jump to navigation

របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​ ២៥៥៥ នៅ​ស្រុក​ខ្មែរ ថ្ងៃចន្ទ 18 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ទេសកាលសង្ក្រាន្តប្រចាំឆ្នាំបានកន្លងផុតទៅហើយ ដោយអ្នកខ្លះបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន មានទុក្ខ មានសប្បាយរៀងៗខ្លួន។ សង្ឃឹមថាឆ្នាំនេះបងប្អូនខ្មែរយើងទទួលបានសេចក្ដីសុខពីការកម្សាន្តសប្បាយបុណ្យចូលឆ្នាំជាមួយក្រុមគ្រួសារ យ៉ាងរីករាយអឺងកង។

ខ្លួនខ្ញុំឯណេះមិនបានទៅណាធំដុំទេ ក្រៅពីបានទៅវត្តតាមប្រពៃណី និងទៅលេងកៀនស្វាយបន្តិចនាថ្ងៃទី២ ក្រៅពីនេះ នៅផ្ទះរហូតនឹង។ ជាបន្តទៅទៀតនេះ ខ្ញុំសូមធ្វើការសង្ខេបបែបលេងៗរបាយការណ៍បុណ្យចូលឆ្នាំថ្មីព.ស.២៥៥៥ នៅស្រុកយើងដូចតទៅនេះ៖

  • ប្រក្រតីចូលឆ្នាំ

រឿងរ៉ាវជាទំនៀមក្នុងឱកាសបុណ្យចូលឆ្នាំគ្រប់ៗឆ្នាំគឺថា ក្រុងភ្នំពេញស្ងាត់ព្រោះប្រជាជននាំគ្នាចេញទៅតាមស្រុកកំណើតតាមបណ្ដាខេត្ត និងទៅលេងមណ្ឌលកម្សាន្តនានា។ រថយន្តឈ្នួល តាក់ស៊ី។ល។ បានឱកាសតម្លើងថ្លៃសំបុត្រ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ចគ្មានវិធានការណ៍តែសុំឲ្យពួកម្ចាស់អ្នកបើកបររថទាំងនោះកុំឆ្លៀតតម្លើង។

  • សិល្បៈខ្មែរគ្មានអ្វីក្រៅពីរាំវង់

ជាទូទៅពីមួយឆ្នាំទៅមួយឆ្នាំ ការលេងល្បែងប្រជាប្រិយតាមទំនៀមបានបាត់អស់រលីងហើយ នៅតាមទូរទស្សន៍ ថ្វីដ្បិតតែមានកម្មវិធីកម្សាន្តចូលឆ្នាំមែន តែគ្រប់កម្មវិធីទាំងអស់មិនមានរំឭក ឬលេងពីល្បែងប្រជាប្រិយទេ មានតែលេងអកកេះ ហៅតារាមកច្រៀង និងរាំវង់តែប៉ុណ្ណោះ។ ក៏ដូចគ្នាដែរ ការជួបជុំយុវជន នៅតាមភូមិគឺគ្មានអ្វីក្រៅពីចាក់ធុងបាស្សនាំគ្នារាំទេ។

ឆ្នាំនេះមានហេតុការណ៍ពិសេស គឺការចូលដល់សមរភូមិមុខរបស់អ្នកសិល្បៈទៅកម្សាន្តជាមួយបងៗទាហាន ដែលស្ថានីយ៍ទូរទស្សន៍បាយ័នបានធ្វើ។ រឿងរ៉ាវជាមួយនេះ ក៏ភ្ជាប់មកវិញនូវការរាំចង្វាក់ពិសេសដែលបងៗទាហានបានរាំ ហើយដែលខ្ញុំអាចនិយាយថា ជាការឆ្លងវប្បធម៌ថ្មីមួយទៀតពីបងប្អូនលាវ (អានអត្ថបទការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ )។

  • ប្រពៃណីចូលឆ្នាំខ្មែរគ្មានអ្វីក្រៅពីលេងបៀ

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺថា បុណ្យចូលឆ្នាំខ្មែរ គ្មានអ្វីពិសេសទៀតឡើយ ក្រៅពីការជួបជុំគ្នាលេងបៀ។ បើមិនជឿឲ្យហៅទៅស្បថទៅ។

ការជួបជុំពិសេសនារដូវបុណ្យចូលឆ្នាំខ្មែរ គឺការលេងបៀ ដោយយកលេសថាអាកាសធាតុក្ដៅពេក ខ្ចិលចេញទៅក្រៅ។ នៅតាមភូមិៗនីមួយៗ សុទ្ធតែមានការជុំជើងគ្នាលេងល្បែងស៊ីសង បៀអាប៉ោងបែបនេះ (បៀនិយមជាងគេ)។ មិនត្រឹមតែលេងជាឯកជនទេ តែមានលក្ខណៈបើកចំហ (ព្រោះគេអាងថាមួយឆ្នាំមានម្ដង) តែម្ដង ដែលក្រៅពីនៅតាមផ្ទះរៀងៗខ្លួន សូម្បីតែនៅតាមទីសាធារណៈ។ សូមអញ្ជើញនៅពិនិត្យមើលនៅតាមតូបឯកៀនស្វាយចុះ។ ដប់តូបមាន៨តូបហើយដែលជុំគ្នាលេងបៀ។

ចប់ជាសង្ខេបបុណ្យចូលឆ្នាំខ្មែរព.ស.២៥៥៥

________________________________________________________
អានផងដែរ
១. ចូលឆ្នាំឬមិនមែន?
២. ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ
៣. របាយការណ៍៖ ចូលឆ្នាំមមីនៅស្រុកខ្មែរ
៤. របាយការណ៍៖ ចូលឆ្នាំវកនៅស្រុកខ្មែរ
៥. របាយ​ការណ៍​៖ ចូល​ឆ្នាំ​រកា ២៥៦១ ​នៅ​ស្រុក​ខ្មែរ

Advertisements

មតិ»

1. កែវ ឌីណា - ថ្ងៃចន្ទ 18 ខែ​មេសា 2011

អីយ៉ា! សុទ្ធតែស្បថស្បែផង ខ្មុំអត់ចេះលេងបៀរ៉េ ចេះតែលេងខ្លាឃ្លោក 🙂

2. ក្មេងស្រែ - ថ្ងៃចន្ទ 18 ខែ​មេសា 2011

៣យ៉ាង​គួរ​កត់​សម្គាល់សម្រាប់​ញ៉ុម​ឆ្នាំ​នេះ៖
១- វិធានការ​គ្រប់គ្រង​លើ​ការ​គប់ទឹក ជះ​ទឹក​ ប៉ាតម្សៅ មាន​ប្រសិទ្ធិភាព​ជាង​ឆ្នាំ​មុនៗ (អត់​បាន​ទៅ​លេង​កំពង់សោម​ទេ តែ​ប្រហែល​ជា​នៅ​តែ​មាន​ដូច​រាល់ឆ្នាំ) ។ កាល​ពី​មុន​ទៅ​លេង​កៀន​ស្វាយ គ្រាន់​តែ​បទ​ពី​ផ្លូវ​ជាតិ ចូលក្នុង​ប្រហែល​ជា​១គីឡូដី ត្រូវ​គេ​កាក់​ចាក់ទឹក​សុំ​លុយ​ជិត​ម្ភៃកន្លែង តែ​ឆ្នាំ​នេះ​អត់​មាន​ទេ ។
២- ចំនួន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​ដូចជា​តិច ។ តាម​ធម្មតា​ទៅ​ផ្ទះ​ថ្ងៃ​ណា​ក៏​ឃើញ​មាន​គេ​បុក​គ្នា មិនថាធ្ងន់ ឬ ស្រាល តែ​ប៉ុន្មានថ្ងៃ​ចូលឆ្នាំ​អត់​មាន​ទេ ក្នុង​ខណៈដែល​ផ្លូវ​ទៅ​ផ្ទះ​ញ៉ុម​ហ្នឹង​ជា​ផ្លូវ​ដែល​មហាចង្អៀតហើយ ។
៣- ការ​គោរព​អាទិភាពផ្លូវ៖ កត់សំគាល់ថ្ងៃម្សិលជាថ្ងៃ​ដែល​គេ​បញ្ជ្រៀត​គ្នា​ចូល​ក្រុងវិញ, មិន​ថា​ខាង​ស្តាំ​គាត់​ចង្អៀត ស្ទះ​ប្រវែងណា តែ​គាត់​មិន​ច្រៀត​ចូល​មក​ផ្លូវម្ខាងទៀត ដែល​កាលពីមុន​វិញ​ហេហ? ម្បាច់រ៉េ​ហែង ដឹង​តា​ស្ទះ​ងាប់​តា​ម៉ង!

3. ផ្កាយ​ដុះ​​កន្ទុយ​ - ថ្ងៃចន្ទ 18 ខែ​មេសា 2011

ចំពោះ​ភូមិ​ខ្ញុំ ភាគ​ច្រើន ចាស់ៗ​ជុំ​គ្នា​លេង​បៀ ក្មេង​ៗ ជុំ​ជើង​គ្នា​ខ្លា​ឃ្លោក ក្រមុំៗ កំលោះៗ ជុំ​ជើង​គ្នា​ដើរ​លេង…

4. មករា - ថ្ងៃចន្ទ 18 ខែ​មេសា 2011

ចុះរកអីធ្វើអោយសប្បាយជាងនេះ?

5. reaseyh - ថ្ងៃពុធ 20 ខែ​មេសា 2011

ភូមិ​ខ្ញុំ​មិន​សូវ​មាន​អ្នក​លេង​ល្បែង​ទេ ហើយ​នៅ​វត្ត​ជិតផ្ទះ​មាន​ប្រលង​ចម្រៀង លេង​ល្បែង​ប្រជាប្រិយ និង​រាំដល់​ម៉ោង​១០ កន្លះ​យប់ ទាំង​បី​ថ្ងៃ​ចូល​ឆ្នាំ។ ជា​ពិសេស​មាន​គេ​ធ្វើ​បុណ្យតាម​ភូមិ​ទៀត​ផង!

សុភ័ក្ត្រ - ថ្ងៃពុធ 20 ខែ​មេសា 2011

ល្អ​ហើយ​ចឹង

6. ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “ បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ « -:- កំណ - ថ្ងៃពុធ 27 ខែ​មេសា 2011

[…] […]

7. របាយការណ៍៖ ចូល​ឆ្នាំ​មមី​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

[…] ____________________________________________________ អាន​ផង​ដែរ​៖ ១. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​… […]

8. របាយ​ការណ៍​៖ ចូល​ឆ្នាំ​វក​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 23 ខែ​មេសា 2016

[…] អានផងដែរ៖ ១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ…២. របាយការណ៍៖ […]

9. របាយ​ការណ៍​៖ ចូល​ឆ្នាំ​រកា ២៥៦១ ​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​មេសា 2017

[…] អានផងដែរ៖ ១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ…២. របាយការណ៍៖ […]

10. របាយការណ៍៖ ចូល​ឆ្នាំ​មមី ២៥៥៨ ​នៅ​ស្រុក​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​មេសា 2017

[…] អានផងដែរ៖ ១. របាយការណ៍៖ ចូលឆ្នាំថោះនៅស្រុកខ្មែរ…២. របាយការណ៍៖ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: