jump to navigation

ពលរដ្ឋ​ថៃ​ចេញ​មក​ទទួល​ស្ដេច​នៅ​ថ្ងៃ​បុណ្យ​ឆ័ត្រ​មង្គល ថ្ងៃពុធ 5 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
2 comments

ថ្ងៃ​ទី​០៥ ខែ​ឧសភា នេះ​គឺ​ជា​ថ្ងៃ​បុណ្យ​ឆ័ត្រ​មង្គល (ថៃ៖ วันฉัตรมงคล) ឬ​ថ្ងៃ​បុណ្យ​គ្រង​រាជ្យ ជា​ថ្ងៃ​ដែល​រំឮក​ដល់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ជា​ព្រះ​មហាក្ស័ត្រិយ៍​របស់​ព្រះ​មហាក្ស័ត្រិយ៍​ថៃ​អង្គ​បច្ចុប្បន្ន ឬ​ដែល​ជន​ជាតិ​ថៃ​ស្គាល់​ថា​ជា​រជ្ជកាល​ទី​៩។

ប្រជា​ជន​ថៃ​រាប់​សែន​នាក់​កាល​ពី​ព្រឹក​មិញ​នេះ​នាំ​គ្នា​ចេញ​មក​តាម​ថ្នល់​ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​ដែល​ព្រះ​មហា​ក្ស័ត្រិយ៍​អង្គ​នេះ​កំពុង​គង់​ព្យាបាល​ព្រះ​រោគ​រហូត​ដល់​ព្រះ​បរម​រាជ​វាំង ទី​ដែល​គេ​មាន​រៀប​ចំ​ព្រះ​រាជ​ពិធី​នៅ​ទី​នោះ ដែល​មាន​ការ​ចូល​រួម​ពី​ព្រះ​អង្គ រួម​នឹង​មន្ត្រី​រាជការ​អ្នក​មុខ​អ្នក​ការ​ថៃ​។

ប្រទេស​ថៃ​រួម​គ្នា​ប្រារព្ធ​ពិធី​នេះ ក្នុង​បរិយាកាស​មួយ​ដែល​មាន​ភាព​ប្រសើរ​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​ស្រុក​នេះ​ល្អ​ឡើង​មក​វិញ បន្ទាប់​ពី​ពួក​អាវ​ក្រហម​​បង្ហាញ​សញ្ញាណ​យល់​ស្រប​នឹង​សំណើ​ផែន​ទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ​របស់​នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ នាយករដ្ឋមន្ត្រី​ថៃ៕





_________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម

%d bloggers like this: