្រឹត្យ
និង​ស័ក្តិ ប្រគល់ ឋានន្តរស័ក្តិ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ
ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

___________________________________________________________
អាន​ផង​ដែរ៖
១. ព្រះមហាក្សត្រ​តម្លើង​ឋានន្តរសក្តិ​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ជូន​សម្តេច​ទាំង​បី
២. ហ្លួង​សីហមុនី ព្រះ​រាជ​ទាន​គោរមងារ​ថ្មី​ជូន​សម្ដេច​ទាំង​បី​អង្គារ
៣. ហ្លួង​សីហមុនី ព្រះ​រាជ​ទាន​ងារ​ជូន​សមាជិក​ជាន់​ខ្ពស់​ពីរ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា
៤. រូប​ថត៖ www.cen.com.kh

Advertisements

មតិ»

1. ហ្លួង​សីហមុនី ព្រះ​រាជ​ទាន​គោរមងារ​ថ្មី​ជូន​សម្ដេច​ទាំង​បី​អង្គារ « -:- កំណត់ហេតុ​សុភ័ក្ - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009
2. ហ្លួង​សីហមុនី ព្រះ​រាជ​ទាន​គោរមងារ​ថ្មី​ជូន​សម្ដេច​ទាំង​បី​អង្គារ « -:- កំណត់ហេតុ​សុភ័ក្ - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009
3. cambod1 - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

ចុះ​អាក្រោយ​ផ្កាយ​ផុត​លេខ​ហ្នឹង​គឺ​ស្អី​ទៀត ?

4. Original Lab - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

ឋានន្តរ​ស័ក្តិរបស់ពួក”សម្តេច​”កាន់តែខ្ពស់ទៅៗ រឺឯអ្នកក្រីក្រកាន់តែអស់ដីទៅៗ

5. ក្តាមសក - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

Now we have 15 stars!

6. kheavan - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

ហេហេ​ក្រោយផ្ដាយមាសទៅមានតែ ប្រទានព្រះអាទិត្យមាស ឬក៏មេឃមាស
ហាហា ស្ដាប់ហើយដូចជាចង់សើច។ ឃើញតែនៅក្រៅប្រទេសយូរមកប្រទេស
ម្ដងធ្វើរឿងមិនគួរច្រើនដល់ហើយ។ វាដូចជារឿងមិនគួរកើតចឹង ហេហេ ចុះម៉េច
មិនចែកដីអោយអ្នកក្រីក្រទៅ ចេះតែតំឡើងឋានៈនឹងបានប្រយោជន៍អីដល់រាស្ត្រ
ទៅ ៕ តែពីរ បីឆ្នាំទៀតខ្មែរជាប់លេខមួយខាងក្រក្រីហើយមើលទៅ។

7. រិនសារ៉ូ - ថ្ងៃ​ពុធ 23 ខែ​ធ្នូ 2009

ព្រះករុណាប្រហែលជាទ្រង់ឆ្វេងយល់អំពីបញ្ហាអ្វីមួយហើយមើលទៅទើបទ្រង់ប្រោសព្រះរាជទាននូវឋានដ៏ខ្ពង់ខ្ពស់បែបនិង។

8. កូនខ្មែរ-បារាំង - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​ធ្នូ 2009

“សម្ដេច​ទាំង​បី​ជា​អ្នក​មាន​គុណ​ចំពោះ​ជាតិ មាតុភូមិ “: មានគុណខាងកាត់ដីឲ្យ​យួន និងបង្កើនចំនួនអ្នកក្រីក្រ នៅស្រុកខ្មែរ !

9. cambod1 - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​ធ្នូ 2009

លើក​ចុង​ក្រោយ​មើល​ទៅ​ប្រហែល​ពាក់ទង់ជាតិទេដឹង?

10. ខ្មែរការពារខ្មែរ - ថ្ងៃ​សុក្រ 25 ខែ​ធ្នូ 2009

ក្រែងមានសក្ដិហើយតើ..ជូនសក្ដិអីទៀត?
កុំគិតពេកពីសក្ដិ!គេយកដីអស់់បន្តិចនៅព្រះវិហារ ផ្អើល!!!
ឯខាងកើតអស់់ប៉ុន្មានប៉ុន្មានទៅ!!! អត់់ដឹងឮ…ធើអីកយ!
អត់់ចាំបាច់់ផ្អើលអី..ព្រោះគេថៅកែយើង!..តែហ៊ានគេទាត់់ចោល
ហើយរឿងធំ!

11. ហ្លួង​សីហមុនី ព្រះ​រាជ​ទាន​ងារ​ជូន​សមាជិក​ជាន់​ខ្ពស់​ពីរ​រូប​របស់​គណបក្ស​ប្រជាជន​កម្ព - ថ្ងៃ​អាទិត្យ 14 ខែ​មិថុនា 2015

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: