jump to navigation

មហា​សង្ក្រាន្ត​ឆ្នាំ​ថោះ ត្រី​ស័ក ពុទ្ធសករាជ​២៥៥៥ ថ្ងៃចន្ទ 11 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

មហាសង្ក្រាន្តឆ្នាំថោះ ត្រីស័ក
ចុល្លសករាជ ១៣៧៣ – មហាសករាជ ១៩៣៣
ពុទ្ធសករាជ ២៥៥៥ – គ្រឹស្តសករាជ ២០១១

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅបាន ២៥៥៤ ព្រះវស្សា ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំថោះ ត្រីស័កតទៅចូលពុទ្ធសករាជ ២៥៥៥។

នឹងគណនាឆ្នាំថោះ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១១ វេលាម៉ោង ១៣ និង ១២ នាទី រសៀល។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅឯមេសរាសី ដើរតាមផ្លូវគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជាបុត្រទី៥នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀត ផ្កាមន្ទារ អភរណៈទ្រង់ពាក់ កែវមក៌ត ភក្សាហារទ្រង់សោយផ្លែសណ្ដែកល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគុជសារ (សត្វដំរី) ដែលជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវ ធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន ៦០ នាទី (២៤ម៉ោង)។ ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោតត្តមមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោ ឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហ្ឬទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោរបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្ដីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។

  • ថ្ងៃព្រហស្បតិ៍ ១១ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០១១ វេលាម៉ោង ១៣ និង ១២ នាទី ជាថ្ងៃចូលឆ្នាំថោះ ត្រីស័ក។
  • ថ្ងៃសុក្រ ១២ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ ២០១១ ជាវារៈ វ័នបត។
  • ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ្រឹស្តសករាជ ២០១១ នៅវេលាម៉ោង ១៥ និង ៣០ នាទី ១២ វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំថោះ ត្រីស័ក ចុល្លសករាជ ១៣៧៣ និងមហាសករាជ ១៩៣៣ តទៅ។

ក្នុងឱកាសសង្ក្រាន្តបី ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យ ជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលនូវទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬស្រគាំ ហើយរៀបបាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាជ ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ពីរជើងពាន ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកសណ្ដែក និងល្ង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ របស់ទេវធីតា។

កំណត់សម្គាល់

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ទំនាយប្រចាំឆ្នាំ

  • កែនព្រះពិរុណសាស្ត្រៈ ឆ្នាំនេះ ភពពុធ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយបាននាគ៣បង្អុរទឹកភ្លៀង៦០០មេ។ ភ្លៀងធ្លាក់នៅចក្រវាឡ២៤០មេ ព្រៃហេមពាន្ត១៨០មេ មហាសមុទ្ទ១២០មេ ជម្ពូទ្វីបមនុស្សលោក៦០មេ។ ភ្លៀងដើមឆ្នាំតិច កណ្ដាលឆ្នាំភ្លៀងល្អ និងចុងឆ្នាំភ្លៀងឧត្ដមល្អ។
  • កែនធារាទិគុណរៈ ឆ្នាំនេះមានកេណ្ឌ មួយ (១) តេជោធាតុចុះទំនាយថា នឹងមានភ្លើងកាចសាហាវជាងឆ្នាំកន្លងទៅ។

ទឹកជំនន់ និងទឹកទន្លេៈ ឆ្នាំនេះទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានច្រើន គឺមានកម្រិត ១០លើ១៦ គឺមានសំណល់១០ ទឹកមានជាមធ្យម។

  • កែនធញ្ញាហារៈ ឆ្នាំនេះមានកេណ្ឌ (៦) ឈ្មោះថាលាភៈ ទំនាយថា ស្រូវ សំណាប ស្រែចម្ការបានផល៩ភាគ ខូច១ភាគ ប្រជានុរាស្ត្រ នឹងមានសេចក្ដីសុខសួស្ដី ចម្រើនជាភិយោភាព ធញ្ញាហារ មង្សាហារ ផល្លាហារ នឹងមានបរិបូណ៌ឧត្ដមល្អណាស់។

ស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តរបស់ក្រសួងធម្មការ និងសាសនា

____________________________________________________
អានផងដែរ៖
១. មហាសង្ក្រាន្តខ្មែរ ពុទ្ធសករាជ ២៥៥១
២. មហាសង្ក្រាន្ត ឆ្នាំជូត សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៥២
៣. មហាសង្ក្រាន្តឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ២៥៥៣
៤. មហាសង្ក្រាន្តឆ្នាំខាល ទោស័ក ពុទ្ធសករាជ២៥៥៤
៥. មហាសង្ក្រាន្តឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦
៦. មហាសង្ក្រាន្តឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧
៧. មហាសង្ក្រាន្តឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨
៨. មហាសង្ក្រាន្តឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ២៥៥៩
៩. មហាសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០
១០. មហាសង្ក្រាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១

Advertisements

មតិ»

1. កែវ ឌីណា - ថ្ងៃអង្គារ 12 ខែ​មេសា 2011

អុញ! ទេវតាមានប្រើកាំភ្លើងដែរហ្ន៎ 🙂

វិចូច - ថ្ងៃអង្គារ 12 ខែ​មេសា 2011

😆 ពិបាក​នឹង​យល់​ដែរ 😀

សុភ័ក្ត្រ - ថ្ងៃអង្គារ 12 ខែ​មេសា 2011

ការពារ​ព្រះ​រាជ​អាណាចក្រ

2. កែវ ឌីណា - ថ្ងៃអង្គារ 12 ខែ​មេសា 2011

ប្រុសៗប៉ាយ៉ាត់ប៉ាយែងទៅ ទេវតាកាន់អាវុធប៉ុណ្ណេះហើយ មិនធម្មតារ៉េ !

3. វុឌ្ឍី វុឌ្ឍ - ថ្ងៃពុធ 13 ខែ​មេសា 2011

សាហាវមេស មានកំាភ្លើងក្នុងដៃទៀត!

សុភ័ក្ត្រ - ថ្ងៃពុធ 13 ខែ​មេសា 2011

ទុក​បាញ់​ពួក​ចោរ​ឈ្លាន​ពាន 😀

MV - ថ្ងៃពុធ 13 ខែ​មេសា 2011

មាន​គេសួរ​ថា​ ទេវតា​ ម៉េច​ប្រើ​អាវុធ​សម័យ​ថ្មី អញ្ចឹង? ហើយ​ការ​កំណត់ថា​កាន់កាំភ្លើង​ហ្នឹងគេ​យោង​ ឬ​សំអាង​លើ​អ្វី​ដែរ?​

4. រដ្ឋ - ថ្ងៃពុធ 13 ខែ​មេសា 2011

ចុម សម័យ​តាព្រហ្ម​មាន​ប្រើ​កាំភ្លើង​ដែរ??​ម៉ាយ​ហ្កត! សង្ស័យ​ឆ្នាំ​ក្រោយ​ព្រះ​នាង ព្រះហស្តទ្រង់ipad ហើយ​យ៉ាង!

វុឌ្ឍី វុឌ្ឍ - ថ្ងៃពុធ 13 ខែ​មេសា 2011

ហាហា ប្រហែលហើយ!

MV - ថ្ងៃពុធ 13 ខែ​មេសា 2011

iPad2 or 3 hahaha

5. កំឡោះខ្មែរ - ថ្ងៃពុធ 13 ខែ​មេសា 2011

បើជ្រុលកាន់កាំភ្លើងអញ្ចឹងហើយ ម៉េចក៏មិនព្រមជិះរថក្រោះ ឬ ជិះM16 ចុះមកទៅ! ប្រហែលជាទេវតាហ្នឹង អត់មានលុយទិញជិះទេមើលទៅ!

6. វិចូច - ថ្ងៃពុធ 13 ខែ​មេសា 2011

😆 បើ​មើល​តាម​រូប​មហាសង្ក្រាន្ត​ប្រទេស​លាវ​វិញ ឃើញ​ថា​គេ​គូរ​បាន​ស្អាត ហើយ​កាំភ្លើង​ទៀត​សោត ក៏​មិន​មែន​អា​សម័យ​ថ្មី​ដែរ គឺ​ជា​លក្ខណៈ​កាំភ្លើង​បុរាណ។ ច្រណែន​នឹង​គេ​ដែរ ដល់​ពេល​គេ​គូរ​ស្អាត​ចឹង 😀

សុភ័ក្ត្រ - ថ្ងៃពុធ 13 ខែ​មេសា 2011

hahaha… កាំភ្លើង​ហ្នឹង​ខ្ញុំ​កាត់​ត​ដាក់​ហ្នឹង រូប​ដើម​គេ​ គេ​គូរ​ដាក់​កាន់​ធ្នូ… 😀

វិចូច - ថ្ងៃពុធ 13 ខែ​មេសា 2011

😆 ចុះ​ម៉េច​មិន​យក​រូប​ដែល​គេ​គូស​រួច​មក? ចាំ​បាច់​យក​រូប​ចាស់ៗ​មក​កាត់​ត?

សុភ័ក្ត្រ - ថ្ងៃពុធ 13 ខែ​មេសា 2011

អត់​ចង់

7. កុយ - ថ្ងៃសុក្រ 15 ខែ​មេសា 2011

គង់មានថ្ងៃស្រីលីបេមិនខាន

8. សាយ័ន្ត - ថ្ងៃសុក្រ 15 ខែ​មេសា 2011

តើ សង្រ្កាន្ត ខ្មែរ អាចមកពី ឥទ្ធិពលនយោបាយ ដែរឬទេ? ខ្ញុំគិតថា សម័យមុនមិនទាន់មានកាំភ្លើងណាទេ សម័យនេះ ម៉េចក៏មាន ! ទេវតាក៏ចេះអាប់ដែតដែរ ! ហេហេ តែបើសិនជា ប្រទេសជាតិជួបសុខ សប្បាយកាន់អីកាន់ទៅ ! តែបើសិនជាកាន់ iphone or ipad ប៉ាយ័ត្នគេប្តឹង សងជម្ងឺចិត្ត! ហេហេ

Chhin Dina - ថ្ងៃអាទិត្យ 7 ខែ​មេសា 2013

កុំប្រមាថទេវតាពេកfuck

9. khmerling ភាសាខ្មែរ - ថ្ងៃសៅរ៍ 16 ខែ​មេសា 2011

មិនច្បាស់ថារូបនេះជាត្រូវបានធ្វើដោយក្រុមអ្នកហោរាសាស្ត្រឬក្រុមទំនៀមទម្លាប់ឬយ៉ាងណា ។ បើគេធ្វើរូបនេះដូចនេះមែន គង់ឆ្នាំក្រោយគេលែងឲ្យ​ទេវតាជិះសត្វអីទៀតហើយ ។ ដើម្បីឲ្យលឿននិងទំនើបជាងនេះ ទេវតា​ត្រូវតែដូរមកទុំលើ F16 ឬ Boeing វិញហើយ ៕

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[…] […]

11. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

12. មហា​សង្ក្រាន្ត​ឆ្នាំ​ខាល ទោ​ស័ក ពុទ្ធសករាជ​២៥៥៤ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

13. មហា​សង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ឯក​ស័ក ពុទ្ធសករាជ​២៥៥៣ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

14. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

15. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 31 ខែ​មីនា 2012

[…] […]

16. មហា​សង្ក្រាន្ត​ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធសករាជ​២៥៥៦ « ស្រែ​ខ្មុក - ថ្ងៃពុធ 11 ខែ​មេសា 2012

[…] […]

17. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​មេសា 2013

[…] […]

18. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 5 ខែ​មេសា 2013

[…] […]

19. មហា​សង្ក្រាន្ត​ឆ្នាំ​ម្សាញ់ បញ្ច​ស័ក ពុទ្ធសករាជ​២៥៥៧ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 11 ខែ​មេសា 2013

[…] […]

20. មហា​សង្ក្រាន្ត​ខ្មែរ ពុទ្ធ​សករាជ ២៥៥១ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 13 ខែមករា 2014

[…] […]

21. មហា​សង្ក្រាន្ត ឆ្នាំ​ជូត​ សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៥២ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 13 ខែមករា 2014

[…] […]

22. មហា​សង្ក្រាន្ត​ឆ្នាំ​មមី ឆ​ស័ក ពុទ្ធសករាជ​២៥៥៨ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 11 ខែ​មេសា 2014

[…] […]

23. មហា​សង្ក្រាន្ត​ឆ្នាំ​មមែ សប្ដ​ស័ក ពុទ្ធសករាជ​២៥៥៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 11 ខែ​មេសា 2015

[…] […]

24. មហា​សង្ក្រាន្ត​ឆ្នាំ​វក អដ្ឋ​ស័ក ពុទ្ធសករាជ​២៥៦០ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែ​មេសា 2016

[…] […]

25. មហា​សង្ក្រាន្ត​ឆ្នាំ​រកា នព្វ​​ស័ក ពុទ្ធសករាជ​២៥៦១ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 11 ខែ​មេសា 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: