jump to navigation

Repost: គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

កកន​៖ ប្រកាស​នេះ​បាន​ដាក់​រួច​ម្ដង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កក្កដា ឆ្នាំ​២០០៩

លោក​អ្នក​ជ្រាប​ទេ ព្រះ​អង្គ​ម្ចាស់ នរោត្ដម សុទ្ធារស ព្រះ​បិតា​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត និង​ជា​ព្រះ​រាជ​អយ្យកោ​នៃ​ព្រះ​ករុណា​ សម្ដេច​ព្រះ នរោត្ដម សីហនុជា​អម្ចាស់​នៃ​ពួង​ជន​ជាតិ​ខ្មែរ ទ្រង់​បាន​បំពេញ​ព្រះ​ករណីកិច្ច​ជា​​ប្រវត្តិសាស្ត្រ​មួយ​នៃ​ការ​ដាក់​បញ្ចូល​អាណាខេត្ត​ក្រាត* មក​ក្នុង​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជអាណាចក្រ​កម្ពុជា ដោយ​មាន​បារាំង​ជា​អាណាព្យាបាល។

នៅ​គ.ស.​១៩០៤ បន្ទាប់​ពី​សទ្ធិសញ្ញា​បារាំង​សៀម បាន​ព្រម​ព្រៀង​បារាំង​ដក​ថយ​ពី​ខេត្ត​ច័ន្ទបុរី (អានថា៖ ចាន់.ទៈ.បុ.រ៉ី) ប៉ុន្តែ​ដោយ​ដោះ​ដូរ​យក​តំបន់​ក្រាត​មក​គ្រប់​គ្រង​វិញ។

Repost: គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ

នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ គ.ស.​១៩០៤ រដ្ឋការ​បារាំង និង​សៀម បាន​​ធ្វើ​ពិធី​ផ្លាស់​ប្ដូរ​ទង់​ជាតិ​គ្រប់​គ្រង​តំបន់​ក្រាត ដោយ​មាន​វត្តមាន​នៃ​ព្រះ​អង្គ​ម្ចាស់ នរោត្ដម សុទ្ធារស ដែល​ជា​ព្រះរាជ​តំណាង​នៃ​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ សិរីសុវត្ថិ នៃ​ក្រុង​កម្ពុជា​ផង​ដែរ។

នៅ​ពេល​ទ្រង់​ត្រឡប់​មក​ព្រះ​រាជ​ធានី​វិញ ព្រះ​ករុណា សិរីសុវត្ថិ ទ្រង់​ព្រះ​ករុណា​ប្រោស ព្រះ​រាជ​ទាន​គ្រឿង​ឥស្សរិយយស ​ឈ្មោះ​ក្រង់អូហ្វីស៊ីយេរ របស់​ក្រុង​កម្ពុជា ដល់​ព្រះ​អង្គ​ម្ចាស់​ផង​ទៀត។

ព្រះ​អង្គ​ម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​១៨៧២ នៅ​ក្នុង​ទី​ព្រះ​បរម​រាជ​វាំង​ចតុ​ម្មុខ ព្រះ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​នៃ​​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា​។ ព្រះ​​អង្គ​មាន​ព្រះ​យស​ខ្ពស់​បំផុត​ជា «សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ»។ ទ្រង់​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ ផង៉ា និង​មាន​ព្រះ​ឱរស​១​ព្រះ​អង្គ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង​ព្រះ​ធិតា​១​ព្រះ​អង្គ​ គឺ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម រស្មី​សោភ័ណ។ ព្រះ​អង្គ​ម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់​ពិរាល័យ​នៅ​ថ្ងៃ​ទី​​២៧ ខែ​មករា គ.ស.​១៩៤៥ ក្នុង​ព្រះ​ជន្ម​៧៣​វស្សា។ សូម​អាន​ជីវ​ប្រវត្តិ​លម្អិត​របស់​ទ្រង់ «ចុច​ទី​នេះ»។

* បច្ចុប្បន្ន​នេះ​ប្ដូរ​ឈ្មោះ​មក​ជា​ខេត្ត «ត្រាត» ជា​ដែន​ដី​មួយ​របស់​រាជ​អាណាចក្រ​ថៃ

————————————————————-
អត្ថបទ​ទាក់ទង៖
១. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម
២. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់)

មតិ»

1. ខ្ញុំចែករំលែក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​ឧសភា 2011

Grand officier?

2. កំឡោះខ្មែរ - ថ្ងៃសុក្រ 20 ខែ​ឧសភា 2011

កត់ត្រាបានល្អ!

3. ទៅ​លេង​កោះ​ឆាង « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 7 ខែតុលា 2012

[…] (អាន​ប្រកាស៖ Repost: គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ) ដូច​ខេត្ត​ចន្ទបុរី​ដែរ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: