jump to navigation

ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ ថ្ងៃអាទិត្យ 21 ខែ​មីនា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

តាម​ការ​ឲ្យ​ដឹង​ព័ត៌មាន​ពី​គណៈ​កម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ និង​អន្តរជាតិ សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​ខាល ទោ​ស័ក ព.ស.​២៥៥៤​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ជា​ពិសេស​នៅ​ឯ​ទី​លាន​ដំរី ឯ​ខេត្ត​សៀមរាប អតីត​រាជធានី​នៃ​ចក្រ​ភព​ខ្មែរ​ដ៏​រុង​រឿង។

នេះ​ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​សម្រាប់​អ្នក​សៀមរាប ក៏​ដូច​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​នឹង​ទៅ​ទស្សនា​ខេត្ត​នេះ អាច​ទស្សនា​ព្រះ​រាជ​ពិធី​មហា​មង្គល​នេះ។

ព្រះ​រាជ​​បុណ្យ​ច្រត់​ព្រះ​នង្គ័ល គឺ​ជា​ព្រះ​រាជ​ពិធី​បុណ្យ​ដែល​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​នគរ​ភ្នំ មក​ម្ល៉េះ ដែល​ជា​និមិត្តរូប និង​សញ្ញាណ​សម្គាល់​ថា​រដូវ​វប្បកម្ម​បាន​ឈាន​ចូល​មក​ដល់​ហើយ។ ព្រះ​ចៅ​ផែន​ដី​ខ្មែរ បាន​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពិធី​ដ៏​មង្គល​របស់​ព្រះ​នគរ​នេះ ដោយ​ទ្រង់​បាន​យាង​ច្រត់​ព្រះ​នង្គ័ល ដោយ​អង្គ​ឯង។ សម័យ​ក្រោយ​ៗ​មក​តំណាង​ព្រះ​មហាក្ស័ត្រិយ៍​ជា​អ្នក​ច្រត់​នង្គ័ល តែ​ព្រះ​មហាក្ស័ត្រិយ៍​លោក​នៅ​តែ​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ដដែល។

កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ព្រះ​រាជ​ពិធី​បុណ្យ​នេះ​ក៏​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា ទូទាំង​ព្រះ​រាជ​អាណាចក្រ​ផង​ដែរ។ ចាប់​តាំង​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​បាន​រៀប​ចំ​ឡើង​វិញ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​នេះ ក្រៅ​ពី​ប្រារព្ធ​ជា​ទៀង​ទាត់​នៅ​ឯ​ទី​ព្រះ​ស្រែ​វាល​ព្រះ​មេរុ ក្បែរ​ព្រះ​បរម​មហា​រាជ​វាំង​ចតុម្មុខ​មង្គល ព្រះ​រាជ​ពិធី​នេះ​ក៏​ធ្លាប់​បាន​ប្រារព្ធ​ឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ព្រះ​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។

ឆ្នាំ​នេះ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នឹង​ត្រូវ​ចំ​ថ្ងៃ​អាទិត្យ​ទី​៤​រោច ខែ​ពិសាខ ឆ្នាំ​ខាល ទោ​ស័ក ព.ស.​២៥៥៤ គ.ស.​២០១០ ច.ស.​១៣៧២ ម.ស.​១៩៣២ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​០២ ខែ​ឧសភា៕

_______________________________________________________
អាន​ផង​ដែរ
១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល?
២. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣
៣. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៤. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៥. ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល
៦. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស
៧. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
៨. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

Advertisements

មតិ»

1. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

2. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្ - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

3. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

4. ជីវ័ណ - ថ្ងៃអង្គារ 23 ខែ​មីនា 2010

សៀមរាបប្រកដជាសប្បាយជាងភ្នំពេញ។

សុភ័ក្ត្រ - ថ្ងៃអង្គារ 23 ខែ​មីនា 2010

មែន​ហ្អី?

5. engsamnang - ថ្ងៃសៅរ៍ 27 ខែ​មីនា 2010

ចង់អោយមានណាស់ បើទៅរួចចង់អោយនាងនាងតួស្នំ អីផងពាក់បែបអប្សរាម៉ូតសក់យ៉ាងសោភា បែបខែ្មរអង្ឡរ ចាក់ផ្សាយតាមទូរទស្សន៌​​អោយឡូយ មិនអោយចាញ់ពួកថៃ។

6. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

7. ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

8. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស « - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

9. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល « -:- កំណត់ហេ - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: