jump to navigation

បង្គោល​ប្រទល់​ដែន​ប្រទេស​កម្ពុជា ថ្ងៃចន្ទ 10 ខែមករា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ប្រទេស​កម្ពុជា​កំពុង​ខ្នះ​ខ្នែង​ដើម្បី​កំណត់​ប្រទល់​ដែន​ឲ្យ​បាន​ច្បាស់​លាស់​ជា​ថ្មី​ជាមួយ​ប្រទេស​ជិត​ខាង។ ពិត​ណាស់ បង្គោល​ព្រំដែន​ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​សម័យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​អំណាច​បារាំង​សេស ពិត​ជា​ត្រូវ​បាន​ខូច​ខាត ឬ​បាត់​បង់​ជា​អន្លើ​ដោយ​អំណាច​នៃ​ពេល​វេលា ឬ​សង្គ្រាម ឬ​ធម្មជាតិ ឬ​មនុស្ស។

តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នូវ​ស្លាក​ស្នាម​អតីត​នោះ គឺ​ថា ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​រក្សា​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ​ដើម (បើ​ទោះ​បី​យើង​ចាំ​បាច់​ត្រូវ​ធ្វើ​បង្គោល​ឲ្យ​បាន​ល្អ​ស្អាត និង​ធំ​ជាង​មុន) ទៅ​លើ​បង្គោល​ប្រទល់​ដែន​ទាំង​នោះ ដូច​ជា​ ការ​ហៅ​ឈ្មោះ​ប្រទេស​លើ​បង្គោល​ចាស់​ថា «ក្រុង​កម្ពុជា» នេះ​ជា​ដើម។ បច្ចុប្បន្ន​នេះ​បង្គោល​ថ្មី ដែល​រដ្ឋាភិបាល​បាន​សរសេរ គឺ​ត្រឹម «កម្ពុជា» ទេ៕

បង្គោល​ព្រំ​ដែន​សម័យ​មុន​មាន​សរសេរ​ថា «ក្រុង​កម្ពុជា»
បង្គោល​ព្រំ​ដែន​បច្ចុប្បន្ន​ដាក់​ថា «​កម្ពុជា​»

Advertisements

មតិ»

1. សុភា - ថ្ងៃអង្គារ 11 ខែមករា 2011

ហេតុអ្វីចង់ទុកពាក្យក្រុង? ខ្ញុំក៏ចេះតែឆ្ងល់ដែរ ហេតុអ្វីគេក៏កម្ពុជាប្រពាក្យថាក្រុងសំរាប់ហៅប្រទេសទៅវិញ?

2. កំឡោះខ្មែរ - ថ្ងៃពុធ 12 ខែមករា 2011

កម្ពុជា មិនមែនជាក្រុងទេ! ការប្រើពាក្យលើបង្គោលថ្មី អាចទទួលយកបាន។

3. ទឹម បឿន - ថ្ងៃពុធ 12 ខែមករា 2011

ខ្ញុំ​យល់ស្រប​តាម​សុភក្ត្រ ។ គួរ​រក្សា​ពាក្យ ក្រុង​កម្ពុជា ដែល​មានន័យ​ស្មើ​នឹង នគរ រាជាណាចក្រ អាណាចក្រ ឬ ប្រទេស ក៏​ដូច​ដែល​យើង​ហៅ​ព្រះរាជា​​របស់​កម្ពុជា​ថា ព្រះចៅ​ក្រុង​កម្ពុជា​ដូច្នោះ​ដែរ ។

4. DYNA-DAILY - ថ្ងៃពុធ 12 ខែមករា 2011

គួរអោយអត្ថន័យពាក្យក្រុងនេះអោយច្បាស់
ក្រុង ( ន. ) (ច្រើន​អាន​ថា គ្រុង) ន. នគរ, រាជធានី, បុរី : ក្រុង​ភ្នំពេញ, ក្រុង​ប៉ារីស, ក្រុង​ព្រៃនគរ ។
(វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)

5. ឧត្តម - ថ្ងៃពុធ 12 ខែមករា 2011

ក្រុងកម្ពុជា នេះមានន័យស្មើនឹងប្រទេសហើយ ញុមយល់ស្រប!

6. ខេមរបក្សីសាស្ត្រិន - ថ្ងៃពុធ 12 ខែមករា 2011

ខ្ញុំ​ស្រប​ឲ្យ​យក​ពាក្យ​ចាស់​ប្រើ​វិញ ។

7. សុភា - ថ្ងៃពុធ 12 ខែមករា 2011

ទើបតែភ្លឺភ្នែកនឹងពាក្យថា ក្រុង

8. khmerling ភាសាខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 13 ខែមករា 2011

ពាក្យក្រុងស្តាប់ទៅសម្បើមណាស់ អស្ចារ្យណាស់ ។ក្រៅពីនៅលើបង្គោលព្រំដែននាសម័យអាណានិគម ពាក្យក្រុងនេះក៏មានប្រើជាបើរហូតសម្រាប់ព្រះមហាក្សត្រ គឺព្រះចៅក្រុងកម្ពុជាធិបតេយ្យ ។ សូមអត់និយាយដល់ការប្រើពាក្យក្រុងបែបថ្មីទេ (ក្រុងប៉ោយប៉ែត, ក្រុង…) ។

9. កូនខ្មែរ-បារាំង - ថ្ងៃសុក្រ 14 ខែមករា 2011

តើការបោះបង្គោលព្រំដែនថ្មីនេះ មានសុក្រឹតភាពទេ?
ឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលមិនរក្សាការប្រើប្រាស ផែនទីដែលរដ្ឋាភិបាលបានយកដំកល់ទុកនៅឯ អ.ស.ប.??? ហេតុអ្វីក៏រដ្ឋាភិបាលចង់បោះពុម្ពផែនទីថ្មីទៅវិញ តើបងប្អូន ជឿថាប្រហែលជាមានអាថ៌កំបាំងអ្វីហើយមើលទៅ?!!!
តើទៅអនាគតផ្ទៃដីប្រទេសខ្មែរនៅ ១៨១ ០៣៥ ម៉ែត្រក្រឡា ដដែលឬយ៉ាងណា បើរដ្ឋាភិបាលលោក ហ៊ុន សែន ជួលដី ឲ្យយួនដល់ទៅ ៩៩ ឆ្នាំឯណោះ​?!!!

10. ជ័យចេស្តា - ថ្ងៃសៅរ៍ 15 ខែមករា 2011

ខ្ញុំមិនដឹងថាប្រទេសខ្មែរនៅសល់ដីប៉ុណ្ណាទេទៅថ្ងៃមុខខ្ញុំមានតែចាំមើលផែនទីដែលបោះពុម្ពថ្មីទើបដឹងថាតើខ្មែរសល់ដីប៉ុណ្ណា?

11. ខេមរបក្សីសាស្ត្រិន - ថ្ងៃសៅរ៍ 15 ខែមករា 2011

តាម​គេ​និយាយ​ថា​ខ្មែរ​មិន​បាត់​ដី​ទេ​គឺ​មានតែ​ចំណេញ​ថែម! sic. យួន​និយាយ​ថា​បាត់​ដី​ត្រង់​ណា​ ត្រង់​ណា​ដី​ឯង​បើ​មិន​ទាន់​មាន​ព្រំដែន​ពិត​ប្រាកដ​ផង​ហ្នឹង! នរណា​ថា​បាត់​គឺ​ឆ្គួត! ចំណែក​វ៉ា​គឹម​ហុង​និយាយ​ថា​ផែនទី​ប្រើ​សព្វថ្ងៃ​គឺ​ជា​ផែនទី​ដែល​យក​ទៅ​តម្កល់​នៅ​ អ.ស.ប. ហ្នឹង​ឯង! នរណា​ដឹង​ពី​ការ​ពិត?

12. ជ័យចេស្តា - ថ្ងៃសៅរ៍ 15 ខែមករា 2011

តាមពិតយួនដឹងច្បាស់ថាខ្មែរមានព្រំដែនច្បាស់លាស់រួចទៅហើយ
តែដោយសារជាតិជាប្រទេសមួយដែលចងទឹកដីរបស់ខ្មែរដោយឥតអៀន
ខ្មាស់ទោះបីជារំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីយ៉ាងណាក៏ដោយ។

13. David - ថ្ងៃសៅរ៍ 15 ខែមករា 2011

ផែនទីថៃវាស្របនឹងបង្គោលបោះថ្មី ។ ចំណែកផែនទីចាស់ដែលថាតម្កល់ទុកនៅ អ.ស.ប វាផុយទៅតាមបង្គោលចាស់ អញ្ចឹងយកមកប្រើទៀត វាមិនយុត្តិធម៌សម្រាប់វៀតណាម ។ បន្ទាប់ពីបោះពុម្ពតាមសំណូមពរខាងកើតហើយ គេនឹងបោះមួយច្បាប់ទៀតតាមខាងលិច ។ ហេតុនេះកម្ពុជាមានផែនទីពីរច្បាប់នាអនាគត ។

14. David - ថ្ងៃសៅរ៍ 15 ខែមករា 2011

ប៉ុន្តែ ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងមាត់ទទេ ។

15. ជ័យចេស្តា - ថ្ងៃអាទិត្យ 16 ខែមករា 2011

អេ Davidបើសិនវាមិនយុត្តិធម៌ចំពោះប្រទេសវៀតណាមចុះខាងខ្មែរ
យើងវាយុត្តិធម៌ទៅរឺ?បើថាផែនទីតម្កល់ទុកនៅក្នុងអ-ស-បវាផុយ
ទៅតាមបង្គោលចាស់នោះវាមិនត្រឹមត្រូវទេក្នុងរឿងនេះខ្ញុំមិនគាំទ្រទេ។
តែបើថាយួនចង់បានចំណេញដីខ្មែរពីរការបោះបង្គោលព្រំដែននោះទើប
វាត្រឹមត្រូវជាងចំណែកបោះពុម្ពផែនទីថ្មីគឺយួនចង់អោយវាស្របទៅតាម
បង្គោលព្រំដែនដែលបោះថ្មី។ខ្ញុំសូមសួថាតើខ្មែររឺយួនជាអ្នកចំណេញ?
ខ្ញុំសូមឆ្លើយថាមានតែយួនទេជាអ្នកចំណេញដីពីរខ្មែរ។

16. sambatt - ថ្ងៃអាទិត្យ 16 ខែមករា 2011

អត្ថន័យពាក្យបានប្រែប្រួលទៅតាមការនិយមប្រើប្រាស់់
របស់់ប្រជាពលរដ្ឋ …ឯវចនានុក្រមគ្រាន់់តែចំាកត់់ត្រាវិវត្តន៏របស់់
ពាក្យប្រើ និងការសរសេរអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
ពាក្យមួយក្នុងភាសាអង់់គ្លេស គឺTankមានន័យថាធុងទឹក ប៉ុន្តែក្នុងសង្រ្គាម
លោកលើកទី១ ប្រទេសអង់់គ្លេសបានទិញដែកជាច្រើនពេក នំា
អោយគេឆ្ងល់់ហើយគេក៏សួរថាហេតុអីទិញដែកច្រើនម្លឹងៗ យកទៅណា.?
អង់់គ្លេសឆ្លើយកុហកថា យកទៅធ្វើធុងទឹក។ប៉ុន្តែ តាមការពិត
អង់់គ្លេសយកទៅធ្វើរថក្រោះ សោះ …ប៉ុន្តែការកុហកនេះនំាអោយអត្ថន័យ
របស់់ពាក្យ Tankនៅតែមានន័យបន្ថែមមួយទៀតគឺ រថក្រោះ ឫ រថពាសដែក។
ឯពាក្យក្រុង កាលពីមុនមានន័យថានគរ មែន ប៉ុន្តែអត្ថន័យបានប្រែប្រួល
អោយខុសពិន័យដើមនាបច្ចុប្បន្ន ដូច្នេះ ក៏នឹងនំាអោយ
ខ្មែរយើង ជាពិសេសក្មេងៗ អាចគិតថាក្រុងគឺ ក្រុង មិនមែនប្រទេស ឫនគរនោះទេ។ប៉ុន្តែរឿងបោះបង្គោលព្រំដែនថ្មី ជារឿងគួរអោយឆ្ងល់់ណាស់់ ៖ហេតុអីបោះថ្មី បើបង្គោលដើមមិនពុកឫបាក់់ទៅណាផង? នេះមានន័យថាបោះបង្គោថ្មី
គឺបោះទីកន្លែងថ្មី គឺថាចៅហ្វាយអោយបោះថ្មី បោះតាមចៅហ្វាយ
ពីព្រោះចៅហ្វាយគេបញ្ជាមកចឹង។ប៉ុន្តែចៅហ្វាយចំណេញតែរហូតហ្នឹង។
គេត្រូវតែអោយមានការផ្ទៀងផ្ទាត់់ត្រឹមត្រូវនិងអោយក្រុមបក្សជំទាស់់
ចូលពិនិត្យមើលផងដែរ ..ប៉ុន្តែបែរជារារាំងគណបក្សជំទាស់់មិនអោយចូលទៅពិនិត្យមើល
ហើយយកទាហាន ប៉ូលីសមកបង្ក្រាបទៅវិញ។ នៅព្រំដែនខាងកើត
មានខ្មែរយើងជាច្រើនបានទៅរុញទាហានវាតណាម ដើម្បីចូលទៅពិនិត្យមើលបង្គោលព្រំដែន តែទាហានវាតណាមរារំាងដោយកាំភ្លើងមិនអោយចូលទៅ ។ក្នុងវិដេអូ
គេចាក់់ផ្សាយអោយមើល ឃើញតែទាហានវាតណាម តទល់់ជាមួយ
ប្រជាពលរដ្ឋខ្មែរអត់់អាវុធ ប៉ុន្តែហេតុអី មិនមានឃើញទាហានខ្មែរនៅទីនោះដែរដើម្បីការពារផលប្រយោជន៏
និងប្រជាជនខ្មែរ?តើរដ្ឋភិបាលសព្វថ្ងៃជារដ្ឋភិបាលសំរាប់់ប្រជាពលរដ្ឋ
ខ្មែរ ឫមិនមែនទេ .. រឿងហេតុនេះមិនទំនងសោះ បើយើងបែរមកគិត
រឿងព្រំដែននៅទិសខាងលិច បែរជារដ្ឋភិបាលខ្មែរបង្ហាញអោយឃើញភាពក្លាហានសំបើមណាស់់
ហើយរំជួលទឹកចិត្តប្រជាពលរដ្ឋខ្មែរពេញមួយប្រទេសអំពីរឿងជំលោះ
ព្រំដែនជាមួយថៃ ប៉ុន្តែបែរជាភ្លេចឈឺងពីរឿងព្រំដែនជាមួយប្រទេស
វាតណាម។បំផុសសេចក្ដីស្នេហាជាតិធ្វើអ្វី បើបំផុសរបៀបនេះ?ព្រំដែនខ្មែរមិនមែនមាននៅតែត្រង់់ប្រាសាទ
ព្រះវិហារនោះទេ។ថ្មីៗនេះ រដ្ឋភិបាលខ្មេរបានបង្ហាញ
អោយឃើញភាពអង់់អាចក្លាហានដ៍សំបើមមួយទៀតគឺចាប់់ជនជាតិថៃ
៧នាក់់ដាក់់គុកពីបទល្មើសចូលក្នុងដីខ្មែរខុសច្បាប់់។ប៉ុន្តែ នៅព្រំប្រទលវាតណាម ជនជាតវាតណាម ចូលស្រុកខ្មែរប៉ុន្មាន
លាននាក់់ហើយតមាងពី១៩៧៩មក ដែលចាប់់បានប៉ុន្មាននាក់់ដាក់់គុក
ពីការឆ្លងព្រំប្រទលចូលមកនៅដីខ្មែរខុសច្បាប់់?ខ្មែរមានព្រំប្រទលជាមួយ
វាតណាម ប៉ុន្តែវាតណាមចូលមកនៅស្រុកខ្មែរតាមចិត្ត ហើយរដ្ឋាភិបាលខ្មែរនៅស្ងៀម តែឡូឡាផ្អើលពិភពលោកពីរឿង
ជំលោះប្រាសាទព្រះវិហារ។

17. ជ័យចេស្តា - ថ្ងៃអាទិត្យ 16 ខែមករា 2011

ខ្ញុំសូមយល់ស្របដូចSambattដែរការបោះបង្គោលព្រំដែនថ្មីនឹងធ្វើឲបាត់
ដីខ្មែរជាច្រើនចុះហេតុអ្វីបានរដ្ធាភិបាលនូវតែរបន្តធ្វើជាមួយយួនតទៅ
ទៀត។ឬក៏រដ្ធាភិបាលគិតថាទឹកដីរបស់ខ្មែរគឺជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន
តែប៉ុណ្ណោះប្រហែលមិនដែលគិតថាជាកម្មសិទ្ធិរបស់ប្រជាជនទេមើលទៅ
នេះបានចំជាអ្នកដឹកនាំប្រទេសមែនតែម្តង។

18. ខេមរបក្សីសាស្ត្រិន - ថ្ងៃអាទិត្យ 16 ខែមករា 2011

ប្រសិនជា​អាច សូម​រក​អាន​អត្ថបទ​ឈ្មោះ​ “មេដឹកនាំ​ជាតិ​ខ្មែរ” ក្រែង​បាន​យល់​ខ្លះ ។ ព្រោះ​នៅ​ក្នុង​អត្ថបទ​នោះ​មាន​និយាយ​ពី​កិច្ចព្រមព្រៀង​រម្លាយ​ព្រំដែន​ប្រទេស​ទាំងពីរ​បញ្ចូល​គ្នា ស្រប​នឹង​សម្ដី ប៉ុល ពត និយាយ​ថា៖ «នយោបាយ​ខ្មែរ​ដើរ​ក្រោយ​យួន​រហូត! អ្វី​ដែល​យួន​ព្យាយាម​ធ្វើ​គឺ​ដើម្បី​សម្រេច​បំណង​សហព័ន្ធឥណ្ឌូចិន​តែ​មួយ​គត់​ដែល​ហូជីមិញ​ប៉ងប្រាថ្នា» ខ្ញុំ​ធ្លាប់​ឃើញ​មាន​អ្នក​ភូមិ​យើង​ដាក់​ឲ្យ​ទាញ​យក​អាន​តែ​អត់ចាំ​ថា​នៅ​ឯណា ។ ខ្ញុំ​មាន​ជា​សៀវភៅ​តែ​ច្រើន​ណាស់​មិនអាច​ដាក់​ជូន​បាន​ទេ!

19. ជ័យចេស្តា - ថ្ងៃចន្ទ 17 ខែមករា 2011

ខ្ញុំអគុណចំពោះការនែនាំឲមើលសៀវភៅមេដឹកនាំជាតិខ្មែរពីរឿងរំលាយព្រំ
ដែនចូលគ្នាទៅក្នុងសហព័ន្ធឥណ្តូចិនតែមួយ បើអញ្ជឹងតើខ្មែរយើងនឹងទៅជា
យ៉ាងណានៅពេលអានាគតដ៏ខ្លីខាងមុខ?
បើខេមរបក្សីសាស្ត្រិនមានសៀវភៅច្រើនខ្ញុំសូមសំណូមពរមេត្តាដាក់ផ្សាយ
ខ្លះផងដើម្បីឲខ្ញុំបានមើលផង ខ្ញុំសង្ឃឹមថាខេមរបក្សីសាស្ត្រិននឹងចុះផ្សាយ
ខ្លះ។សូមអរគុណ

20. ខេមរបក្សីសាស្ត្រិន - ថ្ងៃចន្ទ 17 ខែមករា 2011

ខ្ញុំ​ក៏​ចង់​ដាក់​ជូន​ដែរ ប៉ុន្តែ​វា​វែង​ពេក ទម្រាំ​វាយ​ចប់​មិន​ដឹង​ឆ្នាំ​ណា​ទេ! ខ្ញុំ​ដូចជា​ឃើញ​មាន​នៅ​ប្លុក “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ឬ​ក៏​ប្លុក “មន្នី​រិទ្ធីរីន” ប៉ុន្តែ​អត់​ច្បាស់​ទេ​ព្រោះ​ឃើញ​យូរ​ហើយ ហើយ​មិន​បាន​ចាប់​អារម្មណ៍​ទៀត! ប្រសិនជា​បាន​អាន​សៀវភៅ​ដែល​ខ្ញុំ​និយាយ​ហ្នឹង លោក​ប្រហែល​ជា​អាច​យល់​ពី​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ថា​បង្ក​ដោយ​នរណា​ឲ្យ​ប្រាកដ ។ គេ​មិន​បាន​និយាយ​ច្បាស់​ទេ ប៉ុន្តែ​ប្រហែលជា​យើង​អាច​កាត់យល់​បាន​ដោយ​ខ្លួន​ឯង​ខ្លះៗ ។ ប្រសិនជា​ខ្ញុំ​រក​ឃើញ ខ្ញុំ​និង​ដាក់​តំណ​ឲ្យ​ចូល​ទៅ​មើល ។

21. ជ័យចេស្តា - ថ្ងៃចន្ទ 17 ខែមករា 2011

ប្រសិនបើសៀវភៅហ្នឹងច្រើនហើយការចំណាយពេលដ៏យូរទៀត អញ្ចឹងមិន
អីទេខ្ញុំនឹងសាកល្បងចូលទៅប្លុកស្រុកខ្មែរ ស្នេហ៏ខ្ញុំសាកមើលសិន
បើមានពេលខេមរបក្សីសាស្រ្តិន អាចសរសេរសង្ខេបបានខ្លះឲខ្ញុំ
ដឹងផង។

22. ខេមរបក្សីសាស្ត្រិន - ថ្ងៃចន្ទ 17 ខែមករា 2011

ខ្ញុំ​នឹង​ព្យាយាម​រក​ប្លក​នោះ​ហើយ​ដាក់​តំណ​ចូល​ទៅ​ឲ្យ!

23. ជ័យចេស្តា - ថ្ងៃពុធ 19 ខែមករា 2011

ខ្ញុំសូមអរគុណ!

24. ខេមរបក្សីសាស្ត្រិន - ថ្ងៃអង្គារ 25 ខែមករា 2011

រក​ឃើញ​ហើយ! ពិត​ជា​នៅ​ស្រុក​ខ្មែរ​ស្នេហ៍​ខ្ញុំ​មែន! ប្លក​នេះ​ខ្ញុំ​ចូល​ទៅ​ស្ដាប់​ចាប៉ី​ញឹក​ណាស់​ហើយ​ចេះតែ​ចុច​ៗ​ទៅ​ក៏​ប៉ះ ។ ថ្ងៃ​នេះ​ចូល​ទៅ​សាក​ម្ដង​ទៀត​ពិត​ជា​បាន​ឃើញ​មែន! នេះ​តំណ​សូម​ចូល​ទៅ​អាន​ចុះ ។ http://varychin.com/category/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E2%80%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/

25. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] ខែ​មករា គឺ​ជា​ខែ​ដែល​មាន​ចំនួន​ចូល​អាន​ច្រើន​ជាង​ខែ​ណា​ៗ​ទាំង​អស់ ក្នុង​នោះ​ប្រកាស​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ មាន​ដូច​ជា៖ លិខិត​ចំហ​ទៅ KI មេឌា, កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង, ផ្លែ​តា​ង៉ែន, បង្គោល​ប្រទល់​ដែន​ប្រទេស​កម្ពុជា។ល។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: