jump to navigation

បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម ថ្ងៃចន្ទ 26 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ ប្រិយមិត្រជាទីមេត្រី! ខ្ញុំធ្លាប់បានចុះផ្សាយមួយចំនួនហើយ ប្រកាសស្ដីអំពី “រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម, ខែត្រវិបុលសង្គ្រាម” ដែលសុទ្ធសឹងជាខែត្រខ្មែរ ធ្លាប់ត្រូវបានប្រទេសសៀម កាលណោះ (បច្ចុប្បន្នប្រទេសថៃ) កាន់កាប់អស់រយៈពេលយ៉ាងយូរឆ្នាំ រហូតដល់ជនជាតិសៀម ទាំងនោះ យល់ច្រឡំរាប់បញ្ចូលជាដែនប្រទេសគេទៅហើយ។ ការដែលរាជការខ្មែរបានត្រឡប់កាន់កាប់ផែនដីទាំងនោះមកវិញ មិនមែនជាការចៃដន្យទេ ពោលគឺចេញមកអំពីកម្លាំងញើសឈាមយ៉ាងអង់អាចនៃបណ្ដាព្រះមហាក្ស័ត្រិយ៍ និងឥស្សរជនខ្មែរដទៃៗទៀតរាប់មិនអស់។

ថ្ងៃនេះ ខ្ញុំសូមលើកជូនប្រកាសមួយទៀត ស្ដីអំពីខែត្រដែនមួយទៀតនៃផែនដីខ្មែរដែលធ្លាប់ត្រូវបានប្រទេសសៀម កាលណោះកាន់កាប់ដែរ ពោលគឺខែត្រកោះកុងបច្ចុប្បន្ន (សម័យនោះ រាជការសៀម មិនមែនកាន់កាប់ខេត្តកោះកុងបច្ចុប្បន្ននេះទាំងស្រុងទេ ពោលគឺក្រុងកោះកុង (បច្ចុប្បន្នក្រុងខេមរភូមិន្ទ) និងភាគមួយផ្នែកប៉ុណ្ណោះ)។

កាលណោះរាជការសៀមបានផ្លាស់ហៅខែត្រនោះថា «បច្ចន្តគិរីខែត្រ»។ សម្ដេចព្រះសង្ឃរាជ ជួន ណាត លោកក៏ធ្លាប់បានមានព្រះរាជបនួលអំពីរឿងនេះដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ខ្ញុំសូមអញ្ជើញលោកអ្នកតាមដានអាន អត្ថបទដូចខាងក្រោមនេះ៖

ខេត្តបច្ចន្តគិរីខែត្រ អតីតកាលនៃក្រុងកោះកុង ឬខេមរភូមិន្ទ

បច្ចន្តគិរីខែត្រ (ថៃ៖ ปัจจันตคิรีเขตร) គឺជាអតីតក្រុងមួយនៃអាណាចក្រខម (ថៃប្រើពាក្យខម ជំនួសពាក្យ ខ្មែរ) ថៃសៀមបានរឹបអូសមកធ្វើជារបស់ខ្លួនក្នុងសម័យរជ្ជកាលទី៥ ហើយដែលជាខែត្រជាប់ប្រទល់ដែនសមុទ្ទ មានភាពសំខាន់ដូចគ្នានឹងខេត្តចន្ទបុរី (ថៃ៖ จันทบุรี) និងខេត្តត្រាត (ថៃ៖ ตราด) ពីអតីតផងដែរ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងក្រុងកោះកុង នៃខេត្តកោះកុងរបស់ប្រទេសកម្ពុជា។ ដែនដីខេត្តនេះត្រូវបានធ្លាក់មកជារបស់បារាំង ព្រមជាមួយនឹងផ្នែកខាងស្ដាំទន្លេមេគង្គ គឺខេត្តជយបុរី (លាវ អានថា សៃយៈប៊ុរី) និងខេត្តចម្ប៉ាស័ក កាលគ.ស.១៩០៤។

ប្រវត្តិ

តាំងពីដើមមក កោះកុងគឺជាខេត្តមួយរបស់រាជអាណាចក្រខ្មែរ តែរហូតមកដល់សម័យដែលខ្មែរស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ព្រះចៅក្រុងសៀមក៏ព្រះបរមរាជឱង្ការឲ្យតាំងកោះកុងជាផ្នែកមួយរបស់ក្រុងត្រាត។

នៅគ.ស.១៨៥៥ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានមានព្រះបរមរាជឱង្ការឲ្យតាំងកោះកុង ដោយព្រះរាជទាននាមក្រុងនេះថា ក្រុងបច្ចន្តគិរីខែត្រ ដើម្បីឲ្យក្លាយជាក្រុងជាប់សមុទ្ទផ្នែកខាងកើតរបស់ថៃ ដោយសារជាក្រុងដែលមានផ្ទៃដីជាប់នឹងប្រទេសខ្មែរ និងប្រទេសយួន។

ហេតុដែលរជ្ជកាលទី៤ (ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ) ព្រះរាជទានកោះកុងថា បច្ចន្តគិរីខែត្រ ក៏គឺដើម្បីឲ្យជួននឹងក្រុង ប្រចួបគីរីខ័ន្ធ (ថៃ៖ ประจวบคีรีขันธ์) ដែលស្ថិតនៅភាគខាងលិចរបស់ថៃ ហើយដែលក្រុងទាំងពីរនេះស្ថិតនៅក្នុងរយៈទទឹងដូចគ្នា។


ទីតាំងក្រុងទាំងពីរនៅលើកូអឌីនេភូមិសាស្ត្រ

មកដល់គ.ស.១៨៧៩ ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ទ្រង់ព្រះករុណាព្រះរាជានុញ្ញាតឲ្យព្រះអង្គចៅ សាយសនិទវង្ស ចាត់តាំងស្ថានីយទាហានជាយដែនសមុទ្ទភាគខាងកើត ឯក្រុងជលបុរី បាងព្រះ ស្រុកបាងលៈមុង ក្រុងរៈយ៉ង ក្រុងក្លែង ក្រុងចន្ទបុរី ស្រុកខ្លុង ក្រុងត្រាត ក្រុងបច្ចន្តគិរីខែត្រ និងកោះសមេតក្រៅ ដើម្បីតទល់នឹងបារាំងតាមដែនសមុទ្ទ។

តមកនៅ គ.ស.១៨៩២ បារាំងចាប់ផ្ដើមប្រើទាហាន បង្ខំថៃ ដោយលើកកងទ័ពមកដេញទាហានថៃឲ្យចេញពីដែនដីផ្នែកខាងឆ្វេងនៃទន្លេមេគង្គ ដែលជាហេតុបណ្ដាលឲ្យជាយដែនថៃមានបញ្ហាទ្វេឡើង ហេតុដូចនេះព្រះអង្គក៏ព្រះរាជានុញ្ញាត តែងតាំងកម្មការប្រឹក្សាការពារព្រះរាជអាណាខែត្រឡើង និងចាត់កងបញ្ជាការទ័ពតាមក្រុងដែនសមុទ្ទឡើង។

នៅគ.ស.១៨៩៣ រាជការសៀមបានតែងតាំងឲ្យនាយពលនាវាចត្វា ពញាជលយុទ្ធយោធិន្ទ្រ (André du Plésis de Richelieu) ជាអ្នកចាត់ការការពារព្រះរាជអាណាខែត្រភាគខាងកើត។ ខាងក្រសួងការបរទេសក៏មានបញ្ជាមកចៅហ្វាយខែត្រនៅតំបន់នេះ ដោយរួមទាំងក្រុងបច្ចន្តគិរីខែត្រផង ឲ្យជួយពញាជលយុទ្ធយោធិន្ទ្រ ចាត់ការគ្រប់យ៉ាងដែលទាក់ទងនឹងការការពារព្រះរាជអាណាខែត្រ។ (អានភាគបញ្ចប់)

____________________________________________________
អានផងដែរ
១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
២. ខែត្រវិបុលសង្គ្រាម
៣. គ្រាមួយនៃប្រវត្តិសាស្ត្រ
៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់)
៥. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

Advertisements

មតិ»

1. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 27 ខែ​មេសា 2010

[…] […]

2. ខែត្រ​វិបុលសង្គ្រាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 27 ខែ​មេសា 2010

[…] […]

3. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 27 ខែ​មេសា 2010

[…] […]

4. បូរី - ថ្ងៃអង្គារ 27 ខែ​មេសា 2010

សួស្តី sopheak
រីករាយ​ណាស់​ដែល​បាន​ស្គាល់​សុភ័ក្រ។ ខ្ញុំ​ជាប់​រវល់​ធ្វើ​ការ​ពេក​ មិន​បាន​ជា​បើ​មើល​ប្លក​របស់ខ្ញុំ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​បាន​ឃើញ​សុភ័ក្រ​ចូល​ទៅ​លេង​ផ្ទះ ហើយ​ក៏​អត់​បាន​ឆ្លើយ​តប​អ្វី…។ សុខសប្បាយ​ទេ​ក្រោយ​ចូល​ឆ្នាំខ្មែរ​ហើយ?

ខ្ញុំ​បាន​អាន​ខ្លះ​ពី​ប្រកាស​របស់​សុភ័ក្រ​ ភាគ​ច្រើន​គឺ​អំពី​ប្រវត្តិសាស្រ្ត និង​ប្រពៃណី​ទំនៀម​ទំលាប… យើង​ទាំង​ពីរ​ចែក​រំលែក​នូវ​ការ​ចាប់​អារម្មណ៍ ប្រហាក់​ប្រហែល​គ្នា។ យើង​នឹង​ចូល​លេង​គ្នា​ទៅ​វិញ​ទៅ​មកអោយ​បាន​ញឹក​ញាប់​បន្តិច ដើម្បី​បាន​​ទស្សនៈបន្ថែម រវាងគ្នា…..

5. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

[…] ខ្ញុំ​បាន​ដាក់​ប្រកាស​នេះ​ភាគ​ទី​មួយ​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ […]

6. Once Upon a Time of Siamese History « THE SON OF THE KHMER EMPIRE កុលបុត្រមហានគរខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Pachantkiri Khet -Khet Koh Kong បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម […]

7. Once Upon a Time of Siamese History « ខ្មែរបង្រួបបង្រួម - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Pachantkiri Khet -Khet Koh Kong បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម […]

8. Repost: គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​ឧសភា 2011

[…] […]

9. ទៅ​លេង​ហួហិន « ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែ​ឧសភា 2012

[…] (ថៃ៖ หัวหิน) ខេត្ត​ប្រចួបគីរីខន្ធ (ថៃ៖ จังหวัดประจวบคีรีขันธ์) […]

10. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែសីហា 2012

[…] គ្រា​មួយ​ក្នុង​ប្រវត្តិសាស្រ្ត ៣. អំពី​ខែត្រ​កោះកុង (១) ៤. អំពី​ខែត្រ​កោះ​កុង (២) ៥. […]

11. ខេត្ត​នៅ​ប្រទេស​ថៃ | ស្រែ​ខ្មុក - ថ្ងៃពុធ 17 ខែកក្កដា 2013

[…] ប្រចួបគីរីខន្ធ […]

12. ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] ដែល​ស្ថិត​នៅ​តំបន់​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ […]

13. ថៃ​សាង​ស្រេច​រូប​សំណាក​បុព្វ​មហា​ក្សត្រិយ៍​ទាំង​៧​អង្គ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែកក្កដា 2015

[…] ដែល​ស្ថិត​នៅ​តំបន់​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ ដែល​ជា​ទី​តម្កល់​រូប​សំណាក​ […]

14. សូរេច​ហើយ ថៃ​ចាត់​​ពិធី​បួង​សួង និង​មហា​មង្គលា​ភិសេក ព្រះ​បរម​រូប​បុព្វ​ក្សត្រិយ៍​ទាំង​ - ថ្ងៃពុធ 19 ខែសីហា 2015

[…] ស្រុក​ហួហ៊ីន ខេត្ត​ប្រចួបគីរីខន្ធ រាជ​អាណាចក្រ​ថៃ […]

15. ថៃ​សម្ពោធ «​ឧទ្យាន​រាជ​ភ័ក្ដិ​» ជា​ផ្លូវ​ការ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែកញ្ញា 2015

[…] ខេត្ត​ប្រចួបគីរីខន្ធ រាជ​អាណាចក្រ​ថៃ​។ […]

16. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្ - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: