jump to navigation

ចិន​បើក​ពិព័រណ៍​ពិភពលោក​ក្រុង​សៀងហៃ​យ៉ាង​មហស្ចារ្យ ថ្ងៃសៅរ៍ 1 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, 中文.
3 comments

ពិព័រណ៍​ពិភពលោក​ទីក្រុង​សៀងហៃ​ដែល​ឆ្នាំ​នេះ​ប្រទេស​ចិន​ប្រជាមានិត​ជា​អ្នក​រៀប​ចំ​ឡើង​នោះ​បាន​បើក​ហើយ​កាល​ពី​ម្សិល​មិញ​នេះ (៣០ មេសា ២០១០)។

ពិព័រណ៍​ពិភពលោក​នា​ឆ្នាំ​​នេះ​ត្រូវ​បាន​គេ​ព័ណ៌នា​ថា​មាន​ភាព​ធំ​ធេង​ជាង​លើក​ណា​ៗ​ទាំង​អស់​ដែល​ប្រទេស​មហា​យក្ខ​ចិន​នេះ​បាន​រៀប​ចំ​ឡើង​បន្ទាប់​ពី​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ដែល​ប្រទេស​នេះ​បាន​រៀប​ចំ​រួច​មក​ហើយ​កាល​ពី​ពីរ​ឆ្នាំ​មុន។

ព្រះ​រាជាណាចក្រ​កម្ពុជា​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​ពិព័រណ៍​ពិភព​លោក​គ្រា​នេះ​ដែល​ដោយ​មាន​បើក​ពន្លា​ជាតិ​មួយ​យ៉ាង​ធំ​ដើម្បី​បង្ហាញ​ពិភព​លោក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រម​ទាំង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី រួម​និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប​ទៀត​បាន​ចូល​រួម​ក្នុង​ពិធី​បើក និង​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា​នា​ក្រុង​សៀងហៃ​នេះ​ផង​ដែរ។

សៀងហៃ (ចិន៖ 上海) គឺ​ជា​ទីក្រុង​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន​ប្រជាមានិត ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​ទាំង​អស់​សរុប​ជាង​២០​លាន​នាក់​ឯ​ណោះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង។ កាល​ពី​ឆ្នាំ​២០០៣ ខ្ញុំ​ក៏​បាន​ធ្លាប់​ទៅ​លេង​ទីក្រុង​នេះ​ម្ដង​ដែរ ហើយ​ប្រហែល​ជា​នឹង​អាច​ទៅ​លេង​ម្ដង​ទៀត​ឆាប់​ៗ​នេះ ដើម្បី​ទៅ​មើល​ពិព័រណ៍​ពិភព​លោក៕


សម្ដេច​ ហ៊ុន សែន និង​មន្ត្រី​កម្ពុជា​ចូល​រួម​ពិព័រណ៍ (រូប៖ ដើម​អម្ពិល)





ពន្លា​ព្រះ​រាជាណាចក្រ​កម្ពជា
http://en.expo2010.cn/c/en_gj_tpl_70.htm

__________________________________________________
អាន​ផង​ដែរ
១. ស្វាគមន៍​ប៉េកាំង ២០០៨
២. អាឡោះ​ស្រុក​ចិន

%d bloggers like this: