រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត ថ្ងៃព្រហស្បតិ៍ 28 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in ภาษาไทย.trackback
សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី (ថៃ៖ พระเจ้าภคินีเธอ เจ้าฟ้าเพชรรัตนราชสุดา สิริโสภาพัณณวดี) បានចូលទិវង្គតហើយ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ នេះ ក្នុងព្រះជន្ម៨៥វស្សា។ ព្រះអង្គគឺរាជបុត្រីទោលដែលមានតំណពូជវង្សជាជាតិ និងព្រះញាតិវង្សខ្មែរ (អានអត្ថបទ៖ សាវតារត្រកូល «អភ័យវង្ស») នៃអតីតព្រះមហាក្ស័ត្រិយ៍ថៃ រជ្ជកាលទី៦ ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ។
ព្រះរាជប្រវត្តិ
សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី ប្រសូតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩២៥ ជាព្រះរាជធិតាអង្គទោលនៃព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ជាមួយនឹងព្រះនាងចៅសុវទនា ព្រះវររាជទេវី នៅឯព្រះទីន័ងទេពស្ថានពិលាស ក្នុងក្រុមព្រះមហាមន្ទីរ ព្រះបរមមហារាជវាំង ក្រុងទេពមហានគរ តែមុនមួយថ្ងៃប៉ុណ្ណោះដែលព្រះបិតាទ្រង់ចូលសុវណ្ណគត។
តំណពូជពង្សរាជត្រកូលខ្មែរ
អាចនិយាយបានថា សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី គឺជាខ្សែព្រះញាតិវង្សនៃនគរចំនួនពីរគឺក្រុងស្យាម (ខាងព្រះបិតា) និងក្រុងកម្ពុជាធិបតី (ខាងព្រះមាតា)។ ដោយរាប់ខាងព្រះញាតិមាតារបស់ទ្រង់ សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី គឺមានឈាមញ័រជាខេមរជន ដ៏មានបណ្ដាស័ក្ដិខ្ពង់ខ្ពស់ជាអ្នកគ្រប់គ្រងខេត្តបាត់ដំបង ឬជាពូជពង្សដែលបានក្បត់នគរខ្មែរទៅចំណុះនគរសៀមផងដែរ។ មិនតែប៉ុណ្ណោះ សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី ក៏មានជាប់ខ្សែស្រឡាញជាមួយនឹងព្រះញាតិវង្សខ្មែរផងដែរ។
ព្រះមាតារបស់សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី គឺព្រះនាងចៅសុវទនា ព្រះវររាជទេវី ដែលជាអគ្គមហេសីនៃព្រះមហាក្ស័ត្រិយ៍ថៃ ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ នោះគឺជានារីខ្មែរមួយរូបតំណពង្សលោកម្ចាស់បាត់ដំបង ដែលមាននាមដើមជា គ្រឿកែវ អភ័យវង្ស។ នាង គ្រឿកែវ អភ័យវង្ស នេះគឺជាចៅស្រីរបស់ជំទាវស្រីសុន្ទ្រនាដ ជាអ្នកដែលមានជំនាញខាងនាដសិល្បៈ និងតន្ត្រីថៃ ហើយដែលជាឱកាសនាំទៅដល់ជិតដិតនឹងព្រះចៅផែនដីសៀម។
ជំទាវ ស្រីសុទ្ទ្រនាដ នេះជាចៅទួតរបស់ចៅចមមាតា អៀម បុស្បា ដែលជាព្រះមហេសីនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី ហើយដែលត្រូវជាទួតនៃព្រះករុណាព្រះមហាវីរក្ស័ត្រិយ៍ នរោត្ដម សីហនុ។ ហេតុដូចនេះ សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី និងសម្ដេចព្រះ នរោត្ដម សីហនុ គឺជាព្រះញាតិនឹងគ្នា ពីតំណពង្សរាជត្រកូលជំទាវស្រីសុន្ទ្រនាដ និងចៅចមមាតា អៀម បុស្បា នេះឯង។
ការចូលទិវង្គត
សម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី បានចូលទៅប្រថាប់រក្សារោគសរសៃឈាម នៅឯមន្ទីរពេទ្យសិរិរាជ នាក្រុងបាងកក តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ តែអាការៈបានធ្ងន់ទៅរហូតទ្រង់បានចូលទិវង្គតនៅវេលាម៉ោង១៦និង៣៧នាទី នាថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១១ (ម្សិលមិញនេះ) រួមព្រះជន្មវស្សា៨៥ឆ្នាំ។
ការកំណត់ធ្វើពិធីបុណ្យព្រះសព ត្រូវបានព្រះមហាក្ស័ត្រិយ៍ថៃទ្រង់រាជានុញ្ញាតិឲ្យរាជវង្សថៃកាន់ទុក្ខចំនួន១០០ថ្ងៃ ចាប់តាំងពីថ្ងៃអស់ព្រះជន្ម។ ចំណែកឯរដ្ឋាភិបាលថៃវិញ បានប្រកាសឲ្យគ្រប់មន្ទីររដ្ឋ បង្ហូតទង់ជាតិថៃពាក់កណ្ដាលដង និងកាន់ទុក្ខកំណត់១៥ថ្ងៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ តទៅ៕
ខាងក្រោមនេះគឺជាគំនូសតារាងខ្សែស្រឡាញខាងព្រះមាតា ដែលមានតំណវង្សជាខ្មែរនៃសម្តេចព្រះចៅភគិនីធើចៅហ្វាពេជ្ររ័ត្នរាជសុតាសិរិសោភាពណ្ណវតី៖
____________________________________________________________
អានផងដែរ៖
១. សាវតារត្រកូល «អភ័យវង្ស»
២. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
៣. ម្ចាស់បង ស្ដេចថៃសោយទិវង្គត
៤. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ
៥. ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ
រជ្ជកាលទី ៦ទេ
ខ្មែរថា ចូលទីវង្គត់! សៀមថា តាយឡែវ! យៀកណាម ថា ចេតរ៉យ!
រាជបុត្រីនៃរជ្ជកាលទី 6 (វជិរាវុធ រឺ ព្រះបាទសម្តេចព្រះមង្កុដក្លៅចៅយូហួ) នឹង ព្រះនាងសុវ័ទនាដែលជាបុត្រីចៅព្រះយាអភ័យភូបេស អតីតចៅហ្វាយមឿងបាត់ដំបង
រជ្ជកាលទី៦ទេ!
បើរាប់តាមសាច់ញាតិស្តេចរាល់ថ្ងៃ ជាបងស្រីជីដូនមួយ…
[…] […]
[…] […]
[…] រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត Like this:LikeBe the first to like this . […]
[…] […]