jump to navigation

ទី​បំផុត​ខ្មែរ​សម្រេច​បើក​ផ្សារ​ភាគ​ហ៊ុន​យ៉ាង​ត្រដាប​ត្រដួស ថ្ងៃចន្ទ 11 ខែកក្កដា 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ផ្សារ​ភាគ​ហ៊ុន ឬ​មូលបត្រ​កម្ពុជា ទី​បំផុត​បាន​សម្រេច​បើក​ជា​ផ្លូវ​ការ​ហើយ នៅ​ទីស្នាក់ការ​កណ្ដាល​ខ្លួន ដែល​មាន​ទីតាំង​ក្នុង​អាគារ​វិមាន​កាណាឌីយ៉ា។

ទី​ផ្សារ​ភាគ​ហ៊ុន​ខ្មែរ ដែល​បាន​ពន្យា​ពេល​បើក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ នា​ព្រឹក​មិញ​នេះ ១១.០៧.១១ ត្រូវ​បាន​ចូល​រួម​បើក​ជា​កិត្តិយស​ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ដែល​ជា​ប្រធាន​គណៈ​កម្មការ​មូលបត្រ​កម្ពុជា​ផង​ដែរ​នោះ។

មូលបត្រ​កម្ពុជា​គឺ​ជា​សហគ្រាស​រដ្ឋ​ដែល​កាន់​កាប់​៥៥​ភាគ​រយ ខណៈ​កូរ៉េ​៤៥​ភាគ​រយ។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​លោក គាត ឈន់ ការ​ជួញ​ដូរ​មូលបត្រ​នៅ​កម្ពុជា នឹង​អាច​ដំណើរ​ការ​បាន​នៅ​ចុង​ឆ្នាំ​២០១១ នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​​បោះផ្សាយ​មូលបត្រ​រដ្ឋ ចំនួន​៣ រួម​មាន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ កំពង់​ផែ​ក្រុង​ព្រះសីហនុ និង​ក្រុម​ហ៊ុន​រដ្ឋ ទូរ​គមនាគមន៍​កម្ពុជា​រៀប​ចំ​ខ្លួន​រួច​រាល់​សម្រាប់​បោះលក់​មូល​បត្រ​របស់​ខ្លួនប៉ុណ្ណោះ៕


លោក គាត ឈន់ បើក​សម្ពោធ​ផ្សារ​ភាគ​ហ៊ុន កម្ពុជា​ជា​ផ្លូវ​ការ (រូប៖ ដើម​អម្ពិល)

លោក គាត ឈន់ បើក​សម្ពោធ​ផ្សារ​ភាគ​ហ៊ុន កម្ពុជា​ជា​ផ្លូវ​ការ (រូប៖ ដើម​អម្ពិល)

_______________________________________________________
អាន​ផង​ដែរ
១.  ទីផ្សារ​ភាគ​ហ៊ុន​កម្ពុជា​បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​នេះ
២. ផ្សារមូលបត្រ​ កម្ពុជា បើកសម្ពោធ ជាផ្លូវការ
៣. លាវ​យក​ឫក្ស បើក​ផ្សារ​ភាគ​ហ៊ុន 10-10-10
៤. ក្រុម​ហ៊ុន​រដ្ឋ​បី​ប្តេជ្ញា​គោរព​តាម​លក្ខ​ខណ្ឌ CSX
៥. ភូមា​បើក​ផ្សារ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ

Advertisements

មតិ»

1. លាវ​យក​ឫក្ស បើក​ផ្សារ​ភាគ​ហ៊ុន 10-10-10 « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 11 ខែកក្កដា 2011

[…] […]

2. ភូមា​បើក​ផ្សារ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែធ្នូ 2015

[…] ទោះ​បី​ជា​ភូមា​បាន​បើក​ផ្សារ​ភាគ​ហ៊ុន​ក្ដី ក្ដី​កង្វល់​មួយ​ចំនួន​បាន​លើក​ឡើង​ស្ដី​អំពី​បញ្ហា​ប្រឈម​ថា​ទី​ផ្សារ​ភាគហ៊ុន​ភូមា អាច​មាន​ជោគ​វាសនា​ដូច​ផ្សារ​ភាគហ៊ុន​នៅ​ប្រទេស​លាវ និង​កម្ពុជា ដែល​មិន​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​នោះ​។ ចាប់​តាំង​ពី​បើក​ដំណើរ​ការ​កាល​ពី​៥​ឆ្នាំ​មុន ទី​ផ្សារ​ភាគហ៊ុន​របស់​លាវ មាន​តែ​៤​ភាគ​ហ៊ុន ខណៈ​ដែល​នៅ​កម្ពុជា​មាន​តែ​២​ប៉ុណ្ណោះ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: