jump to navigation

ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
23 comments

ជា​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប​ដែល​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​កាល​ពី​ម្សិល​មិញ​នេះ​មាន​បណ្ដា​ប្រជារាស្ត្រ​អ្នក​សៀមរាប រួម​និង​ប្រជា​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​ចូល​រួម​ទស្សនា​ព្រះ​រាជ​ពិធី​ដ៏​មង្គល​នេះ​ណែន​ណាំ​តាន់​តាប់​រាប់​សែន​នាក់។

ព្រះ​រាជ​ពិធី​ដ៏​មង្គល​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​អង្គ​ព្រះ​ប្រមុខ​ក្រុង​កម្ពុជា​កាល​ពី​ម្សិល​មិញ​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ខេត្ត​សៀមរាប។ ចរាចរណ៍​ទៅ​កាន់​កន្លែង​ប្រារព្ធ​ពិធី​ត្រូវ​បាន​ស្ទះ​តាំង​ពី​ព្រឹក​ព្រហាម និង​ពេល​ចប់​ព្រះ​រាជ​ពិធី រួម​ទាំង​កន្លែង​ប្រារព្ធ​ព្រះ​រាជ​ពិធី​ទាំង​មូល ត្រូវ​បាន​ណែន​ទាំង​អស់​រហូត​ដល់​រក​កន្លែង​ឈរ​មើល​មិន​​បាន។

ការ​ដែល​ប្រជា​ពលរដ្ឋ​អ្នក​សៀមរាប រួម​នឹង​ប្រជា​ជន​ទាំង​អស់​នាំ​គ្នា​ចូល​រួម​ព្រះ​រាជ​ពិធី​ជា​មង្គល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​ជាតិ សាសន៍ និង​ក្ស័ត្រិយ៍​ របស់​ខ្លួន​ ជា​ពិសេស​ព្រះ​រាជ​បវេណី​ដ៏​ពិសិដ្ឋ​ដែល​ជា​​សញ្ញាណ​នៃ​រដូវ​វប្បកម្ម​នៃ​ព្រះ​រាជ​អាណាចក្រ៕


ពី​ច្រក​ចូល​ប្រាសាទ​នគរ​ធំ ស្ទះ​តាំង​ពីជើង​ភ្នំ​បាក់​ខែង

ដើម្បី​ងាយ​ស្រួល​ចុះ​ដើរ​ ឆ្លង

ម៉ូតូ​​ឡាន​ស្ទះ​ពេញ​ផ្លូវ​ចូល​នគរ​ធំ

តាម​ផ្លូវ​ជិត​ដល់​ប្រាសាទ​បាយ័ន

មហា​ជន​ណែន​ណាន់​រហូត​ដល់​ប្រាសាទ​នាង​១២​ឯណុះ

មហា​ជន​ពេញ​ទាំង​អស់

ម្ខាង​ទៀត​ពេញ​រហូត​ដល់​កំពែង​លាន​ជល់​ដំរី

ស្ទះ​ពេញ​ចប់​ព្រះ​រាជ​ពិធី

ច្រក​ចេញ​ពី​ក្លោង​ទ្វារ​នគរ​ធំ

____________________________________________________
អាន​ប្រកាស​ទាក់ទង
១. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
២. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រាជធានី​មហា​នគរ
៣.
វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤
៤. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៥. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ

%d bloggers like this: