jump to navigation

ញូវ​ហ្វូន​ Nokia C3 ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ព្រឹកមិញនេះដើរចុះដើរឡើងទិញបានតេរ៉េសាប់ថ្មីមួយ ហេហេ…។ តាមពិតចង់ដូរទូរស័ព្ទយូរហើយ តាំងពីនៅស្រុកថៃឯណោះ គ្រាន់តែថាស្នេហាអក្សរជាតិ ចង់ប្រើប្រភេទទូរស័ព្ទណាដែលប្រើប្រាស់អក្សរខ្មែរបាន តែវាទាស់អីរាល់ទូរស័ព្ទភាសាខ្មែរសុទ្ធតែប្រភេទមូដែលទាបៗ ដែលមិនអាចប្រើអង្គចងចាំបាន។

ល្ងាចម្សិលមិញនេះបានដើរផ្សារសូរិយាមួយភ្លេតឃើញមានចេញស៊េរីទូរស័ព្ទម៉ូដែលអក្សរខ្មែរទំនើបចុងក្រោយ ឃើញថាកាលីវបផស់គេដែរ ព្រឹកមិញនេះក៏ទៅទិញមួយទុកប្រើទៅជំនួសអាចាស់ណូគៀអក្សរខ្មែរ Nokia 7100 supernova ដែលទិញប្រមាណ១ឆ្នាំមុននោះ។ ដូរ៉ែងចោលយកអាថ្មីនេះវិញមើលហា! ហេហេ… ណូគៀអាថ្មីរបស់ញុំនេះគឺម៉ូដែល Nokia C3 ព័ណ៌ទឹកមាស ប្រើខេមរភាសាបានយ៉ាងងាយស្រួល និងយ៉ាងសង្ហារ៕


តេរ៉េសាប់ថ្មីរបស់ខ្ញុំ Nokia C3 (មោទនភាពភាសាខ្មែរ)

___________________________________________________
អានប្រកាសប្រហាក់ប្រហែល
១. ទិញទូរស័ព្ទថ្មី
២. ទិញទូរស័ព្ទថ្មី LG KF700
៣. ទិញទូរស័ព្ទថ្មី ម៉ាកណូគៀ
៤. ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ
៥. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ
៦. អិលជី នាំមុខលើកកម្ពស់ភាសាខ្មែរលើទូរស័ព្ទដៃ
៧. ទិញទូរស័ព្ទថ្មី ម៉ាកសូនី
៨. ទិញទូរស័ព្ទដៃថ្មីម៉ាក Aurora
៩. ទិញទូរស័ព្ទដៃថ្មីម៉ាក Huawei P8 Lite
១០. ទិញទូរស័ព្ទថ្មី Samsung Galaxy S7 edge

Advertisements

មតិ»

1. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​ណូ​គៀ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

[…] ញូវ​ហ្វូន​ Nokia C3 […]

2. ទិញ​ទូរស័ព្ទ​ថ្មី LG KF700 « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

[…] _______________________________________________________ អាន​អត្ថបទ​ប្រហាក់​ប្រហែល៖ ១. ទិញ​ទូរស័ព្ទ​ថ្មី ២. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​ណូ​គៀ ៣. ញូវ​ហ្វូន​ Nokia C3 […]

3. ទិញទូរស័ព្ទថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

[…] ញូវ​ហ្វូន​ Nokia C3 […]

4. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ឡូយតើ!

Samady KS - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ប៉ុណ្ណឹង​សោះ​មាន​អីឡូយ… ខ្ញុំ​ប្រ​សុទ្ធតា​អា ​ អ៊ិន​ចុច​ពិល ផង…

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

មែន​ហ្អី! កាឡីប​មែន​កូន​គេ 😛

5. lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

មួយ​ម៉ាន​ដែល​បង​? ខ្ញុំ​មិន​ដែល​ដឹង​ពី​ការ​សរសេរ​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទ​ទេ​ ប្រ​ហែល​យ៉ាប់​ណាស់​ហើយ​មើល​ទៅ ព្រោះ​ទូ​រ​ស័ព្ទ​មាន​ប៊ូ​តុង​តិច​ចឹង​។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

មាន​អី​យ៉ាប់ ងាយ​ស្រួល​ប្រើ​ណាស់ សាក​ល្បង​ទិញ​មួយ​ប្រើ​ទៅ!

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ចុះ​ថ្លៃ​ប៉ុន្មាន​ម៉េច​មិន​ឆ្លើយ​ចឹង​បង​? ថោក​ពេក​ទេ​ដឹង​បាន​មិន​ហ៊ាន​ប្រាប់​ ^^ ឃឹ​ៗៗ….. ហើយ​ចឹង​បើ​បើក​អ៊ីន​ធ័រ​ណេត​តាម​ទូរ​ស័ព្ទ​នឹង​អាច​មើល​ភាសា​ខ្មែរ​ឃើញ​ទេ​បង​? បើ​បង​ចិត្ត​ល្អ​អាច​ជួយ​បង្ហាញ​ពី​របៀប​សរសេរ​ភាសា​ខ្មែរ​ក្នុង​ទូរ​ស័ព្ទ​បាន​ទេ​បង​? តើ​របៀប​សរសេរ​ស្រដៀង​ការ​សរសេរ​តាម​បែប​ Khmer Unicode ឬតាម​បែប​ Limon? ហ៊ើយ​! ចង់​ដឹង​ដល់​ហើយ​បង​អើយ​៚ ព្រោះ​ព្យញ្ជនៈ​ និង​ស្រៈ​ខ្មែរ​មាន​ម៉ា​កា​នរ​ ប៊ូ​តុង​ទូរស័ព្ទ​មាន​តែ​ម៉ាន​នឹង​ ~

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

haha…. 140 ដុល្លារ​អា​គាំង​បាទ វាយ​ស្រួល​ជាង​កុំ​ព្យូទ័រ​ឆ្ងាយ​ណាស់ គឺ​តាម​យូនីកូដ​នឹង​ឯង

6. Keo Dina - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ខ្មុំកំពុងតែសន្សំអែតចាយ ទុកលក់ខែក្រោយឲ្យគ្រប់លុយដូរតេរ៉េសាប់ដែរ គិតចង់ប្រើអាថាញ់ស្រ្គីនហ្នឹងគេម្តង! ហ៊ឺ!! ប្រហែលជាត្រូវស៊ីសៀងពីរ បី ខែហើយមើលទៅ 🙂 ។

7. Keo Dina - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ខ្មុំកំពុងតែសន្សំអែតចាយ ទុកលក់ខែក្រោយឲ្យគ្រប់លុយដូរតេរ៉េសាប់ដែរ គិតចង់ប្រើអាថាញ់ស្រ្គីនហ្នឹងគេម្តង! ហ៊ឺ!! ប្រហែលជាត្រូវស៊ីសៀងពីរ បី ខែហើយមើលទៅ :(( ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ស៊ី​សៀង​វា​ហ៊ឹកហ៊ាក់​ពេក ស៊ី​អំបិល​រ៉ូវ! (គ្រឿង​សមុទ្ទ)

8. Keo Dina - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

មែនហ្ន៎ ភ្លេចនឹកឃើញគ្រឿងសមុទ្រ!!
ភ័ក្រជួយលុបខំមិនឯងមួយចោលរ៉ូវ (កុំឲ្យខ្មាស់គេច្រើនជាងនេះ ) មិនដឹងម៉េចទេចេះតែចេញដាប់ប៊ល​ ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

អត់​លុប​ទេ ទុក​ឲ្យ​ខ្មាស់​គេ​ណា​ណី​ម្ដង 😛

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ខ្មាស​គេ​ណាស់​….បង​ឌី​ណា​អើយ​!! ហាហា….

Keo Dina - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ហ៊ឹ!! ហ៊ឹ!!

9. សុផា - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ខ្ញុំនៅថៃអែណេះnokia c3តម្លៃតែ៨០ដល្លាទេបើខ្ញុំទិញទៅតើអាចដាក់ភាសាខ្មែរ
បានទេបង?

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ចុះ​មិន​ឆែក​មើល​ថា​មាន​ភាសា​ខ្មែរ​ក្នុង​នឹង​អត់​?

សុផា - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

ឆែកមើលហើយវាអត់មានភាសាខ្មែរទេតែខ្លាចថាទិញហើយយកទៅដល់
ខ្មែរដាក់ភាសាខ្មែរបានអីណា

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

ថោក​ជាង​ស្រុក​ខ្មែរ​ណាស់​ហ្ន៎

10. ជនអនាថាក្នុងwordpress - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

តំលៃប៉ុន្មានដែរទៅនិងអាចប្រាប់បានទេ?

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

១៤០​ដុល្លារ

11. សុផា - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

តម្លៃ៣៣០០បាតបន្តែអត់ដឹងថាដាក់ភាសាខ្មែរបានអត់ទេពេលយកទៅដល់ខ្មែរ

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

អត់​បាន​ទេ
៣៣០០​បាត នរណា​ប្រាប់​ថា​៨០​ដុល្លារ?

សុផា - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

បើខ្ញុំអត់ដឹងលុយដុល្លាអាឡូវតម្លៃប៉ុន្មានផង(ខានទៅខ្មែរយូរអ្ហើយ)

12. សុផា - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

អូយខ្មាស់គេណាស់លោកអើយគេអត់បានសួរញុំផងទៅប្រាប់គេអាចឹ់ងទៅ

lavorn (ឡាវ័ន​) - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ចេះ​ខ្មាស​គេ​ដោយ​ខ្លួន​ឯង​​ចឹង​ បាន​ន័យ​ថា​អត់​ទាន់​អី​រ៉េ​ ៚ កុំ​អី​ត្រូវ​ផា​ឲ្យ​ស្ពឹក​មុខ​ម៉ង​!! ហិ​ៗៗ….

13. សុផា - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កញ្ញា 2010

ក៏មនុសគេមានខ្លួនណ

14. ដានីកា - ថ្ងៃ​សុក្រ 10 ខែ​កញ្ញា 2010

បងម្ចាស់ប្លក់អ៊ើយ ខ្ញុំសុំសួរមួយ។ ខ្ញុំមានប្លក់មួយដែរ ហើយក៏ប្រើ Regulus themes ដូចប្លក់របស់បងដែរ។ មិនដឹងជាមូលហេតុអ្វី Calendar widget មិនព្រមដើរសោះ។ អ្វីដែលចំលែកនោះ គឺថានៅពេលដែលខ្ញុំប្ដូរភាសារ របស់ប្លក់ជាភាសារអង់គ្លេស Calendar widget នោះដើរភ្លាម។ បងមានដែល ជួបបញ្ហាដូច្នេះទេ? សូមជួយប្រាប់ខ្ញុំផង៕

15. កំឡោះខ្មែរ - ថ្ងៃ​សៅរ៍ 11 ខែ​កញ្ញា 2010

ចង់សួរតម្លៃប៉ុន្មាន តែមានគេសួរអោយហើយ។ ១៤០ដុល្លារ មិនជាថ្លៃហើយក៏មិនថោក។ ល្មមប្រើ។

16. ភារម្យ - ថ្ងៃ​សៅរ៍ 11 ខែ​កញ្ញា 2010

OS អីដែរ?បង!

17. Revatey - ថ្ងៃ​ចន្ទ 13 ខែ​កញ្ញា 2010

khgom preu Nokia c3 de pun te tveu mech arch preu Font Unicode khmer keut tov ? Som chour prab vithy phorg ? Thank u so much.

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 13 ខែ​កញ្ញា 2010

change it to the c3 khmer phone,.

18. ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ពុធ 15 ខែ​កញ្ញា 2010

[…] វា​នឹក​ៗ​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់​​កាល​ពី​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ថ្មី​ម៉ាក​ណូគៀ ស៊ី​៣​នោះ។ […]

19. khmerbirder - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កញ្ញា 2010

ម៉េច​គេ​មិន​ផលិត​វា​ឲ្យ​គាំទ្រ​ភាសា​ខ្មែរ​ទាំងអស់​ម៉ង​រ៉ូវ? ប្រើ​នៅ​ស្រុក​ខ្មែរ​សោះ​ម៉េច​មិន​បញ្ចូល​ទៅ​ហ្ន៎ ។ ខ្ញុំ​ថា​ដែល​គេ​ថា​វា​ហួស​សម័យ​ប្រើ​ទូរស័ព្ទ​ភាសា​ខ្មែរ​នោះ​ដោយ​សារ​វា​មិន​មាន​លក្ខណៈ​ងាយ​ស្រួល​គ្រប់គ្រាន់​ហ្នឹង​ឯង​មើល​ទៅ ។ ពេល​ផ្ញើ​សារ​ចេញ​ទៅ​ទូរស័ព្ទ​ផ្សេង​ដែល​គ្មាន​អក្សរ​ខ្មែរ ចេញ​តែ​ក្រឡា​បួន​ជ្រុង​ដូច​ក្រឡា​អុក​ទាំងអស់ ។ របៀប​វាយ​ដូច​មិន​ទាន់​ងាយ​ស្រួល​ប៉ុន្មាន​ទេ ។ ខ្ញុំ​សុំ​សួរ​សុភក្រ្ត​ថា​ភាសា​ថៃ​គេ​ប្រើ​លើ​ទូរស័ព្ទ​គេ​ហ្នឹង វា​មាន​ការ​ទាយ​ពាក្យ​ដូច​អង់គ្លេស​ដែរ​អត់ (Predicting mode) ព្រោះ​ខ្ញុំ​ឮ​គេ​ថា​វា​មាន​ដូច​អង់គ្លេស​ដែល​គ្រាន់​វាយ​ពាក្យ​ដែល​ប្រហែល​វា​ក៏​ចេញ​យើង​ជ្រើស​យក​ភ្លាម ។ ភាសា​ខ្មែរ​ប្រសិន​ជា​មាន​មែន​នោះ មុខជា​គ្រប់គ្នា​ប្ដូរ​មក​ប្រើ​ជាក់ជា​មិន​ខាន​ទេ​ព្រោះ​បច្ចុប្បន្ន​វាយ​សារ​ចេញ​យឺត​ណាស់ ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កញ្ញា 2010

លោក​មាន​សាក​ល្បង​ប្រើ​ហើយ​ឬ​នៅ? ម៉េច​ក៏​ដឹង​ថា​អត់? ខ្ញុំ​ថា​ថ្ងៃ​ក្រោយ​លោក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជាង​នេះ​មុន​នឹង​និយាយ អរគុណ!

20. khmerbirder - ថ្ងៃ​សុក្រ 17 ខែ​កញ្ញា 2010

សុភ័ក្ត្រ​ចង់​និយាយ​ពី​អី? ចំពោះ​ទូរស័ព្ទ​ភាសា​ខ្មែរ​ខ្ញុំ​ធ្លាប់​ប្រើ​តែ​មិនមែន​អាទំនើប​ដូច​សុភ័ក្ត្រ​បង្ហាញ​នោះ​ទេ ។ វា​អត់​មាន​ប្រព័ន្ធ (Predicting Mode) សម្រាប់​ទាយ​ពាក្យ​នោះ​ទេ ចំណែក​ការ​វាយ​ក៏​​អត់​ស្រួល​ដែរ (ប្រហែល​មក​ពី​អាហ្នឹង​វា​ដំបូង​មើល​ទៅ) ។ ចំពោះ​ម៉ូដ​ថ្មី​ខ្ញុំ​អត់​ដឹង​ទេ ចឹង​ហើយ​បាន​សួរ​ហ្នឹង​ណា ។ នេះ​ជា​ការ​សួរ មិនមែន​ចេះ​តែ​ថា​ទេ ។ អរគុណ

សុភ័ក្ត្រ - ថ្ងៃ​សុក្រ 17 ខែ​កញ្ញា 2010

ចាំ​ខ្ញុំ​ចេញ​ប្រកាស​មួយ​ទៀត​ដាក់​ពី​របៀប​វាយ​អក្សរ​ខ្មែរ​តាម​ទូរស័ព្ទ​ដៃ​នេះ ឆាប់​ៗ​នេះ

21. khmerbirder - ថ្ងៃ​សុក្រ 17 ខែ​កញ្ញា 2010

អរគុណ​ច្រើន​សុភ័ក្ត្រ ។ ខ្ញុំ​ប្រើ Nokia E63 មាន​ទម្រង់​ក្ដារចុច​ដូច​របស់​សុភក្ត្រ​ប្រើ​បេះបិទ តែ​វា​អត់​មាន​ភាសា​ខ្មែរ​ទេ ។ សុំ​សួរ​ថា​តើ​អាច​បញ្ចូល​វា​ដូច​ អាយហ្វូន វីនដូស៍​ម៉ូបាល​អី​បាន​ដែរ​អត់​ហ្ន៎ ។ ខ្ញុំ​ក៏​ចង់​ប្រើ​វា​សម្រាប់​កត់ត្រា​អ្វីៗ​ជា​ភាសា​យើង​ដែរ ព្រោះ​ប្រើ​អង់គ្លេស​កន្លែង​ខ្លះ​​ពិបាក​សរសេរ​ដែរ​វា​វែង​ពេក​ហ្នឹង​ណា ។ អរគុណ​សុភ័ក្ត្រ​ដែល​មិន​ប្រកាន់​ដែល​ខ្ញុំ​មក​បញ្ជ្រាំ​ប្លក់​របស់​អ្នក ។

សុផា - ថ្ងៃ​ពុធ 24 ខែ​វិច្ឆិកា 2010

សួស្ដីបងបងសាកបញ្ចូលភែកភាសាខ្មែរលមើលក្រែងបានអីណា
ពីព្រោះនៅកន្លែងខ្ញុំឯណេះវិញខ្ញុំឃើញគេបញ្ចូលបានបង។

22. ខេមរបក្សីសាស្ត្រិន - ថ្ងៃ​ព្រហស្បតិ៍ 25 ខែ​វិច្ឆិកា 2010

បញ្ចូល​យ៉ាង​ម៉េច?

សុផា - ថ្ងៃ​អាទិត្យ 28 ខែ​វិច្ឆិកា 2010

ខ្ញុំទៅកន្លែងជាងឃើញគេមានដុំភែកភាសានៅក្នុងនោះមានភាសា
ច្រើនណាស់។យកដុំភែកភាសាមកតភ្ជាប់ជាមួយកុំព្យូទ័រ យកទូរស័ព្ទ
មកតជាមួយដុំភែកភាសា​ ហើយបើកកម្មវិធីដុំភែកភាសា ជ្រើសរើស
សេរីទូរស័ព្ទ ជ្រើសរើសភាសា ហើយប៊ូតថ្មីគឺជាការស្រេច។

គន្ធា - ថ្ងៃ​អាទិត្យ 28 ខែ​វិច្ឆិកា 2010

តើ​សុផា​ដឹង​ថា​យើង​អាច​ដោនឡូដ​ភែកជាភាសារ​ផ្សេងៗ​នៅក្នុង​វឹបសាយ​ណាបានដែរឬទេ? ខ្ញុំ​ក៏​កំពុង​រកភែក​ជា​ភាសារ​បារាំង​សំរាប់​ណូគាn78 របស់​ខ្ញុំដែរ។

23. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 23 ខែ​មករា 2011

[…] ប៊ីកហ្កេសត៍ ថូយ អេវើរ៍, ញូវ​ហ្វូន​ Nokia C3, អៃ​ផត អៃ​ហ្វូន និង​អក្សរ​ខ្មែរ, […]

24. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ « ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 27 ខែ​មេសា 2012

[…] ខ្ញុំ​ប្រើ​ទូរស័ព្ទ​ដៃ ណូគៀ ប្រភេទ​ស៊ី​៣ […]

25. Lyheang sok - ថ្ងៃ​ចន្ទ 9 ខែ​កក្កដា 2012

Muoy man bong ?

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 9 ខែ​កក្កដា 2012
26. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ « ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 9 ខែ​កក្កដា 2012

[…] អានផងដែរ៖ ១. ញូវហ្វូន Nokia C3 ២. […]

27. ទិញ​ទូរស័ព្ទ​ថ្មី ម៉ាក​សូនី « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 2 ខែ​កញ្ញា 2012

[…] គឺ​ណូគៀ​ស៊ី​៣។ ដោយ​សារ​ធ្លាប់​ខូច […]

28. ទិញ​ទូរស័ព្ទ​ដៃ​ថ្មី​ម៉ាក Aurora | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 7 ខែ​មករា 2015

[…] អាន​ផង​ដែរ៖ ១. ញូវ​ហ្វូន​ Nokia C3 ២. បាន​របស់​លេង​ថ្មី​មួយ​ទៀត ៣. […]

29. ទិញ​ទូរ​ស័ព្ទ​ដៃ​ថ្មី​ម៉ាក Huawei P8 Lite | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 5 ខែ​កក្កដា 2015

[…] អាន​ផង​ដែរ៖ ១. ញូវ​ហ្វូន​ Nokia C3 ២. បាន​របស់​លេង​ថ្មី​មួយ​ទៀត ៣. […]

30. ទិញ​ទូរស័ព្ទ​ថ្មី Samsung Galaxy S7 edge | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 3 ខែ​ឧសភា 2016

[…] អានផងដែរ៖ ១. ញូវហ្វូន Nokia C3 ២. បានរបស់លេងថ្មីមួយទៀត ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: