jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ ថ្ងៃអាទិត្យ 2 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​សម្រាប់​ព្រះ​ពុទ្ធ​សករាជ​២៥៥៤​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​មិញ​នេះ ថ្ងៃ​អាទិត្យ ទី​០២ ខែ​ឧសភា ឆ្នាំ​២០១០។

បើ​ទោះ​បី​ជា​មិន​បាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ក្ដី​សម្រាប់​ព្រះ​ពិធី​ដ៏​ពិសេស​នា​ឆ្នាំ​នេះ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ចូល​រួម​ ហេហេ… ស្កាត់​ពី​បាងកក​ទៅ​ដល់​សៀមរាប​សម្រាក​មួយ​យប់ ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ដល់​បាងកក​វិញ​ល្ងាច​នេះ​ឯ បន្ទាប់​ពី​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ចប់​នៅ​ឯ​ខេត្ត​សៀមរាប (អាន​ប្រកាស៖ ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល)។

សម្រាប់​ឆ្នាំ​នេះ​មនុស្ស​ម្នា​ភ្លូក​ទឹក​ភ្លូក​ដី (អាន​ប្រកាស៖ ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល) ចូល​រួម​ក្នុង​ពិធី​ឯ​ខេត្ត​សៀមរាប​នេះ ពោល​គឺ​ណែន​ណាន់​សម្បើម​ណាស់​ដែល​ការ​ថត​រូប​ពិត​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​ងាយ​ស្រួល​ដូច​រាល់​ឆ្នាំ​ដែល​ប្រារព្ធ​នៅ​ឯ​ព្រះរាជធានី​ភ្នំពេញ​នោះ​ឡើយ។

ស្ថិត​ក្រោម​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​កាល​ពី​ព្រឹក​មិញ​នេះ​ត្រូវ​បាន​ច្រត់​ដោយ​អ្នក​អង្គ​ម្ចាស់​ ស៊ី​សុ​វត្ថិ វជី​រ៉ាវុឌ្ឍ ជា​ស្ដេច​មាឃ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម រស្មីពនីតា ជា​មេហួរ។

សូម​ទស្សនា​រូប​ភាព​មួយ​ចំនួន និង​វីដេអូ​រង់​ចាំ​ពេល​ក្រោយ។

ព្រះ​រាជ​​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ឯ​ទី​ព្រះ​ស្រែ​លាន​ជល់​ដំរី ខេត្ត​សៀមរាប​ព្រះ​នគរ៖


ពិធី​ហែ​សម្ដេច​មាឃ និង​មេ​ហួរ​ចូល​រោង​ព្រះ​រាជ​ពិធី

ក្បួន​ព្រាហ្មណ៍​បុរោហិត

ស្ដេច​មាឃ

ស្ដេច​មាឃ​ច្រត់​ព្រះ​នង្គ័ល

មេ​ហួរ​បាច​ស្រូវ

គោ​ឧសភរាជ​បរិភោគ​អាហារ​៧​មុខ

អាណា​ប្រជា​រាស្ត្រ (រួម​នឹង​ម្ចាស់​ប្លក់​ផង ហេហេ…) នាំ​គ្នា​ដណ្ដើម​អាហារ​មង្គល​ទាំង​៧ តាម​ជំនឿ​រៀង​ៗ​ខ្លួន​បន្ទាប់​ពី​ចប់​ព្រះ​រាជ​ពិធី

ទិដ្ឋភាព​រួម​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

____________________________________________________
អាន​ប្រកាស​ទាក់ទង
១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល?
២. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៣. គោអើយគោ!
៤. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២
៥. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
៦. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣
៧. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស
៨. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៩. វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤
១០. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
១១. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ
១២. ថៃ​ចាត់​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ស្ថានការណ៍​ប្រទេស​ដ៏​វឹក​វរ
១៣. ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ
១៤. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៥

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ស្តេច​មាឃ និង​ព្រះ​មេ​ហួ ជា​រាជ​វង្ស « - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

2. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រ - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

3. CRAZY**LESBIAN - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

lolzZz…
🙂

4. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល « -:- កំណត់ហេ - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

5. កម្ពុជបុត្រ - ថ្ងៃអង្គារ 4 ខែ​ឧសភា 2010

ច្បាស់ជាមានភ្លែងពិណពាត្យលេងពីរោះឡើងកក្រើកនៅ
អតិតរាជធានីក្រុងអង្គរហើយ។

6. វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ឧសភា 2010

[…] […]

7. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 10 ខែ​ឧសភា 2010

[…] […]

8. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 12 ខែ​ឧសភា 2010

[…] […]

9. ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 12 ខែ​ឧសភា 2010

[…] […]

10. ថៃ​ចាត់​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ស្ថានការណ៍​ប្រទេស​ដ៏​វឹក​វរ « -:- កំណត់ហេតុ​សុភ័ក - ថ្ងៃសុក្រ 14 ខែ​ឧសភា 2010

[…] […]

11. ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមិថុនា 2010

[…] […]

12. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៥ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 22 ខែ​ឧសភា 2011

[…] […]

13. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 28 ខែ​ឧសភា 2013

[…] […]

14. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 17 ខែ​ឧសភា 2014

[…] […]

15. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃពុធ 6 ខែ​ឧសភា 2015

[…] […]

16. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃពុធ 25 ខែ​ឧសភា 2016

[…] ដែលព្រះរាជពិធីប្រារព្ធឡើងនៅទីនេះ (លើកទី១ គឺកាលពីគ្រាព.ស.២៥៥៤) និងជាគ្រាទី៥ហើយ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: