jump to navigation

សំណោក​អតីតកាល ថ្ងៃចន្ទ 24 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីសុភ័ក្ត្រ, ภาษาไทย.
8 comments

ថ្ងៃ​នេះ​បាន​ចេញ​ទៅ​មើល​ទិដ្ឋភាព​នានា​នៃ​ទីក្រុង​បាងកក បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​បើក​ផ្លូវ​គ្រប់​ទី​កន្លែង​ដូច​ដើម​ឡើង​វិញ​នៅ​ទូទាំង​រាជធានី។

ប្រជាជន​ថៃ​បាន​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​ឡើង​វិញ ចំណែក​ឯ​ហាង​លក់​ទំនិញ​ក៏​ដែល​មិន​ទទួល​រង​ការ​ខូច​ខាត​ពី​ការ​ដុត​កម្ទេច​ក៏​ចាប់​ផ្ដើម​បើក​បម្រើ​អតិថិជន​ឡើង​វិញ​ដែរ។ គិត​ៗ​ទៅ​ទិដ្ឋភាព​បាងកក​ចាប់​ផ្ដើម​រីករាយ​លឿន​សម្បើម​ណាស់ ដ្បិត​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​មាន​សារសំខាន់ មិន​អាច​នៅ​បង្អង់​យូរ​ទេ។

ខ្ញុំ​ក៏​បាន​ទៅ​មើល​អគារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដុត​កម្ទេច បន្ទាប់​ពី​ការ​សម្រេច​រំសាយ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម រួច​មក​នោះ។ នៅ​ថ្ងៃ​នេះ មនុស្ស​ម្នា​ច្រើន​ណាស់ បាន​ដើរ​មើល​​អតីត​តំបន់​ពាណិជ្ជកម្ម​ទាំង​នោះ តែ​ខុស​ពី​លើក​មុន​ដែល​ពួក​គេ​ទៅ​ដើរ​លេង និង​ទិញ​ឥវ៉ាន់ គ្រា​នេះ​ពួក​គេ​ម្នាក់​ៗ​កាន់​ម៉ាស៊ីន​ថត​ម្នាក់​មួយ​ៗ មក​ថត​យក​ទិដ្ឋភាព​ខ្លោច​ផ្សារ​ជា​ប្រវត្តិសាស្ត្រ​របស់​ស្យាម​ប្រទេស​ទៅ​វិញ។

  • បន្ត​បម្រាម​គោចរ​១​សប្ដាហ៍​ទៀត

បើ​ទោះ​បី​អ្វី​ៗ​ហាក់​ដំណើរ​ការ​ជា​ប្រក្រតី​ទៅ​ហើយ​ក្ដី រដ្ឋាភិបាល​ថៃ​បាន​សម្រេច​បន្ត​បម្រាម​គោចរ ដោយ​ហាម​ប្រជាជន​ថៃ​មិន​ឲ្យ​ចេញ​ពី​គេហដ្ឋាន​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​៣១ ខែ​ឧសភា ឆ្នាំ​២០១០ ឯណោះ តែ​បាន​កាត់​បន្ថយ​ពេល​វេលា គឺ​ចាប់​ពី​ម៉ោង​១២ អាធ្រាត រហូត​ដល់​ម៉ោង​៤​ភ្លឺ​វិញ។


អគារ​ធនាគារ​មួយ

តំបន់​ស្យាម​មាន​ចរាចរណ៍​ឡើង​វិញ

សំណល់​របស់​ពួក​អាវ​ក្រហម

មនុស្ស​ម្នា​នាំ​គ្នា​មក​មើល

អគារ​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ដុត

អគារ​ពាណិជ្ជ​កម្ម​ដែល​ត្រូវ​បាន​ដុត

តំបន់​ផ្លូវ​បំបែក​៤ រាជ​ប្រាសុង បាន​បើក​ឡើង​វិញ

មនុស្ស​ម្នា​​នាំ​គ្នា​មក​មើល

__________________________________________
អាន​ផង​ដែរ៖
១. អវសាន​បាងកក
២. ឱ! បាងកក​អើយ!
៣. ស្ថានការណ៍​បាងកក
៤. បោស​សម្អាត​ខ្ទេច — បន្ត​បំរាម​គោចរ​ពីរ​យប់​ទៀត
៥. ขอความสุข..คืนกลับมา
៦. ទេសកាល​ផ្លវ​ស៊ីលុម

%d bloggers like this: