jump to navigation

បែប​សើច​ៗ៖ ពាក្យ​ខ្មែរ ថ្ងៃសៅរ៍ 29 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, អំពីស្រុកខ្មែរ.
13 comments

គិត​ៗ​ទៅ​គួរ​ឲ្យ​ចង់​សើច​ដែរ ទម្លាប់​នៃ​ការ​ហៅ​មុខ​អាហារ​របស់​ខ្មែរ​យើង​មួយ​ចំនួន​ដូច​ជា​ហៅ​មិន​ត្រូវ ឬ​ហៅ​បញ្ច្រាស​ទៅ​វិញ។

ជាក់​ស្ដែង​ខ្ញុំ​លើក​យក​ឧទាហរណ៍​ចំនួន​២​មក​ឆ្លុះ​បញ្ចាំង​​នៅ​ថ្ងៃ​នេះ គឺ​អាហារ​ប្រជាប្រិយ​ «ល្ហុង​បុក» និង «ផ្លែ​ឈើ​ក្រឡុក» មក​បរិយាយ​ចុះ។

តាម​ពិត​ទៅ​បើ​កើត​ជា​ខ្មែរ​នៅ​អ្នក​ផ្សារ កម្រ​ណាស់​ដែល​ថា​មិន​ដែល​ទទួល​ទាន​ «ទឹក​ក្រឡុក?» នោះ។ អ្នក​អំពេញ​វិញ​ពេញ​តែ​ផ្សារ ផ្លូវ​ព្រះ​មុនីវង្ស ចុះ​ពី​ពេទ្យ​ចិន​មក និង​ម្ដុំ​ផ្សារ​តាប៉ាង។ល។ និយាយ​ពី​ពាក្យ​ថា «ទឹក​ក្រឡុក​ៗ» ដែល​ជន​ខ្មែរ​និយាយ​រត់​មាត់​នឹង​តាម​ពិត​ទៅ​គ្មាន​យក​ទឹក​ឯណា​មក​ក្រឡុក​ឲ្យ​ផឹក​ទេ។ ខ្ញុំ​កើត​ឡើង​ម៉ោ​ឮ​ពាក្យ​នឹង​ស្រាប់​ហើយ។ តាម​ពិត​នឹង​គឺ​ផ្លែ​ឈើ​ក្រឡុក​សុទ្ធ​សាធ​ម៉្រង តែ​មិន​ដឹង​ជា​រម៉េច​បាន​ជា​គេ​ហៅ «ទឹក​ក្រឡុក» ទៅ​វិញ។

ចំណែក​ឯ​មុខ​អាហារ​ចំណូល​ថ្មី ត្រូវ​ចិត្ត​អ្នក​ស្រុក​មួយ​វិញ​ទៀត​នោះ​គឺ «បុក​ល្ហុង»។ តាម​ពិត​ទៅ​អាហារ​នោះ​បើ​​ហៅ​ថា «ល្ហុង​បុក» បែប​ត្រូវ​ជាង «បុក​ល្ហុង» គឺ​ជា​កិរិយា​នៃ​ការ​បុក​ទេ​តើហ៍ មិន​ដឹង​រម៉េច​បាន​ជា​អ្នក​និយាយ​នាំ​គ្នា​ហៅ «បុក​ល្ហុង​ៗ» រហូត​ទម្លាប់​មាត់​ទៅ​ហើយ។

«បុក​ល្ហុង» នេះ​តាម​ពិត​ទៅ​ទើប​នឹង​ឮ​ដែរ​រ៉េ កើត​មក​មិន​បាន​ឃើញ​ទេ ទំនង​ជា​ក្រោយ​ឆ្នាំ​៩០​នេះ​ឯង តែ​អាហារ​ចំណូល​ថ្មី​មួយ​នេះ​ទំនង​ត្រូវ​មាត់​អ្នក​ស្រុក​ខ្មែរ​សម្បើម​ណាស់​ដែរ​ហ្នឹង!

ខ្ញុំ​លើក​ឡើង​នេះ​ មិន​មាន​តណ្ហា​ឲ្យ​ផ្លាស់​ប្ដូរ​ការ​ហៅ​មុខ​អាហារ​ទាំង​២​នេះ​ទេ គ្រាន់​តែ​គិត​ៗ​ឃើញ​បែប​លេង​ៗ​សើច​ៗ​ប៉ុណ្ណោះ​ឯង ហេហេ…៕

________________________________________________
អាន​ផង​ដែរ
១. ទឹក​ក្រឡុក​បែប​ខ្មែរ ស្នាដៃ​ខ្ញុំ
២. Repost: បែប​សើច​ៗ៖ ពាក្យ​ខ្មែរ

%d bloggers like this: