jump to navigation

ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ ថ្ងៃអង្គារ 11 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
12 comments

ជា​រៀង​រាល់​ពេល​គោ​ឧសភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​ទាំង​៧​មុខ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ហើយ ប្រជា​រាស្ត្រ​ខ្មែរ​តែង​នាំ​គ្នា​យក​សំណល់​អាហារ​ទាំង​នោះ មាន​ ​ស្រូវ សណ្ដែក ពោត ល្ង ជា​ពិសេស ។ល។​ជា​ដើម ក្នុង​ជំនឿ​ផ្ដល់​សេចក្ដី​សុខ​ចំពោះ​រូប​គេ​ផ្ទាល់​ម្នាក់​ៗ និង​ជំនឿ​ផ្សេង​ៗ​ទៀត​តាម​ការ​ជឿ។

ចំណែក​ឯ​អ្នក​មាន​របរ​កសិកម្ម​វិញ​ពួក​គាត់​តែង​តែ​ជឿ​ថា​ប្រសិន​បើ​បាន​យក​គ្រាប់​ធុញ្ញជាតិ​ជា​សំណល់​ទាំង​នោះ​ទៅ​រួម​ផ្សំ​និង​គ្រាប់​ពូជ​ដែល​ពួក​គាត់​នឹង​បង្ក​បង្កើន​ផល​នា​រដូវ​ខាង​មុខ និង​ធ្វើ​ឲ្យ​របរ​របស់​ពួក​គាត់​ចម្រុង​ចម្រើន​ឡើង។

កាល​ពី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ដើម​ខែ​ថ្មី​ៗ​នេះ​ជា​ឧទាហរណ៍​ស្រាប់ បណ្ដា​ប្រជា​រាស្ត្រ​ស្រី​ប្រុស​ ក្មេង​ចាស់ នាំ​គ្នា​ដណ្ដើម​យក ដោយ​រួម​ទាំង​រូប​ខ្ញុំ​ម្នាក់​ផង ហេហេ…។ ស្ទុះ​វឹង​បាន​សណ្ដែក​ខៀវ​មួយ​ក្ដាប់ នឹក​ចង់​បាន​ស្រូវ​ដែរ តែ​ដណ្ដើម​មិន​ឈ្នះ​ពួក​គាត់​ទេ ហាហា…


អាហារ​ដែល​ជា​សំណល់​គោ​ឧសភរាជ​ទាំង​៧​មុខ​សម្រាប់​ឆ្នាំ​នេះ (ស្រូវ, ពោត, សណ្ដែក, ល្ង, ទឹក, ស្រា និង​ស្មៅ)
ឃើញ​ថា​ឆ្នាំ​នេះ​គោ​ឧសភរាជ​បរិភោគ​ស្រូវ ពោត សណ្ដែក និង​ល្ង តិច​តួច

អ្នក​ស្រុក​ខ្មែរ​នាំ​គ្នា​រើស​សំណល់​ធុញ្ញជាតិ



ក្រៅ​ពី​សំណល់​គោ​ឧសភារាជ​ហើយ គ្រាប់​ធុញ្ញជាតិ​ដែល​បាន​បាច​ដោយ​មេ​ហួរ ក្នុង​ព្រះ​រាជ​ពិធី​ក៏​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​រើស​យក​ដែរ

នេះ​គ្រាប់​សណ្ដែក​ដែល​ខ្ញុំ​ដណ្ដើម​បាន​មួយ​ក្ដាប់​ពី​ព្រះ​រាជ​ពិធី ហេហេ… ទុក​យ៉ាង​ស្អាត និង​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

_______________________________________________________
អាន​ផង​ដែរ
១. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
២. វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤
៣. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៤. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
៥. ប្រវត្ដិ​ព្រះរាជ​ពិធី​ទ្វាទសមាស​ច្រត់ព្រះនង្គ័ល
៦. ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ
៧. ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​នេះ​មុន​កម្ពុជា
៨. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៥
៩. ឆ្នាំនេះខ្មែរថៃចាត់ព្រះរាជពិធីច្រត់ព្រះនង្គ័លចំថ្ងៃគ្នា

%d bloggers like this: