jump to navigation

ង៉ន បើក​ហើយ​ជាមួយ​សេវា​យ៉ាប់​បន្តិច ថ្ងៃអង្គារ 18 ខែមករា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, Tiếng Việt.
trackback

ភោជនីយដ្ឋាន​វៀតណាម ង៉ន សាខា​ភ្នំពេញ​បាន​បើក​បម្រើ​អតិថិជន​ហើយ ប៉ុន្តែ​យ៉ាប់​សរឿង​សេវា​បន្តិច។

ចាប់​តាំង​ពី​ថ្ងៃ​បើក​ប្រមាណ​ចុង​សប្ដាហ៍​មុន រហូត​មក​ឃើញ​ថា​មាន​ភ្ញៀវ​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ចូល​ភ្លក្ស​រស​ជាតិ​អាហារ​នៅ​ក្នុង​ហាង​អាហារ​យួន​មួយ​នេះ មិន​ចាញ់​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ។ ភាគ​ច្រើន​នៃ​ភ្ញៀវ​ចូល​ទទួល​អាហារ​គឺ​សុទ្ធ​តែ​ភ្ញៀវ​កម្រិត​អ្នក​មាន​លុយ និង​មុខ​មាត់​សម្បើម​ណាស់។

ថ្ងៃ​មិញ​នេះ ដោយ​សារ​មាន​ពួក​ម៉ាក​កូរ៉េ​មក​លេង ខ្ញុំ​ក៏​បាន​នាំ​ទៅ​ទទួល​អាហារ​នៅ​ភោជនីយដ្ឋាន​ថ្មី​មួយ​នេះ បំណង​ចង់​ភ្លក្ស និង​សាក​ល​មើល​ផង​ដែរ ថា​តើ​ដូច​នៅ​វៀតណាម​ឬ​អត់។ ការ​រៀប​ចំ​ហាង​មាន​សភាព​ដូច​គ្នា​ តែ​មុខ​ម្ហូប​មិន​ដូច​គ្នា​ទេ មាន​លាយ​ម្ហូប​ខ្មែរ តែ​ក៏​មិន​សូវ​មាន​ម្ហូប​វៀតណាម​ឆ្ងាញ់​ៗ​ទេ។

  • សេវា​អន់

មិន​ដឹង​ថា​ដោយ​មូល​ហេតុ​ទើប​បើក​ថ្មី​ឬ​យ៉ាង​ណា​ទេ ភោជនីយដ្ឋាន​ង៉ន ស្រុក​ខ្មែរ​នេះ បម្រើ​សេវ៉ា​អន់​សម្បើម​ណាស់ គឺ​យូរ ឯ​អ្នក​បម្រើ​ភ្ញៀវ មិន​រហ័ស​រហួស និង​លាយ​ចម្រុះ​គ្នា​ យួន​ផង​ខ្មែរ​ផង ដែល​ធ្វើ​ឲ្យ​ពិបាក​ទំនាក់​ទំនង ដ្បិត​អ្នក​បម្រើ​សញ្ជាតិ​យួន​ទាំង​នោះ មិន​ចេះ​ខ្មែរ​ទេ នៅ​ពេល​ដែល​ភ្ញៀវ​ហៅ​នាំ​គ្នា​គ្រវី​ក្បាល​ញាប់​ស្មេរ ដូច​គោ​ស្រាំង​តិច។ ប្រហែល​ជា​ថ្ងៃ​អនា​គត​អាច​ល្អ​ជាង​នេះ​ឬ​ក៏​ថា​បាន។

សម្រាប់​រស​ជាតិ​អាហារ​វិញ គឺ​ប្រហែល​គ្រាន់​អូខេ​ប៉ុណ្ណោះ​ឯង មិន​ទាន់​ចូល​ចំណាត់​ថ្នាក់​ប្រសើរ​ទេ៕


តុ​អាហារ​នៅ​ភោជនីយដ្ឋាន​ង៉ន

ជ្រុង​មួយ​នៅ​ក្នុង​ភោជនីយដ្ឋាន ង៉ន

អាហារ​ដែល​ខ្ញុំ​ទទួល​ទាន​ថ្ងៃ​មិញ

ខាង​មុខ​ភោជនីយដ្ឋាន ង៉ន

____________________________________________________
អាន​ផង​ដែរ៖
១. ភោជនីយដ្ឋាន​វៀតណាម ង៉ន នឹង​បើក​នៅ​ស្រុក​ខ្មែរ
២. បាញ់​ឆែវ សៃហ្កន

Advertisements

មតិ»

1. Samady KS - ថ្ងៃពុធ 19 ខែមករា 2011

ចយ​ដឹក​អ្ហើយ… លោក​ហ្វេក​អែង ម៉ោ​កាលែន​អាន់ អត់​មាន​សរសើ​ម្ហូប​ផស់​អាន់ ង៉ៃ ខូយ អាន់​អត់​អយ​លោក​ហ្វេក​អែង ម៉ោ​ស៊ី​ម៉ា​ហូប​កាលែន​នេះ​ទៀត​តេ

សុភ័ក្ត្រ - ថ្ងៃពុធ 19 ខែមករា 2011

ម៉េច អា​ស៊ូយ 😛

Samady KS - ថ្ងៃពុធ 19 ខែមករា 2011

អត់​មាន​អា​មេច​តេ, បើ​ស៊ីម្ហូប​ហ្នឹង​អត់​ស្ងាន់ មេច​ក៏​មិន​អាំង​កាឌូយ?

សុភ័ក្ត្រ - ថ្ងៃពុធ 19 ខែមករា 2011

អត់មានអាហ្នុងអាំងរ៉េ
មានតាអាបស់កោកអែងអាំង

2. ភោជនីយដ្ឋាន​វៀតណាម ង៉ន នឹង​បើក​នៅ​ស្រុក​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 19 ខែមករា 2011

[…] […]

3. Samady KS - ថ្ងៃពុធ 19 ខែមករា 2011

ចយ​ដឹក​អ្ហើយ,, លំបៃ​ លំបា

សុភ័ក្ត្រ - ថ្ងៃពុធ 19 ខែមករា 2011

ដឹងយួនយ៉ាច់ឡាបល់កាច់យសាអីរ៉េ
ស្អែកទំនេរទៅផ្សារចោរ
ក្រែងឃើញសាប៊ើងចែកវិញ ហាហាហា

Samady KS - ថ្ងៃពុធ 19 ខែមករា 2011

បើ​ចង់​រក​​ស្បែក​ជើង ទាល់​តែ​ទៅ​រក​នៅ​ផ្ទះ​លោក​ឯង​មុន​គេ​សិន, មើល​មុខ​ដូច​ម្សូវ​ស្រួល​សោះ,, គួរ​ឱ្យ​សង្ស័យ

4. សុភ័ក្ត្រ - ថ្ងៃពុធ 19 ខែមករា 2011

ហ៊ានតាម៉ោប្រលែងឆ្កែខាំឲ្យដាន់ពងម៉ង

5. កណ្តូបប្រមឹក - ថ្ងៃពុធ 19 ខែមករា 2011

ដូម៉ា!

ភាសាយួនថា ង៉ន ប្រែខ្មែរថា ឆ្ងាញ់

ឌីតមិះអាម៉ៃ!

6. pisitnseiha - ថ្ងៃពុធ 19 ខែមករា 2011

ថ្ងៃបើកសម្ភោធហាង ហ្នឹង ស្ទះផ្លូវ៩! ញ៉ុមទំរាំតែផុត សឹងអស់សាំងម៉ាដប!

ឧត្តម - ថ្ងៃពុធ 19 ខែមករា 2011

ផ្លូវហ្នឹងគេហៅផ្លូវសួនតាបង មែនលផ្លូវ៩ទេ! 😆

7. យីម - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមករា 2011

ប្រហែលឆ្ងាញ់ហើយ ពេលទៅអំពេញភ្លក់ម៉ាដង 🙂

8. បាញ់​ឆែវ សៃហ្កន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែមិថុនា 2017

[…] ហាង​នេះ​ក៏​មាន​សាខា​មួយ​នៅ​ភ្នំពេញ​ម្ដុំ​វិមាន​ឯករាជ្យ​ដែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: