jump to navigation

កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច ថ្ងៃអង្គារ 22 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ស្រុក​ខ្មែរ​យើង​អា​រឿង​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ចម្រៀង​កុបពី​បក​ប្រែ​ចម្រៀង​បរទេស​មក​ឲ្យ​ខ្មែរ​ច្រៀង​តាម​នោះ យើង​ឈប់​និយាយ​ទៅ ដ្បិត​វា​បាន​ក្លាយ​ជា​ជំងឺ​មហា​រីក​សង្គម និង​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​របស់​ខ្មែរ​ម្ចាស់​ផលិត​កម្ម​នានា បូក​រួម​នឹង​កំហុស​ខ្មែរ​ដែល​នាំ​គ្នា​គាទ្រ​នោះ​ផង។

អ្វី​ដែល​ហួស​ចិត្ត​សម្រាប់​ខ្ញុំ​នឹង​បរិយាយ​នៅ​ពេល​នេះ គឺ​ថា​បន្ទាប់​ពី​ដេក​កុបពី ដើរ​កុបពី អង្គុយ​កុបពី ឈរ​កុបពី ចម្រៀង​គេ​គ្រប់​ជាតិ គ្រប់​សាសន៍​មក​ច្រៀង​មក ដល់​យូរ​ៗ​ទៅ​អស់​បទ​កុបពី ស្រាប់​តែ​ពេល​នេះ​ផលិត​កម្ម​ដែល​គេ​ហៅ​ថា​ទី​១​ក្នុង​ស្រុក​ខ្មែរ គឺ​ហង្ស​មាស នោះ​ឥឡូវ​ស្រាប់​តែ​យក​បទ​ដែល​ជា​បទ​ចម្រៀង​ប្រចាំ និង​លើក​តម្កើង​ប្រទេស​ថៃ​មក​ឲ្យ​ខ្មែរ​ច្រៀង​តាម​ទៀត។ ហួស​ចិត្ត​រក​និយាយ​អ្វី​មិន​ត្រូវ​ទេ។

បទ «สยามเมืองยิ้ม» ឬ​ប្រែ​ជា​ខ្មែរ​ថា «ស្យាម​ស្រុក​ញញឹម» (ឬ​ដែល​គេ​ដឹង​ជា​ទូទៅ​ និង​ជា​យុទ្ធនាការ​របស់​ប្រទេស​ថៃ​ថា Thailand, Land of Smiles នោះ​ឯង) ដែល​ច្រៀង​ដោយ​អតីត​រាជនី​ចម្រៀង​ថៃ នាង ផុំផួង ដួងច័ន្ទ្រ (ថៃ៖ พุ่มพวง ดวงจันทร์) គឺ​ជា​បទ​មួយ​ដែល​ប្រទេស​ថៃ​គេ​បាន​ផលិត​ឡើង​ដើម្បី​លើក​តម្កើង​ស្រុក​គេ វា​ប្រៀប​បាន​នឹង​បទ «ពង្សាវតារ​ខ្មែរ» របស់​ខ្មែរ​យើង​ដូច្នោះ​ដែរ។ ស្រុក​ថៃ​គ្រាន់​តែ​ចេញ​ភ្លេង​នៃ​បទ​នេះ​មក​គេ​ស្គាល់ និង​ស្ដាប់​ឡើង​នាំ​គ្នា​សឹង​បះ​រោម ព្រោះ​តែ​គេ​មាន​មោទនភាព​នឹង​ជាតិ​គេ។ មិន​ដឹង​ហេតុ​ផល​អ្វី​ទាល់​តែ​សោះ ដែល​ហង្ស​មាស​សុខ​ៗ​ទៅ​យក​បទ​បែប​ជាតិ​និយម​របស់​ថៃ​មក​កុបពី​ ធ្វើ​បទ​ចម្រៀង​​ឲ្យ​ខ្មែរ​ស្ដាប់ និង​ច្រៀង​តាម​នោះ​ឡើយ។ នេះ​ឯង​ឬ​ស្នាដៃ​កូន​ខ្មែរ​សម័យ​នេះ? sic បើ​យក​ទំនុក​​បទ​ភ្លេង​សាកល វា​មិន​សូវ​ជា​បញ្ហា​អ្វី​ទេ តែ​នេះ​ហង្ស​មាស​ឈាន​ទៅ​កុបពី​បទ​ចម្រៀង​បែប​នេះ បន្តិច​ទៀត​ច្បាស់​ជា​អស់​បទ​ចម្រៀង​ចម្លង ហង្ស​មាស​មុខ​ជា​នឹង​ចម្លង​ភ្លេង​ជាតិ​ថៃ មក​ឲ្យ​កូន​ខ្មែរ​ច្រៀង​តាម​លាន់​ហើយ​មើល​ទៅ ខ្ញុំ​ថា

បទ​ចម្រៀង​ដែល​ក្រុមហ៊ុនហង្ស​មាស​បាន​កុបពី​ពី​បទ «ស្យាម​ស្រុក​ញញឹម» គឺ​ស្ថិត​នៅ​ក្នុង​ថាស​ចម្រៀង​លេខ​៤៣១ (ឈុត​អនុស្សាវរីយ៍​សំពៅ​លូន) ឈ្មោះ «មរតក​ជីវិត» ដែល​ច្រៀង​ដោយ នាង​ ខាត់ សុឃីម។ បើ​ទោះ​បី​ជា​ខំ​ធ្វើ​ភ្លេង​ឲ្យ​ស្ដាប់​ទៅ​ដូច​ខ្មែរ តែ​វា​មិន​ទៅ​រួច​ទេ ព្រោះ​សាច់​ភ្លេង​មាន​ជាប់​ក្លិន​ថៃ​យ៉ាង​ច្បាស់ ដ្បិត​អ្វី​វា​ជា​របស់​គេ​សុទ្ធ​សាធ។ ស្ដាប់​ទៅ​គួរ​ឲ្យ​អាណិត​ខ្មែរ អាណិត​ដូន​តា​ខ្មែរ​ដែល​ខំ​សាង​ប្រទេស​ពី​អតីត​រុង​រឿង សម័យ​នេះ​កូន​ខ្មែរ​បាន​តែ​ខំ​កុបពី​​បទ​ភ្លេង​​គេ មក​ឲ្យ​ជន​ជាតិ​គេ​មើល​ងាយ​ខ្មែរ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ខាង​ក្រោម​នៃ​ជា​អត្ថន័យ​ប្រែ​នៃ​បទ «สยามเมืองยิ้ม»

ចូរ​អ្នក​ទាំង​អស់​គ្នា​មាន​មោទនភាព​ចុះ​ដែល​បាន​កើត​ជា​ជន​ជាតិ​ថៃ
យើង​មិន​ដែល​បាន​ក្លាយ​ជា​ទាសករ​នៃ​ជាតិ​ណា (មិន​ដែល​ស្ថិត​ក្រោម​អាណា​និគម) ហើយ​យើង​មាន​ទឹក​ចិត្ត​​ដ៏​ល្អ​ផូរ​ផង់
ទូទាំង​ពិភព​លោក​បាន​ផ្ដល់​នាម​ប្រទេស​យើង​ថា ជា​ស្យាម​ស្រុក​ញញឹម
យើង​គួរ​មាន​មោទនភាព​ចំពោះ​ភាព​ល្អ​ស្អាត​នៃ​ប្រទេស​យើង។

ជន​ជាតិ​ដែល​មាន​ចិត្ត​ត្រជាក់ គឺ​ជា​ជន​ជាតិ​ថៃ​យើង​នេះ
បើ​ទោះ​បី​​មាន​ជន​ជាតិ​ផ្សេង​ទៀត​មក​ពំនាក់ យើង​មិន​ដែល​ហាម​ឃាត់
អ្នក​ខ្លះ​ឆ្លង​ខេត្ត​ឆ្លង​ស្រុក​មក​ចូល​ពឹង​បុណ្យ​ស្យាម​ប្រទេស (ថៃ)
ពួក​យើង​នៅ​តែ​ញញឹម​ទទួល​អ្នក។

ស្រុក​យើង​ល្បី​ថា​ជា​ប្រទេស​ដែល​មាន​ទឹក​ចិត្ត
ហើយ​សូម​ផ្ដាំ​ទៅ​អ្នក​មក​ស្នាក់​អាស្រ័យ​ថា​កុំ​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ថៃ
ជន​ជាតិ​ថៃ​គឺ​ជា​ជន​ជាតិ​ស្មោះ​ត្រង់​មក​តាំង​ពី​បុរាណ​កាល
ត្រឹម​បាយ​មួយ​ចាន បើ​អ្នក​ណា​ភ្លេច​របស់​អ្នក​នោះ​គឺ​និរគុណ។

ជន​ជាតិ​ថៃ​ស្រឡាញ់​ជាតិ និង​សាសនា
ព្រម​ទាំង​អង្គ​ព្រះ​មហាក្ស័ត្រិយ៍ ដែល​ជា​ទី​សក្ការៈ
ប្រសិន​បើ​អ្នក​គោរព​សិទ្ធិ​របស់​ថៃ អ្នក​អាច​រស់​នៅ​បាន​យូរ
ប្រទេស​ថៃ​មាន​ចិត្ត​បុណ្យ នៅ​ញញឹម​ដាក់​អ្នក​ជានិច្ច៕

បទ​ភ្លេង​មេឡូឌី ដែល​មាន​អត្ថន័យ​ជា​ភ្លេង​ជាតិ​និយម​របស់​ប្រទេស​ថៃ​បែប​នេះ អ្នក​គិត​ថា ខ្មែរ​យើង​យក​មក​ធ្វើ​ជា​ចម្រៀង​ខ្មែរ​ឲ្យ​ជន​ជាតិ​យើង​ច្រៀង​តាម​ដែរ​ឬ​យ៉ាង​ណា?

សូម​ស្ដាប់​ចម្រៀង​នេះ និង​បទ​ចម្លង​របស់​ហង្ស​មាស ខាង​ក្រោម៖

__________________________________________________
អាន​ផង​ដែរ
១. ខ្មែរ​សម័យ​ថ្មី​ពិត​ជា​សូន្យ​រឿង​តែង​ភ្លេង
២. ស្រុក​ខ្ញុំ… ម៉ែ​ឪ​អាកុបពី!

Advertisements

មតិ

1. ខ្មែរ​សម័យ​ថ្មី​ពិត​ជា​សូន្យ​រឿង​តែង​ភ្លេង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 23 ខែ​មីនា 2011

[…] កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច « -:- កំ… – ថ្ងៃពុធ 23 ខែ​មីនា […]

2. ស្រុក​ខ្ញុំ… ម៉ែ​ឪ​អាកុបពី! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 23 ខែ​មីនា 2011

[…] កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច […]

3. ឧត្តម - ថ្ងៃពុធ 23 ខែ​មីនា 2011

មានរឿងចឹងផង! បើពិតដូចល្បងភ័ក្រនិយាយ ខ្ញុំក៏ពុំគាំទ្រនោះដែរ ហើយថ្កោសទោសទៀតផង ព្រោះនេះមិនមែនចម្លងបទធម្មតាទេ គឺបទជាតិនិយមរបស់ពួកបច្ចាមិត្តម៉ឺនឆ្នាំ។ ការធ្វើបែបនេះ នឹងធ្វើឲ្យសៀមសើចចំអកកាន់តែខ្លាំង មើលងាយមើលថោកខ្មែរយើង។ ស្នើរដល់ក្រសួងវប្បធម៌គួរពិនិត្យមើលរឿងនេះឲ្យមែនទែន។ មិនមែនរឿងលេងសើចនោះទេ!

ក្មេងស្រែ - ថ្ងៃពុធ 23 ខែ​មីនា 2011

ក្រសួងវប្បធម៌? មិន​ដឹង​ជា​មាន​ក្រសួងនេះ​ឬ​អត់រ៉េ ក្នុងស្រុកខ្មែរ! ប្រសិន​បើ​មាន​មែន ម្ល៉េះ​មិន​សម​ណា​នឹង​មាន​វប្បធម៍បរទេសពេញ​ក្នុង​ស្រុក​ចឹង​រ៉េ!

ផ្កាយ​ដុះ​​កន្ទុយ​ - ថ្ងៃពុធ 23 ខែ​មីនា 2011

គាំទ្រយ៉ាង​ពេញ​ទំហឹង!

4. សុផាត - ថ្ងៃពុធ 23 ខែ​មីនា 2011

អូយ មិចចឹងខ្មែរ 😥

5. កែវ ឌីណា - ថ្ងៃពុធ 23 ខែ​មីនា 2011

អារឿងកូពីពីគេ ខ្មែរជំនាញហើយ! ថ្ងៃមុនខ្មុំបាន comment ទៅអ្នកនិពន្ធម្នាក់ នៅសមាគមអ្នកនិពន្ធខ្មែរ សួរគាត់ពីរឿងកូពីបទចំរៀង និងទំនុកភ្លេងពី បរទេស គាត់ថា អារឿងកូពីហ្នឹងមានតាំងពីសម័យលោកតា ស៊ុន ស៊ីសាមុត ម្លេះដូចជាបទ «ភ្លៀងស្រក់លើមាត់បង្អួច»…និងបទផ្សេងៗទៀត ហើយ សម័យនេះជាសម័យសកលភាវរូបនិយកម្មយើងព្យាយាមធ្វើអ្វីៗឲ្យតែមួយ។ បើអ្នកនិពន្ធមានប្រសាសន៏បែបគ្មានការទទួលខុសត្រូវ វប្បធម៏ខ្មែរនឹង រលាយឆាប់ កោតចេះតែនិយាយទៅកើត! នឹកឡើងក្តៅឆេវហ្មង!!

សុផាត - ថ្ងៃពុធ 23 ខែ​មីនា 2011

អ្នកនិពន្ធនឹងឈ្មោះអី?

ស៊ីណា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

កាលពីដើម ១០០ បទ កូពី ១បទ ទេហើយគេមានទិញសិទ្ធិត្រឹមត្រូវ តែ ឥឡូវ ១០០បទ កូពីទាំង ១០០ គ្មានទិញសិទ្ធិ គឺលួចទាំងងងើលតែម្តង

6. ជាតិ ខ្មែរ - ថ្ងៃពុធ 23 ខែ​មីនា 2011

ព្រះ​អើយ!!! កូន​ខ្មែរ​ខូច​ខួរ​ក្បាល​អស់​ទៅ​ហើយ ព្រោះ​តែ​ចង់​បាន​ប្រាក់​ចំណេញ​រហូត​ភ្លេច​អ្វី​ទៅ​ជាតិ​និយម មោទនភាព​ជាតិ?????

7. សុផាត - ថ្ងៃពុធ 23 ខែ​មីនា 2011

នេះបទ មរតកជីវិត http://www.phnompenh.com/imgmusics/m6163_31362.mp3

8. Kunny - ថ្ងៃពុធ 23 ខែ​មីនា 2011

the more ppl supports this kind of shit, the more they will keeps doing it. Its a fact.

9. កំណត់ត្រាថ្ងៃនេះ - ថ្ងៃពុធ 23 ខែ​មីនា 2011

ថ្ងៃមុនសម្តេចក៏បានគាំទ្រឲ្យយកបទចំរៀងចាស់ៗ(លោកតាសាមុត -សុទ្ធា….)
មកច្រៀងឡើងវិញផងខ្លាចបាត់បង់តែក៏មិនបាននិយាយហាមឃាត់ការកែរកាឡៃអីទេ។ ហើយបើដូចល្បងភ័ក្រនិយាយ ផលិតកម្មនោះពិតជាចោលម្សៀត
គ្មានខួរក្បាលជាខ្មែរអីរ៉េ ។

10. Try Vannak - ថ្ងៃពុធ 23 ខែ​មីនា 2011

តើឲ្យខ្ញុំក្រលាស់អណ្តាតរបស់ខ្ញុំបែបណា ដើម្បីប្រាប់អ្នកណាគេអំពីរឿងនេះ?​ខ្ញុំមានអារម្មណ៍ឈឺចាប់តាំងពីជំនាន់ទូរទស្សន៍IBC មកម្លេះ, ដែលកាលនោះ ឧស្សាហ៍មានការកោះហៅតារាថៃមកសម្តែងConcert ក្នុងស្រុកខ្មែរណាស់.. ខណៈនោះមានការសម្តែងរួមរវាងក្រុមតារាសិល្បៈខ្មែរ ជាមួយ និង Bazoo នៅលើឆាក.. ។ ហ៊ឺម.. រាល់ពេលដែលតារាថៃចេញមកសម្តែង អ្នកមើល​ដែលជាខ្មែរសុទ្ធសាធ នាំគ្នាលើកទឹកចិត្តជូនបាច់ផ្កា កំរងផ្កា ឲ្យថៃ ស្ទើរបាក់ក គេទៅហើយ… តារាខ្មែរចេញមកច្រៀងបាច់ផ្កាមានតែ ១ទង ឬ ២ទងប៉ុណ្ណោះ… ហ៊ឺម គេបង្វក់ស្ទើរតែលែងដឹងអីទៅហើយ…។

​ ចំណែកហង្សមាសវិញ ការគិតរបស់គេគឺ ($$$=80% to 90%), ខ្ញុំក៏គាំទ្រ​សកម្មភាពមួយចំនួនផងដែរដែលហង្សមាសបានចូលរួមដើម្បីសង្គម។ ខ្ញុំស្តាយសមត្ថភាពអ្នកសិល្បៈខ្មែរណាស់ ពួកគេមានសម្លេងល្អ រូបសម្បត្តិ​ស្អាត មានភាពទាក់ទាញ ។ល។ តែអ្វីដែលស្តាយ គេមិនអាចយក​មនសិការ មកចិញ្ចឹមក្រពេះបានទេ ដូចនេះត្រូវតែច្រៀង និង និពន្ធតាម​តំរូវការរបស់ម្ចាស់The Boss..។ ប៉ុណ្ណឹងចុះ ខ្ញុំក៏មិនមានជាមនុស្សអស្ចារ្យ​អីដែរ តែសូមបួងសួងព្រលឹងដូនតាជួយឲ្យពូជខ្មែរ ថែរក្សាអត្តសញ្ញាណ​ខ្លួនបានជានិច្ច៕

11. la Tola - ថ្ងៃពុធ 23 ខែ​មីនា 2011

មិនគិតនាំគ្នាជួយរក្សាស្នាដៃខ្មែរទេ​ គិតតែឆ្កួតយកចំឡងបទគេ​ដូចជាមិនចេះស៊ីបាយ

12. kem - ថ្ងៃពុធ 23 ខែ​មីនា 2011

សុភ័ក្រនិយាយបានល្អណាស់​។​យើងមិនមែនប្រកាន់ពូជសាសន៌ទេ​តែចំពោះចោរប្រវត្តិសាស្រ្ត​ដែលតែងតែចិញ្ចឹមចិត្តលួចទឹកដីយើងនោះគួរតែកុំបន្ទាបខ្លួនទៅចំលងរបស់វា​រឹតតែមិនគួរទទួលយកនូវវប្បធម៌របស់វា។​យើងដឹងហើយថាមិនត្រឹមតែទឹកដីខ្មែរយើងទេដែលវាលួចនោះ​សូម្បីតែវប្បធម៌ក៏ដូចជាអក្សរសាស្រ្តខ្មែរយើងក៏ត្រូវវាលួចដែរ។
ជាសរុបគឺហង្សមាសមិនគួរធ្វើដូច្នោះទេ

13. រចនា - ថ្ងៃពុធ 23 ខែ​មីនា 2011

ថា​ហើយ​ថា!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

ថា​អី?

រចនា - ថ្ងៃពុធ 23 ខែ​មីនា 2011

ធ្លាប់​ថា​ឱ្យ​អ្នក​និពន្ធ​ចម្រៀង​នៅ​ហង្សមាស.. ថា​ចំ​មុខ​ថា​កុំ​ឆ្ងាញ់​ពេក​អា​របស់​គេ​ហ្នឹង ប្រយ័ត្ន! អ្នក​មិន​ដឹង គេ​ចេះ​តែ​ស្ដាប់​ទៅ តែ​អ្នក​ដឹង​វា​ឈឺ! ធ្វើ​ឱ្យ​ចេះ​គិត​មុខ​គិត​ក្រោយ បើ​ថា​មិន​ចេះ​គិត​ទេ នៅ​អង្គុយ​ស្ងៀម​ល្អ​ជាង!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

មែន​ហ្អី? ហេហេ… អ្នក​និពន្ធ​កុបពី​នឹង​ហ៎? 🙂

រចនា - ថ្ងៃពុធ 23 ខែ​មីនា 2011

បាទ..

រចនា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ត្រូវ​អ្នក​នៅ​ហង្សមាស​លែង​រាប់​អាន​ដោយ​គ្រាន់​តែ​សួរ​គេ​ថា «ដូច​បទ​ថៃ​ម្ល៉េះ?» ហាហាហា កំប្លែង​ទេ?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ដល់​ថ្នាក់​ហ្នឹង​ផង?

រចនា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

មនុស្ស​ខ្លាច​ស្រមោល​ខ្លួន​ឯង.. ឬ​គ្រាន់​តែ​និយាយ​ឱ្យ​ល្អ និយាយ​ឱ្យ​ដឹង​ខ្លួន​ថា «កុំ​ស្មាន​ថា​គ្មាន​នរណា​ដឹង» ក៏​ខុស​ដែរ?

ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំតែងតែច្រៀងបទហង្សមាសដែរពេលចូលខារ៉ាអូខេម្តងៗ ព្រោះខ្ញុំគិតថាពិរោះ ដោយមិនគិតពី ថ្លៃ ឬថោក នៃបទទាំងនោះ!
ខ្ញុំច្រៀងបទចម្លង មិនមែនមានន័យថាខ្ញុំគាំទ្រឲ្យមានការចម្លងនោះទេ។ តាំងពីដើមមកខ្ញុំមិនចង់និយាយទេពីរឿងកុពីបទគេនេះ ព្រោះខ្ញុំយល់ថា “វាស្ទើរតែក្លាយជារឿងធម្មតាទៅហើយនៅស្រុកខ្មែរ” ព្រោះពេលសួរហេតុផលថា ម៉េចក៏ធ្វើអញ្ចឹង ចម្លើយគឺ ដើម្បីឆ្នាំងបាយ ក៏ប៉ុន្តែបាយនេះ (បទនេះ) គឺបាយឆ្ងាញ់ហើយ (ជ្រុលពេក)។ ពេលនិយាយជីកឬសជីកគល់ ក៏តាំងអន់ចិត្តថា ម៉េចមិនស្វែងយល់ពីជម្រៅចិត្តអ្នកនិពន្ធផង គ្នាអន់ចិត្ត ម៉េចមិនបន្ទោសក្រសួងវប្បធម៌ដែលមិនអើពើ! ម៉េចមិនបន្ទោសអ្នកស្តាប់ ដែលតែងតែទិញឌីសចម្លង និងចូលចិត្តស្តាប់បទចម្លង…!! យ៉ាងណាក៏ដោយ អ្នកស្តាប់និងអ្នកផលិតគឺសុទ្ធតែរួមចំណែកខុស ដើម្បីលុបបំបាត់កំហុស មានប្រការសំខាន់តែមួយគត់គឺ “ឆន្ទៈ” មានឆន្ទៈប៉ុណ្ណា! តែប្រហែលគេគិតថា ឆ្នាំងបាយ>ឆន្ទៈ! អញ្ចឹងគេមុខជារើសឆ្នាំងបាយទៀតហើយ!

14. rathahin - ថ្ងៃពុធ 23 ខែ​មីនា 2011

គួរអោយឈឺចិត្តមែន។ ម៉េចក៏ផលិតកម្មហ្នឹងធ្វើអីអត់ចេះហ្ចឹង? និយាយដោយស្មោះខ្ញុំមិនដែលស្តាប់បទពីផលិតកម្មហ្នឹងទេ។ធ្វើហ្ចឹងវាហួសហេតុពេកហើយ ។ កូបី ក៏កូបីទៅ ម៉េចក៏ទៅកូបីបទជាតិនិយមរបស់គេ ធ្វើនេះ នាំអោយគេមើលថោកដល់ថ្នាក់ដឹងនាំខ្មែរទៀត ពីព្រោះផលិតកម្ម ហង្សមាស មិនមែនផលិតកម្មតូចទេ គេស្គាល់ថាជាផលិតកម្មប្រចាំប្រទេសកម្ពុជាទៅហើយ បើបរទេសបានស្តាប់ ហើយប្រាកដជាមានទស្សនៈប្រទេសយើងមិនមានគំនិតផ្ទាល់ខ្លួនទេ បានត្រឹមតែកូបីរបស់អ្នកដទៃ។ គួរអោយអាណិតខ្លួនណាស់ គ្មានមុខមាត់អី និយាយទល់ហ្នឹងពួកសៀមទេ! 😦

15. rathahin - ថ្ងៃពុធ 23 ខែ​មីនា 2011

ខ្ញុំមិនកាន់ជើងសៀមទេ។ ប៉ុន្តែខ្ញុំស្តាប់ទៅបទគេពីរោះហើយអត្ថន័យគេ ស្តាប់ទៅបើប្រៀបជាប្រទេសយើងវិញ ខ្ញុំនឹងមានមោនភាពក្រៃពេក ចំនែកបទដែលទើបតែកូបីវិញ មិនដឹងអត្ថន័យស្អីទេ ប្រយោគដែរដែរ អត់មានអីថ្មីសោះ។ គួរអោយឈឺចិត្តមែន!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

អៃហ្វូន​ក្លែង​ក្លាយ ធ្វើ​ម៉េច​ទៅ​ប្រៀប​អៃហ្វូន​ពិត​បាន 😛

16. rathahin - ថ្ងៃពុធ 23 ខែ​មីនា 2011

ខ្ញុំស្តាប់បទគេហើយចង់តែយំទេ 😦

17. ហុង​ រស្មី - ថ្ងៃពុធ 23 ខែ​មីនា 2011

សូម​ឲ្យ​ក្រសួង​និង​អជ្ញាធរពាក់​ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហានេះ​ផង​ ហើយ​ដើម្បី​លើក​ទឹក​ចិត្ដ​ដល់​ការ​និពន្ធ​ចម្រៀង​ក្នុង​ស្រុក​ គ្រប់​ផលិត​កម្ម​ទាំង​អស់​ គួរ​តែ​ត្រូវ​បាន​រក្សា​កម្មសិទ្ធិបញ្ញា​របស់​ពួកគេ​ផង​ដែរ​។

18. ស្រុក ខ្មែរ - ថ្ងៃពុធ 23 ខែ​មីនា 2011

បើនិយាយពី Copy បទចម្រៀងរបស់គេ ជាពិសេស ចម្រៀងរងស់ថៃ ខ្ញុំដូចជានឹកឃើញរឿងមួយ ដែលកំពុងចាក់ផ្សាយតាមរយៈទូរទស្សន៍បាយ័ន ដែលមើលទៅ ការនិយាយស្តី កាយវិការ ចរិកឫកពារ ការតុបតែងខ្លួន មុខមាត់តួអង្គ ហាក់ដូចជាអ្នកដឹកនាំរឿងងប់ងុលយ៉ាងខ្លាំង នឹងខ្សែភាយន្តថៃ ឬ ក៏ជាជនជាតិថៃផងក៏មិនដឹង គឺដូចប្រៀបដូចជាចម្លងចេញពីខ្សែភាយន្តរបស់ថៃ មួយរយភាគរយអញ្ចឹង ដែលធ្វើឲ្យខ្ញុំហាក់ខ្មាស់ខ្លួនឯងមិនហ៊ានតាមដានសាច់រឿងនោះទេ ។ ខ្ញុំគ្រាន់ចាំបានថា សាច់រឿងនោះ កំពុងចាក់ផ្សាយនាពេលបច្ចុប្បន្ននេះ ក្នុងទូរទស្សន៍បាយ័ន ដែលមាននាង កាតុ ដើរតួក្នុងសាច់រឿងនោះផងដែរ…។

19. ប្រាក់ សុភី - ថ្ងៃពុធ 23 ខែ​មីនា 2011

ហេតុ​អ្វី​បាន​ជា​ហង្សមាស​ធ្វើបែបនេះ!

20. សុផាត - ថ្ងៃពុធ 23 ខែ​មីនា 2011

នេះជារឿងហួសចិត្តសំរាប់អ្ន​កគ្រប់គ្នា វែកញែកកាន់តែច្រើន កាន់តែឈឺចិត្ត។

21. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

កុំបន្ទោសគេអី ព្រោះយើងមិនគាំទ្រស្នាដៃខ្មែរខ្លួនឯងទេ!!! ទំនេរមកលេងប្លក់ឯការបស់ខ្ញុំមក! នៅទីនោះ មុខជាដឹងថា ហង្សមាស ធ្វើនេះត្រូវឬខុសហើយ! សូមអរគុណ!

MOON - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ថ្វីបើខ្មែរមិនគាំទ្រស្នាដៃខ្មែរ ក៏មិនត្រូវគាំទ្រស្នាដៃពួកអាចោរសៀមដែរ! វាហួសហេតុ! bullshit

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ឯកភាព…

22. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

(បន្ថែម) ខ្ញុំនិយាយនេះមិនកាន់ជើងហង្សមាសទេ តែសូមឲ្យជួយគិតមើលទេ! ណា ខ្ញុំគ្មានអ្វីអស្ចារ្យសម្រាប់ណែនាំហង្សមាស និងអ្នកទាំងអស់គ្នា ក្រៅពីការវិភាគរបស់ខ្ញុំនោះទេ។ ខ្ញុំសាកល្បងហើយ សាកទៀត តែធ្វើម្ដេច បើយើងមិនមែនជាមនុស្សគេឲ្យតម្លៃ ទោះជាខំប៉ុនណ្ណា ក៏គ្មានចម្លើយអ្វីក្រៅតែពី ធ្វើសើចម្នាក់ឯង យំម្នាក់ឯង ពិបាកចិត្តម្នាក់ឯង នោះទេ។ ខ្ញុំធ្វើរាល់ថ្ងៃនេះ កុំតែខ្ញុំស្រឡាញ់ជាតិខ្ញុំទេ កុំអីខ្ញុំសុខចិត្តជាមនុស្សរុក្ខជាតិវិញ។ ចម្រៀងខាងលើនេះ តាមពិតវាខុសមែន តែអ្វីដែលខ្ញុំនិយាយមុននេះ គឺសំដៅលើធម្មតានៃផលិតកម្មចម្លងគេទាំងនោះ។
សូមអរគុណ!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

ដូច​ខ្ញុំ​និយាយ​ចឹង បើ​ចម្លង​បទ​ធម្មតា​ៗ បែប​បទ​សាកល​មិន​សូវ​ជា​បញ្ហា​ទេ តែ​ចម្លង​បទ​សណ្ឋាន​​បែប​នេះ វា​មិន​ខុស​គ្នា​​អី​ប៉ុន្មាន​ពី​ចម្លង​បទ​គោរព​ទង់​ជាតិ​គេ​មក​ទេ។ ហើយ​ខ្មែរ​នាំ​គ្នា​ច្រៀង​ការ៉ាអូខេ​តាម ស្ដាប់​ទៅ​អណោច​អធម​ណាស់។

23. ស៊ីណា - ថ្ងៃពុធ 23 ខែ​មីនា 2011

ហង្សមាស កូពី ពីថៃ ចិន កូរ៉េ ៩៩.៩៩ភាគរយ និយាយរួម គ្មានបទណាជាបទខ្មែរទេ លើកលែងតែយកបទពីដើមមកច្រៀងថ្មី ។ ថៃមើលងាយខ្មែរ ថាជាចោរ ក៏ដោយសារ ពួកអស់នេះដែរ ឲ តែបានលុយចូលហោប៉ៅ អ្នកណាមើលងាយជាតិខ្មែរ ក៏ពួកវាមិនឈឺក្បាលដែរ !

24. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

ស៊ីណា៖ តាមមតិខ្ញុំ បងគួរតែមិនត្រូវមានប្រសាសន៍បែបនេះទេ។ ការមានប្រសាសន៍បែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ស្នាដៃដែលអ្នកនិពន្ធខ្មែរ គ្នាខំផលិតពិតៗ។ មូលហេតុដែលខ្ញុំពោលបែបនេះ ព្រោះការពិត ហង្សមាសក៏មានបទដែលប្រសូតចេញពីស្នាដៃអ្នកនិពន្ធបទភ្លេងជាជាតិ ខ្មែរដែល ដូចជាបទ បេះដូងខ្មែរ… និទិឃៈរដូវនៅមណ្ឌលគីរី … ។ល។ កាលពោលបែបនេះ បើប៉ះកវីអ្នកមិននិយាយវិញ ហើយឆាប់អន់ចិត្តទៀតនោះ មុខជាក្ស័យឥឡូវហើយចម្រៀងជាតិនោះ។ សង្ឃឹមថាបងមិនប្រកាន់ខ្ញុំ!!! អរគុណ!

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

អា​ណឹង​ហើយ​ទើប​គេ​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​របស់​គេ​នឹង​ហ៎ា ជា​ពិសេស​របស់​របរ​ដែល​ក្បែរ​ៗ​យើង​ហ្នឹង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ងាយ។ ត្រី​ស្អុយ​មួយ​ក្បាល​វា​នាំ​ឲ្យ​ស្អុយ​ទាំង​អស់​ហ្នឹង។ ដល់​ទម្លាប់​ចម្លង​គេ​រហូត​ចឹង នៅ​ពេល​ធ្វើ​ខ្លួន​ឯង​ កុំ​ថា​ឡើយ​ឲ្យ​បរទេស​គេ​ជឿ សូម្បី​គ្នា​ឯង​នឹង​ក៏​លែង​ជឿ និង​មិន​ទុក​ចិត្ត​ដែរ… នេះ​ជា​វិបាក​សម្រាប់​អនាគត​យ៉ាង​ច្បាស់​ទែន​តែ​ម្ដង។

ស៊ីណា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

លោកសុភ័ក្រ្តនិយាយត្រូវ មានអីអួត បើ ៩៩៩៩បទ មានបទថ្មីតែ ១បទហ្នឹង ម៉្យាង ហង្សមាសហ្នឹង ស៊ីឌីហ្ស៊ីន សំលេងបែក ត្រាក មិនគួរឲចង់ស្តាប់សោះ បើជ្រុលនឹងកូពីបទគេ ធ្វើឲ ពិរោះជាងគេមិនថាទេ គុណភាពសំលេងអន់ជាងគេខ្លាំងណាស់ ពិសេសបើយកបទ លោក ស៊ិន ស៊ីសាមុតមកច្រៀង បើអ្នកច្រៀង អន់ហើយ ថែមទងភ្លេង ស្រាល បែក មិនសមនឹងចំណាយលុយ ទិញសោះ !!!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ចឹងទៅក៏ខំថាឲ្យក្ដែងៗដែរទៅ!! ព្រោះមានដឹងថា កំពុងតែប្រកាសទៅកាន់ពិភពលោក ពិសេសថៃឲ្យគេដឹងថាកំពុងតែលួចបទគេទេ? ចុះមិនដែលគិតថា ខ្មែរយើងហ៊ានយកបទជាតិគេមកជាន់ឈ្លី ជាបទសមញ្ញចឹងទេហ៎!! ចុះមិនដែលគិតថា អ្នកឯងគោរពបទជាតិអ្នកឯង តែខ្ញុំវិញមិនគោរពទេ គ្រាន់តែយកមកឲ្យអ្នកចម្រៀងធម្មតាច្រៀងតែ ប៉ុណ្ណឹង។
មានអ្នកខ្លះ ខ្លួនជាអ្នកនិពន្ធហើយ រិះគន់អ្នកនិពន្ធគ្នាឯង ទាំងខ្លួនឯងចេះលើសគេទៀត។ សមណាស់!!! មិនថា ពិបាកនៅស្ងៀមដែរ មើលតែខ្លួនឯងមិនធ្លាប់ចម្លងពីគេ។ ខ្ញុំគ្រាន់តែចង់អ្នកនោះត្រិះរិះចុះ។ បើសិនជាខ្លាចអាប់ឱនចម្រៀងជាតិណា៎!!! រកមើលអ្នកណានៅហង្សមាសនោះ រួចសួរគេតែពីរនាក់ទៅ​មិនចាំបាច់ដល់ថ្នាក់ឲ្យបែកអូរបែកស្ទឹងទេ។ ពេលខ្លះណា ដឹងស្រាប់ហើយ អ្នកប្រកាសត្រឹមតែ១០ទេ តែអ្នកផ្ដល់មតិឡើងដល់២០។ ខ្ញុំមិនយល់សោះ មែនទេបងសុភ័ក្ត្រ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បញ្ញា​មិន​យល់​មក​ពី​បញ្ញា​មាន​គំនិត​គិត​ថា​ចម្លង​គេ​នឹង​វា​ល្អ ចឹង​ទេ​ខំ​និយាយ​រហែក​មាត់​ទៀត​នៅ​តែ​មិន​យល់​ដដែរ​នឹង។ ខ្ញុំ​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ឲ្យ​បញ្ញា​ឲ្យ​បន្ត​ចម្លង​គេ​ទៀត​ចុះ ពិសេស​ពី​ថៃ​តែ​ម្ដង។
ហើយ​សូម​កុំ​​គិត​ថា​ថៃ​គេ​ល្ងង់ មិន​ដឹង​អី​នោះ។ រួច​ទៅ​ខំ​តស៊ូ​មតិ​ថា​ថៃ​ចម្លង​វប្បធម៌​ខ្មែរ​ម៉េច​កើត​វា​មិន​ខ្មេះ​ទេ ពីណា​គេ​នៅ​ជឿ​ទៀត?

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បាទ! ចឹងអរគុណហើយ!! នេះជាមតិរបស់បងសុភ័ក្ត្រទេ ថាឲ្យគេឈប់ចម្លងក្ដែងៗ ចុងក្រោយមកលើកទឹកចិត្តឲ្យខ្ញុំឯណា ឯណី ខំចម្លងគេ។ នេះឬអ្នកពាក្យដែលថាបងចង់ឃើញខ្មែរឈប់​ចម្លងគេ? សូម្បីតែខ្ញុំ ដែលខ្ញុំមិនទាន់បានចម្លងរបស់ប្រទេសណា ជាផ្លូវការផង ត្រឹមតែធ្វើថ្មីដើម្បីតម្រូវឆន្ទៈខ្លួនឯង បងមកលើកខ្ញុំបែបនេះហើយ ចុះទម្រាំគ្នា ដែលគ្នាមិនបានដឹងនោះយ៉ាងម៉េចទៅ? សូមបងពិចារណាចំពោះចំណុចនេះផង!

25. Jasmine - ថ្ងៃពុធ 23 ខែ​មីនា 2011

Please do not say that Khmer do not support Khmer. Should say that Koun Khmer should learn and learn, study hard from day to day to be a good writer. Why Old Khmer songs from 60s and 70s are still famous? Good writer. … Khmer is lacking of creativity! and copy is easier to do! Benefit to Businessman. Khmer should wake up!!!!

26. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

Jasmine: That is truth. Khmer writer in now a day is also good too but we talk to the music. Music composing is the lead, how nice the songs. After is Lyric. In fact, we had updating a good lyric already don’t u check out first. I am the person who support very much with the old songs, but now i can give our new generation writer the worth too that can make the youth in this generation can be attract even it is not perfect as well but my visionary for them is will be improving more. Thanks!!

27. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

ជាការចែករំលែកផង អាចថាអួតក៏បាន តែខ្ញុំមិនបានចម្លងទំនុកភ្លេងពីគេទេ។ នេះជាទំនុកភ្លេង ទំនុកច្រៀងដែលខ្ញុំព្យាយាមធ្វើម្នាក់ឯង ស្ដាប់ម្នាក់ឯង ឲ្យតម្លៃម្នាក់ឯងកន្លង។ នេះជាតឹកតាងនៃយុវជនសម័យឥឡូវ!!!
[audio src="http://www.phnompenh.com/camplay.php?gcm=1101&gimi=31160&gfn=m5318_31160.mp3" /]
http://www.phnompenh.com/camplay.php?gcm=1101&gimi=29959&gfn=m5318_29959.wma
[audio src="http://www.phnompenh.com/camplay.php?gcm=1101&gimi=31152&gfn=m5318_31151.mp3" /]
អរគុណបើសិនជាបានស្ដាប់!! ខ្ញុំគ្មានអ្វីក្រៅពីស្នាដៃទាំងនេះទេជូនជាតិដ៏អភ័ព្ទរបស់ខ្ញុំ។

ខ្មែរក្រោម១នាក់ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ល្អណាស់

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អរគុណបងខ្មែរក្រោម!

28. បញ្ញា - ថ្ងៃពុធ 23 ខែ​មីនា 2011

តែនិយាយតាមត្រង់ទៅ ខ្ញុំរំភើបណាស់ សឹងតែថា ចង់ឃើញមតិបន្តបន្ទាប់នៅទីនេះទៀត ហើយជាងនេះទៅទៀត ខ្ញុំសូមកោតសរសើរដ៏ស្មោះចំពោះអត្ថបទ និងមតិដ៏មានតម្លៃនៅទីនេះ។ ព្រោះនេះជាចលករជម្រុញសិល្បៈជាតិខ្មែរ មែនទែន។ សូមអរគុណបងសុភ័ក្ត្រខ្លាំងណាស់! សូមអរគុណបងៗ និងមិត្តភក្តិទាំងអស់គ្នាដែលចេះស្រឡាញ់ជាតិយ៉ាងនេះ!!!!!! T_T

29. បុត្រ - ថ្ងៃពុធ 23 ខែ​មីនា 2011

គួរអោយក្តៅក្រហាយណាស់ល្បងភក្តិ…. លែងគាំទ្រផលិតកម្មស្អីនឹងទៀតហើយ ><

30. គិន វិបុល - ថ្ងៃពុធ 23 ខែ​មីនា 2011

គួរតែមានវិធានការចំពោះរឿងនេះ សូមជូនជាយោបល់ថាគួរតែបញ្ជូនទៅ ខាងជំនាញនៃក្រសួងវប្បធម៌ គួរតែបន្តឲ្យផលិតកម្មដែលគ្មានវិជ្ជាជីវៈបែប នេះធ្វើអាជីវកម្មទៀតទេ?

31. កុកស - ថ្ងៃពុធ 23 ខែ​មីនា 2011

ហង្សមាសចង់រីកចំរើនទៅមុខ ទាល់តែហៅលោក ជុំ ប៊ុនធឿន មកវិញ។

32. វីរៈ - ថ្ងៃពុធ 23 ខែ​មីនា 2011

មិន​បាច់​ទេ, ឱយ​លោក​ជុំ​ ប៊ុនធឿន​យក​ទៅ​តាម​គាត់​ក៏​ល្អ​ម៉្យាង​ដែរ។
http://www.hangmeas.com.kh/​ គេ​ Hack យូរយារ​​ហើយ​គេ​មិន​រវល់​ផង។

33. Ratha Hin - ថ្ងៃពុធ 23 ខែ​មីនា 2011

@បញ្ញា ៖ ការចម្លងគំនិតរបស់អ្នកដទៃ គឺខុសទាំងស្រុង គ្មានអ្វីគួរជជែកវែកញែកទេ ការដែលខ្ញុំនិយាយ គឺខ្ញុំសុំអោយ ហង្សមាស សាកល្បងបង្កើតបទចម្រៀងខ្លួនឯងខ្លះផង ដូចជាលោក ព្រៀប សុវត្ថិ មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួននៅឡើយទេ។

សម្រាប់បទចម្រៀងរបស់បញ្ញាវិញ ខ្ញុំស្តាប់តែបទទីមួយទេ ព្រោះអ៊ីនធើណេត យឺត។ ខ្ញុំយល់ថាការខិតខំរបស់លោកគឺពិតជាបានសម្រេច នៅពេលណាមួយ។​ ប៉ុន្តែបច្ចុប្បន្នបើសិនជាមានឱកាសច្រើនសូម បង្កើត Channel របស់ខ្លួននៅលើ​ YouTube ហើយសាកល្បងដាក់វីដេអូចូល។ ខ្ញុំគិតថាលោកចេះលេងតន្រ្តីទៀត ក្រៅពីការច្រៀង ។ សំឡេងល្អ ហើយអាចលែងតន្រ្តីទៀត ពិតជាអស្ចារ្យមែន។

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

Ratha: ខ្ញុំសូមអរគុណចំពោះការលើកទឹកចិត្តដ៏មានតម្លៃរបស់​លោក។ ក្នុងនាមខ្ញុំជាពន្លកយុវអ្នកនិពន្ធម្នាក់ ក្រៅពីមនសិការ ខ្ញុំក៏ចង់បានគុណធម៌ផងដែរ។ គុណធម៌យ៉ាងម៉េច? គឺថា សូមបងជួយវិភាគលើការពិតឡើងវិញថា តើលោកព្រាប សុវត្ថិពិត ជាគ្មានបទផ្ទាល់របស់ខ្លួនឯងមែនឬមិនមែន? ខ្ញុំសូមយកបទ និទាឃៈរដូវនៅមណ្ឌលគីរី ជាឧទាហរណ៍មួយ។ បទនេះ និពន្ធទំនុកច្រៀង និងបទភ្លេងដោយ លោក ហ៊ុន ហេង។ ដូច្នេះ ការវិភាគមិនទាន់គ្រប់ជ្រុងជ្រោយ អាចធ្វើឲ្យប៉ះពាល់ដ៏អារម្មណ៍​ពួកគាត់ដែរ។ ខ្ញុំនិយាយបែបនេះចំពោះបង សូមអធ្យាស្រ័យផងចុះ ព្រោះខ្ញុំចង់លើកស្នាដៃពួកគាត់ឲ្យកាន់តែមានការអភិវឌ្ឍន៍។ ទាំងខ្ញុំទាំងគេ ទាំងបង សង្គមនឹងដើរទៅមុខ។ ដូច្នេះ សូមបងអធ្យាស្រ័យផងចុះ បើសិនពាក្យពេចន៍នេះមាន​ប៉ះពាល់អារម្មណ៍បង។

សម្រាប់ការបង្កើតChannelផ្ទាល់ខ្លួនលើYoutubeវិញ ខ្ញុំបានបង្កើតហើយហើយ ហើយក៏មានការបង្ហោះជាហូរហែរដែរ ពី​ចម្រៀងទាំងនោះ គ្រាន់តែខ្ញុំមិនសូវបានផ្សព្វផ្សាយឲ្យទូលាយ ដូចគេ។ មានឱកាសខ្ញុំនឹងផ្សព្វផ្សាយបន្ថែម។ អរគុណបងច្រើនណាស់។ សូមអរគុណ!!!!!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អា​​ហ្នុង​ហើយ​បាន​ជា​គេ​មិន​ចង់​ឲ្យ​មាន​វប្បធម៌​នៃ​ការ​ចម្លង នៅ​តែ​មិន​យល់​ទៀត។ ដល់​ស្អី​ៗ​ក៏​ចម្លង​ៗ យូរ​ៗ​ធើ​ខ្លួន​ឯង​គេ​មិន​ជឿ គេ​មិន​ស្គាល់ ព្រោះ​គេ​យល់​ថា​ប្រហែល​ចម្លង​គេ​ទៀត​ហើយ។ ធើ​ចោរ​យូរ​ពេក​ទៅ​ដល់​កែ​ខ្លួន មិន​នរណា​ហ៊ាន​រាប់​រក បើ​លួច​ប្លន់​គេ​ម៉ា​សន្ធឹក​បែប​​នេះ ចឹង​ទេ បាន​គេ​មិន​ឲ្យ​ធើ​ចោរ​នឹង។

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អ្នកណាដែលកើតមកមិនចម្លងគេ? បងសុភ័ក្ត្រជាមនុស្សថ្មីសុទ្ធទេ? ខ្ញុំវិញកើតមកចម្លងអារម្មណ៍ខ្លះៗ រូបរាងខ្លះៗពីម៉ាក់និងប៉ា។ គំនិតវិញ មុនចេះធ្វើខ្លួនឯង ក៏ត្រូវចម្លងអ្នកដទៃមកច្នៃដែរ ព្រោះខ្ញុំមិនមែនអ្នកប្រាជ្ញទេ។ វប្បធម៌ចម្លងមិនចង់ឲ្យមាន តែត្រូវគិតថា វាមានហើយ! ឬក៏ចង់ធ្វើដូចប៉ុល ពត? កើតចេញពីឆ្នាំ០មកវិញ? ហ្នឹងហើយ អាអត់ចង់ចម្លងគេហ្នឹង បានជាប្រទេសយើងហ្នឹង វាអស់អាលីងក្បួនច្បាប់នោះ ព្រោះចង់ធ្វើថ្មី។ ធ្វើទៅ? ក្រែងចង់បានប្រជាធិបតេយ្យ? ទីផ្សារសេរី? បើចង់ធ្វើអីដាច់ដោយឡែកតែឯង អាហ្នឹងគឺCommunistហើយ!!! សូមអរគុណ!

34. កុកស - ថ្ងៃពុធ 23 ខែ​មីនា 2011

អរគុណបញ្ញាដែលខិតខំប្រឹងប្រែងនិពន្ឋ។ ខ្ញុំបានស្តាប់ហើយ ហើយសង្ឃឹម
ថានឹងបានស្តាប់បទរបស់បញ្ញាពិរោះៗជាងនេះ។ បទចំរៀងមិនមែនសរសេរ
ដូចសរសេរកាសែតទេ ត្រូវសរសេរពាក្យមួយម៉ាត់ៗមានន័យ។ ការសរសេរ
ត្រូវធ្វើអោយស្តាប់ ពេលកំពុងស្តាប់ស្រមៃឃើញទិដ្ឋភាពនោះដូចអ្វីដែល
យើងបានសរសេរ។

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

សូមអរគុណបងកុកសច្រើនហើយចំពោះការលើកទឹកចិត្ត និងមតិយោបល់ដ៏មានតម្លៃបន្ថែម។

35. konkhmer - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

@ Kin Vibol : if u want Ministry of Art stop Hang Meas to run their business so u should tell this ministry stop all productions in Cambodia too cos all these productions are also copied from other countries except Rock Production. So In Cambodia there is only Rock Production so no one can compete with this production.

36. konkhmer - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

@ To all : If u complaint Hang Meas i think u should complaint to HIs Excellency Hun Heng cos he’s a writer of this album but not only this album almost of classic songs include Khmer New Year , Water festival etc. are written by him.

Piseth - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

He is just nothing. When he starts writing he is already thinking about money not about the flavor of the song.

37. ហនុមាន - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំមិនកាន់ជើងខាងណារ៉េ តែប្រាប់ខ្ញុំមើលថាអ្នកណាម្នាក់ក៏មិនចម្លងពីបរទេសនោះ ? សូម្បីតែ ស្តេចចម្រៀង ក៏ យក(លួច)បទគេមកច្រៀងដែរ ដូចជា Elvis Presley ដែលបានស្លាប់ជាង៤០ឆ្នាំទៅហើយ ក៏ នៅលក់អាយរកប្រាក់បានច្រើនជាងអ្នកនៅរស់ជាង ពីរទៅបី ដងទៅទៀត ។ តែណោះហើយ ខ្ញុំមិនបាច់និយាយទៀតរ៉េ ព្រោះអ្នករាល់គ្នាបាននិយាយរួចមកហើយ !

បុត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ចង់យាយថា ចំលងគេប៉ុន្តែកុំឲ្យហួសហេតុពេក ដូចជាចំលងចំរៀងដែលជាបទជាតិនិយមបស់គេ ជាពិសេសគឺថៃតែម្តងដែលកំពុងតែមានបញ្ហាជាមួគ្នាស្រាប់។ ម្យ៉ាង គ្រាន់តែចង់ឲ្យកាត់បន្ថយប៉ុណ្ណោះ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ត្រឹម​ត្រូវ​ណាស់​បុត្រ។ ហនុមាន​ហ្នុង​និយាយ​ចាក​ប្រធាន​ទៅ​ណា​ណី​ណុះ​ឆ្កុយ…!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បងហនុមាន! ខ្ញុំយល់ស្រប! មិនមែនតែElvisទេ សូម្បីតែលោកតា ស៊ីន ស៊ីសាមុត។ សិល្បៈ ក្រៅពីឆ្លុះបញ្ជាំងពីសង្គមហើយ គឺសិល្បៈក៏កើតចេញពីការច្នៃប្រឌិតដែរ។ សម្រាប់បទខាងលើនេះ បើវិភាគឲ្យដល់ទៅ អ្នកទាំងអស់គ្នាដែលមិនគាំទ្រ ដូចជាត្រឹមតែមកផុសផុលនៅបទនេះមួយទេ។ ចុះបទ! ផ្កាយអើយផ្កាយ… របស់អ្នកចម្រៀងពីមុន ដែលយកមកច្រៀង ម៉េចមិនយកមកផុសផុលចឹងទៅ ព្រោះបទនេះជាបទClassic របស់សៀម ដែលប្រៀបបាននឹងបទសក្រវាឡ៍ចុះផែ របស់ខ្មែរ សម្រាប់ច្រៀងជូនជាតិពេលពិធីបុណ្យអ៊ុំទូកពីសង្គម។ ចំណុចនេះហើយ ដែលខ្ញុំយល់ថា បើស្អប់ហើយ ធ្វើម៉េចក៏ស្អប់ដែរ។ តែស្រឡាញ់វាល្អហើយ។ អរគុណ!!!!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អឺ! បើ​គិត​ថា​ល្អ​បន្ត​ចម្លង​ទៀត​ទៅ​ចឹង!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំយល់ថា បើសិនជារិះគន់គេហើយ យើងអាចធ្វើបានល្អជាងគេ ប្រហែលជាស្រុកខ្មែរយើងអស់មានអ្នកចម្លងគេហើយ។ មែនទេបង?

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

យ៉ាង​ហោច​ណាស់​ក៏​គេ​មិន​បាន​មាន​ឈ្មោះ​រួម​ចំណែក​ឲ្យ ជាតិ​ដទៃ​មើល​ងាយ​មើល​ថោក​ខ្លួន​ដែរ។ ហើយ​បើ​គិត​ថា តាំង​ខ្លួន​ដាក់​រហ័ស្សនាម​ខ្លួន​ឯង​ថា​អ្នក​និពន្ធ ហើយ​បាន​ត្រឹម​ទៅ​កាឡៃ​ កែ​ប៉ារូ​បទ​គេ​មក​ដដែល គិត​ថា​ស័ក្ដិសម​ក៏​បន្ត​ទៀត​ទៅ ខ្មែរ​ដ៏​ទៃ​ទៀត​មាន​ទៅ​បាន​​ប្រឆាំង​ដាច់​អហង្កា​អី​ឯណា? បើ​ខ្មែរ​ដទៃ​ទៀត​មួយ​នគរ​ចេះ​ប្រឆាំង​រឿង​ចម្លង​អី​អស់​ហ្នុង ម្ល៉េះ​មក​ដល់​ង៉ៃ​ណេះ​មិន​មាន​ឈ្មោះ​ផលិតកម្ម​អី​អស់​ហ្នុង​ទេ

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បងសុភ័ក្ត្រ៖ មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!

38. sambatkhmer - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ពូជខ្មែរអ្នកជា ដែលខ្មែរថែច្រើនជំនាន់នោះ ពេលនេះដូចជាគេថា ពូជអ្នក ចោរ ដោយមានហង្សមាស ចូលរួមដូរផងដែរ។

39. ឌីយ៉ា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អស់អីនិយាយហើយ!

40. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

មាន​អ្នកគាំទ្រ ទើប​មាន​អ្នកផលិត, ក្មេងខ្មែរ​សម័យនេះមិនគាំទ្រ​​ស្នាដៃនិពន្ធ​ថ្មី​ទៀត​ទេ តែ​បែរជាពេញនិយម​បែប​កូពីវិញ, ចឹង​បើ​អ្នកផលិត​មិនកូពី ចឹង​មាន​តា​លក់មកខាងណេះ ទុក​អោយ​គោខ្ញុំ​ស្តាប់​វិញ!

រចនា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

LIKE!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ក្មេង​ស្រែ​ឯង​មិន​គាំទ្រ​ស្នាដៃ​ថ្មី ហើយ​គាំទ្រ​របស់​ចម្លង​ថា​តែ​ខ្លួន​ឯង​ម្នាក់​ឯង​បាន​ហើយ កុំ​យក​គេ​ទាំង​អស់​គ្នា​ឯ​ទៀត​មួយ​នគរ​ទៅ​ឡូក​ឡំ​ជាមួយ

រចនា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ឃើញ​អ្នក​ដែល​សាក​ធ្វើ​របស់​ថ្មី​តែង​តែ​មិន​ទទួល​ការ​គាំទ្រ​ដូច​អា​របស់​កូពី ឧ. MKS

ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

សុភ័ក្រ្ត៖ ខ្ញុំ​ជា​អ្នក​គាំទ្រ​ចម្រៀងសុទ្ធ មាន​ប្រភពដើម​ដោយ​ខ្លួនឯង ចឹង​ហើយ​បាន​ជា​មិន​សូវ​បាន​ស្តាប់ចម្រៀង​ខ្មែរ តែ​ចម្រៀង​ដែល​យើង​តែង​ខ្លួន​ឯង ខ្ញុំ​គាំទ្រជានិច្ច!

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ដូចគ្នាបង!!! តែខ្ញុំវិញ ខុសពីបងតិចត្រង់ថា បទណាមាន គុណភាពនិងស្តង់ដាគួរសម ទោះជាចម្លងគេ ក៏ខ្ញុំស្ដាប់ដែរ ព្រោះត្រូវសិក្សាពីរបៀបធ្វើឲ្យដាច់ដោយឡែក។ ចឹងខ្ញុំត្រូវរៀនយល់!! 🙂

41. ខ្មែរស្មេរ khmersme - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ធ្វើដូច្នេះបានមានឆាប់ មិនចាំបាច់សរសេរភ្លេងថ្មី នាំតែអស់លុយច្រើនអី។

42. កណ្ដូបប្រមឹក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

នឹងហើយក្រុមហ៊ុនល្បីជាងគេនៅស្រុកខ្មែរគឺវាអញ្ចឹង.
ល្បីទាំងលួចល្បីទាំងលក់.

ដល់ពេលគេមើលងាយគឺគេមើលងាយខ្មែរអស់ម៉ានគរ.
គេមិនមើលងាយក្រុមហ៊ុនRHMនិងអី.

ក្រុមហ៊ុននិងគួរតែដូរដាក់ថា៖ ក្រុមហ៊ុនរស្មីcopy ចំរៀងបរទេសទើបសម.

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

🙂

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

កណ្ដូបប្រមឹក៖ ចឹងវាចឹងហើយ! ចុះម៉េចមិនគាំទ្របទដែលគេផលិត ជួយទិញច្រើនទៅ នោះគេលែងCopyហើយ។ ល្បីមិនល្បី ផ្នែកទីផ្សារបានចែងថា អ្វីដែលមានគេនិយមច្រើន គឺជារឹសគល់នៃជោគជ័យ។ ដូច្នេះមុននឹងថាឲ្យគេចឹង សូមជួយពិនិត្យមើល វិភាគផង! សូមអរគុណ!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ជោគ​ជ័យ​ហើយ​ប្រកាស​ក្ដែង​ៗ​លក់​២​ថែម​៣​អី​វ៉ាន់​នឹង

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បែបហ្នឹងហើយ គេហៅថាMarketing ថោកអីថោកទៅ។ មិនមែនក្រុមហ៊ុនគេដួល អ្នកដែលថាគេថោកហ្នឹង ស្រង់មកវិញណា៎។ សូវឲ្យគេមកជួយទិញជាជាងដួលខ្មាស់គេដែរ។ លក់ប៉ុន្មានថែមប៉ុន្មាន អាហ្នឹងជាក្បួនMarketingហើយ។ មិនចឹងទេបង? ពីមុនខ្ញុំក៏យល់ចឹងដែរ តែដល់តែពេល ម៉ាក់ប៉ាជាអ្នកជំនួញ ទើបដឹង!!! ដែលឮពាក្យ«លក់លាងឃ្លាំង» «លក់ឡៃឡុង»ទេ។ បើមិនដាក់ចឹង គឺសល់ តែសល់គឺលុយមិនបានស្រង់ហើយ ខាតទៀត។ សុខចិត្តចំណេញប៉ុណ្ណាយកប៉ុណ្ណឹង ហើយយកអាប៉ុណ្ណឹងហ្នឹង ទៅបន្តការរកស៊ីទៀត។

43. sok - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ក្មេងស្រែ និយាយអោយរួចតែពីមាត់ ខ្វះការពិត ការស្រាវជ្រាវជាក់ស្តែង តាមពិតបើសិនជាការនិពន្ឋនោះមានគុណភាព មានវិជ្ជាជីវះត្រឹមត្រូវ ហើយអាចទទួលយកបាននោះមិនខ្វះទេខ្មែរអ្នកគាំទ្រនោះ តួយ៉ាង ខ្សែរភាពយន្តរឿងទុំទាវ នេសាទក្រពើនោះ មានអ្នកទស្សនាភ្លូកទឹក ភ្លូកដី បញ្ចាំងរាប់ដងហើយនៅតែមានអ្នកទៅទស្សនាទៀត នេះរឺខ្មែរមិនចេះគាំទ្រ កូនខ្មែរឥលូវនេះគេដឹងច្បាស់ណាស់អ្វីដែលមានគុណភាព អ្វីដែលអត់នោះ អ្នកនិពន្ឋ រឺអ្នកដឹកនាំរឿងខ្លះធ្វើអោយតែរួចពីដៃដូចក្មេងលេងបៃឡុកបៃឡ បោកភ្នែកអ្នកទស្សនាមិនបានឡើយ នេះហើយជាការធ្លាក់ចុះនៃអ្នកគាំទ្រ នោះណា។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ឯកភាព

ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

លក់ជាស៊ីឌីតម្លៃ4ដុល្លារ មានអ្នកទិញទេ? បើកូពី ម៉ារឿង បីពាន់? ណ្ហើយ និយាយទៅ​ថា​មក​ពីកម្រិតជីវភាព​ទៀតហើយ តែ​ក្រែង​អោយ​តែ​មាន​សមត្ថភាពហី? រឿងវាទាក់គ្នាតាំងពីចុងមែកដល់ចុងឬស ម្តឹងបន្ទោសខាងណា តែបើគួរបន្ទោសជាងគេ គឺអ្នកស្តាប់ អ្នកមើល​ហ្នឹង​ហើយ! ចូលចិត្តណាស់អាឡាបស់ចម្លងគេ អាឡាបស់​បរទេសនិយម… តែ​បើ​ឡាបស់ខ្មែរធ្វើ? ដូចគិតតិច…

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ចុះ​បើ​ចម្រៀង​កុបពី​ពី​គេ គេ​មិន​ទិញ​ស៊ីឌី​កុបពី​ដែរ!
សំខាន់​ត្រូវ​ចាប់​ផ្ដើម​ពី​អ្នក​ផលិត​នឹង​មុន​គេ។
ទិញ​ស៊ីឌី​កុបពី​មាន​បរទេស​ណា​គេ​មើល​ងាយ​អត់?
កុបពី​ចម្រៀង​គេ​វិញ​ទេ ដែល​បរទេស​គេ​មើល​ថោក​ឌៀល​ពូជ​ខ្មែរ​នោះ

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អ្នកនិពន្ធមានច្រើនណាស់! មានអ្នកនិពន្ធទំនុកច្រៀង ទំនុកភ្លេង និពន្ធអត្ថបទ និពន្ធសាច់រឿង។ បើនិពន្ធចម្រៀង គឺ៣ចូលគ្នា គឺទំនុកច្រៀង ភ្លេង និងសាច់រឿង។ អត់គុណភាព គួរតែអត់ត្រឹមទំនុកភ្លេងទេ ព្រោះយើងមិនទាន់ពូកែ តែបើអត់លើទំនុកច្រៀង ខ្ញុំមិនសូវជឿទេ ព្រោះអី ធម្មតា ទម្រាំតែផលិតកម្មមួយ គេទទួលយកទំនុកចម្រៀងនោះ ទាល់តែអ្នកនោះពូកែលើផ្នែកនោះហើយ។ តាមបទពិសោធន៍ខ្ញុំ កាលពីអាយុ១៧ឆ្នាំ​ ខ្ញុំត្រូវបានផលិតកម្មSparkហៅដាក់ទំនុកច្រៀង និងមិត្តភក្តិ តែគ្មានប្រយោជន៍អ្វីក្រៅពីប្រឹងហើយ គេយកអ្នកផ្សេងទេ។ នេះហើយគឺការជ្រើសរើសរបស់ម្ចាស់ផលិតកម្មទាំងនោះ។ ខ្ញុំមិនអន់ចិត្តទេ តែដឹងពីកម្រិតរបស់ខ្លួន។ ដូច្នេះ សូមអធ្យាស្រ័យ បងជួយគិតគូរផងចុះ!!!

44. រិន រ៉ាឌី - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

😦

45. ខេធី៤២ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

សូមជួយផ្ដល់ជាមតិផង
ចុចទីនេះ

ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំ​គិត​មិន​យល់ថា ហេតុអី​វត្ត​ត្រូវ​មាន​វេបសាយដែរ?

ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ទាក់ទាញពុទ្ធបរិស័ទ្ធ

46. vanden - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

នេះជាចរន្តបញ្ច្រាស់។រដ្ឋាភិបាលនិងមហាជននាំគ្នាអុំទូកតែមានអ្នកយកច្រវាទូករាទឹក។sic

Ratha Hin - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អត់យល់! សូមពន្យល់បន្ថែម!

47. Ratha Hin - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

សម្រាប់ខ្ញុំជាជនជាតិខ្មែរ ខ្ញុំតែងតែចង់ឃើញផលដែលប្រជាជនខ្មែរយើងធ្វើបាន ទាំង ចម្រៀង វីដេអូ បច្ចេកវិទ្យា។ ប៉ុន្តែភាគច្រើនដែលខ្ញុំបានឃើញ អ្វីទាំងអស់នោះវាហាក់បីដូច ជាឆ្គងៗយ៉ាងម៉េចទេ បទភ្លេង POP អត់ចំ ជា POP រឺក៏​ចង្វាក់ ROCK មិនចំជា ROCK។ មិនមែនចេះតែកាន់ជើងបរទេស ទេ ក៏ប៉ុន្តែអ្វីដែលគេធ្វើចេញមកវាសមហេតុផល បើមិនចង់គាំទ្រគឺមិនកើត គេមានសមត្ថភាពពិតប្រាកដ ចេះរាំ ចេះលេងឧបករណ៍តន្រ្តី ពិតប្រាកដ។ ហើយអ្នកសិល្បៈនីមួយៗ គឺមានទេពកោសលណាស់​ ។​ អ្នកនិពន្ឋ រឺផលិតករ គួរយល់ថា ផលិតចម្រៀងសម្រាប់អោយគេទិញ មិនមែនផលិតចម្រៀងសម្រាប់អោយគេជួយទិញទេ។ ផលិតអោយអេម អេម មក គេនឹងទិញ ហើយបើស្តាប់ទៅពិរោះ គឺគេគាំទ្រហើយ មិនចាំបាច់សុំគេទេ គឺគេគាំទ្រដោយឯកឯង​ ហើយ។

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បងRatha: ខ្ញុំគាំទ្រ!!! ប៉ុន្តែតាមក្បួនបច្ចេកទេស សិល្បៈនៃបទភ្លេង។ តាមខ្ញុំស្រាវជ្រាវ ការវិវត្តន៍មានលក្ខណៈច្រើនណាស់។ ច្នៃពី Rockញាក់ទៅជា Rock យឺត ដោយឲ្យឈ្មោះថា Slow Rock។ ពីPopយឺតទៅជាPopលឿន គេហៅថា Popច្នៃ។ នៅចិនគេនិយមណាស់។ នៅកូរ៉េ និងនៅអ៊ឺរ៉ុប សព្វថ្ងៃគេនិយមលើចង្វាក់R&B។
ខ្ញុំសូមបកស្រាយថាតើហេតុអ្វី គេធ្វើមិនឆ្គង។ តាមបទពិសោធន៍ ពួកគេម្នាក់ៗសុទ្ធតែស្គាល់ច្បាស់អ្វីទៅហៅថា Logic។ Logic គឺមានន័យជាភាសាខ្មែរថា តក្កវិជ្ជា។ ឧ. ថ្ងៃត្រូវតែរះនៅទិស ខាងកើត។ (ទំនៀមទំម្លាប់ខ្មែរ) លួចស្រឡាញ់គេ ត្រូវតែកើតទុក្ខតែម្នាក់ឯង ដូចបទ លួចស្នេហ៍លួចទុក្ខ របស់លោកតា។ ដូច្នេះអ្វីក៏ដោយឲ្យតែឋិតលើប្រព័ន្ធនៃ បែបផែនLogic នោះមិនងាយឆ្គងទេ។
ខ្ញុំសូមអរគុណបង!!!!

48. ស៊ីណា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

យ៉ាងណាក៏ដោយ ក៏យើងជាខ្មែរ មិនផ្សំគំនិតជាមួយចោរ នាំឲប្រទេសជិតខាងមើលងាយដែរ !

49. Samady KS - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អូ​ហ្មាន​ហ្គត…​និយាយ​ដល់​ណា ដល់​នៃ​ហើយ​​ហ្នឹង? មិន​ហ៊ាន​បញ្ចេញ​យោបល់​ទេ ចាំ​មើល​គេ​វិញ​ល្អ​​ជាង ប៉ុន្តែ​ហាម​ឈ្លោះ​គ្នា ប្រកែក​បាន! ប្រកែក​មិន​ឈ្នះ​គួ​តែ​ឈប់​រៀង​ខ្លួន ហេ​ហេ​ហេ

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​នៅ​មាន​អ្នក​គិត​ថា​ចម្លង​បទ​បែប​ជាតិ​និយម​របស់​គេ​មក​ឲ្យ​ខ្មែរ​ច្រៀង​តាម​ចឹង​ថា​ល្អ​ទៅ​កើត។ អត់​យល់។
ចម្លង​បទ​ធម្មតា​ៗ​គេ​ជេរ​ឌៀល​ម៉ា​ង៉ៃ​ៗ​ប៉ុណ្ណឹង​ហើយ ល្មម​បទ​បែប​នឹង​ទៀត។ ហើយ​វា​សម​ដែរ​ហ្អី មាន​ខួរ​នឹង​គេ​ដែរ មិន​ចេះ​គិត មិន​ចេះ​ឈឺ។ អត់​យល់។ ក្ឌី​ឯង​ជួយ​ទិញ​ប៉ារ៉ា​ឲ្យ​ម៉ា​គ្រាប់​មើល៍

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ចុះមានអ្នកណាគេថាល្អ!!! តែគ្រាន់តែមិនចង់ឲ្យនិយាយប៉ះពាល់ដល់អារឿងលើសហ្នឹងតើ!! បើវាមិនចេះគិតហើយ ខឹងវា ថាឲ្យវានោះ ចឹងយើងហ្នឹងល្អបែបហ្នឹងហើយ!!!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ប្រកាស​នេះ​និយាយ​តែ​អំពី​ការ​ចម្លង​ចម្រៀង​បែប​ជាតិ​និយម​របស់​គេ​មក​ឲ្យ​ខ្មែរ​ច្រៀង​ប៉ុណ្ណោះ គឺ​បទ «មរតក​ជីវិត» សង្ឃឹម​ថា​បញ្ញា​ចេះ​អាន។ បញ្ញា​ទេ ដែល​នាំ​បែក​ហូរ​ស្ទឹង​នោះ សាក​ល្បង​រាប់​វិចារ​របស់​ខ្លួន​មើល៍​មាន​ប៉ុន្មាន?

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

បាទ! សូមអរគុណណាស់បងសុភ័ក្ត្រ។ មិនដឹងជាបងចង់ថាឲ្យអ្នកណាគេទេ ដែលបែកអូរហូរស្ទឹង! ណ្ហើយ! ខ្ញុំនឹងមើលវិចារដែល ខ្ញុំបានឆ្លើយតបក្រោមមតិរបស់គេនោះណា៎!សង្ឃឹមថាបង អាចយល់ថាការឆ្លើយតបពាក្យគេ មិនមែនជាការនាំបែកអូរហូរស្ទឹង។ ហើយអត់អីទេ ចាំខ្ញុំរៀនអានអក្សរដែលបងដាក់ឲ្យគេរៀនអានគ្រប់គ្នានៅទីនេះ ឲ្យយល់ណា! ខ្ញុំសូមអភ័យទោសផងចំពោះការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បង ដែលគ្រាន់តែចង់បង្ហាញការពិតនោះ។ អរគុណ!!!

50. សុផាត - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ឈប់ប្រកែកគ្នាទៅ យាយទៅយាយម៉ោ ជេរតែខ្មែរនឹង។ អាឡូវមានប្រកាសថ្មីមួយទៀតយិយពីផលិតកម្មកូពីទៀតហើយ កុំវែកញែកអីល្អជាង

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

មែនហើយ!!! ហែកតែកេរ្តិ៍គ្នាឯង!! មិនខំធ្វើរៀងខ្លួនទេ គិតតែពីរិះគន់គេឲ្យឈប់។ មិនបាច់មករិះគន់គេ រិះគេឯងពាសវាលពាសកាលទេ។ បើមិនចូលចិត្តផលិតកម្មហ្នឹង កុំស្ដាប់ទៅ ឈប់ស្ដាប់!! មកពីយើង ចង់ប្រឆាំងគេពេក។ បើយើងចង់ឲ្យគេឈប់ខ្លាំងណាស់ ម៉េចមិនបើកផលិតកម្មក្នុងស្រុកហើយធ្វើអ្វីថ្មីខ្លួនឯងប្រឆាំងនឹងគេទៅ។ឆ្ងល់ណាស់! អ្នកថា ពូកែថា តែអ្នកធ្វើ ពូកែខុស វាតាចឹង!!

51. បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ជាមតិចុងក្រោយ ទោះស្អប់ក៏ស្អប់ ខ្ញុំឈប់ខ្វល់! ចង់ប្រាប់ថា យើងម្នាក់ៗគួរគប្បីខំធ្វើកិច្ចការតាមគំនិត ជំនាញរាងៗខ្លួនទៅ។ បើអ្នករៀនខំរៀនយកជំនាញហ្នឹងទៅ។ យូរនិងឆាប់ យើងគង់តែស្គាល់អ្វីដែលហៅថាជារបស់ខ្លួនឯងផ្ទាល់ហើយ។ សម្រាប់ខ្ញុំគឺបែបនេះ តែសម្រាប់អ្នកទាំងអស់គ្នាគួរធ្វើមិនធ្វើ តោងពិចារណាតាមការគួរចុះ។

ប៉ុន្តែបើសិនជាចង់រិះគន់អ្នកណាម្នាក់ដើម្បីស្ថាបនានោះ សូមមេត្តាជួបជាមួយគេផ្ទាល់បើអាច ហើយប្រាប់គេតាមអ្វីដែលយើងចង់​ស្ថាបនាចុះ ទើបជាការគោរពសិទ្ធិគ្នាទៅវិញទៅមក ពោលគឺលៃយ៉ាងណា កុំឲ្យប៉ះពាល់ដល់កិត្តិយសគេ។ បើគេស្ដាប់ឬមិនស្ដាប់ជារឿងរបស់គេ តែយើងមានឆន្ទៈជួយគេហើយ។
ខ្ញុំសូមថ្លែងអំណរគុណដល់បងសុភ័ក្ត្រណាស់ ដែលដាក់ប្រធានបទ ដ៏មានតម្លៃនេះជូនខ្ញុំ និងអ្នកដែលនៅទីនេះជជែកវែកញែក។
គួរពុំគួរ សូមអធ្យាស្រ័យដល់ខ្ញុំបាទផងចុះ!

ដោយក្ដីគោរពពីខ្ញុំ បញ្ញា!

ស៊ីណា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

អារឿងមិនស្តាប់គឺមិនស្តាប់ហើយ ខ្ញុំមិនដែលចូលចិត្តឬ យកចិត្តទុកដាក់ជាមួយបទ របស់ ហង្សមាសហ្នឹងតាំងពីដើម មកហើយ ! ក្មួយបញ្ញា ! អ៊ំអាយុ ៦០ឆ្នាំជាងហើយ ធ្លាប់ឆ្លងកាត់សង្គមមកជាច្រើន ហើយក៏ស្គាល់ច្បាស់ ថាអ្វីជារបស់ខ្មែរ អ្វីជារបស់ចម្លង ! ក្មួយបើតាមស្មាន អាយុយ៉ាងច្រើន ពី ២២ ទៅ ២៥ ឆ្នាំប៉ុណ្ណោះ បានន័យថាក្មួយនៅក្មេងខ្ចីណាស់ ទាំងអាយុ និងការគិត ។ ការដែលក្មួយប្រកាន់ថា ហង្សមាស ជាអ្នកកូពីបទចំរៀងរបស់គេ មិនខុសនោះ លុះណាតែមានទិញសិទ្ធិពីក្រុមហ៊ុននៃប្រទេសនោះ តែនេះគ្មាន ! ម៉្យាងបើតាមអ៊ំដឹង ក្មួយមានមិត្តភក្តិជាអ្នកនិពន្ធនៅ ទីនោះ ហើយបើពិនិត្យទៅ ក្មួយប្រហែលជាមានបំណង ចង់ធ្វើជាអ្នកនិពន្ធនៅ ទីនោះផង ទើប ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ក្មួយបាត់បងឧត្តមគតិជាយុវជនខ្មែរ ដែលជាសសរទ្រូង និងតំណាង ឲជាតិ គាំទ្រឲជនមួយក្តាប់តូច បានចិត្តក្នុងការលួចចម្លង អ្វីដែលមិនមែនជារបស់ខ្លួន ធ្វើឲជាតិដទៃ មើលងាយ​មើលថោកជនជាតិខ្លួន តើសមទេ ? សូមក្មួយគិតម្តងទៀតចុះ ..

បញ្ញា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ជម្រាបសួរលោកអ៊ុំ! ឲ្យខ្ញុំសូម​អភ័យទោសផងចុះសម្រាប់ ការហៅឈ្មោះ មិនដឹងថាលោកអ៊ុំមានព្រះជន្មប៉ុន្មាន ព្រោះក្មួយបានឃើញត្រឹមឈ្មោះ។ និយាយតាមត្រង់ចុះ ក្មួយពិតជានៅក្មេងខ្ចីណាស់ ខ្ចីសឹងតែខុសពីការស្មានរបស់លោកអ៊ុំផង។ អាចថាក្មួយមិនចេះគិតក៏បាន ព្រោះក្មួយជាមនុស្សល្ងង់។ ហើយក្មួយសូមនិយាយតាមត្រង់ទៀត ថាក្មួយពិតជាធ្លាប់ដាក់CVទៅទីនេះតាមរយៈត្តភក្តិដែលនៅទីនោះ ក្នុងគោលបំណងធ្វើជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង តែក្មួយមិនបានជាប់នៅទីនោះទេ។ ក្មួយមិនដែលអន់ចិត្តទេរឿងហ្នឹង អ្នកណាហៅក៏ហៅទៅ។ ណាក្មួយក៏មានការងារស្រេចផង គ្រាន់តែចង់ចូលទីនោះ ដើម្បីក្លាយជាអ្នកនិពន្ធទំនុកភ្លេងម្នាក់ ដើម្បីឲ្យមានបទចម្រៀងផ្ទាល់ខ្លួនឲ្យច្រើន។
លោកអ៊ុំ តើបែបនេះ ក្មួយគួរតែរិះគន់នឹងហង្សមាសហើយមែនទេ? ព្រោះគេមិនឲ្យក្មួយចូល តែហេតុអ្វីក្មួយនៅតែវិភាគលើការពិត ព្រោះក្មួយមិនចង់លំអៀង បើហង្សមាសខុសដូចបទខាងលើ ក្មួយបានរៀបរាប់ស្រេចហើយក៏ថាវាមិនសមដែរ តែអ្វីដែលក្មួយបាននិយាយកន្លងមក គឺមិនចង់ឲ្យអ្នកទាំងនោះ និយាយប៉ះពាល់ដល់ខ្មែរទាំងមូល ព្រោះក៏មានអ្នកនិពន្ធដែល​មានស្នាដៃដែរជំនាន់នេះ។ គេចេះតែឲ្យតម្លៃខុសៗ ឬក៏ចង់ឃើញខ្មែរ ដើរថយក្រោយ? ចង់ចឹងឬ? សូមអធ្យាស្រ័យផងចុះលោកអ៊ុំ! ដោយក្ដីគោរពពីក្មួយចំពោះលោកអ៊ុំស៊ីណា
បញ្ញា!

52. aplus - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ប្រជាជនខ្មែរមិនខ្វល់ទេ ថាអ្នកនិពន្ធ និពន្ធចេញពីបេះដូង គេអត់គិតដូចយើងទេ ដូចនេះពេលខ្លះពិបាកបន្ទោសហង្សមាសណាស់ ។។បើគេមិនធ្វើអញ្ចឹង មានលុយណា បើកអោយបុគ្គលិក បើខ្មែរមិនគាំទ្រអីជាខ្មែរផង។។មានល្អ នឹងមានអាក្រក់ ប៉ុន្តែហង្សមាសផលអាក្រក់ច្រើនជាង។។អត់អីទេយើងអត់អាចទៅបញ្ជាការគិតនណាម្នាក់អោយគិតដូចយើងបានទេ។។ខ្ញុំមិនស្រប តែក៏មិនប្រឆាំងដែរ ព្រោះហង្សមាសសម័យនេះគឺត្រូវធ្វើតាមរបត់សង្គម គេចំលងគ្រប់គ្នាហើយ បើហង្សមាសមិនចំលង ប្រហែលត្រូវអេដូច Rockអញ្ចឹង។។ដូចនេះមួយជ្រុងក៏មិនអាចបន្ទោសហង្សមាសបានដែរ។។។

53. Sambath - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ខ្ញុំស្រក់ទឹកភ្នែកព្រោះហួសចិត្តពេកក្រៃ

54. រតនា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

រឿងនេះបើចង់បន្ទោសតែផលិតកម្មនោះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងគួរតែបន្ទោសអ្នកនិពន្ធផងដែរ បើអ្នកនិពន្ធមិនយកបទគេមកតែងទេ ហង្សមាសក៏មិនផលិតបទហ្នឹងចេញដែរ។

55. MOON - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

ការថតចម្លងវប្បធម៌បរទេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដូចប្រទេសកម្ពុជា គឺជារឿងធម្មតាទេ! តែការថតចម្លងនោះគួរតែមានកំរិត! មិនត្រូវថតចម្លងអ្វីដែរធ្វើអោយគេដៀល ប្រទេសខ្លួនទេ! ជាពិសេសគឺប្រទេសពួកអាចោរសៀម! ពួកវាជាចោរហើយ ស្រែកថាគេជាចោរ! មិនគួរណាថតចម្លងបទពួកវាសោះ! ហង្សមាស អើយ ហង្សមាស! ជិតក្លាយជា ហង្សស្ងោរហើយ! សុំអោយរលាយទាំងពូជ!

56. pisey - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

@ Moon : You should not say bad word like this. I want to ask you if someone ដាក់ទំនាយអោយគ្រួសាររបស់អ្នករលាយទាំងពូជ How do you feel? you feel happy or what? Even though u hate Hang Meas you should not say like this because it’ll return to ur families in one day.

57. phearak - ថ្ងៃសុក្រ 25 ខែ​មីនា 2011

តែខ្ញុំនៅតែគិតថា វាហួសហេតុ! ខ្វះអីបទសម័យ បទប្រជាប្រិយគេម៉ាគគោក បែរជាយក បទជាតិនិយមគេមកចំលង 😥 😥

សុភ័ក្ត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ត្រឹម​ត្រូវ​ណាស់ phearak

58. pisey - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@ To all: Even though it is Hang Meas fault but this fault is just accidentally cos this song is chosen by His Excellency Hun Heng who is the 1 who do our PM song and also another song for the government and Hang Meas didn’t know that song is come from since they see ur blog. If Hang Meas know that this song is come from Thai and is a national song they won’t copy that song too.

Ratha Hin - ថ្ងៃសុក្រ 25 ខែ​មីនា 2011

You cannot say that. Hang Meas as one production in Cambodia, should always check each item before release to public. They are all absolutely wrong. Copying from another idea without permission is wrong. កោតតែគេចេះធ្វើទៅរួច រៀនអស់លុយ ម៉ាគគោក ហើយមាន បទពិសោធន៍ច្រើនឆ្នាំទៀត ប៉ុន្តែនៅតែចម្លងបទគេ។ សម្រាប់ High Excellency Hun Heng ខ្ញុំមានការគោរពចំពោះគាត់ណាស់ ព្រោះខ្ញុំក៏ស្គាល់កូនប្រុសគាត់ ធ្លាប់ចូលរួមពិធីជប់លៀងនៅផ្ទះគាត់ទៀតផង ខ្ញុំក៏មិននឹកស្មានថាមានរឿងហ្ចឹងដែរ ខ្ញុំពិតជាឈឺចិត្តមែនទែន។ បើសៀមបានស្តាប់ពិតជាវាសប្បាយចិត្តដល់ថ្នាក់ហូរទឹកមាត់ហើយ។ ដូនតាខ្មែរចេះបង្កើតអង្គរ ហេតុអីបានជាកូនចៅខ្មែរអត់ចេះបង្កើត បទចម្រៀងផ្ទាល់ខ្លួន។ 😦

59. phanara - ថ្ងៃសុក្រ 25 ខែ​មីនា 2011

We must stop buy HangMeas CD or VCD

ក្មេងស្រែ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

tat not the solution!

សុផាត - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ទិញតែDVDបានហើយ 😆

60. Thida - ថ្ងៃសុក្រ 25 ខែ​មីនា 2011

To All : All of You said u hate Thai why when have an exhibition at Koh Pich why many people brochreat knea buy egg thai that these eggs cost 100R. So i want to ask all u does no egg in our country? Why people do this? There are many egg everywhere in our country why they don’t buy?

សុភ័ក្ត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ask the persons who buy..

សុផាត - ថ្ងៃសុក្រ 25 ខែ​មីនា 2011

អត់បានទៅទិញផង ហើយក៏អត់បានស្អប់ថៃដែរ គ្រាន់តែថាមិនចង់ឲ្យថៃមើលងាយ។

61. Reachboth - ថ្ងៃសុក្រ 25 ខែ​មីនា 2011

សង្ស័យតែ ក្អែកស្លាបហង្ស ហើយមើលទៅ!​ យ៉ាប់មែន!

62. កំឡោះខ្មែរ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ពូកែលួចផន់គេមែន! ចឹងបានកំឡោះខ្មែរ មិនដែលទិញសេដេរបស់ហង្សមាស មកស្តាប់ទេ! កុំថាឡើយទិញ សូម្បីតែគេអោយសេដេជាកាដូហ្នឹង ក៏មិនខ្ចីយកទៅទៀត។ ខ្លាចគេច្រឡំថា ជាចោរ!

63. វិចិត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

កុំ​អោយ​ថារិះគន់​គេ​ក្ដែង តែ​ខ្លួន​ឯង​វិញ ប្រលាក់​សុទ្ធ​តែអាចម៍
ខ្ញុំ​សួរ​អ្នក​ទាំង​អស់​ដែល​រិះគន់​ហង្សមាស​ថាលួច​របស់​គេ​នេះទៅមើល (ដែល​១០០ភាគរយ​ ប្រាកដ​ជា​ខុស​ទៅ​ហើយនោះ) តើ​ខ្លួន​អ្នក​រាល់​គ្នា​ដែល​រិះគន់​គេ​ហ្នឹង ធ្លាប់​លួច​របស់​គេ​ដែរ រឺអត់់? នៅបន្តលួច​ទៀត​រឺ​អត់? ដូចជា លួច​ប្រើ Windows លួចប្រើ MS Office ដោយ​មិន​ទិញ License, ដោនឡូដ​ប្រូក្រាមគេ​យក​មកប្រើ​មិន​ទិញ​ License, … និង លួច​ដោនឡូដ​ចំរៀងរបស់ហង្សមាស​ រឺ អាប់ឡូដ​ទៅ​ក្នុង Youtube ​រឺអត់?

ហើយ​អាបទ​ស្អី​ដាក់​លើ​ Youtube ដែល​ភ្ជាប់​មក​ជាមួយ​អត្ថបទ​ហ្នឹង មាន​សុំសិទ្ធិម្ចាស់ផលិតកម្មគេ​រឺអត់?

មនុស្ស​យើង​ច្រើន​មើល​ឃើញ​កំហុស​គេ​ប៉ុនភ្នំ តែកំហុស​ខ្លួន​ឯង​វិញ ច្រើន​ចាត់ទុក​ថា​តូចតាច។

ជួនកាល​ពួក​យើង​សុទ្ធ​តែ​កំពុង​ធ្វើ​ចោរ​ទាំង​អស់​តែ​គ្នា​ហ្នឹង គ្រាន់​តែ​ចោរ​មួយ​ ចោរ​គេ​ចាប់​អត់ទាន់​បាន ធ្វើ​ឯងគ្រាន់​បើ។

ហនុមាន - ថ្ងៃសុក្រ 25 ខែ​មីនា 2011

លួចគេប្រើប្រាស់ក្នុងផ្ទះ អត់យកទៅធ្វើអាជីវកម្មបានតើ ។ ចោរលួចប្រើខ្លួនឯង ប្រសើរជាងចោរលួចគេហើយយកទៅលក់ដូរ ។ ចោរទាំងអស់គ្នាហ្នឹង ទាំងវិចិត្រឯង តាំងខ្ញុំ ចោរទាំងអស់ឃ្នួច លួចទាំងអស់គ្នា ! 😀

សុភ័ក្ត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

វិចិត្រ​និយាយ​ចាក​ប្រធាន​បទ ហើយ​អសុជីវធម៌​ទៀត

វិចិត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ខុសប្រធានបទ ព្រោះខ្ញុំ​មិនរិះគន់​ហង្សមាស ទៅរិះគន់​ប៉ះពាល់​ដល់​ម្ចាស់អត្ថបទ​វិញ​រឺ? លួច​អានេះ មិន​អីទេ លួចអានេះបានអី និយាយ​ចុះឡើង​ទាក់​ទង​នឹង​រឿង​លួច​គេ​ដដែល​ហ្នឹង។

មិន​ចង់​បន្ទរតាម​គេទេ​ ខ្ញុំ​ក៏​ដឹង​ថាលួច​គេ​វាខុស​ដែរ លួច​ស្អី​ក៏​ដោយ។ ខ្លួន​ខ្ញុំ​ក៏លួចគេ អ្នក​រិះគន់​គេក៏​លួច​គេ ទៅរិះគន់់​គេ​យ៉ាង​ម៉េច?

ខ្លួន​យើង​ជា​ចោរ​លួច​មាន់ ហើយ​រិះគន់​គេ​ចោរ​លួច​លុយ​ធនាគារ និយាយ​ទៅ​ចោរ​ដូចតែគ្នា ។ បើ​ចង់​រិះគន់​គេ​ គួរ​ខ្លួន​ឯង​ឈប់​ធ្វើ​ចោរ​សិន​ទៅ។ លាង​ដៃអោយ​ស្អាត​សិន​ទៅ ។

យើង​តែង​មាន​ហេតុផល​រៀងខ្លូន​សំរាប់​តែការពារ​កំហុស​ខ្លួនឯង។ យ៉ាង​ណា​តាម​ធម៌​ព្រះពុទ្ធ តាម​ច្បាប់ ខុស​ដូច​តែ​គ្នា។ គ្រាន់​តែ​ទោស​ធ្ងន់ ទោស​ស្រាល។​

របស់​គេ​បង្កើត​មក ចំនាយ​កំលាំង ចំនាយ​លុយ គេ​ខាត​​គេបង់ គេ​ក្ដៅក្រហាយ វា​សុទ្ធ​តែ​ខុស។

ហង្សមាស ក៏​លួច​ដើម្បី​ប្រយោជន៏ហង្សមាសដែរ យើង​លួច Photoshop, Office, … មក​ប្រើ ក៏​ដើម្បី​តែ​ប្រយោជន៍​របស់​យើង​ដែរ។ ដោយ​សារ​តែ​ហង្សមាស គេ​មើល​ងាយ​ប្រទេស​យើង ស្មាន​​តែ​យើង​ប្រើ​ប្រូក្រាម​គេអត់ទិញ License បើ​គេ​ដឹង គេ​មិន​មើល​ងាយ​ប្រទេស​យើង? ដូចខ្ញុំ​ថា យើង​គ្រាន់​តែ​ជា​ចោរ​ដែល​លួចគេ ហើយ​គេ​ចាប់​មិន​ទាន់​បាន​ប៉ុណ្ណោះ។

របស់ Free/opensource មាន​ច្រើន​ណាស់ : OpenOffice -> Office, GIMP -> Photoshop តែចាំ​តែ​ប្រើ​តើ លួច​គេប្រើ​វិញ​។

សាក​ល្បង​គិត​មើលទៅ ប្រើវិចារណញ្ញាណ​គិត​មើល​ទៅ។

សុភ័ក្ត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

មិន​ប៉ះពាល់​ស្អី​ចំពោះ​ខ្ញុំ​ទេ ខ្ញុំ​មិន​បាន​សរសេរ​អត្ថបទ​ដើម្បី​ប្រយោជន៍​ខ្ញុំ​ដែរ ខ្ញុំ​គ្រាន់​តែ​នឹក​អាណិត​ដល់​ជាតិ​ខ្ញុំ​ដែល​គេ​មើល​ងាយ​មើល​ថោក​រាល់​ថ្ងៃ។ ខ្ញុំ​មិន​បាន​រិះ​គន់​រឿង​ហង្សមាស​លួច​ចម្លង​ស្អី​ៗ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​និយាយ​ដល់​រឿង​លួច​ស្អី​ៗ​នោះ​ទៀត​ដែរ សូម​លោក​ចេះ​អាន​អត្ថបទ និង​កំណត់​បរិវេណ​នៃ​ប្រធាន​បទ​ផង។ ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​ចម្លង​ក៏​សូម​ឲ្យ​មាន​កំណត់​ផង ជា​ពិសេស​បទ​បែប​នេះ មិន​គួរ​ចម្លង​មក​ទេ។ ខ្ញុំ​មាន​បាន​ទៅ​ប៉ះពាល់​ស្អី​ទៀត​ឯណា។ ហើយ​វិចិត្រ​សួរ​ខ្ញុំ​រឿង​យក​បទ​ហ្នុង​ទៅ​ដាក់​ក្នុង​យូធូប មាន​បាន​សុំ​គេ​អត់ ហើយ​លោក​ថា​ខ្ញុំ​នឹង​ចោរ​ បើ​ខ្ញុំ​ធ្វើ​ចោរ​ត្រឹម​ណេះ​តើ​មាន​បាន​ឲ្យ​ជាតិ​ខ្ញុំ​អាប់​ឱន​រហូត​ដល់​ថៃ​មើល​ប្រមាថ​ដែរ​ឬ​ទេ។ ខ្ញុំ​ដាក់​បទ​មិន​បាន​ពេញ​ចប់​ទេ ហើយ​ឲ្យ​ខ្ញុំ​ទៅ​សុំ​ហង្សមាស​ខណៈ​ហង្សមាស​មិន​បាន​សុំ​ថៃ​នោះ​ឬ។ លោក​ចេះ​ដឹង​ដែរ​ទេ លក្ខណៈ​យក​មក​ប្រើ​ជា​លក្ខណៈ​ឯកជន (ជួយ​រិះគន់​បំណង​ប្រយោជន៍​ជាតិ) និង​យក​ទៅ​ប្រើ​ក្នុង​លក្ខណៈ​អាជីវកម្ម (ហើយ​គេ​មើល​ងាយ​ទៀត)។ សូម​លោក​កំណត់​ការ​ពិភាក្សា​ត្រឹម: ខ្ញុំ – បទ​ចម្រៀង «មរតក​ជីវិត» – ហង្សមាស បាន​ហើយ ដូច​ត្រឹម​ប្រធាន​បទ​នេះ​បាន​និយាយ។ សង្ឃឹម​វិចិត្រ​មាន​វិចារណញ្ញាណ ក្នុង​ការ​អាន​អត្ថបទ​នេះ​ផង​ចុះ៕

ខេមរា - ថ្ងៃសុក្រ 25 ខែ​មីនា 2011

បើលួចយកមកប្រើប្រាស់ជាបប្រយោជន៍មិនអីទេ។ លួចដូចហង្សមាស​ធ្វើឲគេមើលងាយប្រទេសជាតិ ធ្វើឲអ្នកនិពន្ធពិតប្រាកដបាក់ទឹកចិត្ត គឺខាតច្រើនណាស់។ បើ Ms Office យើងគ្មានជំរើសទេ យើងមិនអាចផលិតបាន ហើយស្រុកយើងក្រមិនមានលុយទិញរបស់Original ទេ។

ប្រាក់ សុភី - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ខេមរា៖ មក​ប្រើ​ MoonOS ឬ Ubuntu ហើយប្រើ LibreOffice OpenOffice ទាំង​នេះ​គឺ​​ជា​របស់​ដែល​មិន​គិត​ថ្លៃ មិន​ចាំបាច់​អោយ​នរណា​មក​ជេយើង ថា​ចោ​លួច​គេ​នោះទេ។

Ratha Hin - ថ្ងៃសុក្រ 25 ខែ​មីនា 2011

វិចិត្រនិយាយហ្នឹងអត់ត្រូវសោះ ។ ទៅប្រៀបធៀបការលួចចម្លង បទចម្រៀងរបស់ហង្សមាសជាមួយការលួចប្រើកម្មវិធី អីណា ណោះទៅវិញ។ លួចប្រើកម្មវិធីអត់មានប៉ះពាល់ណាគេរ៉េ ហើយក្រុមហ៊ុនទាំងអស់ហ្នឹង ក៏គេដឹងថា យើងប្រើប្រាស់កម្មវិធីអត់ License ដែរ តែគឺគេអនុគ្រោះ ព្រោះយើងប្រើប្រាស់ក្នុងគោលបំណង Personal រឺក៏ None-profit។ បើ វិចិត្រ បើកក្រុមហ៊ុន ហើយប្រើ Windows អត់ License ពេលនោះគឺ Microsoft នឹងផ្ញើអ៊ីមែលមកប្រាប់ហើយ ក្នុងអត្ថន័យស្នើអោយទិញ​ សិទ្ឋិអោយបានត្រឹមត្រូវ។ នេះគឺជាលក្ខណៈខុសគ្នា បើខ្ញុំចម្លងបទគេ មកបកប្រែទំនុកច្រៀង អោយសង្សាខ្ញុំស្តាប់ ក្នុងច្បាប់គឺខ្ញុំអត់ខុសទេ ពីព្រោះវាជា Personality Favorite។ តែបើខ្ញុំយកបទចម្រៀងដែលចម្លងបាន យកទៅធ្វើអាជីវកម្ម រឺដាក់លើ YouTube ដើម្បីទទួលបានចំនួនអ្នកទស្សនា គឺខ្ញុំមិនប្រកែកទេ គឺ១០០% ខុស។ លួចបទចម្រៀងទូទៅមិនអីទេណា នេះលួចបទចមៀងជាតិនិយម ហើយយកមកធ្វើអាជីវកម្មទៀត វិចិត្រ គិតមើលទៅ ថាតើខុសគ្នាពីការលួចប្រើកម្មវិធី រឺក៏អត់?

64. កូនប្រសារខ្មោច - ថ្ងៃសុក្រ 25 ខែ​មីនា 2011

ហេតុនេះហើយបានជាសៀមវាថាខ្មែរបានចំម្លង វប្បធម៏ អរិយធម៏ សិល្បះ
និយាយរួមអ្វីជារបស់ខ្មែរពីដូនតាដែលបានទុកជាកេរ្គ៏អោយកូនចៅថែរក្សា
បែជាសៀមថាចំម្លងពីវាទាំងអស់ ដូចរឿងព្រះវិហារជាដើម សូមម្បីនៅក្នុង
youtube សៀមបានដាក់បង្ហាញនៅរបាំគោះត្រឡោក របាំមន្តស្នេហ៏។ល។
ទាំងអស់វាបានបង្ហាញភ្ញៀវដែលបានទៅលេងប្រទេសសៀម ថាជារបស់
វា ឯក្រសួងវប្បធម៏ មានតែឈ្មោះទេ ឯមុខនាទិថាត្រូវធ្វើអ្វីមិនដឹងទាំងអស់
ឯក្រុមហ៊ុនហង្សមាសខ្វះអ្នកនិព្ធន្តឬយ៉ាង ឬក៏គឹតថាចេញបទចំម្រៀងុអ្វីក៏
ដោយ បទចម្លងពិគេក៏ដោយអោយតែបានលក់ដាច់ជាការស្រេច្។
កូនប្រសារខ្មោច

65. Phany - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@ all : i am an officer at Minister of Commerce i don’t remember the day that the owner of Microsoft has a meeting with His Excellency Charm Prasith related to buy Microsoft license but our minister didn’t approve because he think that we cannot afford it and other thing if we buy Microsoft license for all ministry in our country we have to buy license for all each computer cos one license is available only one pc. Each ministries have many of computer not only one in each department. So how can we buy?

វិចិត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@Phany: if i’m not wrong, even China cannot do that. For us, we should encourage our officier to use OpenOffice, free. Some decade late than MS Office, but useable for office work, i think. If possible switch to free OS like Ubuntu, or Moons OS maintenained by our bright Cambodian youth.

Another possibility, negotiate with Microsoft to reduce price. MS sold cheap office software to student, perhape MS can do that to third world like us too.

66. Phany - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@ Vichet : Why u think that other countries look down our country because of Hang Meas Production? How’s about others productions in Cambodia did these productions never copy songs from other countries? as i knew there are many many productions that copied songs from others countries such as Sunday, M, Classic………etc. Don’t u think about this point? Hang Meas Production also produce their original songs like Klin pka preah vihear, besdong khmer, kneuy, samrors bopha kampong thom etc. Why all of u never talk about their good points and always talk about their mistake. No one is perfect. Are u perfect? If u are perfect maybe when other productions releases their new cd/vcd/dvd all of u buy original disc but in fact most of people are always buy copies cd and download from internet. If u buy CD original all production will have power to make original and don’t copy from other countries. All of productions sale their production in 2.5-3$ all of u buy copies if CD cost 15-20$ maybe no one buy it if they made they made original melody .If so maybe all production in our countries will bankrupt.

វិចិត្រ - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@Phany: Oops.. look comment from top to bottom again, may be you get confused my idea. I don’t comment here to blame Hang Meas. I blame “Contradiction”.

67. សុវណ្ណដារ៉ា - ថ្ងៃសុក្រ 25 ខែ​មីនា 2011

អ៊ីយ! មិនដឹងថានិយាយអីទេព្រោះម្នាក់ៗតឹងតាសៃកដាក់គ្នាដល់ហើយ។ ការដែលហង្សមាសកូពីបទចំរៀងជាតិរបស់គេនេះគឺខុសធ្ងន់ធ្ងរណាស់ តែចំពោះការកូពីបទចំរៀងពីថៃ វៀតណាម កូរ៉េ ជប៉ុន អឺរ៉ុប…។ល។ ហ្នឹងមិនមែនកំហុសអ្នកផលិតកម្ម និងផលិករប៉ុណ្ណោះទេ គឺកំហុសពលរដ្ឋយើងខ្លាំងជាងគេ។ ដែលខ្ញុំសរសេរបែបនេះក៏ព្រោះតែថា ពលរដ្ឋយើងភាគច្រើនគឺចូលចិត្តស្តាប់ចំរៀងបរទេសជាងរបស់ជាតិខ្លួនឯង។សាកចូលក្នុងទីប្រជុំជនមួយហើយស្តាប់មើលថា ចំរៀងក្នុងទូរស័ព្ទពួកគេភាគច្រើនជាបទជាតិឬបរទេស? បើនៅតាមក្លឹបរាំកំសាន្តនានាវិញតើគេចាក់បទជាតិឬបរទេស? ចំលើយភាគច្រើនគឺបទបរទេសហ្នឹងហើយ! ពេលតារ៉ាចំរៀងបរទេសមកសំដែងនៅកម្ពូជាម្តងៗ ម្នាក់ៗទះដៃអបអរសាទរ ហ៊ោរកញ្ចៀវគ្រប់គ្នាមង! តែដល់ពេលតារ៉ាខ្មែរច្រៀងវិញ ត្រឹមតែទះដៃមិនចង់លើកផង សួរថាគ្នាមមានកំលាំងចិត្តប៉ុណ្ណាទៅ? វិស័យភាពយន្តខ្មែរតាមរោងកុនវិញហៅលែងលឺហើយព្រោះអត់មានអ្នក​មើល។ គ្នាខំផលិតទំរាំបានមួយរឿងៗចំណាយច្រើនណាស់ តែចំនូលវិញមិនស្មើពាក់កណ្តាលចំណាយផង! អ្វីដែលខ្ញុំឈឺចិត្តជាងគេសំរាប់សិល្បះខ្មែរនោះគឺនៅពេលសំដែងខនសឺតម្តងៗ។ ពីធីករស្រែកថា«សូមទះដៃខ្លាំងៗសំរាប់តារ៉ារបស់យើងក្នុងយប់នេះ…» ប្រាវៗៗៗ ១០០នាក់សូមតែទះដៃបានត្រឹម៥០ក៏បានដែរ តែនេះមិនបាន២០នាក់ផង! ខ្ញុំឃើញតូចចិត្តជំនោះចង់ស្រក់ទឹកភ្នែកព្រោះការអោយតំលៃទាបពេក។ តែបច្ចុប្បន្ននេះឃើញប្រជាជនយើងពេញនិយមបទដែលបង្កើតដោយស្នាដៃកូនខ្មែរ ដូចជាបទ «បេះដូងខ្មែរ» «មោទនភាពជាតិខ្មែរ»អីហ្នឹងគេពេញនិយមណាស់ ពិសេស«២២វិចិ្ឆកាសង្ខាររលត់» ស្តាប់ទៅកំសត់ស្រក់ទឹកភ្នែក។

មតិរបស់ខ្ញុំទាំងនេះគឺមិនបន្ទោសខាងនេះហើយលើកជើងខាងនោះទេ គឺជាយោបល់ដែលខ្ញុំបានឃើញបានលឺ ហើយសរសេរចេញមក។
សូមសរសេរប៉ុនហ្នឹងហើយព្រោះខ្លាចបងៗថាញុមលំអៀងហើយបាញ់ញុមស្ពឹក! 😀

Ratha Hin - ថ្ងៃសុក្រ 25 ខែ​មីនា 2011

និយាយតាមត្រង់ចុះ ខ្ញុំចូលចិត្តស្តាប់បទបរទេស ហើយសម្រាប់បទរបស់ជាតិយើងខ្ញុំចូលចិត្តស្តាប់បទពីសង្គមចាស់ ។ ហេតុផលដែលចូលចិត្តនោះ គឹបទបរទេសស្តាប់ទៅលួយ ! ខ្ញុំចូលចិត្ត ស្តាប់បទ Guitar Acoustic ណាស់ ។​ហើយចង្វាក់បែប Country ទៀត ពីរោះមែនទែន ដូចជាបទ Remember When។ ហើយបទ ពីដើម ដូចជាបទ ព្រាត់ទាំងស្រឡាញ់ ខ្ញុំចូលចិត្តស្តាប់ពេលយប់ ហើយ ច្រៀងតាមទៀត ។ យើងមិនអាចបង្ខំអ្នកណាម្នាក់ អោយមានមនោសញ្ចេតនាលើរូបយើងបានទេ ដូចជាបទចម្រៀង ក៏ចឹងដែរ មកពីអ្នកនិពន្ឋ មិនដឹងថាអ្នកស្តាប់ចូលចិត្តអ្វី មិនអាចធ្វើ អោយអ្នកស្តាប់មានមនោសញ្វេតនាជាមួយបទចម្រៀងពួកគេបាន ដូចនេះមានតែគូបីបទចម្រៀងរបស់បរទេស ។ ខ្ញុំមិនអាចបង្ខំចិត្ត ទៅទិញ DVD ដែលខ្ញុំមិនពេញចិត្តបានទេ ខ្ញុំមិនចង់ដាក់ទាន ហើយពួកគាត់ក៏មិនចង់ទទួលទានពីខ្ញុំដែរ។ ល្ងាចមិញនេះទៅញាំអីនៅMaster Grill ឃើញបទចម្រៀងមួយដែលគូបីពីបទថៃ គឺបទ “When I falling in love with you” ។ ស្តាប់ហើយចង់ស្រក់ទឹកភ្នែក ព្រោះបទនឹងធ្លាប់ គូបីកែទំនុក ទុកញែស្រីការនៅវិទ្យាល័យ មិននឹកស្មានអី ថ្ងៃនេះ គេគូបីធ្វើអាជីវកម្មដែរ ហេហេ! អស់ទាស់ហ្មង

68. Ratha - ថ្ងៃសុក្រ 25 ខែ​មីនា 2011

@sophany: as we are human, we are not perfect but we try to be good.If you made some mistake then you say no one is perfect, it sound like crazy excuse. as you are human, you have to responsible for your did. However, the text above, they criticize about one production which come up with blank mind, always copy without thinking.I think others production, they copy also but they never copy other’s nation song like that because it is so crazy. When we do something wrong, we should open mind to get criticism from others, then try to do best to recover our mistake. In my opinion, later on, Hang Meas should search the full information first before copy. At least, they should know where is that song come from? and what is the meaning of the song?
Moreover, regarding to words that say about the CD copy which have been bought in market.so why you blame to us like that? the one which you can blame is government. you should ask to govt. why CD copy appear in the market. In addition, as you are a staff in minister, you should open mind & not angry to the one who criticize you. Please try to know the weakness point of the government then find the solution to solve it. Anyways as we are the people we are trying to help the country and one thing that we can do is “express opinion” through criticism.

69. 2011 in review « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែមករា 2012

[…] កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច […]

70. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] ខែ​មករា។ ចំណែក​ឯ​ប្រកាស «កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច» ដែល​បាន​ដាក់​កាល​ពី​ខែ​មីនា វិញ […]


Sorry comments are closed for this entry

%d bloggers like this: