jump to navigation

ថៃ​ចាត់​បុណ្យ​ធំ​ឆ្លង​ព្រះ​ជន្ម​មហាក្ស័ត្រិយ៍​ខ្លួន ថ្ងៃអាទិត្យ 5 ខែធ្នូ 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
trackback

ថ្ងៃ​នេះ​នៅ​ឯ​រាជ​អាណាចក្រ​ថៃមាន​រៀប​ចំ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្ស័ត្រិយ៍​របស់​ខ្លួន “៥ ធ្នូ មហា​រាជ” យ៉ាង​ធំ​សម្បើម​អស្ចារ្យ​ទួទាំង​ប្រទេស។

ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ មហា ភូមិពល អតុល្យតេជ មហិត្លាធិបេស​រាមា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាម​មិន្ទ្រា​ធិរាជ បរម​នាថ​បពិត្រ ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់​៨៣​យាង​ចូល​៨៤​ព្រះ​វស្សា​ហើយ​នោះ នា​ថ្ងៃ​នេះ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​ចូល​ក្នុង​ព្រះ​បរម​រាជ​វាំង ឯ​ព្រះ​ទីន័ង​អម្រិន្ទ្រ​វិនិច្ឆ័យ ក្នុង​ព្រះ​បរម​រាជ​វាំង ដើម្បី​ព្រះ​រាជ​ទាន​វរោកាស​ឲ្យ​ព្រះ​បរម​រាជ​វង្ស នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភាព ព្រឹទ្ធសភាព មន្ត្រី​រាជការ សមាជិក​សភា​តំណាង​រាស្ត្រ ចូល​ថ្វាយ​បង្គំ​គាល់​ ដើម្បី​ថ្វាយ​ព្រះ​ពរ​ព្រះ​អង្គ ដូច​រាល់​ៗ​ឆ្នាំ​ដែរ។

ចំំណែក​ឯ​ប្រជា​រាស្ត្រ​សាមញ្ញ​វិញ​បាន​នាំ​គ្នា​ចេញ​ពី​ផ្ទះ​ដើម្បី​មក​រង់​ចាំ​ទទួល​ព្រះ​មហាក្ស័ត្រិយ៍​របស់​គេ​ពេញ​ផ្លូវ​យ៉ាង​ណែន​ណាន់​តាន់​តាប់។ ព្រះ​មហាក្ស័ត្រិយ៍​ថៃ គឺ​ជា​ព្រះ​មហាក្ស័ត្រិយ៍​មួយ​រូប​ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​​ជាង​គេ​ក្នុង​លោក និង​ត្រូវ​បាន​ប្រជារាស្ត្រ​ព្រះ​អង្គ​គោរព​ស្រឡាញ់​ បូជា និង​ស្មោះ​ស្ម័គ្រ​យ៉ាង​ខ្លាំង​ក្លា​បំផុត។ ឆ្នាំ​នេះ​ ប្រទេស​ថៃ​បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហាក្ស័ត្រិយ៍​របស់​ខ្លួន​ចំនួន​៩​ថ្ងៃ​ឯណោះ គឺ​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១០៕


ពិធី​ថ្វាយ​ព្រះ​ពរ​ព្រះ​មហាក្ស័ត្រិយ៍​ថៃ

មហាក្ស័ត្រិយានី និង​ក្រុម​រាជវង្សានុវង្ស​ថៃ

ក្រុម​កង​រក្សា​ព្រះ​អង្គ ធ្វើ​ពិធី​ស្បថ​ស្មោះ​ស្ម័គ្រ​ព្រះ​មហាក្ស័ត្រិយ៍

ព្រះ​ចៅ​ផែន​ដី​ថៃ​បក់​ព្រះ​ហត្ថ​ស្វាគមន៍​ប្រជារាស្ត្រ​ដែល​មក​ទទួល​ព្រះ​អង្គ

ប្រជារាស្ត្រ​ថៃ​ចេញ​មក​ទទួល​ស្ដេច​របស់​ខ្លួន

ទិដ្ឋភាព​ទន្លេ​ចៅ​ពញា​ឯ​ក្រុង​បាងកក

តាម​ដង​វិថី​នា​ក្រុង​បាងកក​នា​យប់​ចម្រើន​ព្រះ​ជន្ម

_________________________________________________
អាន​ផង​ដែរ
១. ស្តេច​ថៃ​យាង​ចេញពី​មន្ទីរពេទ្យ​សំរាប់​ពិធី​ចំរើន​ព្រះជន្ម​៨៣​វស្សា
២. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
រូប​ភាព​ពី​អ្នក​ចាត់ការ
៣. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច
៤. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា
៦. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៧. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍

មតិ»

1. មហាក្ស័ត្រិយ៍​ថៃ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម « -:- កំណត់ហេតុ​សុភ័ក្ - ថ្ងៃចន្ទ 6 ខែធ្នូ 2010

[…] […]

2. Keo Dina - ថ្ងៃចន្ទ 6 ខែធ្នូ 2010

ពិធីនេះ ប្រារព្វនៅគ្រប់ប្រទេសទាំងអស់ដែលមានទូតថៃតាំងនៅ ពិតជា អធិកអធមណាស់។ ហ៊ឺ!! មិនចង់ធ្វើការប្រៀបធៀបទេនាំតែខូចចិត្ត 🙂

3. ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​ជន្ម​មហា​ក្សត្រិយ៍​ខ្លួន​ទី​៨៦​ព្រះ​វស្សា | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

4. ប្រជាជន​ថៃ​រាប់​សែន​នាក់​ចេញ​មក​គាល់​ស្ដេច​ខ្លួន​នា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

5. ថៃ​ចាត់​បុណ្យ​ធំ ខួប​៧​ជុំ ចម្រើន​ព្រះ​ជន្ម​ស្ដេច | ស្រែ​ខ្មុក - ថ្ងៃសុក្រ 6 ខែធ្នូ 2013

[…] […]

6. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]

7. ព្រះ​មហា​ក្សត្រិយ៍​ថៃ​ផ្អាក​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ពរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្ - ថ្ងៃអាទិត្យ 6 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: