jump to navigation

កំណាព្យ៖ លើក​តម្កើង​ថ្នាក់​ដឹក​នាំ បិទ​រូប​ថត​តាម​ផ្ទះ ថ្ងៃពុធ 30 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
6 comments


សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​៥​រូប​ឆ្លង​ជំងឺ​អា/ហាស់​១​អ៊ិន​១ ថ្ងៃអង្គារ 29 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
2 comments

ព័ត៌មាន​ពី​ដើម​អំពិល​បាន​ឲ្យ​ដឹង​ថា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​៥​រូប​ឆ្លង​ជំងឺ​អា/ហាស់​១​អ៊ិន​១។ អាន​ព័ត៌មាន​លម្អិត​ពី​ដើម​អំពិល

Repost: កាល​គ្រា​មួយ… ថ្ងៃចន្ទ 28 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
6 comments

កកន៖ ប្រកាស​នេះ​បាន​ដាក់​ម្ដង​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០០៧។

ក្មេង​ៗ​ច្បាស់​ជា​មិន​ដឹង​រឿង​នេះ​ទេ ព្រោះ​គ្មាន​នរណា​ៗ​ក៏​និយាយ​រឿង​នេះ​ដែរ។ នឹក​ឃើញ​រឿង​ប្លែក​ៗ ក៏​ចេះ​តែ​សរសេរ​ទុក​ ក្រែង​ក្មេង​ៗ​នៅ​ទី​នេះ​មួយ​ចំនួន​បាន​ដឹង​ដែរ តែ​បើ​មាន​ចាស់​ៗ​ណា​នៅ​ចាំ​ជួយ​ផ្ដល់​បន្ថែម​ផង ខ្ញុំ​ភ្លេច​អស់​ហើយ…

______________________________________________
អាន​ផង​ដែរ
១. កាល​គ្រា​មួយ…

របស់​លេង​ពី​ក្មេង ថ្ងៃអាទិត្យ 27 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
13 comments

តា​ចាស់​ម្នាក់​កំពុង​ដើរ​តត្រោក​តាម​ផ្លូវ​នៃ​ក្រុង​បាងកក រាជធានី​នៃ​រាជ​អាណាចក្រ​ថៃ។ នៅ​នឹង​ដៃ​មាន​ដាក់​លក់​របស់​ពីរ​យ៉ាង សម្រាប់​ក្មេង​ៗ ធ្វើ​ឲ្យ​នឹក​ស្រណោះ​ដល់​របស់​ទាំង​ពីរ​នេះ ដែល​ធ្លាប់​បាន​លេង​ដែរ នៅ​ស្រុក​ខ្មែរ​យើង។

ទី​១​គឺ​កង្ហាល់ និង​ទី​២ រង្វិល​ដែល​បញ្ចេញ​សំឡេង ក្រត​ៗ​ៗ។ សម័យ​នេះ​ទៅ​ហើយ​យើង​កម្រ​ឃើញ​ក្មេង​ៗ​លេង​របស់​អស់​ទាំង​នេះ​ណាស់ ដោយ​ឡែក​នៅ​ក្រុង​បាងកក ដែល​ជា​ក្រុង​ទំនើប​មួយ​ដែរ​នោះ វត្ត​មាន​របស់​ទាំង​នេះ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ណាស់៕


ភ្លេង​ជាតិ​សិង្ហបុរី និង​ម៉ាឡេស៊ី ថ្ងៃសៅរ៍ 26 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ, វីដេអូ.
5 comments

ភ្លេង​ជាតិ​នៃ​សាធារណ​រដ្ឋ​សិង្ហបុរី

ភ្លេង​ជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី

____________________________________________
អាន​ផង​ដែរ
១. «នគរ​រាជ» ភ្លេង​ជាតិ​នៃ​ក្រុង​កម្ពុជា​ធិបតី
២. ភ្លេង​ជាតិ​លាវ និង​ថៃ
៣. ភ្លេង​ជាតិ​ប៊្រុយណេ ដារូស្សាឡាម និង​ឥណ្ឌូណេស៊ី
៤. ភ្លេង​ជាតិ​ភូមា និង​វៀតណាម
៥. ភ្លេង​ជាតិ​ហ្វីលីពីនស៍ និង​អាស៊ាន

វិនាស​ទី​១៣… ជន​ណា​មើល​ងាយ​ជាតិ​ខ្លួន ជា​ប្រធាន​នាំ​ក្ដី​វិនាស ថ្ងៃសុក្រ 25 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
10 comments

ជាតិ​ជា​អ្នក​កើត​មក​ប្រឆាំង កើត​មក​រាប់​ខែ​រាប់​ឆ្នាំ ចាំ​តែ​ជំទាស់។ គេ​ធ្វើ​អី​ក៏​ខុស​ ខុស​នោះ​ខុស ខុស​រក​ត្រូវ​គ្មាន។ ពួក​នេះ​ជា​ពួក​ឫស្យា ឥត​គ្រូ​បា​អាចារ្យ​ណា​ណែនាំ​បាន​ទេ មាន​តែ​បា​អាចារ្យ​អាមេរិក អូស្ត្រាលី​។ល។ បាន​ទើប​គេ​ថា​ «ល្អ​ហើយ, គាប់​ហើយ» sic អ្នក​ខ្លះ​ខំ​ប្រឹង​ស្កាត់​ពី​នេះ ស្កាត់​ពី​នោះ​រត់​ទៅ​ចំទាល​នៅ​ស្រុក​គេ តែ​បន្តិច​ទៀត​អត់​ស្រុក​នៅ​ហើយ។ បាន​ប្រុយោជន៍​អី​ទៅ​ស្រែក​នៅ​ទី​នោះ បើ​ខ្មែរ​ក្នុង​ស្រុក​ជា​អ្នក​បោះ​ឆ្នោត​សោះ​នោះ។ ម៉ា​ជីវិត​អន្ទិត​យើង​បាន​ត្រឹម​ស្រែក​នេះ​បន្តិច នោះ​បន្តិច​នឹង​ឯង។

អ្នក​ខ្លះ​គ្រាន់​តែ​ខ្មែរ​​លើក​ដៃ​សំពះ​ព្រះ​មហាក្ស័ត្រិយ៍​របស់​ខ្លួន​ច្រើន​ដង​ក៏​ខុស​ដែរ។ បើ​ពួក​ខ្លួន​មិន​ស្រឡាញ់ មិន​រាប់ ហេតុ​ម្ដេច​ចេះ​បង្គាប់​ឲ្យ​គេ​មួយ​នគរ​ធ្វើ​ដូច​ខ្លួន​ដែរ។ អនិច្ចា​ជន​ណា​មើល​ងាយ​ជាតិ​ខ្លួន ថ្នាក់​ដឹក​នាំ​ខ្លួន ប្រការ​នេះ​ឯង​ជា​ប្រធាន​នាំ​ក្ដី​វិនាស។

គ្រាន់​តែ​ប្រមុខ​របស់​ខ្លួន​ទៅ​ស្រុក​យួន​ក៏​ខុស​ទៀត ពួក​នេះ​ខំ​ឆ្លៀត ចិត្ត​គ្មាន​មារយាទ ពួក​នេះ​រក​ស្នៀត​ដាក់​កំហុស​គេ​រហូត។ ចិត្ត​អគតិ ឃើញ​អី​ក៏​ខុស​ដែរ មិន​បាច់​និយាយ​ទេ។ ពួក​នេះ​ជំនាញ​ប្រមាថ យប់​ថ្ងៃ​ឥត​ស្បាត តែង​កំណាព្យ​ គូរ​រូប ជេរ​ត្មេះ​តិះ​ដៀល ប្រើ​ពាក្យ​ប្រើ​ឃ្លា មើល​ងាយ​ជាតិ​ខ្លួន អ្នក​ដឹក​នាំ​ខ្លួន ដែល​មិន​ត្រូវ​ចិត្ត​ពួក​វា ​ដែល​ភាគ​ច្រើន​ទៅ​ពឹង​ខ្លួន​ ស៊ី​ឆ្អែត​នៅ​ស្រុក​គេ ពេល​ទំនេរ​គូរ​រូប តែង​កំណាព្យ​មក​ជេរ​ជាតិ​ខ្មែរ។ អនិច្ចា​ជន​ណា​មើល​ងាយ​ជាតិ​ខ្លួន ថ្នាក់​ដឹក​នាំ​ខ្លួន ប្រការ​នេះ​ឯង​ជា​ប្រធាន​នាំ​ក្ដី​វិនាស។

អវសាន, មនុស្ស​នៅ​តែ​ដើរ ឆ្កែ​នៅ​ចាំ​តែ​ព្រុស។ ព្រុស​ វូស​ៗ វុស​ៗ! ជាតិ​សុនក​នេះ​ព្រុស ធ្លាក់​ថ្លើម​ក្ដាំង​ក្តុស លុះ​ក្ដី​មរណា៕

___________________________________________________
អាន​ផង​ដែរ
១. កម្ពុជា និង​ដំណើរ​ឈាន​ទៅ​រក​ការ​បែក​បាក់​ក្នុង​សង្គម

ស្ពាន​អាកាស​ទី​១​របស់​កម្ពុជា​បើក​ឲ្យ​ប្រើ​ប្រាស់​ហើយ ថ្ងៃ​ព្រហស្បតិ៍ 24 ខែមិថុនា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីស្រុកខ្មែរ.
9 comments

ស្ពានអាកាសក្បាលថ្នល់ ដែលជាស្ពានឆ្លងលើផ្លូវទី១របស់ប្រទេសកម្ពុជាបានត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសក្បាលថ្នល់នេះត្រូវបានបើកការដ្ឋានកាលពីខែឧសភា ឆ្នាំកន្លងទៅ បន្ទាប់ពីស្ពានព្រះមុនីវង្សថ្មីមួយទៀតត្រូវបានដាក់សម្ពោធនៅក្បែរនោះកាលពីពេលនោះ។ តំបន់ក្បាលថ្នល់ និងច្បារអំពៅ គឺជាតំបន់ដែលស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសពេលម៉ោងចូល និងចេញធ្វើការរបស់មន្ត្រីរាជការ។ អានព័ត៌មានបន្ថែម


ស្ពានអាកាសក្បាលថ្នល់ (រូបថត៖ កោះសន្តិភាព)

ក្រោយការសាងសង់ស្ពានអាកាសនេះរួច ការធ្វើដំណើរឆ្លងកាត់ទីនេះមានការសម្រួល និងការផ្លាស់ប្ដូរចរាចរណ៍ជាច្រើនដែលចាំបាច់ត្រូវដឹង ចំពោះអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះ។ ដើម្បីជាចំណេះដឹង និងដើម្បីកុំឲ្យមានការធ្វើដំណើរខុស ខ្ញុំសូមលើកយកវីដេអូណែនាំការធ្វើដំណើរឆ្លងកាត់ និងទៅតំបន់ក្បាលថ្នល់ ដែលណែនាំដោយសាលារាជធានីភ្នំពេញ និងរៀបរៀងដោយសារព័ត៌មានដើមអម្ពិល ដូចតទៅ៖

របៀបការធ្វើដំណើរឆ្លងកាត់តំបន់ក្បាលថ្នល់ (ពីមហាវិថីព្រះនរោត្ដម, ព្រះមុនីវង្ស, ផ្លូវជាតិលេខ២, ច្បារអំពៅ (ផ្លូវជាតិលេខ១))

___________________________________________________
អានផងដែរ
១. កំណត់យកថ្ងៃទី២៤ មិថុនា ជាថ្ងៃសម្ពោធស្ពានអាកាសសមិទ្ធផលថ្មីទី១នៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
២. តំណាលរង្វង់មូលក្បាលថ្នល់
៣. ថ្ងៃនេះសម្ពោធស្ពានព្រះមុនីវង្សថ្មី
៤. សម្ពោធស្ពានអាកាសក្បាលថ្នល់ដែលមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា
៥. ភ្នំពេញសាងស្ពានអាកាសទីពីរអួតប្រជុំអាស៊ាន
៦. បើកហើយ ស្ពានអាកាស៧មករា
៧. ភ្នំពេញសាងស្ពានអាកាសទី៣ ធំជាងមុនៗ
៨. សម្ពោធស្ពានអាកាសទី៣ នៅស្ទឹងមានជ័យ
៩. គ្រោងសាងសង់ស្ពានអាកាសបន្ថែមនៅក្បាលថ្នល់
១០. បើកការដ្ឋានសាងសង់ស្ពានអាកាសបន្ថែមនៅក្បាលថ្នល់

%d bloggers like this: