jump to navigation

ផ្លែ​តា​ង៉ែន ថ្ងៃសៅរ៍ 15 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

សប្ដាហ៍​នេះ​មើល​ទូរទស្សន៍​ស៊ី​ធី​អ៊ីន គេ​ធ្វើសេចក្ដី​រាយការណ៍​ពី​កសិផល​អ្នក​ស្រុក​ប៉ៃលិន។ តែ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​ថា តាំង​ពី​កើត​មក​រហូត​ដល់​ពេល​នេះ​ខ្ញុំ​ទើប​តែ​ឮ​ពាក្យ​ «ផ្លែ​តាង៉ែន»។ នេះ​ប្រហែល​ជា​ពាក្យ​ថ្មី​សម្រាប់​ខ្ញុំ។ តែ​បើ​មើល​នៅ​ក្នុង​សេចក្ដី​រាយការណ៍ ផ្លែ​តាង៉ែន ដែល​អ្នក​ប៉ៃលិន​គេ​ហៅ​នេះ គឺ​ខ្ញុំ​ក៏​ស្គាល់​ដែរ គឺ​ផ្លែ​មៀន* ដែល​ខ្ញុំ​បាន​ហៅ​ និង​ស្គាល់​ជា​យូរ​មក​ហើយ។ ឬ​ថា អ្នក​ប៉ៃលិន​គេ​ហៅ «ផ្លែ​មៀន» នេះ​ជា «ផ្លែ​តាង៉ែន»?

បើ​ពិនិត្យ​មើល​ក្នុង​រូបភាព​ស៊ី​ធី​អ៊ីន​នោះ​គឺ​ថា «តាង៉ែន» នេះ​ជា​ពពួក​មៀន បែប​មៀន​ថៃ សម្បក​មាន​ក្រឡា​មូល​ៗ ហើយ​ដែល​មិន​មាន​រស​ជាតិ​ទេ ភាគ​ច្រើន​គេ​យក​ធ្វើ​ជា​មៀន​កំប៉ុង។ ដើម តា​ង៉ែន​ដែល​ថត​នៅ​ក្នុង​ទូរទស្សន៍​នោះ គឺ​ប្រភេទ​ទាប​ៗ​ផ្លែ​ទាំង​ចង្កោម​ៗ​មិន​ចាំ​បាច់​ដាក់​កន្ត្រក​ដូច​មៀន​ខ្មែរ​យើង​ឡើយ។ តាម​កិច្ច​សម្ភាស​របស់​អ្នក​ម្ចាស់​តាង៉ែន​នោះ​ គាត់​ថា​អ្នក​ភ្នំពេញ​គេ​ហៅ​ជូហួត។ តែ​បើ​ចំណេះ​ដឹង​ដែល​ខ្ញុំ​ធ្លាប់​មាន គឺ​ថា​ផ្លែ​មៀន​ ដែល​មាន​គ្រាប់​តូច សាច់​ពេញ​នេះ គឺ​ផ្លែ​មៀន​ជូហួត មិន​ដែល​ឮ​ពាក្យ​ «តាង៉ែន» នេះ​ទេ។

ប្រសិន​បង​ប្អូន​ណា​ធ្លាប់​ដឹង ឬ​អ្នក​ស្រុក​ប៉ៃលិន​នឹង​គេ​ដែរ​នោះ សាក​ល្បង​ជួយ​ស្រាយ​ចម្ងល់​ពាក្យ «ផ្លែ​តាង៉ែន» នេះ​ដល់​អ្នក​អំពេញ​ហ៎ង៕

*វចនានុក្រម​ខ្មែរ
មៀន ២ ន. ឈ្មោះ​ឈើ​មួយ​ប្រភេទ ជា​ដំណាំ​ស្រុក ផ្លែ​មូល​ៗ ទំហំ​ខ្នាត​មេ​ដៃ វេលា​ទុំ​មាន​ក្លិន​សាច់​ក្រអូប មាន​រស​ផ្អែម ប្រើ​ជា​បង្អែម : បបរ​មៀន (បបរ​ដែល​លាយ​សាច់​ផ្លែ​មាន)។ ទំព័រ.​ ៩០៦

Advertisements

មតិ»

1. កែវ ឌីណា - ថ្ងៃអាទិត្យ 16 ខែមករា 2011

ពូភ័ក្រ្តអ្ហើយ ផ្លែតាង៉ែននេះ អ្នកនៅខាងសំឡូត ប៉ៃលិនគេដាំ ជាផ្លែមៀនហ្នឹង ឯងគ្រាន់តែវាសាច់ច្រើនជាងមៀនធម្មតា តែមិនសូវផ្អែមដូចមៀនទេ ។ ខ្មុំមិនចូលចិត្តហៅ ផ្លែតាង៉ែន ទេស្តាប់ទៅដូចម៉េចមិនដឹង ខ្មុំធ្លាប់ឭគេជេរគ្នា ថា តាង៉ែន ដែលមានន័យថា «ល្ងង់» ឬ «ភ្លើ» ។ ខ្មុំក៏មិនដឹងពីមូលហេតុនៃ ការដាក់ឈ្មោះនេះដែរ តែផ្លែនេះភាគច្រើននាំចេញទៅថៃ 🙂

2. សុភា - ថ្ងៃអាទិត្យ 16 ខែមករា 2011

ម្យ៉ាងដែរ! គិតទៅរកទិញផ្លែតាង៉ែនកំប៉ុងញ៉ាំសិន

3. សាយ័ន្ត - ថ្ងៃចន្ទ 17 ខែមករា 2011

តិចទៀតចេញផ្លែ តាឡាន់ ទៀត ! ហាហា ហៅថាមៀន ដូចទំនងជាង

4. ក្មេងស្រែ - ថ្ងៃចន្ទ 17 ខែមករា 2011

កាលពីទៅលេងនៅ បាក់ខែង, គេ​យកមកលក់ដែរ, ឃើញ​ក៏ស្រែកហៅ «អ៊ុំអ្នកលក់មៀន! មកខាងនេះ!» ស្រាប់តែ​គាត់មកដល់ គាត់​និយាយ​ទាំង​សើច​កខឹកថា «មិនមែន​មៀនទេក្មួយ, អានេះ​គេ​ហៅ​តា(កា?)ង៉ែន» ។ ដល់​ចឹង​ស្រាប់តែ​ចាហរមាត់​ម៉ង!

5. Help Get Money - ថ្ងៃចន្ទ 17 ខែមករា 2011

អុញមៀនសោះ!

6. ខេមរបក្សីសាស្ត្រិន - ថ្ងៃចន្ទ 17 ខែមករា 2011

មិនមែន​ជា​ផ្លែ​មៀន​ទេ! តាង៉ែន​និង​មៀន​ខុស​គ្នា​! នៅ​ប៉ៃលិន​មាន​ភូមិ​មួយ​ហៅ​ភូមិ​តាង៉ែន​ឋិត​នៅ​ភាគ​ឥសាន​នៃ​ក្រុង​នេះ ។ តាង៉ែន​ខុស​គ្នា​ពី​មៀន​ត្រង់៖ វា​មាន​គ្រាប់​តូច សាច់​ច្រើន គ្មាន​ទឹក រស​ផ្អែម​ជាង​ផ្លែ​មៀន ផ្លែ​ចង្កោម​ មិន​នៅ​រាយប៉ាយ​ដូច​ផ្លែ​មៀន ។ តាង៉ែន​ជា​ផ្លែ​ឈើ​ខ្មែរ​នៅ​ភាគ​ខាងលិច​ខេត្ត​បាត់ដំបង​តាំង​ពី​យូរ​មក​ហើយ មិនមែន​ជា​មៀន​ថៃ​ស្អី​នោះ​ទេ ។ ថៃ​ហៅ​វា​ថា “ឡាំយ៉ៃ” ប៉ុន្តែ​អ្នក​ស្រុក​នៅ​ក្បែរ​ជាយដែន​ខ្មែរ​ដែល​ជា​អតីត​ខ្មែរ​នោះ​ហៅ​ជា​ភាសា​ថា “តាង៉ែន” ហើយ​ផ្លែ​មៀន គេ​ក៏​ស្គាល់​ដែរ ។
សរុប​មក​ខ្ញុំ​ចង់​ប្រាប់​ថា តាង៉ែន និង មៀន គឺជា​ផ្លែឈើ​ពីរ​ប្រភេទ​ផ្សេង​គ្នា​ដាច់​ស្រឡះ ។

បាត់ដំបង - ថ្ងៃចន្ទ 17 ខែមករា 2011

ខ្ញុំយល់ស្របតាមខេមរបក្សីសាស្ត្រិន ព្រោះ នៅបាត់ដំបងក៏គេហៅចឹងដែរ។ តាង៉ែងនិង មៀនមើលទៅខុសគ្នាតែម្តង។ ដោយតាង៉ែងត្រូវបានគេយកទៅធ្វើជាមៀនកំប៉ុង ព្រោះសាច់វាស្រដៀងគ្នា ហើយរឹង។

សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែមករា 2011

ដឹង​មើល​ម៉េច​ឃើញ​ខុស​គ្នា​ទេ ព្រះ​សិអារ្យ​អើយ
ហើយ​ក៏​គ្មាន​នរណា​យក​តា​ង៉ែន​ទៅ​ធ្វើ​មៀន​កំប៉ុង​ទេ បើ​តាង៉ែន​គេ​យក​ទៅ​ធ្វើ​តាង៉ែន​កំប៉ុង​ហើយ។
មៀន​បាបគេ​យក​ទៅ​ធ្វើ​ជា​មៀន​កំប៉ុង​កើត

បាត់ដំបង - ថ្ងៃចន្ទ 17 ខែមករា 2011

ចុះបើយកមៀន ទៅ ធ្វើមៀនកំប៉ុងមែននោះ វាមិនអេរ ងាប់ហើយ។ ព្រោះមៀន សាច់វាទន់ជាង ហើយម្យ៉ាងតាង៉ែនថោកជាង។ ដូច្នេះមៀនកំប៉ុងដែលរាល់គ្នាធ្លាប់ញ៉ាំហ្នឹង គឺតាង៉ែន។ តិចនៅចាញ់បោកគេ ថាមៀនៗៗៗៗ ទៀតទៅ។

សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែមករា 2011

វា​មិន​ដែល​រ៉េ តា​ថា​តា​ង៉ែន ចេញ​មក​ក៏​វា​តា​ង៉ែន​កំប៉ុង​ដែរ វា​មិន​ដែល​ចេញ​ជា​មៀន​កំប៉ុង​ទេ។
អង់គ្លេស​ក៏​គេ​ដាក់​ថា​ឡងកាន សៀម​ក៏​គេ​សរសេរ​ថា​ឡាំយ៉ៃ​ចឹង​ដែរ។ គ្រាន់​តា​ថា​ជា​ប្រភេទ​មួយ​ទៀត​នៃ​មៀន​ចឹង​ឯង អា​មួយ​មៀន​មាន​សាច់ ជូហួត ឬ​ក៏​អត់​សាច់​ចឹង​ឯង។ វា​ដូច​តែ​មនុស្ស​ចឹង នៅ​អាព្រិក​ខ្មៅ នៅ​អឺរ៉ុប​ច្រមុះ​ស្រួច ។ល។ ទី​បំផុត​ពូជ​មនុស្ស​តែ​មួយ​នឹង​ឯង។ បើ​ថា​ឲ្យ​ខុស​គ្នា​ ទាល់​តែ​អា​តា​ង៉ែន​នឹង​ដូច​ចេញ​ទៅ​រាង​សាវម៉ាវ សេមាន់ អី​អស់​នុះ​វិញ​បាន​វា​ថា​ខុស​គ្នា​ពី​មៀន​មែន

សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែមករា 2011

គ្មាន​នរណា​គេ​ទៅ​ជំទាស់​អី​នឹង​អ្នក​ស្រុក​ខាង​ហ្នុង​ទេ ចង់​ហៅ​តាង៉ែន តាង៉ោល តាង៉ិល​ អី​ងហៅ​ទៅ គ្រាន់​អ្នក​ណេះ​គេ​ហៅ​មៀន​ៗ​តា​ចឹង!

7. ខេមរបក្សីសាស្ត្រិន - ថ្ងៃចន្ទ 17 ខែមករា 2011

🙂 ហៅ​អី​ហៅ​ទៅ ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់​ថា​វា​ខុស​គ្នា​រ៉េ!

8. សាយ័ន្ត - ថ្ងៃចន្ទ 17 ខែមករា 2011

បើមៀន និង តាង៉ែន ខុសគ្នា ! ហើយគេយក តាង៉ែន ធ្វើជាមៀន កំប៉ុង ចឹងយើងអាចប្តឹងក្រុមហ៊ុនដែលផលិតបានហើយ ពីបទ បោកប្រាស់ ក្លែងបន្លំផលិតផល ! បានអត់? 😀

សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែមករា 2011

បាន យល់​ស្រប​ពេញ​ទំហឹង

បាត់ដំបង - ថ្ងៃចន្ទ 17 ខែមករា 2011

សាកប្តឹងលេងមើល? លោហ៏បានលុយចាយ 😀

សាយ័ន្ត - ថ្ងៃចន្ទ 17 ខែមករា 2011

គំនិតខ្ញុំមិនមែន ប្តឹងយកលុយចាយទេ ! គឺដើម្បីតម្លាភាព ជាពិសេស គឺបែងចែកការហៅឈ្មោះ ដំនាំ ! ហើយក៏ជួយបញ្ញាក់ស្មារតី ក្នុងការដែលក្រុមហ៊ុនខ្លះ ក្លែងបន្លំផលិតផល យកមកលក់ដែរ! ដូចជាអ្នកបិទ ស្រា យកអាកុល លាយទឹកមកលក់ ក៏ហៅថាស្រាដែរ ! អ្នកខ្លះផលិតកូកាកូឡា តែមិនមែនជាផលិតផលក្រុមហ៊ុនគេផលិតទេ មិនដឹងគេធ្វើម៉េចបានចេញលក់នឹងគេដែរ? …. តាមពិតរដ្ឋមានសិទ្ធផ្តឹង ដើម្បីកុំអោយក្រុមហ៊ុនខ្លះមានលុយធ្វើអីស្រេចចិត្ត ! ដូចអ្នកខ្លះសម្បទានដី ធ្វើចំការអីខ្នាតធំ ដែលអាចប្រើកម្មករច្រើន តែចេញជាអីណាផ្សេងចឹងទៅ ! នេះជារឿងបោកប្រាស់ហើយ !

9. បុរិន្ទ - ថ្ងៃចន្ទ 17 ខែមករា 2011

មិនដែលដឹងសោះ ថាគេហៅមៀនថាត្រង៉ែន

សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែមករា 2011

ចេញ​ត្រង៉ែន ណា​ទៀត​ហើយ

10. កន្តូបប្រមឹក - ថ្ងៃចន្ទ 17 ខែមករា 2011

តាមពិតគេក៍ហៅថាមៀនដែរតែដោយសារវាមានសាច់ច្រើនហើយមានរស់ជាតិមិនផ្អែមដូចជាមៀនធម្មតាចឹងហើយបានជាគេហៅវាថាមៀនតាង៉ែនៗៗៗរហូតមក.
បើនិយាយពីមនុស្សវិញបើគេហៅថាអាតាង៉ែនមានន៍យថាមនុស្សនោះ
មិនដឹងខ្យល់អីទេដឹងតែល្ហើយ.

អស់លោកមានដែរទៅលេងទំនប់ទឹកកំពីងពួយទេនៅអែខេត្តបាត់ដំបង.
បើយើងធ្វើដំណើរហួសនឹងតែ២គមនោះនិងបានទៅដល់ភូមិតាង៉ែនហើយ.

11. កន្តូបប្រមឹក - ថ្ងៃចន្ទ 17 ខែមករា 2011

តាមពិតគេក៍ហៅថាមៀនដែរតែដោយសារវាមានសាច់
ច្រើនហើយមានរស់ជាតិមិនផ្អែមដូចជាមៀនធម្មតា
ចឹងហើយបានជាគេហៅវាថាមៀនតាង៉ែនៗៗៗរហូតមក.
បើនិយាយពីមនុស្សវិញបើគេហៅថាអាតាង៉ែនមានន៍យថាមនុស្សនោះ
មិនដឹងខ្យល់អីទេដឹងតែល្ហើយ.

អស់លោកមានដែរទៅលេងទំនប់ទឹកកំពីងពួយទេនៅអែ
ខេត្តបាត់ដំបង.
បើយើងធ្វើដំណើរហួសនឹងតែ២គមនោះនិងបានទៅដល់ភូមិតាង៉ែនហើយ.

12. អុន - ថ្ងៃចន្ទ 30 ខែ​ឧសភា 2011

តាង៉ែន ឈ្មោះនេះ បើនិយាយពីមនុស្សវិញ ជាមនុស្យល្ងីល្ងើដែលមិនចេះអីសោះ ល្ងីល្លើឥតបទ ហើយក៏គេនិយាយពាក្យនេះផងដែរ ក្នុងលក្ខណះនិយាយលេងសើច ឬ ចំអកចំអនគ្នាលេង ជាមួយមិត្តភក្រ្ដ័ ឬក៏អ្នកដែលមានអាយុតិចងាង ថា អាតាង៉ែនៗៗៗៗ….។ តែតាង៉ែននេះ ជាផ្លែឈើ ដែលស្ថិតក្នុងងគ្រួសារ នៃសណ្ដាន មៀនដែរ ព្រោះមៀន និង តាង៉ែន អាចយកមែក វាមកត រឺ បំប៉ៅជាមួយគ្នាបាន មិនតែប៉ុណ្ណោះ វាថែមទាំងមានរស់ជាតិប្រហាក់ប្រហែលគ្នាទៀតផង។ ដូចនេះ មៀន និង តាង៉ែន ជាប្រភេទឈើហូបផ្លែ ដែលស្ថិត ក្នុង គ្រួសារតែមួយ។ ហើយភាគច្រើន តាង៉ែន និងមៀន ច្រើនគេនិយមដាំ នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលទើបតែមានឈ្មោះល្បីប្រមាណ4-5ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះជា គំនិតរបស់ខ្ញុំ ហើយមានចំការតាង៉ែនធំៗៗ ជាច្រើននៅស្ដៅ នៃខេត្ដបាត់ដំបង និងក្រុងប៉ៃលិនជា៣ដើម។តាង៉ែន និង មៀនស្ដិតក្នុងគ្រួសារ(family)Sapindaceae តែមៀន មានឈ្មោះជាវិទ្យាសាស្រ្ដថា(Scientific name)ថា Nephelium longana តើអ្នកយល់យ៉ាងណាដែរ?

ponvatanakoudom - ថ្ងៃពុធ 4 ខែមិថុនា 2014

និយាយត្រូវ

13. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] KI មេឌា, កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង, ផ្លែ​តា​ង៉ែន, […]

សុផាន់ Battambong - ថ្ងៃសុក្រ 18 ខែមករា 2013

ខ្ញុំមានដាំប្រហែល១ហិតាដែរ តាង៉ែនផ្សេង ផ្លែមានផ្សេង ផ្លែមានពូជជួហូតផ្សេង តែអាចស្ថិតក្នុងអំបូរតែមួយ។ ស្លឹកវាធំជាងមាន​បន្តិច គុលវាខុសពីមាន។ ដាំ ២-៣ ឆ្នាំអាចបង្ខំ​អោយផ្លែដោយដាក់ជីរបស់វា។ តាង៉ែនេះបើមិនដាក់ជី វាមិនផ្លែដូចមានទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: