jump to navigation

ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់ ថ្ងៃពុធ 3 ខែសីហា 2011

Posted by សុភ័ក្ត្រ in រឿង​រ៉ាវ​អូស្ត្រាលី, អំពីសុភ័ក្ត្រ.
trackback

ប្រហែល​លោក​អ្នក​ដឹង​ហើយ​ថា រាល់​ពេល​ខ្ញុំ​ទៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ខ្ញុំ​តែង​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​មក​ខ្លួន​ឯង​ជា​ដរាប។ កាល​គ្រា​ទៅ​អូស្ត្រាលី​ពី​ខែ​មុន​នេះ ក៏​មុន​ខុស​ពី​គ្រា​មុន​ៗ​ដែរ ដើម្បី​ចង់​ដឹង ខ្ញុំ​បាន​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​ពីរ​ឯណុះ គឺ​មួយ​មក​ផ្ទះ​ឯ​ស្រុក​ខ្មែរ និង​មួយ​ទៀត​មក​កន្លែង​ធ្វើ​ការ​ឯ​ប្រទេស​ថៃ។ គិត​ទៅ​មិន​ដល់​១​សប្ដាហ៍​ស្រួល​បួល​ផង ព្រឹក​នេះ​ពេល​មក​ធ្វើ​ការ ប័ណ្ណ​ប្រៃសណីយ៍​បាន​មក​ដល់​លើ​តុ​ធ្វើ​ការ​ខ្ញុំ​ស្រេច នៅ​ឯ​ស្រុក​ថៃ​នេះ (ចំណែក​ឯ​នៅ​ស្រុក​ខ្មែរ​ក៏​ប្រហែល​ជា​ទៅ​ដល់​ដែរ (មុន​មួយ​ថ្ងៃ) បើ​តាម​ដំណឹង​ពី​ម្ដាយ​ខ្ញុំ) ហើយ​ដែល​ខ្ញុំ​បាន​ផ្ញើ​វា កាល​ពី​រៀប​ចេញ​ដំណើរ​ពី​អូស្ត្រាលី​វិញ គឺ​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ឯ​អាកាសយានដ្ឋាន​ក្រុង​មែលប៊ន។

ការ​ដែល​នេះ ធ្វើ​ឲ្យ​ងឿង​ឆ្ងល់​ទៀត​ហើយ ថា​ហេតុ​ម្ដេច​បាន​ជា​ប័ណ្ណ​ប្រៃសណីយ៍​បី​ប្រទេស​ទៀត ដែល​ខ្ញុំ​បាន​ផ្ញើ​តាំង​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​នេះ ពី​​ប្រទេស​ប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី នៅ​តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​នៅ​ឡើយ (សូម​អាន​ប្រកាស៖ ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ)។ កាល​ពី​ទៅ​ភ្នំពេញ គ្រា​មុន ធ្លាប់​បាន​ទៅ​សាក​សួរ​ឯ​មន្ទីរ​ប្រៃសណីយ៍​ដែរ តែ​អ្នក​ធ្វើ​ការ​មិន​នៅ ចាំ​មើល​ពេល​ទៅ​ស្រុក​ខ្មែរ លើក​ក្រោយ​ចូល​សួរ​ម្ដង​ទៀត។


ខាង​មុខ​នៃ​ប័ណ្ណ​ប្រៃសណីយ៍​មក​ដល់​ស្រុក​ថៃ

ខាង​ខ្នង​នៃ​ប័ណ្ណ​ប្រៃសណីយ៍​មក​ដល់​ស្រុក​ថៃ

__________________________________________________
អាន​ផង​ដែរ
១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ
២. មក​ដល់​មែលប៊ន, ប្រទេស​អូស្ត្រាលី
៣. ត្រឡប់​មក​ពី​អូស្ត្រាលី​វិញ
៤. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ
៥. មិន​ដែល​បាន​ទទួល​ប័ណ្ណ​ប្រៃសណីយ៍​សោះ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: