jump to navigation

ដុល្លារ​នៅ​ស្រែ​ខ្មុក ថ្ងៃ​អង្គារ 6 ខែ​កក្កដា 2010

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

បើ​និយាយ​ពី​រឿង​លុយ​អា​គាំង​នៅ​ស្រុក​ខ្មែរ ឬ​ស្រុក​កម្ពុជា​នោះ​គឺ​ហួស​ពី​ការ​ខ្មាស់​ខ្មោច​ទៅ​ទៀត! មិន​ដឹង​ជា​អ្នក​ដឹក​នាំ​ស្រុក​ខ្មែរ​គាត់​គិត​យ៉ាង​ណា​ទេ អំពី​រឿង​ចាយ​ប្រាក់​ដុល្លារ​នៅ​ស្រុក​អធិបតេយ្យ​មួយ​យ៉ាង​ពាស​វាល​ពាស​កាល ម៉ា​សេរី​ពេញ​នគរ​យ៉ាង​នេះ។

ដល់​យូរ​ៗ​ទៅ​មនុស្ស​ខ្មែរ​លែង​ស្គាល់​តម្លៃ​ប្រាក់​រៀល​របស់​ខ្លួន​បាត់​ទៅ​ហើយ ដ្បិត​វា​ស៊ាំ​នឹង​ការ​ចាយ​វាយ​ប្រាក់​ពួក​អា​ច្រមុះ​ស្រួច​ទៅ​ហើយ។ ឧទាហរណ៍​បើ​ទិញ​របស់​របរ​ណា​មួយ​ខ្ទង់​ប្រមាណ​៦​សែន​រៀល​នោះ ប្រាកដ​ជា​មិន​ដឹង​ថា​វា​ប៉ុន្មាន​ឲ្យ​ប្រាកដ​ទេ ថា​ថ្លៃ​ឬ​ថោក​ទេ តែ​បើ​និយាយ​ថា​ប្រមាណ​១៥០​ដុល្លារ​នោះ គេ​អាច​ដឹង​បាន​ថា អូ! ប៉ុណ្ណេះ ប៉ុណ្ណោះ ត​ថ្លៃ​គ្នា​ទៅ sic នេះ​និយាយ​ត្រឹម​ខ្ទង់​១៥០ ទេ តែ​បើ​ដល់​ពាន់​ម៉ឺន មើល​បើ​ដឹង។ ទិញ​ឡាន​ទិញ​ផ្ទះ​បួន​ដប់​ម៉ឺន​ដុល្លារ​ដឹង​ថ្លៃ​ថោក សាក​ប្រាប់​ជា​ប្រាក់​រៀល​មើល​បុម​វង្វេង!

នៅ​តាម​ផ្សារ​ទំនើប មិន​ទំនើប​ក្ដី ម៉ែ​អើយ ពួយ​លេង​ដាក់​តម្លៃ​ជា​ដុល្លារ​តែ​ម្ដង ខ្មាស់​តែ​ស្រុក​យួន និង​លាវ​ទេ លុយ​គេ​ថោក​ជាង​លុយ​ខ្មែរ​ទៅ​ទៀត តែ​យ៉ាង​ណា​ក្ដី មុខ​ទំនិញ​នៅ​តាម​ផ្សារ​គេ​ដាក់​តម្លៃ​ជា​ប្រាក់​របស់​គេ គឺ​ដុង និង​គីប ដែរ អាសូរ​អី​តែ​ស្រែ​ខ្មុក វា​ខុស​គេ។ បើ​ចឹង​ទេ ខ្ញុំ​ថា​លុប​ចោល​ប្រាក់​រៀល ប្រកាស​ដាក់​ស្រុក​ខ្មែរ​ចាយ​ជា​ប្រាក់​អា​គាំង​តែ​ម្ដង​ទៅ៕

________________________________________________
អាន​ផង​ដែរ
១. បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំពុង​រលាយ​បណ្ដើរ​ៗ
២. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ
៣. ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ

Advertisements

មតិ»

1. បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំពុង​រលាយ​បណ្ដើរ​ៗ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 7 ខែ​កក្កដា 2010

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ដុល្លារ​នៅ​ស្រែ​ខ្មុក […]

2. Samady KS - ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​កក្កដា 2010

ចេះ​តែ​ចាយ​តាម​គេ​ទៅ ចង់​ប្រកែក​ក៏​មិន​កើត ព្រោះ​នេះ​មិន​មែន​ជា​កាងារ​របស់​យើង​ឡើយ… ទោះ​ជា​យើង​ចង់​​ប្ដូ​រចនា​ម្ព័ន្ធ​ក៏​មិន​បាន​ដែរ សិទ្ធ​ត្រឹម​ប្រជាជន​ធម្មតា គ្មាន​សិទ្ធ​អី​ទៅ​ដោះ​ស្រាយ​រឿង​ហ្នឹង​ឡើយ។

3. sambatt - ថ្ងៃ​សុក្រ 9 ខែ​កក្កដា 2010

ស្រុកមិនទៀង រៀលមិនទៀង,ដុល្លារទៀង!
រាប់់លុយរៀលដល់់ខ្ទង់់លាន ,វង្វេងមេន!

4. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 24 ខែ​ឧសភា 2011

[…] អាន​ផង​ដែរ៖ ១. ដុល្លារ​នៅ​ស្រែ​ខ្មុក LikeBe the first to like this […]

5. បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» កំពុង​រលាយ​បណ្ដើរ​ៗ « ស្រែ​ខ្មុក - ថ្ងៃ​ពុធ 8 ខែ​កុម្ភៈ 2012

[…] អាន​ផង​ដែរ៖ ១. ដុល្លារ​នៅ​ស្រែ​ខ្មុក Like this:LikeBe the first to like this […]

6. ម៉ឺន​, សែន និង​កោដិ បាត់​បង់​ជា​ផ្លូវ​ការ​ហើយ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 14 ខែ​កញ្ញា 2015

[…] អាន​ផង​ដែរ៖ ១. ដុល្លារ​នៅ​ស្រែ​ខ្មុក ២. បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: