jump to navigation

លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ ថ្ងៃពុធ 1 ខែធ្នូ 2010

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (សបប លាវ) កាល​ពី​ថ្ងៃ​១៥ វិច្ឆិកា ២០១០ នេះ​បាន​ចេញ​ធនប័ត្រ​ថ្មី​មួយ​ប្រភេទ​១០០.០០០​គីប ដែល​ស្មើ​​ប្រមាណ​នឹង​៥០.០០០​រៀល​។ ការ​ចេញ​ប្រភេទ​ក្រដាស​ប្រាក់​១​សែន​គីប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទ​បុណ្យ​ខួប​៤៥០​ឆ្នាំ​នៃ​ការ​ស្ថាបនា​នគរ​ហ្លួង​​វៀងច័ន្ទន៍ ជា​រាជធានី​នៃ​ប្រទេស​នេះ (១៥៦០-២០១០)។

នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​រដ្ឋាភិបាល​កុម្មុយនីស្ត​លាវ​សម្រេច​បោះ​ពុម្ព​ក្រដាស​ប្រាក់​គីប ដោយ​មាន​ដាក់​រូប​អតីត​ក្ស័ត្រិយ៍​លាវ​។ ព្រះ​មហាក្ស័ត្រិយ៍ ដែល​តំណាង​ឲ្យ​របប​សក្ដិភូមិ របប​មួយ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​សម្រេច​រំលាយ​ចោល​ក្រោយ​ជ័យ​ជម្នះ ​នា​ឆ្នាំ​១៩៧៥។

ធនប័ត្រ​ថ្មី​១​សែន​គីប​របស់​លាវ​នា​ពេល​នេះ នៅ​ផ្នែក​ខាង​មុខ​មាន​ដាក់​រូប​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ ព្រះ​មហាក្ស័ត្រិយ៍​លាវ ដែល​ជា​អ្នក​ផ្លាស់​ប្ដូរ​រាជធានី​មក​នៅ​វៀងច័ន្ទន៍​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ និង​ពី​ខាង​ខ្នង​ព្រះ​អង្គ​ គឺ​ព្រះ​ធាតុ​ហ្លួង សញ្ញាល័ក្ខណ៍​នៃ​អតីត​រាជធានី​មួយ​នេះ។ អម​ជាមួយ​នឹង​ផ្កា​ចំប៉ី​ស (កកន៖ លាវ​ហៅ ចម្ប៉ា អាន​ប្រកាស៖ រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី) ដែលជា​ផ្កា​ប្រចាំ​ជាតិ​លាវ និង​ភ្ជាប់​នៅ​ក្បែរ​មាន​ដាក់​ថា “នគរ​ហ្លួង​វៀងច័ន្ទន៍ ៤៥០​ឆ្នាំ”។ ចំណែក​ឯ​នៅ​ខាង​ខ្នង​នៃ​ធនប័ត្រ​វិញ មាន​រូប​ហោ​ព្រះ​កែវ ដែល​អតីត (​ព្រះ​កែវ​មក៌ត) ​ធ្លាប់​បាន​ផ្ទុក​ព្រះ​កែវ​មក៌ត និង​ដែល​ក្រោយ​មក​ត្រូវ​បាន​ធ្លាក់​នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​ឯ​ក្រុង​ទេព (បាងកក) រហូត​មក​ដល់​បច្ចុប្បន្ន។

តាម​ព័ត៌មាន ធនប័ត្រ​ប្រភេទ​ថ្មី​១​សែន​គីប​នេះ រដ្ឋាភិបាល​សបប​លាវ បាន​ចេញ​បោះ​ពុម្ព​តែ​ចំនួន​១.៥០០.០០០​ស្លឹក​តែ​ប៉ុណ្ណោះ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ចរន្ត​នៃ ការ​សាង​រូប​អតីត​ព្រះ​មហាក្ស័ត្រិយ៍​លាវ​ជា​ច្រើន​អង្គ និង​តាម​ទីតាំង​ជា​ច្រើន​ទូទាំង​ប្រទេស​ បន្ទាប់​ពី​ការ​សាងសង់​ដំបូង​គឺ​អតីត​ព្រះ​ចៅ​ហ្វាង៉ុម ដែល​ជា​បុត្រា​ប្រសារ​របស់​អតីត​ក្ស័ត្រិយ៍​អង្គរ​របស់​កម្ពុជា និង​ពេល​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​លាវ ក៏​ទើប​នឹង​បាន​សម្ពោធ​រូប​សំណាក​ព្រះ​ចៅ អនុវង្ស ដ៏​ធំ​អស្ចារ្យ នៅ​ទីក្រុង​វៀងច័ន្ទន៍ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លង​បុណ្យ​​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ​ផង​ដែរ៕

ធនប័ត្រ​ថ្មី​១​សែន​គីប​របស់​សបប​លាវ


ខាង​មុខ និង​ខាង​ខ្នង

ធនប័ត្រ​ថ្មី​ដែល​មាន​តម្លៃ​១០០.០០០​គីប (៥០.០០០​រៀល) ដែល​បោះ​ពុម្ព​ត្រឹម​១.៥០០.០០០​សន្លឹក ឲ្យ​សាធារណជន​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ក្នុង​ឱកាស​បុណ្យ​ឆ្លង​គ្រប់​៤៥០​ឆ្នាំ​នៃ​ការ​ស្ថាបនា​នគរ​ហ្លួង​វៀងច័ន្ទន៍

___________________________________________________
អាន​ផង​ដែរ
១. ធនបត្រ​ភូមា
២. ​វៀងច័ន្ទន៍ ​៤៥០
៣. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດ​ຂຶ້ນ​ຢ່າງ​ຍິ່ງ​ໃຫຍ່​ມີ​ມວນ​ຊົນ​ເຂົ້າ​ຮ່ວມ​ນັບ​ໝື່ນ
៤. មើល​ក្រដាស​ប្រាក់​២០.០០០​រៀល​ថ្មី
៥. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ
៦. New edition of 1,000 kip banknote issued
៧. លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ
៨. ថៃ​ចេញ​ក្រដាស​ប្រាក់​១០០​បាត​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន
៩. លាវ​ចេញ​ធនប័ត្រ​ថ្មី​ទៀត​ហើយ
១០. ថៃ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ពីរ​ប្រភេទ​ទៀត អប​អរ​បុណ្យ​ស្ដេច​ខ្លួន
១១. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ
១២. ប្រវត្តិ​ក្រុង​វៀងចន្ទន៍

មតិ»

1. ធនបត្រ​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 1 ខែធ្នូ 2010

[…] លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប… – 1 ខែធ្នូ […]

2. ​វៀងច័ន្ទន៍ ​៤៥០ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 1 ខែធ្នូ 2010

[…] […]

3. ພິທີສະຫລອງສົມໂພດຮູບປັ້ນເຈົ້າອານຸວົງ ຈັດ​ຂຶ້ນ​ຢ່າງ​ຍິ່ງ​ໃຫຍ່​ມີ​ມວນ​ຊົນ​ເຂົ້າ​ຮ່ວມ​ນັບ - ថ្ងៃពុធ 1 ខែធ្នូ 2010

[…] […]

4. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ « ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែវិច្ឆិកា 2011

[…] ១. ដុល្លារ​នៅ​ស្រែ​ខ្មុក ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប… ៣. New edition of 1,000 kip banknote issued Like this:Like6 bloggers like this […]

5. New edition of 1,000 kip banknote issued « ស្រែ​ខ្មុក - ថ្ងៃអង្គារ 29 ខែវិច្ឆិកា 2011

[…] លាវ​ចេញ​ធនប័ត្រ​១​សែ… លើ […]

6. លាវ​ចេញ​ក្រដាស​ប្រាក់​ថ្មី ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ « ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែធ្នូ 2011

[…] ១. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប… ៣. New edition of 1,000 kip banknote issued ៤. […]

7. ថៃ​ចេញ​ក្រដាស​ប្រាក់​១០០​បាត​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន « - ថ្ងៃចន្ទ 5 ខែធ្នូ 2011

[…] ២.០០០ គីប​អប​អរ​បុណ្យ​ជាតិ ២​ធ្នូ ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប… ៣. New edition of 1,000 kip banknote issued ៤. […]

8. លាវ​ចេញ​ធនប័ត្រ​ថ្មី​ទៀត​ហើយ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែមករា 2012

[…] (សូម​អាន៖ លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប…) ហើយ​ កាល​ពី​ខែ​ធ្នូ […]

9. Thailand 50 baht – New banknote design (series 16) « ស្រែ​ខ្មុក - ថ្ងៃសុក្រ 2 ខែ​មីនា 2012

[…] ១. ຢູ່ເມືອງລາວ ໃຊ້ແຕ່ເງິນກີບ ២. លាវចេញធនប័ត្រ១សែនគីប ឆ្លងខួបវៀងច័ន… ៣. New edition of 1,000 kip banknote issued ៤. […]

10. ថៃ​ចេញ​ក្រដាស​ប្រាក់​ថ្មី​ពីរ​ប្រភេទ​ទៀត អប​អរ​បុណ្យ​ស្ដេច​ខ្លួន « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែកក្កដា 2012

[…] ២.០០០ គីបអបអរបុណ្យជាតិ ២ធ្នូ ២. លាវចេញធនប័ត្រ១សែនគីប ឆ្លងខួបវៀងច័ន… ៣. New edition of 1,000 kip banknote issued ៤. […]

11. លាវ បង្កើត​ខេត្ត​ទី​១៨ ព្រម​ទាំង​ក្រុង​ថ្មី​តាម​បរម​នាម​ក្សត្រិ៍ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែមករា 2014

[…] រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រទេស​លាវ មាន​ចលនា​លើក​តម្កើង​របប​អតីត​ក្សត្រិយ៍​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​។ ក្រៅ​ពី​ការ​បោះ​ធនប័ត្រ​គំរូ​ថ្មី ដោយ​មាន​ព្រះ​បរម…ក្នុង​​ឱកាស​ឆ្លង​ខួប​វៀងច័ន្ទន៍​៤៥០​ឆ្នាំ​នោះ រដ្ឋការ​លាវ ក៏​បាន​ធ្វើ​រូប​សំណាក​ព្រះ​ចៅ​អនុវង្ស​នេះ ដ៏​ធំ​អស្ចារ្យ​តាំង​នៅ​មុខ​សួន​ស្រប​ដង​ទន្លេ​មេគង្គ នា​រដ្ឋធានី​វៀងច័ន្ទន៍​ផង​ដែរ​៕ […]

12. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 17 ខែវិច្ឆិកា 2014

[…] ___________________________________________ ប្រកាស​ប្រហាក់​ប្រហែល​៖ ១. លាវ​សាង​អនុស្សាវរីយ៍​ព្រះ​ចៅ​ជ័យ​ជេដ្ឋា​ធិរាជ​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​ជាប់​កម្ពុជ​ប្រទេស ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប… […]

13. ប្រវត្តិ​ក្រុង​វៀងចន្ទន៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 29 ខែ​មីនា 2015

[…] ការ​បោះ​​ផ្សាយ​ប័ណ្ណ​ប្រៃសណីយ៍ ធនបត្រ បទ​ភ្លេង ជា​ដើម​។ល។ ក្នុង​នោះ […]

14. Repost : សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ ជ័យ​ជេដ្ឋា​ធិរាជ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមិថុនា 2019

[…] ២. លាវ​ចេញ​ធនប័ត្រ​១​សែន​គីប ឆ្លង​ខួប…៣. សម្ដេច​ព្រះ​ចៅ​អភ័យ​ពុទ្ធបវរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: