jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ ថ្ងៃ​អាទិត្យ 11 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

មហាសង្ក្រាន្តឆ្នាំខាល ទោស័ក
ចុល្លសករាជ ១៣៧២ – មហាសករាជ ១៩៣២
ពុទ្ធសករាជ ២៥៥៤ – គ្រឹស្តសករាជ ២០១០

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៣ ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំខាល ទោស័កតទៅចូលពុទ្ធសករាជ ២៥៥៤។

នឹងគណនាឆ្នាំខាល ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១០ វេលាម៉ោង ៧ និង ៣៦ នាទី ព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រទីបួននៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន លម្អនៅព្រះកាណ៌ដោយសៀត ផ្កាចម្ប៉ា អភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ ទឹកដោះស្រស់ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់ឈរលើខ្នង គទ្រភៈ (សត្វលា) ដែលជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហ្ឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។

  • ថ្ងៃពុធ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១០ វេលាម៉ោង ៧ និង ៣៦ នាទីព្រឹក ជាថ្ងៃចូលឆ្នាំខាល ទោស័ក។
  • ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ ២០១០ ជាវារៈ វ័នបត។
  • ថ្ងៃសុក្រ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ ២០១០ នៅវេលាម៉ោង ១១ និង ១៨ នាទី ៣៦ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំខាល ទោស័ក ចុល្លសករាជ ១៣៧២ និងមហាសករាជ ១៩៣២ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកទឹកដោះស្រស់ ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ភពព្រះអង្គារ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣បង្អុរទឹកភ្លៀង៣០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ១២០មេ ព្រៃហេមពាន្ត៩០មេ មហាសមុទ្ទ៦០មេ ជម្ពូទ្វីបមនុស្សលោក៣០មេ។ ភ្លៀងដើមឆ្នាំល្អ កណ្ដាលឆ្នាំភ្លៀងច្រើន និងចុងឆ្នាំភ្លៀងតិច។
  • កែនធារាទិគុណរៈ ឆ្នាំនេះមានកេណ្ឌសូន្យ (០) អាបោធាតុចុះទំនាយថា នឹងមានអាកាសធាតុត្រជាក់ជាងរាល់ឆ្នាំ។

ទឹកជំនន់ និងទឹកទន្លេៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានជាមធ្យម គឺមានកម្រិត ៨លើ១៦ គឺមានសំណល់៨ ទឹកមានជាមធ្យម។

  • កែនធញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌសូន្យ (៥) ឈ្មោះថាវិបត្តិ ទំនាយថា ស្រូវ សំណាប ស្រែចម្ការនឹងកើតមាន កិមិជាតិ (ដង្កូវក្រា ដង្កូវដួង មេអំបៅសត្វល្អិត) បានតែពាក់កណ្ដាលខូចអស់ពាក់កណ្ដាល។ ស្រុកទេសថានឹងកើតកលិយុគ យុទ្ធសង្គ្រាម ប្រហារជីវិតគ្នាឥតខ្លាចស្លាប់ច្រើននិរាសប្រាសចាកគ្នាជាច្រើនលើកច្រើនសារ បើតាមទំនាយកេណ្ឌធញ្ញាហារ ផលដំណាំ និងស្រុកទេសមានសភាពអាក្រក់ជាងកន្លងមក។

ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់លោកអ៊ឹម បុរិណរ៍

____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៦. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៧. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៨. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
៩. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១០. មហាសង្ក្រាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១

Advertisements

មតិ»

1. សួស្តីឆ្នាំថ្មី ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ « កម្រងអនុស្សាវរីយ៍ - ថ្ងៃ​អង្គារ 13 ខែ​មេសា 2010
2. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 23 ខែ​មីនា 2011
3. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 23 ខែ​មីនា 2011
4. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 23 ខែ​មីនា 2011
5. មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 12 ខែ​មេសា 2011
6. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 31 ខែ​មីនា 2012
7. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 31 ខែ​មីនា 2012
8. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ « ស្រែ​ខ្មុក - ថ្ងៃ​ពុធ 11 ខែ​មេសា 2012
9. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 5 ខែ​មេសា 2013
10. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013
11. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 13 ខែ​មករា 2014
12. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 11 ខែ​មេសា 2014
13. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃ​សៅរ៍ 11 ខែ​មេសា 2015
14. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 11 ខែ​មេសា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: