jump to navigation

មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
trackback

រៀង​រាល់​ពេល​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ម្ដង​ៗ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ខ្លោច​ចិត្ត​នឹង​ផ្ទាំង​រូប​​គំនូរ​រឿង​រាម​កេរ្ដិ៍ នៅ​តាម​ថែវ ព្រះ​ឧបោសថ​រតនារាម ព្រះវិហារ​ព្រះ​កែវ​មក៌ត​ណាស់។ រូប​គំនូរ​រឿង​រាម​​កេរ្ដិ៍ នៅ​តាម​ថែវ​ព្រះ​វិហារ​នេះ គឺ​ជា​មត៌ក​ដ៏​ថ្លៃ​ថ្លា និង​មាន​តម្លៃ​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ជា​ស្នាដៃ និង​កេរតំណែល​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បន្សល់​ទុក​ដោយ​អតីត​ព្រះ​មហាក្ស័ត្រិយ៍ និង​​បុព្វជន​ខ្មែរ។

ដោយ​សារ​សង្គ្រាម​ហែក​ហួរ​ក្នុង​ប្រទេស បណ្ដា​រូប​គំនូរ​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ខ្មែរ​ជាតិ​ខ្លួន​ឯង រហូត​ស្ទើរ​មើល​មិន​បាន​ទៅ​ហើយ បើ​ទោះ​បី​ក្នុង​អតីត​រដ្ឋ​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ស្ដារ​ម្ដង​រួច​​មក​ហើយ​ក្ដី។

មក​ដល់​ក្នុង​សម័យ​នេះ​ទៀត​សោត ព្រះ​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ជិត​២០​ឆ្នាំ​មក​​ហើយ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​រូប​គំនូរ​រាម​កេរ្តិ៍​ទាំង​នោះ មិន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាល់​តែ​សោះ តែ​អ្វី​ដែល​​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​ទៅ​ទៀត ក្រៅ​ពី​មិន​ត្រូវ​បាន​ស្ដារ​ហើយ រូប​គំនូរ​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ការ​​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ពី​សំណាក់​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វាំង​ផង​ទៀត។ ជា​រឿយ​ៗ​រូប​គំនូរ​ទាំង​​នោះ​ត្រូវ​បាន​បំផ្លាញ​បន្ថែម​ថ្មី​​ៗ​នេះ​ទៀត ដូច​ជា​ការ​ដាក់​របស់​ចោល​មុខ​ថែវ​គំនូរ និង​ការ​លាប​ថ្នាំ​​លើ​ពិដាន ហូរ​ហៀរ​លើ​ផ្ទាំង​គំនូរ​។ល។

ការ​ចូល​ទស្សនា​រូប​គំនូរ​ដែល​មាន​ភាព​មិន​យក​ចិត្ត​ទុក​ដាក់​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សោក​សង្រេង​​ខ្លាំង​ណាស់ ចំពោះ​ស្នាដៃ​ដ៏​មហាសាល​នៃ​អតីត​​បុព្វជន​ខ្មែរ ហើយ​បើ​យើង​ងាក​ទៅ​មើល​រូប​គំនូរ​បែប​​គ្នា​នេះ​ដែរ នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​បាងកក គេ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សម្បើម​ណាស់។

ក្នុង​​នាម​ជា​កូន​ខ្មែរ​មួយ​រូប​នៃ​ខេមរ​ប្រទេស ដោយ​យល់​ឃើញ​ពី​កេរតំណែល​ដ៏​មហា​សាល​នេះ ខ្ញុំ​សូម​អំពាវ​​នាវ​ឲ្យ​រាជការ​ទទួល​បន្ទុក​ព្រះ​បរមរាជ​វាំង​ចតុម្មុខ មេត្តា​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា និង​ស្ដារ​ឡើង​វិញ​​ជា​បន្ទាន់​នូវ​រូប​គំនូរ​រឿង​រាម​កេរ្ដិ៍​នេះ។ ប្រសិន​បើ​គ្មាន​ថវិកា​គ្រប់​គ្រាន់​ខ្ញុំ​ថា​យើង​ជា​ជន​ជាតិ​ខ្មែរ​ទាំង​​មូល​ពិត​ជា​នឹង​ចូល​រួម​ចំណែក​ម្នាក់​បន្តិច​ៗ​ដើម្បី​អាច​មាន​លទ្ធភាព​ស្ដារ​រូប​ទាំង​នោះ​បាន​ជា​ប្រាកដ៕


ថែវគំនូររឿងរាមកេរ្ដិ៍មិនត្រូវបានការថៃទាំទាល់តែសោះ

មានការដាក់សម្ភារៈពាសវាលកាលមុខរូបគំនូរ

រូបគំនូរខូចខាតស្ទើរគ្មានសល់

រូបគំនូរត្រូវបានបំផ្លាញនិងខូចខាត

រូបគំនូរដ៏មហាសាលនៃខេមរជនត្រូវបានបំផ្លាញ និងខូចខាតស្ទើរទាំងស្រុង

__________________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៤. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?
៥. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

Advertisements

មតិ»

1. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ម៉េចក៏មត៌កដូនតា ចេញរូបសុទ្ធតែកង្កែបក្នុងដុំទឹកកកអញ្ចឹង?

វិចូច - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011
2. Khmerling - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

វេបសាយនេះត្រូវមេរោគfrog ស៊ីហើយ ទើបមានរូបហ្នឹងគ្រប់កន្លែងអញ្ចឺង ។
យើងនៅប្រឹងរឿងក្រពះជាងសិល្បៈ ។ យើងមិនសូវចង់ដឹងរឿងអនាគតនឹង​ទៅ​ជា​យ៉ាងណា ទោះណាយើងធ្លាប់ឈឺចាប់កាលអតីតក៏ដោយ ។

3. យ៉ា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

រូបគំនូរសុទ្ធតែកង្កែបចឹងរឺ ?

4. Samady KS - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

អ្ហេ…​លោក​ភាក់! លោក​ឯង​ល្មម​ប្ដូរ​អា Hosting សម្រាប់​រូប​ភាព​ទៀត​ទៅ,, គួរ​ប្រើ http://www.photobucket.com ទើប​ល្អ… អា​ឡូវ​នេះ​ទំព័រ​លោក​ឯង​បង្ហាញ​តែ​រូប​កង្កែប (​ទាំង​ក្នុង​ post ទាំង Header ទាំង Slide bar

5. ប្រាក់ សុភី - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ខ្ញុំ​គិត​​ថា​គូ​តែ​ ប្រើ flickr.com បើ​មិន​អញ្ចឹង​ប្លក​របស់​សុភ័ក្ត្រ​ឯង​នឹង​ចេញ​តែ​រូប​កង្កែប​នេះ​រហូត ដោយ​ប្លក់​មួយ​ត្រូវ​បាន​គេ​​មើល​ច្រើន! ទើប​វាចេញ​រូប​កង្កែប!!!!

6. ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ស្មានតែកុំព្យូទ័រខ្ញុំ មេរោគស៊ី! តាមពិត គេមើលឃើញចឹងដែរ សុទ្ធតែកង្កែប! ហិហិ

7. បាត់ដំបង - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ងាប់សុទ្ធតែ កង្កែបចឹង?

8. កូនផ្សោត - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ខ្ញុំមើលឃើញធម្មតាតើ!

ខ្មែរក្រោម១នាក់ - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

ហ្នឹងហើយអ្នកនៅក្នុងទឹកដូចគ្នាទើបមើលឃើញ….

9. កម្ពុជបុត្រ - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

ព្រះកួណារបានប្រាប់ឪយគេរៀបចំជួសជុលឡើងវិញនៅក្នុងពេល
ឆាប់ៗនេះហើយ។ទៅប្រដួចអីស្ដេចសៀមគេមានលុយច្រើនមិនដែលមាន
សង្រ្គៀម។

សុភ័ក្ត្រ - ថ្ងៃ​សៅរ៍ 26 ខែ​កុម្ភៈ 2011

វា​គ្មាន​ពាក់​ព័ន្ធ​ស្អី​នឹង​មាន​លុយ​ច្រើន​នោះ​ទេ គឺ​ស្ថិត​នៅ​ការ​ការ​ស្រឡាញ់ ការ​ចេះ​ថែ​ទាំ និង​យក​ចិត្ត​ទុក​ដាក់ របស់​អ្នក​គ្រប់​គ្រង​គឺ​ជា​ការ​សំខាន់​បំផុត។ ដូច​លោក​មើល​ឃើញ​ក្នុង​រូប​ស្រាប់ ការ​ដាក់​ទុក​របស់​របរ បង្ហាញ​ពី​ការ​មិន​ស្គាល់​តម្លៃ​ពិត​ប្រាកដ​នៃ​មត៌ក​ដូន​តា​ខ្មែរ របស់​ថ្នាក់​ដឹក​នាំ​ព្រះ​បរម​រាជ​វាំង។

កម្ពុជបុត្រ - ថ្ងៃ​ចន្ទ 7 ខែ​មីនា 2011

លុយជាបញ្ហានៃការជួសជុលអ្នកណាក័ត្រួវការលុយដើម្បីជួសជល់ដែរ។ខ្មែរក្រហមមិនចេះស្រឡាញ់ទេរបស់ស្តេចនោះ។
ស្ការទុកដាក់របស់របរបើគ្មានកន្លែងដាក់យកទៅទុកទីណា?
នៅពេលដែលកន្លែងមួយដែលត្រួវជួសជុលកន្លែងផ្សេងត្រួវតែទទួល
របស់របរពីកន្លែងដែលត្រួវជួសជុលហើយ។សព្វថ្វៃប្រាសាទណាប៉ូឡេអុង ប្រាសាទសំលៀកបំពាក់ព្រះកុសមះកំពុងតែជួសជុលអ្នក
មានសំណាងហើយដែលគេឪយចូលមើលនៅពេលដែលគេកំពុង
ជួសជល់នោះ។

កម្ពុជបុត្រ - ថ្ងៃ​ចន្ទ 7 ខែ​មីនា 2011

លុយជាបញ្ហានៃការជួសជុលអ្នកណាក័ត្រួវការលុយ
ដើម្បីជួសជល់ដែរ។
ខ្មែរក្រហមមិនចេះស្រឡាញ់ទេរបស់ស្តេចនោះ។
ស្ការទុកដាក់របស់របរបើគ្មានកន្លែងដាក់យកទៅទុកទីណា?
នៅពេលដែលកន្លែងមួយដែលត្រួវជួសជុល
កន្លែងផ្សេងត្រួវតែទទួល
របស់របរពីកន្លែងដែលត្រួវជួសជុលហើយ។
សព្វថ្វៃប្រាសាទណាប៉ូឡេអុង ប្រាសាទសំលៀកបំពាក់ព្រះកុសមះកំពុងតែជួសជុល
អ្នកមានសំណាងហើយដែលគេឪយចូលមើលនៅ
ពេលដែលគេកំពុងជួសជល់នោះ។

សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 7 ខែ​មីនា 2011

និយាយ​ត្រឡប់​ត្រឡិន​រក​ស្ដាប់​អី​មិន​បាន​ទេ លោក​ឯង​នោះ!

10. tharo - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

ខ្ញុំក៏ឃើញតែរូបកង្កែបក្នុងដុំទឹកកកដែរ​​ ដំបូងស្មានតែមកពីកុំព្យូទ័រខ្ញុំដឹងអី គេក៏ឃើញចឹងដែរ

11. cambomaths - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

ណឹង! កង្កែបសុទ្ធ!

12. ឧត្តម - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

នៅតែកង្កែ​បអាដែលចឹង! បងភ័ក្រអត់មានចំណាត់ការទេហ្អេ! ប៉ាយ៉ាត់ទឹកកកអាលាយ វាលោតពេញប្លកហូវ!

13. tharo - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

មិនមែនតែគេហទំព័រនេះទេ មានគេហទំព័រជាច្រើនទៀតចេញចឹងដែរ។ តើមានមូលហេតុអ្វីទៅ?ជួយប្រាប់ខ្ញុំផង!

Samady KS - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

តាម​ពិត​ទៅ​រូប​ភាព​ខាង​​លើ​នេះ​គឺ​ជា​រូប​​ដែល​ទាញ​ចេញ (Embed) ពី​កេហទំព័រ http://imageshack.us/ រួច​គាត់​យក​ Link ​របស់​រូប​នីមួយ មក​ដាក់​ក្នុង​ទី​នេះ ដើម្បី​បង្ហាញ ប៉ុន្តែ​សម្រាប់​យើង​រាល់​គ្នា​ដែល​មិន​បាន ចុះ​ឈ្មោះ​ប្រើ​ប្រាស់ (Sign Up) ទេ​នោះ​យើង​ពុំ​អាច​មើល​ឃើញ​ឡើយ…
ករណី​ដែល​កើត​មាន​ឡើង​នេះ​គឺ​ប្រហែល​ជា រូប​ភាព​ដែល​គាត់​បាន​ផ្ទុក​ឡើង (Upload) មិន​ទាន់​ត្រូវ​បាន​កំណត់​ឱ្យ​មើល​ឃើញ​គ្រប់​គ្នា (Private) បើ​ចង់​មើល​ឃើញ​ទាល់​តែ​យើង​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​មួយ​​សិន​ទើប​បាន…

14. វ៉ាន់ ចំរើន - ថ្ងៃ​សុក្រ 25 ខែ​កុម្ភៈ 2011

លោកសុភ័ក្ត្រអើយ ! មេត្តាសុំកង្កែបពីរបីម៉ោ យកទៅឆាក្តៅ !!!

15. ភារម្យ - ថ្ងៃ​ចន្ទ 28 ខែ​កុម្ភៈ 2011

ថែវ​គំនូរ​រឿង​រាម​កេរ្ដិ៍​មិន​ត្រូវ​បាន​ការ​ថៃ​ទាំ​ទាល់​តែ​សោះ
—>បងថែទាំ!! 😀

16. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] ដំណើរ​កម្សាន្ត​គ្រា​នេះ, មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល, […]

17. មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 27 ខែ​មីនា 2012

[…] «មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល» ដែល​ខ្ញុំ​ដាក់​តាំង​ពី​ខែ​កុម្ភៈ […]

18. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ន - ថ្ងៃ​អាទិត្យ 1 ខែ​មីនា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. មត៌កដូនតាត្រូវបានបំភ្លេចចោល […]

19. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ | - ថ្ងៃ​ចន្ទ 4 ខែ​ឧសភា 2015

[…] ២. មត៌កដូនតាត្រូវបានបំភ្លេចចោល ៣. ព្រះ​រាជ​បណ្ដាំ […]

20. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 5 ខែ​សីហា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ ៤. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល […]

21. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​មករា 2016

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: