jump to navigation

សាងសង់​មន្ទីរពេទ្យ​ជោ​រៃ​-​ភ្នំពេញ​វិនិយោគ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ ថ្ងៃអាទិត្យ 16 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Tiếng Việt.
15 comments

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១០


(​រូបថត ច័ន្ទ​ថា​)
សាខាមន្ទីរពេទ្យ​ជោ​រៃត្រូវ​បាន​បង្កើតនៅ​ប្រទេសកម្ពុជាហើយ

រាជធានី​ភ្នំពេញ ៖ ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​មន្ទីរពេទ្យ​ជោ​រៃ​-​ភ្នំពេញ រវាង​ក្រុមហ៊ុន Ho Chi Minh City MEDICAL Investment Joint Stock Company និង​ក្រុមហ៊ុន SOK KONG Import Export Co., LTD បាន​ប្រារឰ​ធ្វើ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១០ នៅភូមិ​បឹង​ស្នោ សង្កាត់​និរោធ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ក្នុងពិធី​នោះ​ដែរ លោក Truong Vinh Trong ឧបនាយករដ្ឋមន្ដ្រី​វៀតណាម​លោក​ឡេ ខា​ភាវ អតីត​អគ្គលេខាធិការ​បក្ស​កុំ​មុ​យ​នី​ស្ដ វៀតណាម ដែល​ការ​វិនិយោគ​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​សហរដ្ឋអា​មេ​រិ​ក ។
លោក​វេជ្ជបណ្ឌិត​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​ថា សំណង់​មន្ទីរពេទ្យ​ដែល​ត្រូវធ្វើ​ពិធី​បញ្ចុះ​បឋម សិលា​សាងសង់​នា​ពេល​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី ៥០.០០០​ម៉ែត្រការ៉េ មានកំ​ពស់​៥​ជាន់ ចែកចេញ​ជា​ពីរ​ប្លុក​សំរាប់​បំរើ​ការងារ​បច្ចេកទេស និង​ព្យាបាល​វេជ្ជសាស្ដ្រ និង​ពីរ​ជាន់​ទៀត មាន​មួយ​ប្លុក​សំរាប់​បច្ចេកទេស​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ការ​សាងសង់​ចែក​ចេញ​ជា​ពីរដំណាក់កាល ដំណាក់កាល​ទី​១-​សាងសង់ សំរាប់​២០០​គ្រែ រួម​មាន​ឯកទេស​ព្យាបាល ដោយ​វេជ្ជសាស្ដ្រ ឯកទេស​វះកាត់ ឯកទេស កុមារ សម្ភព សង្គ្រោះ​បន្ទាន់  បន្ទប់​ត្រួត ពិនិត្យ និង​ព្យាបាល​ដោយ​សំរាក​នៅផ្ទះ ឯកទេស​វិភាគ​ដោយ​រូបភាព ឯកទេស​ធ្វើតេស្ដ ។ ក្រៅពី​នេះ​ទៀត មន្ទីរពេទ្យ​ក៏​មាន​ផែន ការ​ព្យាបាល​តាម​ឯកទេស​ដូច​ជា​ជំងឺ​បេះដូង របួស បាក់​ដៃជើង ដោយ​មាន​ទំនាក់ទំនង សហការ​ជាមួយ​មន្ទីរពេទ្យ​ជោ​រៃ នៅ​ទីក្រុងហូ​ជី​មិ​ញ ។ លោក​រដ្ឋមន្ដ្រី​បន្ដ​ថា ដំណាក់កាល​ទី​២ នឹង​ត្រូវ​បន្ថែម​៣០០​គ្រែ​ទៀត​នៅ​ពេល​ណា ដំណាក់កាល​ទី​១-​បាន​ដំណើរការ​ពេញលេញ ។ វត្ដមាន​នៃ​មន្ទីរពេទ្យ​នេះ​នឹង​បាន ជួយ​សំរាល​ដល់​ប្រជាជន​កម្ពុជា ដែល​កន្លង មក​តែងតែ​ចំណាយ​សោហ៊ុយ​និង​ពេលវេលា យ៉ាងច្រើន​ដើម្បី​ទៅ​ព្យាបាល​នៅ​បរទេស ។ មន្ទីរពេទ្យ​ថ្មី​នេះ នឹង​ជួយ​បណ្ដុះបណ្ដាល បច្ចេកទេស​ប្រកបដោយ​វិទ្យាសាស្ដ្រ​ទំនើប ដល់​បុគ្គលិក សុខាភិបាល​គ្រប់​ប្រភេទ ។ (ច្រើន​ទៀត…)

%d bloggers like this: