jump to navigation

យ៉ាង​ម៉េច​អី​ចេះ​លោក ព្រហ្ម ម៉ាញ ថ្ងៃចន្ទ 17 ខែតុលា 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ម្ដង​ជា​ពីរ​ដង​ហើយ នាយ​កំប្លែង​អាយ៉ៃ​ល្បី​ឈ្មោះ មាត់​អះ ព្រហ្ម ម៉ាញ តែង​តែង​ត្រូវ​បាន​កាសែត​ចុះ​ផ្សាយ​ពី​រឿង​អសីលធម៌​ក្នុង​សង្គម ដូច​ជា​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ប្រើ​ចរិក​មិន​សម​រម្យ និង​យក​ឈ្មោះ​អ្នក​ធំ​មក​អាង​ជា​ដើម។ល។ ថ្ងៃ​នេះ​កាសែត​ស្រុក​ខ្មែរ​បាន​ចុះ​ផ្សាយ​ទៀត​ហើយ​ពី​រឿង​លោក ព្រហ្ម ម៉ាញ នេះ ហើយ​ជា​ថ្មី​ម្ដង​ទៀត គឺ​រឿង​អវិជ្ជមាន​ដដែល។

ព័ត៌មាន​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​​ទំនើប​របស់​លោក ព្រហ្ម ម៉ាញ បាន​បើក​បុក​ទាហាន នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ (ពី​ក្រុង​ព្រះ​សីហនុ មក​ភ្នំពេញ) ហើយ​ថែម​បើក​រត់​គេច​ទៀត រហូត​មក​ដល់​ភ្នំពេញ ម្ដុំ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ (ពេទ្យ​ព្រះ​សង្ឃ) ទើប​តម្រួត​ចាប់​បាន។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រោយ​ពី​សមត្ថកិច្ច​ក្រួច​ជាប់ គេ​បាន​ឃើញ​លោក ព្រហ្ម ម៉ាញ រត់​ស្លន់​ស្លោ​ចុះ​ពី​លើ​រថយន្ត​សំដៅ​ជិះ​ម៉ូតូ​ឌុប​គេច​ខ្លួន​បាន។ ក្នុង​ការ​ឃាត់​នោះ​ដែរ គេ​បាន​ឃើញ​កូន​ស្រី​ដ៏​ឆ្នាស់​ម្នាក់​របស់​លោក ព្រហ្ម ម៉ាញ បាន​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសារ​នូវ​ពាក្យ​អសុរស​ទៅ​លើ​ក្រុម​សមត្ថកិច្ច និង​អ្នក​កាសែត ដែល​ព្យាយាម​ថត​យក​រូបភាពCEN

មិន​យូរ​ជាង​នេះ​ប៉ុន្មាន លោក ព្រហ្ម ម៉ាញ ក៏​ធ្លាប់​មាន​រឿង​គ្រោះ​ថ្នាក់​បែប​នេះ​ជាមួយ​អ្នក​បើក​តាក់ស៊ី​ដែរ ហើយ​ដែល​កាល​នោះ​ព័ត៌មាន​ថា​លោក​ថែម​ទាំង​គំរាម​បាញ់ និង​អាង​អ្នក​ធំ​ផង​ទៀត ដោយ​លក្ខណៈ​ស្រវឹង​ស្រា​ខ្លាំង។

តើ​វា​ពិត​ជា​គួរ​ឲ្យ​គោរព និង​ជឿ​ជាក់​បាន​ទៀត​ទេ ចំពោះ​តារា​ល្បី​ឈ្មោះ​មួយ​នេះ​របស់​ប្រទេស​ដែល​ប្រជាជន​ខ្មែរ​ទូទាំង​នគរ​បាន​ផ្ដល់​តម្លៃ ហើយ​ដែល​គាត់​មាន​មុខ​មាន​មាត់ និង​ហ៊ឺហារ​មក​ដល់​សព្វ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ​ប្រជាជន​បាន​ផ្ដល់​ឲ្យ​គាត់​សុទ្ធសាធ។

ម្ដង​ជាពីរ​ដង ប្រជាជន​ខ្មែរ​គួរ​តែ​ត្រូវ​បាន​សិក្សា​ហើយ​ថា និង​សួរ​ថា យ៉ាង​ម៉េច​អីចេះ​លោក ព្រហ្ម ម៉ាញ? តើ​ឥរិយាបទ និង​ទង្វើ​របស់​លោក ព្រហ្ម ម៉ាញ និង​កូន​ៗ​របស់​គាត់​គួរ​តែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​បន្ត​ផ្ដល់​តម្លៃ និង​គាំទ្រ​រូប​គាត់​ទៀត​ឬ​យ៉ាង​ណា? នេះ​ជា​សំណួរ​ដែល​លោក​អ្នក​គួរ​សាក​សួរ​ខ្លួន​​ឯង៕

អាន​ព័ត៌មាន​បន្ថែម
១. រថយន្ដលោក ព្រហ្ម ម៉ាញ បុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ព្យាយាមបើករត់ ដល់ភ្នំពេញ ទើបចាប់បាន
២. រថយន្ត​លោក​ព្រហ្ម ម៉ាញ បុក​ទាហាន​២​នាក់​បាក់​ជើង ត្រូវ​ប៉ូលីស​ចាប់​នៅ​មុខ​ពេទ្យ​ព្រះ​កុសុមៈ
៣. អធិការ​ប៉ូលិស​ស្រុក​អង្គស្នួល បំភ្លឺ​ពី​ការចោទប្រកាន់​របស់​លោក ព្រហ្ម ម៉ាញ​
៤. លោក ព្រហ្ម ម៉ាញ រត់ឡើងជិះ​ ម៉ូតូឌុបគេចខ្លួន ខណះសមត្ថកិច្ច ចាប់ឃាត់រថយន្ត បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ

Advertisements

មតិ»

1. Mr.Panda - ថ្ងៃអង្គារ 18 ខែតុលា 2011

ផ្លូវ​ជាតិ​លេខ​១ ឬ ផ្លូវ​ជាតិ​លេខ​ ៤?

2. កំឡោះខ្មែរ - ថ្ងៃអង្គារ 18 ខែតុលា 2011

មិនដឹងអ្នកណាជាអ្នកបើកទេ! បើបានជាជ្រុលមានគ្រោះថ្នាក់ចឹងហើយ គួរតែឈប់ ចុះទៅជួយដឹកគ្នាទៅពេទ្យ។ តែនេះ មិនដូច្នោះឯណា! បែរជា បង្ហាញចរិកអត់សីលធម៏ក្នុងការរស់នៅ!

3. Samady KS - ថ្ងៃអង្គារ 18 ខែតុលា 2011

លើក​មុន​គាត់​ធ្វើ​ផ្លាក​លេខ​ឡាន​ដោយ​ដាក់​​អក្សរ​ថា ព្រហ្មម៉ាញ មាន​គេ​រិះ​គន់​ច្រើនណាស់​។ និយាយ​ដល់ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ខ្ញុំ​ធ្លាប់​ឃើញ​ដោយ​ផ្ទាល់​នា​យប់​ម៉ោង​ប្រមាណ​ជា ១១​អាទ្រាធ កាល​ពី​ឆ្នាំ​ទៅ​។ មិន​ដឹង​ថា​មាន​បាន​ចុះ​ក្នុង​ទំព័រ​កាសែត​ឬ​អត់​ទេ​។ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​ថត​រូប​នោះ​ដែរ​។

គឺ​នៅ​ម្ដុំ​ទល់​មុខ វិមាន​កាណាឌីយ៉ា ៣១​ជាន់​ ក្បែរ​ផ្សា​ថ្មី ទល់​មុខ សង្កាត់​ស្រះ​ចក​។ ជិះ​ឡាន​ម៉ាក Vigo ពណ៌​ខ្មៅ​។ មិត្ត​ភក្តិ​របស់ ព្រហ្មម៉ាញ​ជា​អ្នក​បើក​បរ ចំណែក​លោក​ព្រហ្មម៉ាញ អង្គុយ​ក្នុង​ឡាន ហើយ​ចុះ​មក​និយាយ​ជាមួយ​ភាគី​ម្ខាង​ទៀត តែ​មិន​មាន​បង្ហាញ​អកប្បកិរិយា​អ្វី​អោយ​កត់​សម្គាល់​នោះ​ទេ​។ នេះ​តាម​អ្វី​ដែល​ខ្ញុំ​ឃើញ​។

4. Lovepeehs05 - ថ្ងៃអង្គារ 18 ខែតុលា 2011

បុកត្រូវហើយ បានជារត់ នៅទៅខ្លាចត្រូវថែមទៀត ចឹងហើយបានជាគាត់ រត់ ពីព្រោះថា ច្បាប់នៅស្រុកខ្មែរ ញ៉ែបានតែនិយាយមិនបានទេ តែឈឺហើយគេលេងវិញហើយ មិនថាអញ្ចឹង ! ច្បាប់ស្រុកខ្ញុំរត់មិនបានទេ មួយទ្វេជាពីរហើយ លោកព្រហ្មម៉ាញ ធ្លាប់រស់នៅស្រុកគេនោះដែរតើ គាត់មិនដែលបុករត់ចឹងទេ ចាំសួរគាត់មើល នៅពេលដែលគាត់ចេញសំដែង ថាហេតុអ្វី បានជាបុករត់ចឹង ? នេះបែបមកពីបានឡើងបុណ្យសក្តិជា អង្គរក្ស សម្តេចតេជោទេដឹង កាលពេលមុន គាត់មិនចឹងទេ !

5. ប្រុញ - ថ្ងៃពុធ 19 ខែតុលា 2011

អាងខ្សែរ អាងខ្នង នោះចរិតនឹងប្រែផ្លាស់ខុសពីមុនហើយ តារាកម្ពុជាយើងនោះ

6. ហនុមាន - ថ្ងៃពុធ 19 ខែតុលា 2011

មកពីគាត់យកក្បួនតាមពួកខ្មែរនៅអាមេរិកហ្នឹងណា ។ ខ្ញុំធ្លាប់ចូលចិត្តគាត់ តែអាលូវមិនដឹងយ៉ាងណាព្រោះ កិរិយាបថ របស់គាត់ ដូចជា កើងខ្លាំងខុសពីមុនណាស់ បើតាមការមើល ឌីវីឌី នឹងកម្មវិធីផ្សេងៗ ដែលបានទិញពីស្រុកខ្មែរមក !


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: