jump to navigation

លាវ​មាន​នាយករដ្ឋមន្ត្រី​ថ្មី ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​ធ្នូ 2010

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

  • បួសន​លា​លែង​ពី​តំណែង

ប្រទេស​លាវ នា​ថ្ងៃ​នេះ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ គឺ​សមមិត្ត ថងស៊ិង ថាំមៈវង់* (លាវ៖ ທອງສິງ ທຳມະວົງ) អតីត​ប្រធាន​សភា​ជាតិ​លាវ ជំនួស​សមមិត្ត បួសន បុប្ផាវ័ន ដែល​បាន​លា​លែង​ចេញ​ពី​តំណែង​នា​ថ្ងៃ​នេះ។

ការ​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​​ឯកឧត្ដម  បួសន បុប្ផាវ័ន នា​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​អណត្តិ​របស់​លោក​នឹង​ត្រូវ​បញ្ចប់​នា​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត​តែ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​លាវ បាន​ឲ្យ​ដឹង​ថា គេ​មិន​បាន​រំពឹង​ថា​លោក​នាយករដ្ឋមន្ត្រី​នឹង​លា​លែង​ពី​តំណែង​ទេ ដោយ​សារ​លោក​បាន​បំពេញ​ភារកិច្ច​របស់​លោក​បាន​យ៉ាង​ល្អ និង​បាន​បន្ថែម​ថា​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ឧបនាយករដ្ឋមន្ត្រី​របស់​លោក​ថា លោក​មិន​អាច​បំពេញ​ការងារ​ត​ទៅ​ទៀត​បាន​ដោយ​ហេតុ​ផល «បញ្ហា​គ្រួសារ»។

តាម​រយៈ​ស្នាដៃ​របស់​លោក គេ​រំពឹង​ថា​លោក​នាយករដ្ឋមន្ត្រី​អាច​នឹង​ត្រូវ​ជាប់​ឆ្នោត​ក្នុង​មួយ​អណត្តិ​បន្ត​ទៀត នៅ​ពេល​ដែល​មហា​សន្និបាត​របស់​បក្ស​កុម្មុយនីស្ត​លាវ និង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​២០១១​ខាង​មុខ​នេះ។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​  បួសន បុប្ផាវ័ន និង​នៅ​តែ​ជា​សមាជិក​គណៈ​កម្មការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្ត​លាវ​ដដែល។

សមមិត្ត  បួសន បុប្ផាវ័ន ក្នុង​វ័យ​៥៦​ឆ្នាំ ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​លាវ​អស់​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ ត្រូវ​បាន​ជំនួស​ដោយ​សមមិត្ត ថងស៊ិង ថាំមៈវង់ ប្រធាន​សភា​ជាតិ​លាវ។

  • នរណា​ជា ថងស៊ិង ថាំមៈវង់?


ថងស៊ិង ថាំមៈវង់
ທອງສິງ ທຳມະວົງ

ឯកឧត្ដម ថងស៊ិង ថាំមៈវង់ [អាន​ថា៖ ថង-ស៊ីង-ថាំ-ម៉ាក់-វង់] (លាវ៖ ທອງສິງ ທຳມະວົງ) កើត​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៤៤ នៅ​ឯ​ភូមិ​សននឿ ស្រុក​វៀងថង ខេត្ត​​ហួផ័ន ប្រទេស​លាវ។ លោក​គឺ​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​លាវ។

ប្រវត្តិ​ការងារ

  • ១៩៥២ -​ ១៩៥៨ សិក្សា​នៅ​ស្រុក​មឿងសន និង​សាំនឿ
  • ១៩៥៩ – ១៩៦០ ចូល​សិក្សា​វគ្គ​បឋម និង​ប្រយុទ្ធ​តាម​ជាយ​ដែន មឿងសន វៀតណាម
  • ១៩៦០ – ១៩៦៣ សិក្សា​ផ្នែក​វប្បធម៌
  • ១៩៦៣ – ១៩៦៥ ជា​គ្រូ​បង្រៀន ជំនួយ​ការ​សាលា​បឋម​សិក្សា​សាំនឿ ខេត្ត​ហួផ័ន
  • ១៩៦៦ – ១៩៧១ ជំនួយ​ការ​អនុវិទ្យាល័យ និង​ជា​ប្រធាន​ការិយាល័យ​សិក្សា​ស្រុក​សៀងខ ខេត្ត​ហួផ័ន
  • ១៩៧១ – ១៩៧៦ ជំនួយ​ការ​វិទ្យាល័យ និង​សាលា​រៀន​បណ្ដុះ​បណ្ដាល​គ្រូ​ថ្នាក់​មជ្ឈឹម នៅ​ស្រុក​ស៊ុបសាយ និង​នាគាវ ក្រុង​វៀង​សៃ
  • ១៩៧៦ – ១៩៧៩ អនុ​ប្រធាន​ក្រុម​ចាត់​តាំង អនុប្រធាន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ចាត់​តាំង​ក្រសួង​សិក្សា​ធិការ
  • ១៩៨០ – ១៩៨១ សិក្សា​ត​ផ្នែក​នយោបាយ និង​ការ​គ្រប់​គ្រង
  • ១៩៨២ – ១៩៨៣ កាន់​តំណែង​ជា​ក្រុម​ត្រៀម​មជ្ឈឹម​បក្ស, ប្រធាន​គណៈ​កម្មការ​ព័ត៌មាន ទស្សនាវដ្ដី និង​វិទ្យុ​ជាតិ​លាវ, អនុ​ប្រធាន​គណៈ​ឃោសនា​អប់​រំ​ទីស្នាក់ការ​មជ្ឈឹម​បក្ស
  • ១៩៨៣ – ១៩៨៨ កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌
  • ១៩៨៩ – ១៩៩១ លេខាធិការ​បក្ស អនុ​ប្រធាន​សភា​ប្រជាជន ជំនាន់​ទី​២
  • ១៩៩១ – ២០០២ ប្រធាន​គណៈ​ក​តាំង​ទីស្នាក់ការ​មជ្ឈឹម​បក្ស
  • ២០០២ – ២០០៦ លេខាធិការ​បក្ស​ប្រចាំ​រដ្ឋធានី​វៀង​ច័ន្ទន៍
  • ២០០៦ – ២០១០ សមាជិក​ក្រុម​គណៈ​កម្មការ​មជ្ឈឹម​បក្ស, សមាជិក​សភា​ជាតិ​លាវ ជំនាន់​ទី​៦, ប្រធាន​គណៈ​ប្រចាំ​សភា​ជាតិ​លាវ, ប្រធាន​សភា​ជាតិ​លាវ ជំនាន់​ទី​៦
  • ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០០៣ – បច្ចុប្បន្ន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​លាវ ជំនួស​លោក  បួសន បុប្ផាវ័ន ដែល​បាន​លា​លែង​ពី​តំណែង

* សំណេរ​បែប​ខ្មែរ គឺ ទងស៊ិង ធម្មវង្ស (លាវ៖ ທອງສິງ ທຳມະວົງ) [ទអងសិង ទាំមៈវ៑ង]

__________________________________________________
អាន​ផង​ដែរ
១. ស្វាគមន៍​លោក បួសន បុប្ផាវ័ន
២. ស្វាគមន៍​លោក ថងស៊ិង ធម្មវង្ស

Advertisements

មតិ»

1. ស្វាគមន៍​លោក បួសន បុប្ផាវ័ន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 24 ខែ​ធ្នូ 2010

[…] លោក ថងស៊ិង ថាំមៈវង់ […]

2. ស្វាគមន៍​លោក ថងស៊ិង ធម្មវង្ស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 7 ខែ​មីនា 2011

[…] ១. ស្វាគមន៍​លោក បួសន បុប្ផាវ័ន ២. លាវ​មាន​នាយករដ្ឋមន្ត្រី​ថ្មី LikeBe the first to like this […]

3. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី​២១ បើក​នៅ​ក្រុង​ភ្នំពេញ « ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 18 ខែ​វិច្ឆិកា 2012

[…] យុទ្ធោយូណូ, នាយករដ្ឋមន្ត្រី​លាវ ថងស៊ិង ថាំមៈវង់, នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: