jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ថ្ងៃអាទិត្យ 17 ខែមករា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

សួស្ដី​ប្រិយ​មិត្រ​អ្នក​តាម​ដាន​ប្លក់​នេះ​ជា​ទី​មេត្រី, ឆ្នាំ​២០០៩​បាន​កន្លង​ទៅ និង​ធ្មេច​បើក​ៗ​ជាង​កន្លះ​ខែ​ទៀត​ទៅ​ហើយ​សម្រាប់​ឆ្នាំ​២០១០​នេះ គិត​ទៅ​ម៉ោង​ដូច​ជា​ជិះ​អា​ប៉ារូម៉ាណូ​យ៉ាង​ម៉េច​ទេ លឿន​នោះ​លឿន​តាម​មិន​ជាប់។ សម្រាប់​ពេញ​មួយ​ឆ្នាំ​២០០៩​នេះ គឺ​ជា​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ជីវិត​ជា​និស្សិត​សា​ជា​ថ្មី និង​រស់​នៅ​លើ​ទឹក​ដី​ថៃ​ស្ទើរ​ពេញ​មួយ​ឆ្នាំ។ ដោយ​ឡែក​បណ្ដា​អ្នក​លេង​ប្លក់​ហាក់​ដូច​ជា​ធូរ​ស្បើយ ពេញ​មួយ​ឆ្នាំ​២០០៩​នេះ​ដោយ​អ​សកម្ម​រៀង​ៗ​ខ្លួន អ្នក​ខ្លះ​បាន​ត្រឹម​ផ្អើល​ដំបូង​រួច​ក៏​រលត់​សង្ខារ​ទៅ​វិញ​ក៏​មាន​ដែរ។ ណាស់​ហ្អើយ​ជីវិត​សត្វ​លោក​ចឹង​ឯង កុំ​គិត​ពី​រឿង​គេ គឺ​មក​គិត​រឿង​ប្លក់​នេះ​ល្អ​ជាង។

ចប់​ឆ្នាំ​២០០៩​នេះ ប្លក់​នេះ​មាន​កំណើត​បាន​៤​ឆ្នាំ​ហើយ ឃើញ​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​អ្នក​មក​បើក​មើល​ច្រើន​គួរ​សម និង​រហូត​មក​ដល់​ពេល​នេះ​មាន​ការ​ចូល​មើល​ចំនួន​​ជាង​១​សែន​៩​​​ម៉ឺន​ដង។ សរុប​ទៅ​​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​មាន​ចំនួន​បើក​មើល​ប្រមាណ​៧​ម៉ឺន​ដង ដោយ​ជា​មធ្យម​ប្រមាណ​ជាង​១៥០​ដង​ក្នុង​មួយ​ថ្ងៃ (អាន​ប្រកាសសរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៩)។

នៅ​ដើម​ឆ្នាំ​នេះ​រង្វង់​ខែ​មករា និង​កុម្ភៈ ខ្ញុំ​បាន​ដាក់​ប្រកាស​ភាគ​ច្រើន​ទាក់​ទង​នឹង​ទស្សនកិច្ច​សិក្សា​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​ច្រើន​កន្លែង​ទៅ​តាម​បណ្ដា​ខេត្ត​នានា​របស់​ប្រទេស​ថៃ​រួម​ទាំង​ទីក្រុង​បាងកក​ផង​ដែរ។ ជា​ថ្មី​ម្ដង​ទៀត សារព័ត៌មាន​ព្រៃ​នគរ​ក៏​បាន​យក​អត្ថបទ​ចាស់​ៗ​របស់​ខ្ញុំ​មួយ​ចំនួន​ទៅ​ចុះ​ដែរ ដែល​អត្ថបទ​ទាំង​នោះ​ទាក់​ទង​នឹង​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​ព្រៃ​នគរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ នៅ​ចុង​ខែ​មីនា ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ការ​នាំ​ប្អូន​ៗ​ខ្ញុំ​មក​លេង​បាងកក ឯ​​កាល​ពី​ដើម​ខែ​មេសា​វិញ ខ្ញុំ​បាន​ទៅ​​លេង​ប្រទេស​ភូមា ក្នុង​ដំណើរ​មួយ​ជា​ចំណែក​នៃ​ការ​សិក្សា​របស់​ខ្ញុំ​នៅ​ទី​នេះ។ ប្រកាស​ជា​ច្រើន​បាន​ដាក់​ទាក់​ទង​នឹង​ការ​ទៅ​ប្រទេស​ភូមា​នេះ ពេញ​មួយ​ខែ​មេសា រហូត​ដល់​ខែ​ឧសភា​ទៀត​ផង។

ខែ​មេសា ឧសភា ខ្ញុំ​បាន​ត្រឡប់​ទៅ​លេង​ប្រទេស​កម្ពុជា ហើយ​បាន​ហួស​បន្ត​ទៅ​លេង​ព្រៃ​នគរ ប្រទេស​វៀតណាម​ផង​ដែរ ប្រកាស​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ទៅ​លេង​ព្រៃ​នគរ​នៃ​ក៏​បាន​ដាក់​ផង​ដែរ កាល​ពី​ខែ​ឧសភា។ ជា​ពិសេស​រដូវ​ចូល​ឆ្នាំ​ខ្មែរ ខ្ញុំ​បាន​ទៅ​លេង​នៅ​កៀនស្វាយ និង​ឧដ្ដុង្គ​ផង​ដែរ។

ចាប់​ពី​ខែ​មិថុនា មក​ស្ថានការណ៍​នយោបាយ​កម្ពុជា​ថៃ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ ខ្ញុំ​ក៏​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​នេះ ជា​ពិសេស​អត្ថបទ​បែប​វិភាគ​មួយ​ចំនួន​ដូច​ជា៖ បរាជ័យ​ថៃឡេនដ៍!, ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ ជា​ដើម។ ក្រៅ​ពី​នេះ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ និង​ដាក់​អត្ថបទ​ចាស់​ជា​ច្រើន​ទាក់​ទង​នឹង​ប្រវត្តិ​នានា​នៃ​ការ​ធ្វើ​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​ជា​ដើម។

នៅ​ខែ​កក្កដា​វិញ ប្លក់​នេះ​ចាប់​ផ្ដើម​រន្ថើន​បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ចំនួន​ទាក់​ទង​នឹង​​ការ​បើក​អាកាសចរណ៍​ជាតិ​កម្ពុជា (ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាព​នៃ​អាកាសចរ​ជាតិ (?)) រហូត​មាន​អ្នក​មក​ខមមេនត៍​ជា​ច្រើន​ និង​អត្ថបទ​មួយ​ចំនួន​ត្រូវ​បាន​គេហទំព័រ​KI-Media ទៅ​ចុះ​ផ្សាយ​បន្ត​រហូត​ធ្វើ​ឲ្យ​បង្កើន​ចំនួន​អ្នក​ចូល​ទស្សនា​ថ្មី​ជា​ច្រើន​មក​កាន់​ប្លក់​នេះ។ អត្ថបទ សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ក៏​ទទួល​បាន​អ្នក​ពេញ​ចិត្ត​ច្រើន​ដែរ។

ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៩​នេះ​មក ខ្ញុំ​ព្យាយាម​ដាក់​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ក្នុង​មួយ​ថ្ងៃ។ នៅ​ក្នុង​ខែ​សីហា​មាន​ប្រកាស​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូច​ជា៖ តំណាល​រង្វង់​មូល​ក្បាល​ថ្នល់, មុខ​មាត់​ថ្មី​នៃ sopheak.net។ល។

នៅ​ខែ​កញ្ញា ខ្ញុំ​ក៏​បាន​ដាក់​ប្រកាស​ឡើង​វិញ Repost: ពួក​ល្មោភ​កាម​ បន្ទាប់​ពី​អ្នក​មក​មើល​ដដែល​ជា​ដដែល​ស្វែង​រក​ពាក្យ​មិន​សម​គួរ​នៅ​ទី​នេះ។ នៅ​ឯ​ខែ​តុលា​វិញ​ប្រកាស​ពីរ​ដែល​គួរ​ចាប់​អារម្មណ៍​មាន ទិញ​ម៉ាស៊ីន​ថត​ថ្មី Nikon D3000, តម្រួត​ចរាចរណ៍​ត្រូវ…

សម្រាប់​ខែ​វិច្ឆិកា​វិញ​ អត្ថបទ​ពេល​ដែល​ត្រូវ​បែក…! មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ជា​ពិសេស​ចំពោះ​រូប​ភាព​ដែល​ខ្ញុំ​បាន​ច្នៃ​ប្រឌិត​មួយ រវាង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ និង​ថៃ​ដើរ​បែរ​ខ្នង​គ្នា រហូត​មាន​គេ​យក​ទៅ​និយាយ​បន្ត និង​ចុះ​ផ្សាយ​បន្ត​ជា​ច្រើន។

នៅ​ឯ​ចុង​ឆ្នាំ​នេះ​វិញ គឺ​នៅ​ខែ​ធ្នូ​ឯណេះ រដូវ​ប្រកួត​កីឡា​អាស៊ី​អគ្នេយ៍​លើក​ទី​២៥​បាន​ចាប់​ផ្ដើម​នៅ​ឯ​ទីក្រុង​វៀងច័ន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​លាវ ខ្ញុំ​បាន​ឧទ្ទិស​អត្ថបទ​ជា​ច្រើន និង​តាម​ដាន​រាល់​ថ្ងៃ​ពី​ក្រុម​កីឡា​ករ​កម្ពុជា​យើង​ដែល​បាន​ទៅ​ចូល​រួម​ប្រកូត​កីឡា​នៅ​ទី​នោះ នឹង​បាន​អ័បដេត​ពី​ចំនួន​មេដាយ​ដែល​ខ្មែរ​យើង​ទទួល​បាន​ជា​រៀង​រាល់​ថ្ងៃ។

បើ​ពិនិត្យ​មើល​ប្រភព​អ្នក​ទស្សនា​គឺ​ចេញ​មក​ពី​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ បន្ទាប់​មក​អាមេរិក, ថៃ, បារាំង, អូស្ត្រាលី, វៀតណាម, ជប៉ុន, កាណាដា, ស្វីស និង​កូរ៉េ​ខាង​ត្បូង។ អ្នក​ទស្សនា​មាន​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​លោក​សរុប​មក​​៨៤​ប្រទេស​ឯណោះ។ ចប់​សង្ខេប​ព្រឹត្តិការណ៍​ក្នុង​ប្លក់​សុភ័ក្ត្រ សម្រាប់​ឆ្នាំ​២០០៩​នេះ​ត្រឹម​នេះ​ឯង។ សូម​អរគុណ​មិត្រ​ទាំង​ឡាយ ដែល​បាន​ចូល​មក​ទី​នេះ​ជា​ដរាប​រៀង​មក៕

________________________________________________
អាន​ផង​ដែរ
១. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៩
២. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​
៤. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ខ្ញុំ
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​
៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ
៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ
៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)

មតិ»

1. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] […]

2. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] […]

3. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០០៩ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 23 ខែមករា 2011

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្… ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ […]

6. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ខ្ញុំ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 16 ខែកក្កដា 2012

[…] […]

7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្… ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ […]

8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្… ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ […]

9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​កុម្ភៈ 2015

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្… ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ […]

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: