jump to navigation

៣០ មេសា មរណភាព​ពួក​ចក្រពត្តិ​នៅ​ឥណ្ឌូចិន ថ្ងៃសុក្រ 30 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ថ្ងៃ​១៧ មេសា ១៩៧៥ ពួក​កុម្មុយនីស្ដ​ខ្មែរ​ក្រហម​បាន​ទទួល​ជ័យ​ជម្នះ​វាយ​រំលំ​លើ​របប​មួយ​ដែល​ដក​ដង្ហើម​រស់​ទាំង​ស្រុង​លើ​ពួក​ចក្រ​ពត្តិ ខណៈ​ដែល​ថ្ងៃ​៣០ មេសា ឆ្នាំ​ដដែល​នេះ​កង​ទ័ព​រំដោះ​វៀតណាម​បាន​វាយ​រំលំ និង​រំដោះ​វៀតណាម​ខាង​ត្បូង​រួប​រួម​ជា​វៀតណាម​តែ​មួយ​រហូត​មក​ដល់​បច្ចុប្បន្នុ។

៣០ មេសា ជ័យ​ជម្នះ​របស់​កង​ទ័ព​រំដោះ​វៀតណាម​គឺ​ពិត​ជា​មាន​អត្ថន័យ​ធំ​ធេង​ណាស់​សម្រាប់​ឥណ្ឌូចិន​ទាំង​មូល ដើម្បី​ឈាន​ទៅ​រក​ស្វ័យ​ឯករាជ្យ​ម្ចាស់​ការ​លើ​ជោគ​វាសនា​ប្រទេស​រៀង​ៗ​​ខ្លួន​នៅ​ថ្ងៃ​អនាគត បន្ទាប់​ពី​មាន​ការ​ឈ្លាន​ពាន​ពី​ពួក​ចក្រ​ពត្តិ​អស់​ជា​ច្រើន​ឆ្នាំ។

ដ្បិត​តែ​ជោគ​អាក្រក់​ធ្លាក់​មក​លើ​កម្ពុជា​តែ​ម្នាក់​ឯង​​បន្ទាប់​ពី​នេះ​មក​ហើយ​ក្ដី ឥស្សរភាព​នៃ​ឥណ្ឌូចិន​ក្រោយ​ឆ្នាំ​១៩៧៥ បាន​បង្ហាញ​ពី​ភាព​បរាជ័យ​ដ៏​ជូរ​ចត់​ និង​មហិច្ឆតា​ជ្រៀត​ជ្រែក​​ដ៏​ខ្មៅ​កខ្វក់​នៃ​ពួក​ចក្រ​ពត្តិ​​មក​លើ​តំបន់​ឥណ្ឌូចិន​នៅ​ដើម​សតវត្សរ៍​ទី​៧០។

៣៥​ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃ​នេះ​ដែល​ឥណ្ឌូចិន​ទាំង​មូល​បាន​ទទួល​ឥស្សរភាព និង​កំពុង​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បណ្ដើរ​ៗ​ដ៏​គួរ​ឲ្យ​កោត​សរសើរ៕

ស្ពាន​ព្រែក​ក្ដាម ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
3 comments

កាល​ពី​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​ទៅ​លេង​ភ្នំ​ឧដ្ដុង្គ ដែល​ត្រូវ​ឆ្លង​កាត់​ស្ពាន​ថ្មី​គឺ​ស្ពាន​ព្រែក​ក្ដាម​នោះ ពួក​យើង​បាន​នាំ​គ្នា​ជិះ​ឆ្លង​មើល​ស្ពាន ក៏​ដូច​ជា​ភ្ញៀវ​ទាំង​អស់​ដែល​ឆ្លង​កាត់​ទី​នេះ​ដែរ។

ស្ពាន​ព្រែក​ក្ដាម​ជា​ស្ពាន​ថ្មី​ទើប​នឹង​សាងសង់​រួច ដោយ​ក្រុមហ៊ុន​ចិន មើល​ទៅ​ស្អាត​ណាស់ និង​វែង​ផង​ទៀត។




______________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ឧដុង្គ
២. ស្ពាន​កោះ​ពស់
៣. ​ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​

វិសាខ​បូជា ព.ស.​២៥៥៤ ថ្ងៃពុធ 28 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីស្រុកខ្មែរ, English.
2 comments

ពិសាខបូជា ឬ​ វិសាខបូជា (អាន​ថា _ ខៈ​បូជា) ន. (បា. វិសាខ + បូជា) ឈ្មោះ​ពិធី​បុណ្យ ឬ​ការ​ធ្វើ​សក្ការ​បូជា​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ពិសាខ ជា​ថ្ងៃ​ដែល​ព្រះ​សក្យមុនី​សម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត, ទ្រង់​បាន​បរមាភិសម្ពោធិ, ទ្រង់​រលត់​ខន្ធ​ចូល​កាន់​បរិនិព្វាន, ធ្វើ​រំឭក​ដល់​ព្រះ​គុណ​របស់​ព្រះអង្គ, ជា​ការ​បូជា​ពិសេស​មួយ​យ៉ាង សម្រាប់​ពុទ្ធ​សាសនិកជន​ទាំង​បព្វជិត​ទាំង​គ្រហស្ថ​នាំ​គ្នា​ធ្វើ​រាល់​ឆ្នាំ, រាប់​ថា​ជា​បុណ្យ​សម្រាប់​ពុទ្ធ​សាសនាៈ ថ្ងៃ​ពិសាខ​បូជា, ធ្វើ​ពិសាខ​បូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)

ឆ្នាំ​នេះ​វិសាខ​បូជា ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៨ ខែ​មេសា ឆ្នាំ​២០១០

ប្រវតិ្តបុណ្យវិសាខបូជា ថ្ងៃអង្គារ 27 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
1 comment so far

ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់​សម្រាប់​រំឮក​ដល់​ព្រះ​ពុទ្ធ​សមណគោត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​​ប្រកបដោយ​ជំនឿ​ថា ជាម​ហាកុសល​ដ៏​ប្រសើរ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ​ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់ទុកក្នុងគម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ៖
          ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
          ២-​ទ្រង់​ត្រាស់​ដឹង​អនុត្ដរសម្មាសម្ពោធិញ្ញាណ
          ៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន

សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ

សេចក្ដី​ថា៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​)។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យថា “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី។

ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំង​ប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្មនេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ជា​វេលា​ទំនេរ​ផង។ (ច្រើន​ទៀត…)

បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម ថ្ងៃចន្ទ 26 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ, ภาษาไทย.
18 comments

កកន៖ ប្រិយមិត្រជាទីមេត្រី! ខ្ញុំធ្លាប់បានចុះផ្សាយមួយចំនួនហើយ ប្រកាសស្ដីអំពី “រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម, ខែត្រវិបុលសង្គ្រាម” ដែលសុទ្ធសឹងជាខែត្រខ្មែរ ធ្លាប់ត្រូវបានប្រទេសសៀម កាលណោះ (បច្ចុប្បន្នប្រទេសថៃ) កាន់កាប់អស់រយៈពេលយ៉ាងយូរឆ្នាំ រហូតដល់ជនជាតិសៀម ទាំងនោះ យល់ច្រឡំរាប់បញ្ចូលជាដែនប្រទេសគេទៅហើយ។ ការដែលរាជការខ្មែរបានត្រឡប់កាន់កាប់ផែនដីទាំងនោះមកវិញ មិនមែនជាការចៃដន្យទេ ពោលគឺចេញមកអំពីកម្លាំងញើសឈាមយ៉ាងអង់អាចនៃបណ្ដាព្រះមហាក្ស័ត្រិយ៍ និងឥស្សរជនខ្មែរដទៃៗទៀតរាប់មិនអស់។

ថ្ងៃនេះ ខ្ញុំសូមលើកជូនប្រកាសមួយទៀត ស្ដីអំពីខែត្រដែនមួយទៀតនៃផែនដីខ្មែរដែលធ្លាប់ត្រូវបានប្រទេសសៀម កាលណោះកាន់កាប់ដែរ ពោលគឺខែត្រកោះកុងបច្ចុប្បន្ន (សម័យនោះ រាជការសៀម មិនមែនកាន់កាប់ខេត្តកោះកុងបច្ចុប្បន្ននេះទាំងស្រុងទេ ពោលគឺក្រុងកោះកុង (បច្ចុប្បន្នក្រុងខេមរភូមិន្ទ) និងភាគមួយផ្នែកប៉ុណ្ណោះ)។

កាលណោះរាជការសៀមបានផ្លាស់ហៅខែត្រនោះថា «បច្ចន្តគិរីខែត្រ»។ សម្ដេចព្រះសង្ឃរាជ ជួន ណាត លោកក៏ធ្លាប់បានមានព្រះរាជបនួលអំពីរឿងនេះដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ខ្ញុំសូមអញ្ជើញលោកអ្នកតាមដានអាន អត្ថបទដូចខាងក្រោមនេះ៖

ខេត្តបច្ចន្តគិរីខែត្រ អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ

បច្ចន្តគិរីខែត្រ (ថៃ៖ ปัจจันตคิรีเขตร) គឺជាអតីតក្រុងមួយនៃអាណាចក្រខម (ថៃប្រើពាក្យខម ជំនួសពាក្យ ខ្មែរ) ថៃសៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខែត្រជាប់ប្រទល់ដែនសមុទ្ទ មានភាពសំខាន់ដូចគ្នានឹងខេត្តចន្ទបុរី (ថៃ៖ จันทบุรี) និងខេត្តត្រាត (ថៃ៖ ตราด) ពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងកោះកុង នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខេត្តជយបុរី (លាវ អានថា សៃយៈប៊ុរី) និងខេត្តចម្ប៉ាស័ក កាលគ.ស.១៩០៤។

ប្រវត្តិ

តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាត។

នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រ ដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់ថៃ ដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសខ្មែរ និងប្រទេសយួន។

ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រ ក៏គឺដើម្បីឲ្យជួននឹងក្រុង ប្រចួបគីរីខ័ន្ធ (ថៃ៖ ประจวบคีรีขันธ์) ដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។


ទីតាំងក្រុងទាំងពីរនៅលើកូអឌីនេភូមិសាស្ត្រ

មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គចៅ សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាត ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។

តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃ ដោយលើកកងទ័ពមកដេញទាហានថៃឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃមានបញ្ហាទ្វេឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។

នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះ ដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រ ចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។ (អានភាគបញ្ចប់)

____________________________________________________
អានផងដែរ
១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. ខែត្រវិបុលសង្គ្រាម
៣. គ្រាមួយនៃប្រវត្តិសាស្ត្រ
៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់)
៥. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

រាំ​វង់? ថ្ងៃអាទិត្យ 25 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.
6 comments

លោក​អ្នក​សាក​ល្បង​ពិនិត្យ​មើល​វីដេអូ​យូធូប​ខាង​ក្រោម​នេះ​ល​ទៅ​មើល។ បទ​ដែល​គេ​ច្រៀង គឺ​ប្រហែល «អារ៉ាប់​ពីយ៉ា»? ចង្វាក់​រាំ​វង់ ឬ​មិន​មែន តែ​បើ​សង្កេត​មើល​ចង្វាក់​រាំ ហាក់​ដូច​រាង​កន្ត្រាក់​លោត​ៗ ស្រដៀង​មិត្រ​ជិត​ខាង​យើង​រាំ​ដែរ នេះ​ជា​រាំ​វង់​ខ្មែរ មែន​ហី​អី? ខ្ញុំ​មិន​ច្បាស់​ដែរ មិន​មាន​ជំនាញ​ខាង​នឹង​ទេ៕

ស្ពាន​កោះ​ពស់ ថ្ងៃសៅរ៍ 24 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីស្រុកខ្មែរ.
9 comments

កាល​ពី​ទៅ​លេង​ក្រុង​ព្រះ​សីហនុ​ នា​ដើម​ខែ​មេសា នេះ ខ្ញុំ​ក៏​បាន​ឆ្លង​ទៅ​លេង​កោះ​ឫស្សី​ផង​ដែរ។ មិន​ដឹង​ជា​ប៉ុន្មាន​ដង​ទៅ​ហើយ​ទេ ដែល​ខ្ញុំ​បាន​ទៅ​លេង​កោះ​នេះ។

នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​ទៅ​កោះ​ឫស្សី​នោះ ខ្ញុំ​ក៏​បាន​ឆ្លង​កាត​ការដ្ឋាន​ធ្វើ​ស្ពាន​ឆ្លង​សមុទ្ទ​ដ៏​ធំ​របស់​កម្ពុជា ឆ្ពោះ​ទៅ​កាន់​កោះ​ពស់ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​របស់​រុស្សី​មួយ។

សំណង់​នេះ​កំពុង​ត្រូវ​បាន​សាងសង់​យ៉ាង​ញ៉ាប់​ដៃ​ជើង និង​មើល​ទៅ​អស្ចារ្យ​សម្បើម​ណាស់។ នៅ​ពេល​ស្ពាន​សាង់សង់​ចប់ ចាំ​ជិះ​ទៅ​លេង 😀

ការដ្ឋាន​សាងសង់​ស្ពាន​កោះ​ពស់



________________________________________________
អាន​ផង​ដែរ
១. មក​ដល់​ព្រះ​សីហនុ​ក្រុង
២. ទស្សនា​កោះ​ឫស្សី និង​មក​ភ្នំពេញ​វិញ
៣. ស្ពាន​ព្រែក​ក្ដាម
៤. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី​៥​​ចាប់​សាងសង់

%d bloggers like this: