jump to navigation

បើ​នាង​បុក​ស្រូវ ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

Posted by សុភ័ក្ត្រ in ចម្រៀង, អតីតភាព, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​នេះ​សូម​អនុញ្ញាត​រំឮក​អនុស្សាវរីយ៍​បឋម​សិក្សា​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​ម្ដង​ទៀត​ចុះ នោះ​គឺ​បទ​ចម្រៀង «បើ​នាង​បុក​ស្រូវ» ដែល​មាន​នៅ​ក្នុង​សៀវភៅ​រៀន​អាន។

ខ្ញុំ​នៅ​ចាំ​បាន​ថា​ នៅ​ត្រង់​ទំព័រ​បទ «បើ​នាង​បុក​ស្រូវ» នេះ​មាន​រូប​គំនូរ​ស្រី​ម្នាក់​កំពុង​បុក​ស្រូវ ហើយ​ដែល​នៅ​ក្បែរ​ៗ នឹង​ត្បាល់​បុក​នោះ​មាន​រូប​ជ្រូក​នៅ​នឹង​ផង។

ខ្ញុំ​មិន​បាន​ចាំ​អស់​នូវ​អត្ថន័យ​បទ​ចម្រៀង​នេះ​ទេ ហេតុ​ដូច​នេះ​សូម​ពឹង​អ្នក​ទាំង​អស់​គ្នា​ដែល​នេះ​ទី​នេះ ជួយ​បំពេញ​ត្រង់​កន្លែង​ចុច​ៗ ដែល​ខ្ញុំ​ភ្លេច​នេះ​ផង។

បទ «បើ​នាង​បុក​ស្រូវ» នេះ​មាន​ទំនង​ដូច​ត​ទៅ​នេះ៖

បើ​នាង​បុក​ស្រូវ អេ… អើយ កុំ​ចោល​អង្កាម (ពីរ​ដង)
ចាស់​ទុំ ចាស់​ទុំ លោក​ហាម អេ… អើយ អង្កាម​ជាន់​ឥដ្ឋ។

អង្ករ​សម្រូប អេ… អើយ ក្លាយ​ជា​សំរិត (ពីរ​ដង)
សម្រាំង សម្រាំង ពី​ចិត្ត អេ​… អើយ ដោយ​ស្នាដៃ​នាង។

[……] អេ… អើយ […] កន្ទក់ (ពីរ​ដង)
ចិញ្ចឹម ចញ្ចឹម ជ្រូក​លក់ អេ​… អើយ បាន​ផល​ចំណេញ៕

______________________________________________
ប្រកាស​ប្រហាក់​ប្រហែល

  1. ចម្រៀង​​ “ ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ
  2. កាល​គ្រា​មួយ…
  3. មេសូត្រ
  4. បទ​បុក​ស្រូវ
  5. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា
  6. ជលជជាតិ​ដុះ​ចេញ​ពី​ភក់

មតិ»

1. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] បើ​នាង​បុក​ស្រូវ LikeBe the first to like this . […]

2. ចម្រៀង​​ “ ថ្ងៃ​ពាក់​កន្សែង​” កុមារ​ឈាន​មុខ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] បើ​នាង​បុក​ស្រូវ « -:- កំណត់ហេតុ​សុភ… – ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា […]

3. កាល​គ្រា​មួយ… « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] បើ​នាង​បុក​ស្រូវ […]

4. មេសូត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 2 ខែមិថុនា 2011

[…] បើ​នាង​បុក​ស្រូវ […]

5. កែវ ឌីណា - ថ្ងៃសុក្រ 3 ខែមិថុនា 2011

កុមារាសុភ័ក្រ្តអើយ ដូចជាមិនសូវត្រូវ តែខ្មុំក៏ភ្លេចដែរ ខ្មុំចាំតែបទ ស្អាតជានិច្ច 🙂

6. cambomaths - ថ្ងៃសុក្រ 3 ខែមិថុនា 2011

នឹងឃើញអនុស្សាវរីយ៍ ចាស់ទៀតហើយ!

7. Samady KS - ថ្ងៃសុក្រ 3 ខែមិថុនា 2011

ខ្ញុំ​ចាំ​​មិន​សូវ​ច្បាស់​ទេ តែ​ចាំ​អា​បទ ដើរ​ ឬ​ដេក​ធ្វើ​ខ្លួន​អោយ​ត្រង់ នៅ​តម្រង់​ទាន់​ខ្លួននៅ​ក្មេង ទោះ​អង្គុយ​ ឬ​មួយ​ឈរ​លេង យើង​ក្មេង​ៗ​ឈរ​អោយ​ត្រង់​ខ្លួន…៕

8. cambomaths - ថ្ងៃសៅរ៍ 4 ខែមិថុនា 2011

មុខញញឹមសង្ឃឹមជានិច្ច​ កុំបែរគេច​លប​មើល​ក្រោយខ្នង ងើបមុខឡើង​និយាយ​ឆ្លើយ​ឆ្លង ទើបអ្នកផង​ហៅថា​ក្លាហាន..

9. ពត៌មានទូរស័ព្ទ - ថ្ងៃសៅរ៍ 4 ខែមិថុនា 2011

បើនាងបុកស្រូវ អាអឹងអឹយ កុំចោលកន្ទក់ ចិញ្ជឹមជ្រូកលក់….បានប្រាក់កាសចាយ

10. ទឹម បឿន - ថ្ងៃសៅរ៍ 4 ខែមិថុនា 2011

បើ​នាង​​បុក​ស្រូវ ​កុំ​ចោល​អង្កាម
ចាស់​ទុំ​លោក​ហាម អង្កាម​ជាន់​ល្អិត ។
អង្ករ​​សម្រូប ​ក្លាយ​ជា​សំរឹទ្ធិ
សម្រាំង​​ពី​ចិត្ត ដោយ​ស្នាដៃ​នាង ។
បើ​នាង​​បុក​ស្រូវ ​កុំ​ចោល​កន្ទក់
ចិញ្ចឹម​ជ្រូក​លក់ ​បាន​ប្រាក់​កាស​ចាយ ។

រដ្ឋ - ថ្ងៃ​ព្រហស្បតិ៍ 9 ខែមិថុនា 2011

@បឿន៖ អង្ករ​សំរិទ្ធិ យ៉ាង​ម៉េច? គេ​ស្រិត​អង្ករ អង្ករ​សម្រិត​ទេ​អ្ហី? ធ្លាប់​ឃើញ​បង​ខ្ញុំ​សរសេរ​ អង្ករ​សំរិត ។

ទឹក​មុខ​អ្នក​គ្រូ ញញឹម​គម្រូ រួស​រាយ​រាក់​ទាក់… ក្មេង​សម័យ​ថ្មី​គេ​ល្បី​បទ​នេះ ។

សុភ័ក្ត្រ - ថ្ងៃសុក្រ 10 ខែមិថុនា 2011

😛

11. Samady KS - ថ្ងៃសៅរ៍ 4 ខែមិថុនា 2011

ha ha ha ធ្វើ​ដូច​ក្មេងៗ

12. បទបុកស្រូវ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 15 ខែកក្កដា 2012

[…] អានផងដែរ៖ ១. បើនាងបុកស្រូវ Like this:LikeBe the first to like […]

13. ជលជជាតិ​ដុះ​ចេញ​ពី​ភក់ | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែធ្នូ 2017

[…] _________________________________________________ អានផងដែរ៖ ១. បើនាងបុកស្រូវ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: