jump to navigation

សេធ.ដែង ស្លាប់​ហើយ ថ្ងៃចន្ទ 17 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
14 comments

ឧត្ដមសេនីយត្រី ខត្តិយៈ សុវត្ថិផល (ថៃ៖ ขัตติยะ สวัสดิผล) ឬ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា សេធ.ដែង (ថៃ៖ เสธ.แดง) ដែល​ជា​មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​មួយ​ផ្នែក​ទៀត​នោះ​បាន​ទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ២០១០​នេះ។

ឧត្ដមសេនីយត្រី ខត្តិយៈ សុវត្ថិផល កើត​នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​១៩៥១ កើត​នៅ​ឯ​ស្រុក​ពោធារាម ខេត្ត​រាជបុរី រាជាណាចក្រ​ថៃ។

សេធ.ដែង គឺ​ជា​ឧត្តមសេនីយ​ម្នាក់​ដែល​មាន​ឥរិយាបទ​រឹង​មាំ​ និង​ហ៊ាន​និយាយ​ទោះ​បី​ជាមួយ​រដ្ឋាភិបាល ឬ​ជាមួយ​ក្រុម​អាវ​ក្រហម​ដែល​កំពុង​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក។ មុន​នឹង​លោក​ត្រូវ​បាន​គេ​លួច​បាញ់​សម្លាប់ លោក​បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការ​បង្កើត​ក្រុម​អាវ​ក្រហម​ជំនាន់​ទី​២ ប្រសិន​បើក​ក្រុម​អាវ​ក្រហម​បច្ចុប្បន្ន​នេះ​រំសាយ​នោះ។

សេធ.ដែង ត្រូវ​បាន​ខ្មាន់​កាំភ្លើង​លប​បាញ់​ប្រហារ​ ខណៈ​ដែល​លោក​កំពុង​ផ្ដល់​សម្ភាស​ដល់​អ្នក​កាសែត​បរទេស​នៅ​ឯ​សួន​លុមភិនី នា​ប្រមាណ​ម៉ោង​១៩.៣០​នាទី នា​ថ្ងៃ​ទី​១៣ ឧសភា ២០១០ ដោយ​ត្រូវ​ចំ​ក្បាល​យ៉ាង​ធ្ងន់​ធ្ងរ។ ទី​បំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ នេះ​លោក​ក៏​ទទួល​មរណភាព​ នៅ​ឯ​រោង​ព្យាបាល​វជិរព្យាបាល ឯ​ក្រុង​បាងកក ក្នុង​អាយុ​៥៨​ឆ្នាំ៕

អាន​ព័ត៌មាន​បន្ថែម
១. ឧត្ដមសេនីយ៍​ដែល​គាំទ្រ​ក្រុម​អាវ​ក្រហម​សេធដេង ទទួល​មរណភាព
២. លោក​ឧត្ដមសេនីយ៍​ខា​ទី​យ៉ា ទទួលមរណភាព​ហើយ
៣. ប្រវត្តិ​សង្ខេប​របស់​ឧត្ដមសេនីយ៍ ខាត់ទ្រីយ៉ាក់ សុវត្ថិផុន ហៅ​សេធដេង
៤. ขัตติยะ สวัสดิผล
៥. ថៃ​ចាត់​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ស្ថានការណ៍​ប្រទេស​ដ៏​វឹក​វរ

________________________________________________
ប្រកាស​ផ្សេង​ទៀត
១. នូហាក់ ភូមសៈវ៉ាន់ ទទួល​មរណភាព
២. Indonesia’s Suharto die
៣. អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង គីម តេជុង ទទួល​មរណភាព
៤. អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង រ៉ូហ៍ មូ ហ្យុន ទទួល​មរណភាព
៥. អ័បឌុររ៉ាហ៍ម៉ាន វ៉ាហ៊ីដ ទទួល​មរណភាព
៦. គីម ជុង-អ៊ីល ដល់​នូវ​អសញ្ញ​កម្ម
៧. ស្ម័គ្រ សុន្ទរវេជ ទទួល​មរណភាព
៨. ជា សុទ្ធ ទទួល​មរណភាព

%d bloggers like this: