jump to navigation

ខ​សាច់​ជ្រូក​ពង​ទា​បែប​លាវ​លាវ ថ្ងៃ​ព្រហស្បតិ៍ 27 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ພາສາລາວ.
9 comments

និយាយ​ពី​រឿង​អាហារ​នៅ​ប្រទេស​លាវ​បច្ចុប្បន្ន​នេះ​មិន​ចាញ់​ខ្មែរ​ប៉ុន្មាន​ទេ មិន​ចាញ់​នេះ​មិន​មែន​ត្រង់​ថា​រស​ជាតិ ឬ​ស្ដង់ដារ​ស្ដង់ដាច​អី​ទេ គឺ​រឿង​តម្លៃ​តែ​ម៉ង!

អាហារ​នៅ​ស្រុក​លាវ​បច្ចុប្បន្ន​នៅ​តាម​ហាង​នានា​គឺ​មិន​តូច​ទេ ចាប់​ពី​ជាង​១​ម៉ឺន​គីប​ឡើង​ទៅ​ហើយ រក​មិន​បាន​ទេ ក្រោម​នេះ។ ស្ដង់ដារ​គេ គឺ​១៥០០០​គីប​ហើយ។ ជាក់​ស្ដែង​សូម្បី​តែ​អាហារ​ស្រូប​មួយ​ចាន (ខ​សាច់​ជ្រូក​ពង​ទា) ដែល​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ឯ​ទីក្រុង​វៀងច័ន្ទន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​១៥០០០​គីប ខ្ទង់​ប្រមាណ​នឹង​៧០០០​លុយ​ខ្មែរ​យើង។ អាហារ​បែប​នេះ​បើ​នៅ​ប្រទេស​ថៃ​វិញ​អស់​ហើយ​៤០​បាត ដែល​ប្រមាណ​នឹង​៤៥០០​រៀល​ខ្មែរ​យើង​ប៉ុណ្ណោះ។ ក្រៅ​ពី​អាហារ ស្រុក​លាវ​បច្ចុប្បន្ន​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក៏​ថ្លៃ​សម្បើម​ណាស់​ដែរ។

ភ្លេច​ជម្រាប​ខ​សាច់​ជ្រូក​នេះ​ឆ្ងាញ់​បស់​គេ រស​ជាតិ​ដូច​ស្រុក​យើង​បេះ​បិទ​គ្មាន​ខុស​ទេ 😀

_________________________________________________
អាន​ផង​ដែរ
១. សណ្ឋាគារ​សិល្ប៍​នគរ
២. ផ្ទះ​សំណាក់ ថៈណៈបូន
៣. ទៅ​លាវ​គ្រា​នេះ (ភាគ​១)

%d bloggers like this: