jump to navigation

ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ជា​រឿង​ហួស​សម័យ ថ្ងៃអង្គារ 14 ខែកញ្ញា 2010

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

វា​នឹក​ៗ​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់​​កាល​ពី​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ទិញ​ទូរស័ព្ទ​ដៃ​ថ្មី​ម៉ាកណូគៀ ស៊ី​៣នោះ។

និយាយ​ទៅ​ទូរស័ព្ទ​ដៃ​ប្រភេទ​នេះ​ជា​ទូរស័ព្ទ​ ហៅ​ថា​បែប​ទំនើប​ចុង​ក្រោយ​គេ​បំផុត​របស់​ណូគៀ​ដែល​មាន​ភ្ជាប់​ភាសា​ខ្មែរ ឬ​ដែល​ហៅ​ថា​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ តែ​ដំណឹង​ដែល​ទទួល​បាន​​ពី​អ្នក​លក់​គឺ​ថា ប្រជាជន​ខ្មែរ​មិន​និយម​ប្រើ​ទេ ទូរស័ព្ទ​ដែល​មាន​អក្សរ​ខ្មែរ​បែប​នេះ តែ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ គឺ​គាត់​បែរ​ជា​និយាយ​ចំអក​ថា «…ប្រើ​ទូរស័ព្ទ​អក្សរ​ខ្មែរ​ហួស​សម័យ​ណាស់…» sic

វា​មិន​សោះ​ឡើយ​និង​ហូរ​ចេញ​ភាសា​បែប​នេះ​ពី​បបូរ​មាត់​ជន​ជាតិ​ខ្មែរ​ណាស់ ខណៈ​អ្នក​បច្ចេក​ទេស​ខិត​ខំ​ដើម្បី​ឲ្យ​ខ្មែរ​មាន​អក្សរ​ប្រើ​នឹង​គេ ចុះ​បើ​គាត់​មិន​ចូល​ចិត្ត​ប្រើ​ក៏​ដោយ​ចុះ ពួក​គាត់​ក៏​មិន​គួរ​និយាយ​បែប​ចំអក​មិន​លើ​អ្នក​និយម​ប្រើ ដូច​រូប​ខ្ញុំ​នេះ​ទេ

នរណា​ថា​​ខ្ញុំ​ស្រែ ខ្ញុំ​ហួស​សម័យ ឬ​ចង់​ថា​អី​ថា​ទៅ តូយ​មិន​ខ្វល់​ទេ សំខាន់​ខ្ញុំ​​មាន​មោទនភាព​នឹង​ប្រើ​អក្សរ​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ​ខ្ញុំ៕

___________________________________________________
អានផងដែរ
១. ញូវហ្វូន Nokia C3
២. ណូគៀ ឈប់ផលិតទូរស័ព្ទភាសាខ្មែរហើយ
៣. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ
៤. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ

Advertisements

មតិ»

1. គឹមស៊ា - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

អ្នកនិយាយបានតែនិយាយ មិនគិតថា តើភាសាខ្មែរមាននូវលើកម្មវិធីអ្វីខ្លះ?

2. cambomaths - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

និយាយ​ចឹង​បាន​ត្រឹម​ត្រូវ! ខ្ញុំស្អប់​បំផុត​នៅ​ពេល​លឺ គេ​ហៅ​ ឬ​ប្រើ​ពាក្យ​ ស្រែ​ទៅ​លើ​នរណាម្នាក់… មើល​តែ​ខ្លួន​ឯង​ណឹង​ស្អី…ប្រភព​មក​ពី​ស្រែ​ដែរ​ទេ អាវ៉ា…ហាស​ ហា…

3. យ៉ា - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ខ្ញុំ​ថា​ទាន់​សម័យ​ទៅ​វិញ​ទេ ព្រោះ​អក្សរ​ខ្មែរ​ទើប​នឹង​មាន​បញ្ចូល​ដាក់​ក្នុង​ទូរ​ស័ព្ទ​នៅ​ពេល​ថ្មី​ៗ​នេះ កន្លង​មក​មិន​ដែល​មាន​អក្សរ​ខ្មែរ​ឯណាម៉េច​នឹង​ហួស​សម័យ​ទៅកើត? អ្នក​ថា​នេះ​យ៉ាប់​តែ​ម្តង​ហើយ !

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

គេ​ថា​ហួស​សម័យ ឬ​មិន​ទាន់​សម័យ ដ្បិត​ទូរស័ព្ទ​ដៃ​ភាសា​ខ្មែរ​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​ស៊េរី​ទាប​ៗ យល់?

4. ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ខ្ញុំក៏ប្រើទូរស័ព្ទអក្សរខ្មែរដែរ!

5. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

កុំ​ទៅ​ប្រកាន់​គាត់​អី! គាត់​និយាយ​ទាំង​មិន​បាន​គិត​តែ​ប៉ុណ្ណោះ! គាត់​និ​យាយ​បែប​នេះ ប្រហែល​ជា​គាត់​ចង់​និយាយ​ថា «ហួស​សម័យ» សំដៅដល់ «សម័យ​នេះ​លែង​មាន​អ្នក​ប្រើ​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទ​ទៀត​ហើយ» តែ​ប៉ុណ្ណោះ!

6. អង្គរក្សតូច - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

សមតែប្រើអាទូរស័ព្ទនៅក្នុងប្លកខ្ញុំទេ បានហៅថាទាន់សម័យ!!!!!!!

7. -:-បាត់ដំបង-:- - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ខ្ញុំមិនខ្វល់ពីអ្វីដែលពួកគាត់ និយាយទេ។ នេះមកពីពួកគាត់ហ្នឹង មិនទាន់យល់ពីសារះប្រយោជន៏វា។ អ្នកខ្លះអានអង់គ្លេសមិនចង់ដាច់ ផង ក៏ស្រែកថា ប្រើទូរស័ព្ទអក្សរខ្មែរ ហួសសម័យដែរ(sic) ។ ខ្ញុំវិញប្រើ Metfone អក្សរខ្មែរ។ 😀

8. pisitnseiha - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ញ៉ុម​វិញ​ មាន​មោទន​ភាព​ទៅ​វិញ​រ៉េ​ ដែល​បាន​ប្រើ​ទូរសព្ទ័​ជា​ភាសា​ខ្មែរ! តាម​ពិត​អ្នក​ដែល​ថា ហួស​សម័យ​ ហ្នឹង​មក​ពី​គាត់​អត់​ចេះ​ប្រើ​ហង ទើប​គាត់​ថា​ចឹង។

9. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

អោយតែនិយាយដល់រឿងហ្នឹង កំឡោះខ្មែរចង់តែប៉ាចោអោយវាណាណីម្តង។ ម្នាក់ៗដូចជាចង់ឆ្គួតនិងអក្សរបរទេស ចំរៀងបរទេស ។ល។ អាសូរតែ ជាតិខ្លួនឯងមិនមានអក្សរទៅ មិនថាទេ។ ជាតិខ្លួនឯងមានអក្សរសោះ មិនប្រើអក្សរខ្លួនឯងទេ បែរទៅជាប្រើអក្សរបរទេសទៅវិញ។

តួយ៉ាងដូចជា អ្នកខ្លះដាក់ផ្លាកយីហោថា គីមហ៊ួដេគ័រ។ កំឡោះខ្មែរគ្រាន់តែអានភ្លាម ក៏ចាប់គិតថា បើសិនជាកំឡោះខ្មែរមិនចេះ អង់គ្លេសខ្លះ និងបារាំងតិចតួច ច្បាស់ជាយល់ថា ផ្លាកយីហោនិង គេកំពុងផ្សាយពីរៀងដេរពោះ។ ព្រោះដេរ ខ្មែរមានន័យថាដេរ ហើយគ័រ និងសំដៅលើពោះ។ ចឹងអាហាងនិង​ ច្បាស់ជាហាងដេរពោះ។

សុវិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ខ្ញុំគាំ​ទ្រ​ណា​បង,,,, នឹក​ឡើង​ចង់​តែ​ហក់​ទៅ​ធាក់​ទេ។ គិត​ចុះ​គិត​ឡើង យូរៗ​ទៅ​បែរ​ជា​យក​អា​វប្បធម៌​បរទេស មក​ដាក់​ក្នុង​ខ្លួន​ទៅវិញ។ គេ​មិន​គិត​ថា​ខ្លួន​ជា​ខ្មែរ ហើយ​មិន​មើល​ចារិក​ស្រុកជិត​ខាង​រ៉េ,,,បើ​ស្រុក​គេ​លឺ​វិញ មិនដឹង​ជា​អង្គុយ​អស់​សំណើច​ប៉ុណ្ណាទេ…

នឹក​ឡើង​ហួស​ចិត្ត​អស់​ពាក្យ​និយាយ…..

សុវិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

ព្រោះ​អី​ស្រុក​គេ គេ​ស្រលាញ់​ភាសា​ជាតិ​ខ្លួនគេ​ណាស់។

ដានីកា - ថ្ងៃសុក្រ 22 ខែតុលា 2010

នេះបានចំជាអ្នកវិភាគអាជីពមែន។ ខ្ញុំអានហើយសើចចុកពោះ។

10. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

តាំង​ពី​ទូរស័ព្ទ​ភាសា​ខ្មែរ​មក ប្រើ​តែ​អាភាសា​ខ្មែរ​ហ្នឹង មិនដែល​ប្ដូរ​ទៅ​ស៊េរី សម័យ​អី​ឯណា​ទេ តែ​ខ្ញុំ​ពេញចិត្ត ។

11. Fidele - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

មនុស្ស​តែង​មាន​ទស្សនៈ​ខុស​គ្នា ទោះ​ជាតិ​ដូច​គ្នា​ក៏​ដោយ! កុំ​ទៅ​ឈឺ​ក្បាល​ច្រើន​ពេក! ធ្វើ​អ្វី​ដែល​យើង​គិត​ថា​ត្រឹម​ត្រូវ និង​មិន​នាំ​ទុក្ខ​ទោស​ដល់​អ្នក​ដទៃ​ជា​អំពើ​ល្អ​ប្រសើរ​ណាស់​ហើយ! :mrgreen:

12. ចម្ងល់​អាចូច៖ ឆ្ងល់? ម៉េច​មិន​ចង់​ប្រើ​កម្មវិធីជា​ភាសា​ខ្មែរ ? | ក្មេង​ប្រុស​ខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

[…] […]

13. ikhmerhome - ថ្ងៃ​ព្រហស្បតិ៍ 16 ខែកញ្ញា 2010

បងនិយាយត្រូវហើយ! បញ្ហាគឺមកពីភាសាខ្មែរដែលត្រូវបានដាក់បញ្ចូលទៅ
ទូរស័ព្ទដែលហួសសម័យហើយប្រើមិនសូវល្អទេ ទើបគេគិតថាទូរស័ព្ទភាសាខ្មែរ
គឺជាទូរស័ព្ទហួសសម័យ តែបើគេដាក់បញ្ចូលភាសាខ្មែរក្នុងទូរស័ព្ទទំនើបវិញនោះ
ទូរស៏ព្ទភាសាខ្មែរពិតជាពេញនិយមជាមិនខាន។

14. aznin - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

ខ្ញុំ​មិនដែល​អន់ចិត្តនឹងគេនិយាយថាស្រែទេ​ ក៏ប៉ុន្តែអន់ចិត្តនឹងអ្នក​ផលិត​ Nokia គេយល់ថាៈ​​ ស្រុក​ខ្មែរ​ក្រណាស់ គ្មាន​លុយទិញ​ទូរស័ព្ទ​ថ្លៃទេ អីចឹង! ផលិតទូរសព្ទ​សេរ៊ីអន់ៗ ជាភាសា​ខ្មែរ​ទៅ​មិន​បាច់​ ផលិត​អាទំនើប​ជា​ភាសាខ្មែរទេ ព្រោះខ្លាច​ខ្មែរ​អត់លុយ​ទិញ។ ចឹង​ឲ្យតែ​ទូរសព្ទ​ជា​ភាសាខ្មែរ មិនមានអាណាសេរ៊ីខ្ពស់ S60v3 អីទេ ក្តៅម៉ង!!! 😦

15. ទឹម បឿន - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

យុទ្ធសាស្ត្រ​​ទីផ្សារ​របស់​គេ គេ​ត្រូវតែ​ធ្វើ​ពី​តូច​ទៅ​ធំ​ចឹង​ហើយ ទៅ​ក្ដៅចិត្ត​ធ្វើ​អី!

aznin - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

ប៉ុន្តែ​យុទ្ធសាស្រ្តនេះ​ពុំ​សូវ​ជោគជ័យ ពិព្រោះ​តែ​ពុំ​មាន​ការ​ធ្វើ Survey ទៅលើតម្រូវការ ត្បិត​យើង​បាន​ឃើញហើយថា​ទូរសព្ទភាសាខ្មែរ​សេរ៊ីទាបៗ ពុំ​សូវ​មានការ​ពេញ​និយមច្រើនទេ ។ ឧបមាថា ទូរសព្ទជា​ភាសា​សេរ៊ី​ N97 mini ​ចេញមក ​តើ​មាន​ការ​លក់​ដាច់​ប៉ុណ្ណា?

សុភ័ក្ត្រ - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

ប្រសិន​បើ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដាក់​អក្សរ​ខ្មែរ​នៅ​តាម​ទូរស័ព្ទ ដូច​ដែល​ប្រទេស​ថៃ​បាន​ធ្វើ ខ្ញុំ​ថា​នោះ​នឹង​មាន​ការ​ពេញ​និយម​ប្រើ​ទូទាំង​ប្រទេស​ដូច​ប្រទេស​ថៃ​ដែរ… តែ​រដ្ឋាភិបាល​យើង​ដឹង​ស្រាប់​ហើយ!!!!!

16. Danh Hong - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

សួស្ដីសុភ័ក្រ,
តើអក្សរខ្មែរនៅក្នុងទូរស័ព្ទ Nokia C3 ច្បាស់ឬអត់ ខ្ញុំធ្លាប់ឃើញស៊េរីមុនៗ អក្សរខ្មែរអានឥតចេញទេ វាដូចពុម្ពអក្សរ​ Khmer UI នៅក្នុង Windows 7 អ៊ីចឹង។​ ទូរស័ព្ទខ្លះអាចភ្ជាប់អ៊ីនធើណិតបាន ប៉ុន្ដែបើកវ៉ែបសៃយ៍ខ្មែរអាចអក្សរមិនបានទេ។ អានបានតែអង់គ្លេសដដែល។

សុភ័ក្ត្រ - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

វា​ចេញ​ដូច​ពុម្ព Khmer UI ដដែល​នឹង​ដូច​ស៊េរី​មុន​ដែរ តែ​មាន​ការ​អភិវឌ្ឍ​វិធី​សរសេរ​បាន​ងាយ​ស្រួល​ជាង​មុន​ឆ្ងាយ​ណាស់ ខ្ញុំ​ចូល​ចិត្ត

ដាញ់ ហុង - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

អ៊ីចឹងហើយទើបពុំសូវមានអ្នកប្រើ។ ខ្ញុំគិតថាមានមនុស្សជាច្រើនមិនស្អប់ទូរស័ព្ទអក្សរខ្មែរទេ ពិសេសអ្នកដែលចូលចិតអានព័ត៌មានតាមទូរស័ព្ទដៃ។​ ប៉ុន្ដែបើទិញទូរស័ទ្ទ Nokia មានអក្សរខ្មែរមែន នៅតែអានព័ត៌មានភាសាខ្មែរមិនបានដដែល។

សុភ័ក្ត្រ - ថ្ងៃសុក្រ 17 ខែកញ្ញា 2010

ហេតុ​អ្វី​អាន​មិន​បាន? ខ្ញុំ​អាន​បាន​ធម្មតា​តើហ៍?

សុផា - ថ្ងៃពុធ 24 ខែវិច្ឆិកា 2010

នៅកន្លែងខ្មុំឯណេះគេអាចបញ្ចូលអក្សរខ្មែរនៅលើទូរស័ព្ទnokia
ហើយបង។

17. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 23 ខែមករា 2011

[…] […]

18. ណូគៀ ឈប់​ផលិត​ទូរស័ព្ទ​ភាសា​ខ្មែរ​ហើយ « ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​មេសា 2012

[…] […]

19. ញូវ​ហ្វូន​ Nokia C3 « ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​មេសា 2012

[…] […]

20. អិល​ជី នាំ​មុខ​លើក​កម្ពស់​ភាសា​ខ្មែរ​លើ​ទូរស័ព្ទ​ដៃ « ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែកក្កដា 2012

[…] […]

21. ពុទ្ធិសិទ្ធិវេហា៏ - ថ្ងៃ​ព្រហស្បតិ៍ 12 ខែកក្កដា 2012

my computer,and my phone is use khmer.i like to do it because it mean that i support my language ,khmer must be support khmer language ❤

22. សារ​ភាសា​ខ្មែរ​ពី​​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: