jump to navigation

បោស​សម្អាត​ខ្ទេច — បន្ត​បំរាម​គោចរ​ពីរ​យប់​ទៀត ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
16 comments

រដ្ឋាភិបាល​របស់​នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ បាន​វាយ​កម្ទេច​ក្រុម​តវ៉ា​អាវ​ក្រហម​បាន​ជា​ស្ថាពរ​ហើយ ទីក្រុង​បាងកក​ទាំង​មូល​ត្រូវ​បាន​កាន់​កាប់​ឡើង​វិញ បើ​ទោះ​បី​នៅ​មាន​ក្រុម​តវ៉ា​មួយ​ចំនួន និង​ពាក្យ​ចចាមអារាម​ពី​ការ​លប​លួច​ដុត​ទី​កន្លែង​នានា​នៅ​ក្នុង​ទីក្រុង​ក៏​ដោយ។

ទោះ​បី​យ៉ាង​នេះ​ក្ដី​ស្ថានភាព​ទីក្រុង​បាងកក​ស្ថិត​នៅ​ភាព​មិន​ប្រក្រតី​នៅ​ឡើយ ហើយ​រដ្ឋាភិបាល​បន្ត​ដាក់​បំរាម​គោចរ​ចំនួន​ពីរ​យប់​ទៀត គឺ​ចាប់​ពី​ម៉ោង​២១.០០ (ថ្ងៃ​ទី​២០ ឧសភា) ដល់​ម៉ោង​៥.០០ (ថ្ងៃ​ទី​២១ ឧសភា) និង​ពី​ម៉ោង​២១.០០ (ថ្ងៃ​ទី​២១ ឧសភា) ដល់​ម៉ោង​៥.០០ (ថ្ងៃ​ទី​២២ ឧសភា)។

  • មេ​ដឹក​នាំ​អាវ​ក្រហម​ចូល​ខ្លួន​ឲ្យ​ប៉ូលីស

បន្ទាប់​ពី​មេ​ដឹក​នាំ​ធំ​ពីរ​រូប​គឺ​នាយ​ ចតុពរ ព្រហ្មពន្ធុ និង​នាយ ណ័ដ្ឋវុឌ្ឍិ ស្យៃកឿ បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​កាល​ពី​ម្សិល​មិញ​រួច​មក។ នៅ​រសៀល​ថ្ងៃ​នេះ មេ​ដឹក​នាំ​សំខាន់​ៗ​របស់​អាវ​ក្រហម​ចំនួន​៣​រូប​ទៀត គឺ​លោក វីរៈ មុសិកពង្ស (ថៃ៖ วีระ มุสิกพงศ์) នាយ​ពេទ្យ ហ្វេង តូចិរាការ (ថៃ៖ เหวง โตจิราการ) និង​លោក កកែវ ពិកុលទង (ថៃ៖ ก่อแก้ว พิกุลทอง) ក៏​បាន​ចូល​ឲ្យ​តម្រួត​ចាប់​ខ្លួន​ផង​ដែរ។


មេ​ដឹក​នាំ​អាវ​ក្រហម​ទាំង​បី​រូប​ដែល​ចូល​ខ្លួន​ឲ្យ​ប៉ូលីស​នា​ថ្ងៃ​នេះ (រូប Bangkok Post)

__________________________________________
អាន​ផង​ដែរ៖
១. ១៧ មេសា នៃ​ស្យាម​ប្រទេស
២. អវសាន​បាងកក
៣. ឱ! បាងកក​អើយ!
៤. ក្រហម​ពេញ​ផែន​ដី
៥. ស្ថានការណ៍​បាងកក
៦. ចរចា​ពីរ​ថ្ងៃ លទ្ធផល​គាំង​ដដែល
៧. មេ​ដឹក​នាំ​អាវ​ក្រហម
៨. សំណោក​អតីតកាល
៩. ขอความสุข..คืนกลับมา

%d bloggers like this: