jump to navigation

ថៃ​ចាត់​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ស្ថានការណ៍​ប្រទេស​ដ៏​វឹក​វរ ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
9 comments

រាជាណាចក្រ​ថៃឡង់ដ៍​ដែល​ធ្លាប់​តែ​ល្បី​​សុខសាន្ដ​នេះ (sic) បាន​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ឬ​ដែល​ហៅ​ជា​ភាសា​ថៃ​ថា៖ «พระราชพิธีพืชมงคลจรดพระนังคัลแรกนาขวัญ» នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១០​នេះ។

ព្រះ​រាជ​ពិធី​ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​ប្រមាណ​៧​កន្លះ​ព្រឹក​នេះ បាន​​ចូល​រួម​ជា​ព្រះ​រាជ​តំណាង​ព្រះ​មហាក្ស័ត្រិយ៍​ថៃ គឺ​​សម្ដេច​ព្រះ​បរម​ឱរសាធិរាជ ចៅហ្វា​មហាវជិរាលុងករណ ស្យាម​មកុដ​រាជ​កុមារ (ថៃ៖ สมเด็จพระบรมโอรสาธิราช เจ้าฟ้ามหาวชิราลงกรณ สยามมกุฎราชกุมาร) និង​បាន​បញ្ចប់​ដោយ​ព្រះ​គោ​បរិភោគ​ស្មៅ ដែល​ទំនាយ​ថា​ទឹក និង​ភោគ​ផល​ដំណាំ​មាន​ផល​សម​គួរ (តាម​ទំនាយ​ថៃ)។

ព្រះ​រាជ​ពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​នេះ គឺ​ស្ថិត​ក្នុង​ស្ថានការណ៍​ទីក្រុង​បាងកក​កំពុង​ច្របូក​ច្របល់​ពី​ក្រុម​បាតុកម្ម​អាវ​ក្រហម ដែល​កំពុង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​បញ្ហា​វឹក​វរ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​រដ្ឋាភិបាល​សម្រេច​ឡោម​ព័ទ្ធ​ក្រុម​អាវ​ក្រហម និង​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ រង​របួស រួម​ទាំង​មេ​ដឹក​នាំ​អាវ​ក្រហម​ផង​ដែរ៕ (អាន​អត្ថបទ៖ ​​ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ)


ប្រជារាស្ត្រ​ថៃ​មក​មើល​ព្រះ​រាជ​ពិធី

រោង​ព្រះ​ពន្លា​ព្រះ​រាជ​ពិធី

ព្រះ​គោ​សម្រាប់​ព្រះ​រាជ​ពិធី

ក្បួន​ហែរ​ស្ដេច​មាឃ​ចូល​រោង​ពិធី

ក្បួន​ក្លង​ឈ្នះ ក្នុង​ពិធី

ពិធី​ភ្ជួរ​ព្រះ​ស្រែ

ពិធី​ភ្ជួរ​ព្រះ​ស្រែ

ប្រជារាស្ត្រ​ថៃ​នៅ​ខាង​ក្រៅ

________________________________________________
អាន​ផង​ដែរ
១. ស្ថានការណ៍​បាងកក
២. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
៣. ច្រត់​ព្រះ​នង្គ័ល​នៅ​ថៃ ទំនាយ​ពី​គោ​បរិភោគ​ស្រដៀង​គោ​ខ្មែរ​ដែរ
៤. សេធ.ដែង ស្លាប់​ហើយ
៥. ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ
៦. ថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​នេះ​មុន​កម្ពុជា

%d bloggers like this: