jump to navigation

អវសាន​បាងកក ថ្ងៃសៅរ៍ 15 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
22 comments

ចាប់​ពី​ថ្ងៃ​ទី​១៣ ឧសភា នេះ​មក រដ្ឋាភិបាល​នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ បាន​ចាប់​ផ្ដើម​លេង​ធម៌​ក្ដៅ​ដាក់​ពួក​ក្រុម​បាតុករ​អាវ​ក្រហម ដោយ​ឡោម​ព័ទ្ធ​ទី​ជំនុំ​របស់​ក្រុម​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​រង​របួស។ រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ ស្ថានការណ៍​ទីក្រុង​បាងកក នៅ​តែ​មាន​សភាព​អាក្រក់​ដដែល ដែល​ស៊ឹង​តែ​ក្លាយ​ជា​សង្គ្រាម​កណ្ដាល​ទីក្រុង​ទៅ​ហើយ។

បណ្ដា​ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​បិទ​ចរាចរណ៍ និង​ផ្លូវ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ឡោម​ព័ទ្ធ និង​ខូច​ខាត ដោយ​សារ​ការ​គប់​គ្រាប់​បែក បាញ់​កំភ្លើង ដុត​កង់​ឡាន ដុត​ឡាន​ទាហាន​។ល។ មើល​ទៅ​គួរ​ឲ្យ​ព្រឺ​ខ្លាច​ជា​ខ្លាំង។

ខាង​ក្រោម​នេះ​ជា​ផ្លូវ​ព្រះ​រាម​១ (ថៃ៖ ถนนพระราม๑) ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ពាណិជ្ជកម្ម​ដ៏​ធំ​ៗ​របស់​ទីក្រុង​នេះ និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ជំនុំ​របស់​ក្រុម​អាវ​ក្រហម ត្រូវ​បាន​បិទ​ដោយ​ទាហាន និង​មាន​សភាព​ស្ងាត់​ជ្រងុំ​គួរ​ឲ្យ​ខ្លាច នៅ​ខណៈ​ដែល​ពី​មុន​នេះ​ផ្លូវ​នេះ​ពោរ​ពេញ​ទៅ​ដោយ​ចរាចរណ៍​យ៉ាង​ណែន​ណាន់។

ទីក្រុង​បាងកក​ពេល​នេះ​ទាំង​មូល​បាន​ក្លាយ​ជា​សមរភូមិ​ដ៏​ក្ដៅ​គគុក​មួយ នឹង​ដែល​អាច​ក្លាយ​ជា​សង្គ្រាម​កណ្ដាល​ក្រុង​យ៉ាង​សាហាវ ប្រសិន​បើ​ស្ថានការណ៍​អាក្រក់​បែប​នេះ​នៅ​បន្ត៕





__________________________________________
អាន​ផង​ដែរ៖
១. ១៧ មេសា នៃ​ស្យាម​ប្រទេស
២. ក្រហម​ពេញ​ផែន​ដី
៣. រស់​ជាមួយ​អាវ​ក្រហម
៤. ឱ! បាងកក​អើយ!
៥. ស្ថានការណ៍​បាងកក
៦. បោស​សម្អាត​ខ្ទេច — បន្ត​បំរាម​គោចរ​ពីរ​យប់​ទៀត
៧. សំណោក​អតីតកាល
៨. ขอความสุข..คืนกลับมา

%d bloggers like this: