jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ ថ្ងៃអាទិត្យ 2 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
16 comments

ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​សម្រាប់​ព្រះ​ពុទ្ធ​សករាជ​២៥៥៤​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ ថ្ងៃ​អាទិត្យ ទី​០២ ខែ​ឧសភា ឆ្នាំ​២០១០។

បើ​ទោះ​បី​ជា​មិន​បាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ក្ដី​សម្រាប់​ព្រះ​ពិធី​ដ៏​ពិសេស​នា​ឆ្នាំ​នេះ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ចូល​រួម​ ហេហេ… ស្កាត់​ពី​បាងកក​ទៅ​ដល់​សៀមរាប​សម្រាក​មួយ​យប់ ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ដល់​បាងកក​វិញ​ល្ងាច​នេះ​ឯ បន្ទាប់​ពី​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ចប់​នៅ​ឯ​ខេត្ត​សៀមរាប (អាន​ប្រកាស៖ ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល)។

សម្រាប់​ឆ្នាំ​នេះ​មនុស្ស​ម្នា​ភ្លូក​ទឹក​ភ្លូក​ដី (អាន​ប្រកាស៖ ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល) ចូល​រួម​ក្នុង​ពិធី​ឯ​ខេត្ត​សៀមរាប​នេះ ពោល​គឺ​ណែន​ណាន់​សម្បើម​ណាស់​ដែល​ការ​ថត​រូប​ពិត​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​ងាយ​ស្រួល​ដូច​រាល់​ឆ្នាំ​ដែល​ប្រារព្ធ​នៅ​ឯ​ព្រះរាជធានី​ភ្នំពេញ​នោះ​ឡើយ។

ស្ថិត​ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​កាល​ពី​ព្រឹក​មិញ​នេះ​ត្រូវ​បាន​ច្រត់​ដោយ​អ្នក​អង្គ​ម្ចាស់​ ស៊ី​សុ​វត្ថិ វជី​រ៉ាវុឌ្ឍ ជា​ស្ដេច​មាឃ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម រស្មីពនីតា ជា​មេហួរ។

សូម​ទស្សនា​រូប​ភាព​មួយ​ចំនួន និង​វីដេអូ​រង់​ចាំ​ពេល​ក្រោយ។

ព្រះ​រាជ​​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ឯ​ទី​ព្រះ​ស្រែ​លាន​ជល់​ដំរី ខេត្ត​សៀមរាប​ព្រះ​នគរ៖


ពិធី​ហែ​សម្ដេច​មាឃ និង​មេ​ហួរ​ចូល​រោង​ព្រះ​រាជ​ពិធី

ក្បួន​ព្រាហ្មណ៍​បុរោហិត

ស្ដេច​មាឃ

ស្ដេច​មាឃ​ច្រត់​ព្រះ​នង្គ័ល

មេ​ហួរ​បាច​ស្រូវ

គោ​ឧសភរាជ​បរិភោគ​អាហារ​៧​មុខ

អាណា​ប្រជា​រាស្ត្រ (រួម​នឹង​ម្ចាស់​ប្លក់​ផង ហេហេ…) នាំ​គ្នា​ដណ្ដើម​អាហារ​មង្គល​ទាំង​៧ តាម​ជំនឿ​រៀង​ៗ​ខ្លួន​បន្ទាប់​ពី​ចប់​ព្រះ​រាជ​ពិធី

ទិដ្ឋភាព​រួម​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

____________________________________________________
អាន​ប្រកាស​ទាក់ទង
១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល?
២. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៣. គោអើយគោ!
៤. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៥. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
៦. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣
៧. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស
៨. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៩. វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤
១០. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
១១. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ
១២. ថៃ​ចាត់​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ស្ថានការណ៍​ប្រទេស​ដ៏​វឹក​វរ
១៣. ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ
១៤. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៥

ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល ថ្ងៃអាទិត្យ 2 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
5 comments

ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​មាន​មក​តាំងពីបុរាណកាល ពិតមែនតែ​ថា រឿង​ស្ដេច​ច្រត់ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូ​ណ​ន​) និងក្នុង​សម័យ​នគរធំ (​យ​សោ​ធរ​បុ​រៈ​) មិន ឃើញ​មាន​ប្រាកដ​ក្នុង​ព្រះរាជ​ពង្សាវតារ ឬក្នុង​សេចក្ដី​កត់​ហេតុ​ឯណា​នីមួយ​ក៏​ដោយ ក៏ត្រូវ​តែ​យល់​ថា ទំនៀមទំលាប់​ស្ដេច​ច្រត់​ព្រះនង្គ័ល​នោះ​ធ្លាប់​មាន​មក​ហើយ​ជា​ប្រាកដ ដោយ​មាន​ភស្ដុ​តាង​ជាក់ស្ដែង​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ និង​ច្បាប់​ខ្មែរ​បុរាណ​ជា​គ្រឿងសំអាង ខ្លះ​ថា ពួក​ជន​ដែល​បាន​ស្ថាបនា​ប្រទេស​កម្ពុជា ក្នុង​ជាន់​ដើម​នោះ គឺ​ពពួកមនុស្ស​ដែល​ចុះ​មកពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងត្បូង ដូច​យ៉ាង ព្រះបាទ​កោ​ណ្ឌ​ញ​រាជ (​ចិន​ហៅ​ថា ហួ​ន ទៀន​) ជាបឋម​ក្សត្រ​របស់​ខ្មែរ និង​ព្រះបាទកោ​ណ្ឌ​ញ​-​ជយ​វរ្ម័ន ដែល​ជា​ក្សត្រ​ល្បី​ព្រះនាម​ក្នុង​សម័យ​នគរ​ភ្នំ កាលដែល​មក​ចុះស្ថាបនា​ឥស្សរភាព​ក្នុង​ប្រទេស​នេះ មិនមែនមក​តែ​ខ្លួន​ទទេ​ទេ បាន​ទាំង​នាំ​យក​អារ្យធម៌​គឺ លទ្ធិ ទំនៀម សាសនា និង​វិជ្ជា​ផ្សេង​ៗ មកប្រព្រឹត្ដ​ប្រតិបត្ដិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង ទាល់តែ​ប្រាកដ​កិត្ដិយស​ថា ខ្មែរ​ជា​ឥណ្ឌា​តូចនៅ​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ។

នេះ​ប្រសិនបើ​គេ​ព្យាយាម​រួបរួម​រឿង លទ្ធិ​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា មក​ប្រៀបធៀប​នឹង​លទ្ធិ​ទំនៀម​របស់​ខ្មែរ គង់តែ​ឃើញ ត្រូវ​គ្នា​ជា​ច្រើន​អន្លើ ។ មាន​រូប​មួយ​ឈ្មោះ​ពល​ទេព ឬ​ហៅ​ថា ពល​រាម ជា​រូប​លី​នង្គ័ល គេ​សាង​ឡើង​សំរាប់បូជា​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល រូប​នេះ​គេ​សំគាល់ឃើញ​ថា សាង​ឡើង​តាំងពី​សម័យ​ក្រុង​នគរធំ ឬ​សាង​មុន​នោះ​ទៅ​ទៀត​ក៏​សឹង​ថា​បាន ហើយ​ក្នុង​សម័យ​នោះ​គង់​មាន​សាង​ឡើងជាច្រើន សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាន​រូប​១ មាននៅហោព្រះ​បញ្ច​ក្សេត្រ ក្នុង​ព្រះ​បរមរាជវាំង ជារូប​ស​ម្រិ​ទិ​លី​នង្គ័ល ឬ​ចបកាប់​មើល​មិន ច្បាស់ រូប​១​ទៀត​ធ្វើ​ដោយ​ថ្មភក់ ជា​រូប​លី នង្គ័ល មាននៅ​ក្នុង​សារមន្ទីរ​ភ្នំពេញ ដោយហេតុ​មាន​រូប​នេះ​ដែល​ជា​ស្នាដៃ​របស់​ខ្មែរសាងមាននៅ​ក្នុង​មណ្ឌល​ស្រុក​ខ្មែរ​តាំងពី បុរាណកាល ដូច្នេះ​ទើប​នាំ​ឱ្យ​យល់​ថា ទំនៀមច្រត់ព្រះនង្គ័ល គង់​មាន​មក​ពី​បុរាណ យ៉ាងតិច​ណាស់​ក៏​ត្រឹម​សម័យ​ក្រុង​នគរធំ។

ចំពោះ​ព្រះ​គោ ឬ​គោ​ឧសភរាជ ក្នុង​វេលាមុន​ច្រត់ព្រះនង្គ័ល​៣​ថ្ងៃ គឺ​ក្នុង​ពេល​ដែលព្រាហ្មណ៍​ធ្វើ​ពិធី​៣​ថ្ងៃ ព្រះ​គោ​ទាំង​គូ និង​ព្រះនង្គ័ល​នោះ​តាម​ទំនៀម​ពី​ដើម​គេ​យក​ទៅ​តាំងក្នុង​រោង​មួយ ដែល​ទើប​សង់​ថ្មី​នៅ​ក្នុង​ទី​ព្រះ ស្រែ​នោះ ដោយ​មាន​ភ្នាក់ងារ​ក្រុមព្រះ​ស្រែ មើលថែ​រក្សា​ដាក់​ស្មៅ ដាក់​ទឹក ឱ្យ​ព្រះ​គោ​ស៊ី ផឹក​ឆ្អែតឆ្អន់​រាល់ថ្ងៃ ក្នុង​រវាង​៣​ថ្ងៃ​នោះ ហាម​មិន​ឱ្យ​យក​ចេញ​ទៅ​ក្រៅ​ទី​ព្រះ​ស្រែ សម្ដេច​ឥសីភទ្ទាធិបតី​ម៉ាំង​ថា ព្រះ​គោ និងព្រះ​នង្គ័ល​នេះ​ធ្លាប់​មាន​ជា​របស់​ព្រះរាជ​ទ្រព្យ​មក​តាំងពី​បុរាណកាល ទើប​មក​លើកលែងក្នុង​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ស៊ី​សុវត្ថិ ដោយ​លុប​មិន​ឱ្យ​មាន​ក្រុម​ក្សត្រ និង​មិន​ឱ្យមាន​គោ​ព្រះរាជ​ទ្រព្យ​ឡើយ ដល់​ពេល​ធ្វើ ព្រះរាជ​ពិធី គេ​យក​តែ​នង្គ័ល​ទៅ​តាំងនៅ​រោងពិធី​ទិសនិរតី​រហូត​ដល់​សព្វ​ឆ្នាំ​នេះ ការ​តាំង ដូច្នេះ ដើម្បី​ឱ្យ​ព្រះ​គោ និង​ព្រះ​នង្គ័ល​ចូល​ក្នុងពិធី​របស់​ព្រាហ្មណ៍​ផង។

គោ​១​នឹម  ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅ​ថា “​ព្រះ​គោ​” ឬ​ហៅ​ថា “​គោ​ឧសភរាជ​” ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែបនិយម​បច្ចុប្បន្ន​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច ហើយ​វាត់​ចុង​ទៅ​លើ​បន្ដិច។ គោ​២​នឹម​ទៀត ដែល​សំរាប់​ហែ​មុខ​ហែ​ក្រោយឃើញ​ថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើមក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម។ ឯ​ព្រះ​គោ​នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ ស្រោមស្នែង និង​ពាក់​សំពត់​កម្រាល​សម្បុរក្រហម​លើ​ខ្នង​ផង។

ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌ខ្មៅ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើ​ៗ ឯ​ចន្ទោលព្រះ​នង្គ័ល​សំរាប់​អ្នកតំណាង​ព្រះ​អង្គ​នោះមាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប​យ៉ាង​ពណ៌​មាស នៅ​ត្រង់ក​នាគ​មាន​ភូ​ធ្វើ​ពី​រោមសត្វ​សម្បុរ​បែប​ភូ​ទួន​។

ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋានផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងាររៀប​ដាក់​តុ​ប្រាក់​ធំ​ៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក​១​តុ គ្រាប់ពោត​១​តុ គ្រាប់ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រីម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ី ផឹក របស់​ទាំង​៧យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូល​ចិត្ដ​ស៊ី ផឹក​អ្វី ក៏​ស៊ីផឹក ទៅគេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណានីមួយ​ៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាងព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ រីឯ​ទំនាយ​មិនជា​ការប្រាកដ​ប៉ុន្មាន​ទេ គឺថា​បើ​ព្រះ​គោ​ស៊ី​អ្វី ក៏​ទាយថា ក្នុងឆ្នាំនេះ​របស់​នោះ​សំបូរ​ប្លែក តែបើ​ស៊ី ស្មៅ​ទាយ​ថា នឹង​កើត​ជម្ងឺ​គោ បើ​ផឹកស្រានឹងកើត​មនុស្ស​ពាល ចោរលួច ចោរប្លន់​ជា​ច្រើន។

លំដាប់​នោះ ស្ដេច​មាឃ និង​មេ​ហួ​ចូល​ទៅថ្វាយបង្គំ​ព្រះ​ទេវរូប​នៅ​ក្នុង​រោង​មណ្ឌល​ទិសខាងកើត “​ជាទី​តាំង​ព្រះ​កច្ចាយន​ទេវរូប​” នោះ​ពួក​បារគូ​ក៏​ចូល​ផ្លុំស័ង្ខព្រះរាជ​គ្រូ​យកទឹកមន្ដ​ប្រោះព្រំ​ឱ្យ​អ្នក​ទាំង​ពីរ ព្រមទាំង​ឱ្យ ស័ព្ទ​សាធុការពរ​ឱ្យ​បាន​ប្រកបដោយ​សេរី​សួស្ដីនូវ​សេចក្ដីសុខ មហាប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះជា​ការ​ស្រេច​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័លហើយ៕

http://kohsantepheapdaily.com.kh/article/20100427-205834.html

________________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
២. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស
៣. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
៤. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស ថ្ងៃអាទិត្យ 2 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
3 comments

ភ្នំពេញ៖ ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ព្រះ​​ស្រែ​លាន​ជល់​ដំរី​ក្នុង​ខេត្ត​សៀមរាប ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ​ ​នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា នា​ថ្ងៃ​ទី០២ ខែ​ឧសភា ឆ្នាំ​២០១០។

​ជា​លើក​ទី​១​បន្ទាប់​ពី​ការ​រស់​រាន​ឡើង​វិញ​នៃ​របប​រាជានិយម (​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី​២) ដែល​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ទី​លាន​ជល់​ដំរី ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​ដែន​ដី​អរិយធម៌​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​

បើ​យោង​តាម​ប្រភព​របស់​មន្ត្រី​គណៈ​កម្មាធិការ​រៀប​ចំ​​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា៖ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​​បរមនាថ នរោត្ដម សីហមុនី នឹង​យាង​ចូល​រួម​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ព្រះ​រាជ​​ពិធី​នោះ ហើយ​ក៏​មាន​វត្តមាន​រ​បស់​ថ្នាក់​ដឹក​នាំ​សំខាន់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ព្រឹទ្ធសភា រដ្ឋសភា ជាតិ រាជវង្សានុវង្ស និង​មហាជន ប្រជាជន​ដ៏​ច្រើន​ផង​ដែរ។​

នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ព្រះ​មហាក្សត្រ​បាន​សព្វ​ព្រះ​រាជ​ហ្ឫ​ទ័យ​ប្រទាន​ឲ្យ​អ្នក​អង្គ​ម្ចាស់ ស៊ី​សុ​វត្ថិ វជី​រ៉ាវុឌ្ឍ ធ្វើ​ជា​ស្តេច​មាឃ​ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម រស្មី​ព​នី​តា ជា​ព្រះ​មេ​ហួ (​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម រស្មី​ព​នី​តា ជា​ព្រះ​បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម អរុណ​រស្មី​)។  ព្រះ​មហា​ក៏​បាន​ប្រទាន​ជូន​លោក អួ​ង កុសល អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ជា​អ្នក​កាន់​​នង្គ័ល​ទី​១​ និង​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប ​ជា​អ្នក​កាន់​នង្គ័ល​ទី​៣ នៅ​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល។​

គួរ​បញ្ជាក់​ថា​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នេះ​ធ្លាប់​បាន​ធ្វើ​នៅ​​ទី​លាន​ជល់​ដំរី​ខេត្ត​សៀមរាប​ម្តង​កាល​ពី​អំឡុង​ឆ្នាំ​១៩៦៧។​

ព្រះ​រាជ​ពិធី​​បុណ្យ​ច្រត់​ព្រះ​នង្គ័ល មាន​មក​តាំង​ពី​បុរាណ​កាល តាំង​ពី​​ក្នុង​សម័យ​នគរ​ភ្នំ (​ហ្វូណន​) និង​ក្នុង​សម័យ​នគរ​ធំ (​យ​សោធ​របុរៈ​) តាម​ទម្លាប់​ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ការ​ផ្សង​​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ​ស៊ី​ផឹក របស់ “គោ​ឧសភរាជ”។​​

គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះ​នង្គ័ល​នោះ គេ​ហៅ​ថា “គោ​ឧសភរាជ” ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែប​និយម​បច្ចុប្បន្ន​គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ​ប្រក់​នាគ គឺ​រាង​ខុប​ទៅ​មុខ​បន្ដិច ហើយ​វាត់​ចុង​ទៅ​លើ​បន្ដិច។ គោ ២ នឹម​ទៀត ដែល​សម្រាប់​ហែ​មុខ​ហែរ​ក្រោយ​ឃើញ​ថា មិន​ទាន់​កំណត់​​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក​ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម។​

ឯ​ “គោ​ឧសភរាជ”  នោះ​វេលា​ទឹម​ច្រត់ព្រះ​នង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង​ និង​ពាក់​សំពត់​កម្រាល​ សម្បុរ​ក្រហម​លើ​ខ្នង​ផង។ ឯ​ព្រះ​​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​​អន្លើ​ៗ​ ឯ​ចន្ទោល​ព្រះ​​នង្គ័ល​ សម្រាប់​អ្នក​តំណាង​ព្រះ​អង្គ​នោះ​មាន​លក្ខណៈ​​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ​ លាប​ថ្នាំ​ពណ៌​លឿង​បែប ​យ៉ាង​ពណ៌​មាស។ នៅ​ត្រង់​ក​នា​គ​មាន​ភូ​ធ្វើ​ពី​រោម​សត្វ​សម្បុរ​បែប​ភូ​ទួន​។

ទាក់ទិន​​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះ​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះ​នង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់​សណ្ដែក​១​តុ គ្រាប់​ពោត​១​តុ គ្រាប់​ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយ​ៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វី​មួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ រីឯ​ទំនាយ​មិន​ជា​ការ​ប្រាកដ​ប៉ុន្មាន​ទេ គឺថា​បើ​ព្រះ​គោ​ស៊ី​អ្វី ក៏​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​របស់​នោះ​សម្បូរ​ប្លែក តែ​បើ​ស៊ី ស្មៅ​ទាយ​ថា និង​កើត​ជម្ងឺ​គោ បើ​ផឹកស្រា​​នឹង​កើត​មនុស្ស​​ពាល ចោរ​លួច ចោរ​ប្លន់​ជា​ច្រើន។​

លំដាប់​នោះ ស្ដេច​មាឃ និង​មេ​ហួ ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ទេវរូប​នៅ​ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត “ជា​ទី​តាំង​ព្រះ​កច្ចាយន​ទេវរូប” នោះ​ពួក​​បារគូ​ក៏​ចូល​ផ្លុំ​ស័ង្ខ ព្រះ​រាជ​គ្រូ​យក​ទឹក​មន្ដ ប្រោះ​ព្រំ​ឱ្យ​អ្នក​ទាំង​ពីរ ព្រម​ទាំង​ឱ្យ​ស័ព្ទ​សាធុការ​ពរ​​ឱ្យ​​បាន​ប្រកប​ដោយ​សេរី​សួស្ដី​​នូវ​សេចក្ដី​សុខ មហា​ប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះ ជា​ការ​ស្រេច​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ហើយ៕

http://cen.com.kh/localnews/show_detail/23?token=NzExOGQ1NGRjNWE5ZDE4ZTcyYThkMzgwNjI5OGUy

______________________________________________
អាន​ផង​ដែរ
១. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
២. ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល
៣. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤

%d bloggers like this: