jump to navigation

បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ ប្រិយ​មិត្រ​ជា​ទី​មេត្រី ខ្ញុំ​បាន​ដាក់​ប្រកាស​នេះ​ភាគ​ទី​មួយ​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១០ រួម​ចូល​ទៅ​អាន​ប្រសិន​បើ​មិន​ទាន់​បាន​អាន​ទេ។

បើ​តាម​ពិត​ទៅ​ឃើញ​ថា​ថៃ​បាន​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ​មួយ​ដែល​គិត​តែ​ពី​បាត់​បង់ គឺ​យក​ដី​របស់​គេ​ទៅ​ត្រួត​ពី​មុន​សោះ​ហើយ​ក្រោយ​មក​និយាយ​ថា​បាត់​បង់ ជាក់​ស្ដែង​ដូច​ជា​តំបន់​ខេត្ត​សៀមរាប បាត់ដំបង ជា​ដើម​។ល។ ក្នុង​ករណី​នេះ​ទៀត​សោត បើ​មើល​ឲ្យ​ឃើញ​ច្បាស់​ទៅ​ការ​ដែល​ថៃ​ប្រកាស​ថា​បាត់​បង​ក្រុង​កោះ​កុង ឬ​​បច្ចន្ត​គិរី​ខែត្រ​ នោះ​គឺ​តាម​ការ​ពិត​ខ្លួន​មាន​មហិច្ឆិតា​ចង់​គ្រប់​គ្រង​តំបន់​ខ្មែរ​លើ គឺ​មាន​ខេត្ត​ស្រី​ស្លាកែត, សុរិន្ទ្រ, បុរីរម្យ​ ជា​ដើម​។ល។​ នោះ​ទេ។ បើ​កុំ​តែ​បារាំង​យល់​ព្រម​ជា​មួយ​នឹង​ថៃ​នា​ពេល​នោះ​ម្ល៉េះ​ដែន​ដី​ខ្មែរ​លើ​ទាំង​នោះ​ក៏​មាន​ធ្លាក់​ចូល​កណ្ដាប់​ដៃ​ថៃ​រហូត​មក​ដល់​ពេល​នេះ​ដែរ។ រហូត​មក​ដល់​រជ្ជកាល​ព្រះ​ករុណា​​ព្រះ​ខត្តិយ​កោដ្ឋ (ហ្លួង សិរីសុវត្ថិ មុនីវង្ស) ក៏​ទ្រង់​បាន​ទាមទារ​ឲ្យ​បារាំង​ទាមទារ​យក​បណ្ដា​ខេត្ត​របស់​ខ្មែរ​ទាំង​នោះ​មក​ដាក់​បញ្ជូល​ក្នុង​ផែន​ដី​កម្ពុជា​មក​វិញ​ដែរ។

ការ​បាត់​ដែន​ដី​ខេត្ត​បច្ចន្ត​គិរី​ខែត្រ​

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ពញា ទូក​ចម្បាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (ថៃ៖ แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (ថៃ៖ แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (ថៃ៖ แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។

តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀត ដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ច័ន្ទ​បុរី ជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ច័ន្ទ​បុរី នៅ​បន្ត​ដដែល។

ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាម ដោយ​មាន​សិទ្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សិទ្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ច័ន្ទ​បុរី រហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សិទ្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សម្រេច​រួច​រាល់…”។

ការ​ប្រគល់​ខេត្ត​ត្រាត​ឲ្យ​ដល់​បារាំង

បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ច័ន្ទ​បុរី អស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តម្រូវ​ឲ្យ​មាន​ធ្វើ​សិទ្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀត គឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កម្លាំង​ចេញ​ពី​ច័ន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាត (កកន៖ បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំង​ហ្លាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាត និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។

តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំង រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សិទ្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សិទ្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយ​ប្រស៊ីដេនត៍ហេងរីភីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាត​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (កកន៖ ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (កកន៖ ថៃ​ហៅ​ព្រះ​ដំបង សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម) សៀមរាប និង​សិរីសោភណ្ឌ (កកន៖ ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។

ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាត​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់ គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (កកន៖ រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត, សុរិន្ទ្រ, បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។

​ប្រែ​សម្រួល​ពី​វីគីភីឌា ភាសា​ថៃ

_____________________________________________________________
អាន​ផង​ដែរ
១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. ខែត្រ​វិបុលសង្គ្រាម
៣. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ
៤. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម

Advertisements

មតិ»

1. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

[…] នៅ​គ.ស.​១៨៩៣ រាជការ​សៀម​បាន​តែង​តាំង​ឲ្យ​នាយ​ពល​នាវា​ចត្វា ពញាជល​យុទ្ធ​យោធិន្ទ្រ (André du Plésis de Richelieu) ជា​អ្នក​ចាត់​ការ​​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ភាគ​ខាង​កើត។ ខាង​ក្រសួង​ការ​បរទេស​ក៏​មាន​បញ្ជា​មក​ចៅហ្វាយ​ខែត្រ​នៅ​តំបន់​នេះ ដោយ​រួម​ទាំង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ផង ឲ្យ​ជួយ​ពញាជល​យុទ្ធ​យោធិន្ទ្រ ចាត់​ការ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​ការពារ​ព្រះ​រាជ​អាណា​ខែត្រ។ (អាន​ភាគ​បញ្ចប់) […]

2. ខែត្រ​វិបុលសង្គ្រាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

[…] […]

3. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

[…] […]

4. Once Upon a Time of Siamese History « THE SON OF THE KHMER EMPIRE កុលបុត្រមហានគរខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Pachantkiri Khet- Khet Koh Kong បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) (End) […]

5. Once Upon a Time of Siamese History « ខ្មែរបង្រួបបង្រួម - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Pachantkiri Khet- Khet Koh Kong បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) (End) […]

6. Repost: គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​ឧសភា 2011

[…] […]

7. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « ស្រែ​ខ្មុក - ថ្ងៃអង្គារ 18 ខែតុលា 2011

[…] […]

8. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែសីហា 2012

[…] ៣. អំពី​ខែត្រ​កោះកុង (១) ៤. អំពី​ខែត្រ​កោះ​កុង (២) ៥. បាត់ដំបង​បច្ចុប្បន្ន ៦. History of Battambang ៧. […]

9. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 24 ខែ​មីនា 2014

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: