jump to navigation

តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត) ថ្ងៃសុក្រ 17 ខែមិថុនា 2011

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍.
trackback

  • ប្រៀប​ធៀប​គំនូរ​បុរាណ​តួ​អង្គ​រឿង​រាម​កេរ្តិ៍ របស់​ខ្មែរ និង​ថៃ

កាល​ពី​ប្រកាស​គ្រា​មុន លោក​អ្នក​បាន​ដឹង​ពី​ការ​ប្រៀប​ធៀប​គំរូ​តួ​អង្គ​រឿង​រាម​កេរ្តិ៍ ចំនួន​៦​តួ ហើយ គឺ​ព្រះ​រាម, ព្រះ​លក្ស្មណ៍, នាង​សីតា, ហនុមាន, សុវណ្ណមច្ឆា និង​មច្ឆានុព ថ្ងៃ​នេះ ខ្ញុំ​សូម​ណែន​នាំ​រូប​គំនូរ តួ​អង្គ​ចំនួន​៤​តួ​ជា​បន្ត​ទៀត។



សុគ្រីព (សំស្ក្រឹត៖ सुग्रीव) ជា​​ស្ដេច​ពានរ ប្អូន​បង្កើត​នៃ​ពាលី, ជា​សេនា​របស់​ព្រះ​រាម។ សុគ្រីព មាន​រាងកាយ​ព័ណ៌​ក្រហម។ ថៃ​ហៅ​ថា สุครีพ (អាន​ថា ស៊ុខ្រីព)។ 


ពាលី​ (សំស្ក្រឹត៖ बालि) ជា​ស្ដេច​ស្វា​មួយ​ទៀត មាន​ព័ណ៌​បៃតង។ ថៃ​ហៅ​ថា พาลี (អាន​ថា ផាលី)។


ជុំពូពាន (សំស្ក្រឹត៖ जाम्‍बवान) ជា​ស្វា​ដែល​មាន​រាង​កាយ​ព័ណ៌​ក្រហម និង​ត្រូវ​ជា​កូន​ចិញ្ចឹម​របស់​ពាលី។ ថៃ​ហៅ​ថា ชมพูพาน (អាន​ថា ឈុំភូផាន)។


និលផាត់ (សំស្ក្រឹត៖ नील) ថៃ​ហៅ​ថា นิลพัท (អាន​ថា និលផាត់) ខុស​គ្នា​ត្រង់ និល​ផាត់​ថៃ មាន​រាង​កាយ​ព័ណ៌​ខ្មៅ ចំណែក​ឯ​ខ្មែរ​មិន​មាន​ព័ណ៌​ខ្មៅ​ទេ ដែល​ព័ណ៌​ខ្មី​គឺ​និល​ឯក។ រាមកេរ្តិ៍​ថៃ​ដូច​ជា​មិន​ឃើញ​មាន​និល​ឯក​ទេ។

__________________________________________________
អាន​ផង​ដែរ
១. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍
២. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត)

Advertisements

មតិ»

1. Love Kampuchea - ថ្ងៃអាទិត្យ 19 ខែមិថុនា 2011

អាចសួរបានទេថា តើខ្មែរចម្លងមកពីសៀម ឬសៀមចម្លងពីខ្មែរ? សូមទោស! ខ្ញុំអត់ដឹង។

rith - ថ្ងៃអាទិត្យ 19 ខែមិថុនា 2011

ហាហា៕មិនគួរណាlove kampuchea មានភាពស្រពិចស្រពិល ចំពោះវប្បធម៌ ខ្លួនឯងនោះទេ។ប្រហែលជាកញ្ញាមើលឃើញតែការលួចចំលងពីសៀមក្នុង ពេលបច្ចុប្បន្ននេះហើយមើលទៅ បានជាមិនស្គាល់អ្វីជាខ្មែរ អ្វីជាសៀម។ អន្និចារដូនតាខែ្មរដែលបន្សល់ស្នាដៃដល់កូនចៅជំនាន់ក្រោយ បែជាកូនចៅ ជំនាន់នេះមិនស្គាល់ស្នាដៃរបស់ខ្លួនទៅវិញ។

2. Love Kampuchea - ថ្ងៃអាទិត្យ 19 ខែមិថុនា 2011

តើអាចបញ្ជាក់យ៉ាងណាបានទៅឲ្យដឹងច្បាស់ថា សៀមចម្លងពីខ្មែរ?

3. Lovepeehs05 - ថ្ងៃអាទិត្យ 19 ខែមិថុនា 2011

រឿងនេះប្រាកដ ជារឿងរាមកេរ្ត៍ មិនបាច់ខ្វល់ទេ តែរិះរេគិត ថាតើរឿងខ្មែរ ឬថៃប្រឌិត ចូរសញ្ជឹងគិត ។
ចូរមើលតាមក្បួន ប្រវត្តិសាស្រ្ត ពិតជាប្រាប់យើង នូវហេតុការណ៍ច្បាស់ ដំណើរដើមរឿង មិនមែនប្រឌិត ពិតដោយខ្មែរ-ថៃ ។

គំនិតទើបចេញ មិនប្រាកដថា ចំណេញឬខាត សូមកុំប្រមាថ ជួយរិះរេគិត ថ្វីត្បិតពេលខ្លី រស្មីមិនថ្លា ។

4. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 21 ខែមិថុនា 2011

[…] តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត) ២. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត) Like13 bloggers like this […]

5. តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 21 ខែមិថុនា 2011

[…] តួ​អង្គ​ក្នុង​រឿង​រាម​កេរ្ដិ៍ (ត) &laquo… – ថ្ងៃ អង្គារ 21 ខែមិថុនា […]

6. តា ម៉ាប់ - ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2012

ពូភ័ក្រ្តមានធ្វើតទៀតទេ ?

សុភ័ក្ត្រ - ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2012

ហាហាហា… មាន​រឿង​រ៉ាវ​ប្លែក​ៗ​ដែល​ត្រូវ​ដាក់​ឲ្យ​ទាន់​បច្ចុប្បន្នភាព ចឹង​ទេ​បាន​ខាន​ដាក់​យូរ។ ចាំ​មើល​មាន​ពេល​សិន។ មួយ​ថ្ងៃ​ខ្ញុំ​ដាក់​តែ​មួយ​ប្រកាស​ទេ។

តា ម៉ាប់ - ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2012

សុំរូប​បានទេ ? បើ​បាន​ទាំង​អស់​រិត​តែល្អ ! 😀

សុភ័ក្ត្រ - ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2012

កុបពី​ពី​ហ្នឹង​ទៅ ហេហេ….

តា ម៉ាប់ - ថ្ងៃសុក្រ 16 ខែវិច្ឆិកា 2012

រួចហើយ ចុះរូបផ្សេង ខ្ញុំមាន​រូប​រាមកេរ្តិ៍​ខ្មែរ​៥២ សន្លឹកដែរ នៅឡើយរូបខាង​ថៃ និង លាវ ។

7. រាមាសង្គ្រាម - ថ្ងៃសៅរ៍ 17 ខែវិច្ឆិកា 2012

ខ្ញុំគិតថាខ្មែរគួរបង្ហាញពីេល្ខានខេាលអេាយបានច្រេីន បេីអាចអាចសំដែងជាឈុតធំនិងធ្វេីទំនេីបកម្មដេាយបំលែងភ្លេងបូរាណយេីងទៅជាលក្ខណៈorchestra music គឺវាពិេរាះណាស់េហីយឡូយមែនទែន… ែខ្មរគួរតែប្រញាប់ឡេីងព្រេាះថៃគេធ្វេីហេីយ. អាចមេីលyoutube: The ong kha Pha yop.

8. khelvanny - ថ្ងៃ​ព្រហស្បតិ៍ 6 ខែធ្នូ 2012

ចង់បញ្ជាក់ពីរចនាបថ​នៃការគូសរបស់វិចិត្រខ្មែរនិងថៃ ប៉ុណ្ណោះ
អរគុណេលោក សុភ័ក្រ សំរាប់ការស្រាវជ្រាវ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: