jump to navigation

ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី​៥​​ចាប់​សាងសង់ ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

ស្ពាន​ជ្រោយចង្វារ​ទី​២​ ដែល​ជា​​ស្ពាន​មិត្ត​ភាព​កម្ពុជា​-ចិន​​ទី​៥​​ បាន​បើក​ការដ្ឋាន​សាង​សង់​នៅ​ព្រឹក​​​នេះ​ហើយ​​ ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន

សម្ដេច​តេជោ​ ​​បាន​ថ្លែង​ថា ស្ពានជ្រោយចង្វារ​ទី​២​ ​​ថ្មី​នេះប្រើសម្រាប់ធ្វើដំណើរ​ចូលរាជធានី​ភ្នំពេញ។

ស្ពាន​ជ្រោយ​ចង្វា​រទី​២ ​នេះ​​មាន​ប្រវែង​ ប្រមាណ​៧១៩ម៉ែត្រ​ ទទឹង​​ប្រវែង​ ១៣,៥​ម៉ែត្រ​ និងផ្លូវ​៥៤១​ ម៉ែត្រ (​ផ្លូវ​​ត​ភ្ជាប់​​ក្បាល​ស្ពាន​​នៅ​ត្រើយ​ខាង​កើត​​ប្រវែង ​២៤៧​ម៉ែត្រ​ និង​ខាង​លិច​​ប្រវែង​ ២៦៧​ម៉ែត្រ) ហើយ​បូក​​សរុប​ប្រវែង​ទាំង​ផ្លូវ​ និង​ស្ពាន​​មាន​ប្រវែង​​ ១២៦០​​ម៉ែត្រ។ ស្ពាន​នេះ ​​​គ្រោង​នឹង​ចំណាយ​អស់​ប្រមាណ​ ២៧.៥០០.០០០​​ដុល្លារ​ ដែល​ជា​​កម្ចី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​សម្ដេច​បាន​ចុះ​ហត្ថលេខា ​ក្នុង​​​​ពេល​ដែល​​សម្ដេច​បាន​ទៅ​ធ្វើ​ទស្សនកិច្ច ​​​​ក្នុង​​កម្មវិធី​ពិព័រណ៍​នៅ​ទីក្រុង​ណាន​នីង​​ ដែល​ពេល​នោះ​ទទួល​បាន​​​​​ក​ម្ចី​​ប្រមាណ ​៥០០​លាន​ដុល្លារ​អាមេរិក​​ សម្រាប់​​គម្រោង​អភិវឌ្ឍ​ចំនួន​៧។

សម្តេចបានមានប្រសាសន៍បន្ថែមថា​ រដ្ឋាភិបាល​​កំពុងតែពិភាក្សាពីការកសាងផ្លូវពីភ្នំពេញ ទៅព្រែកក្តាម។ ​ប្រទេស​ចិន​ បាន​ផ្ដល់​កម្ចី​​ និង​ជំនួយ​ដល់​កម្ពុជា​​ជា​ច្រើន​ ​សម្រាប់​​សាង់​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​​ ជា​ពិសេស​គម្រោង​ សាង​សង់​ស្ពាន​​​និង​ផ្លូវ​ ហើយ​ភាគ​ច្រើន​បាន​បញ្ចប់​មុន​ពេល​គ្រោង​ទុក។ សម្តេច​បន្ត​ថា ​”គម្រោងធ្វើផ្លូវ និងស្ពាន ​​នៃ​កិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន តែងតែធ្វើឡើងជាបន្តបន្ទាប់ ហើយរួចរាល់មុនការគ្រោងទុក…”។

ម្ចាស់​គម្រោង​​​សាង​សង់​ស្ពាន​នេះ​ គឺ ​​ក្រសួង​​​សាធារណការណ៍ ​និង​ដឹក​ជញ្ជូន​ និង​កសាង​ដោយ​ ក្រុម​ហ៊ុន​សាជីវកម្ម​ ស្ពាន​​និងថ្នល់​ចិន​ និង​​ត្រូវ​បញ្ចប់​ក្នុង​រយៈ​ពេល​៣៨​ខែ។

សម្ដេច​តេជោ​ ​​បាន​ថ្លែង​ផង​ដែរ​ថា​ ​​​​កម្ពុជា​នឹង​មាន​ស្ពាន​​​មិត្ត​ភាព​កម្ពុជា​-ចិន​ ​ទី​៦​​​​និង​ទី​៧​មួយ​ទៀត។ សម្រាប់​ស្ពាន​ទី​៦ គឺ​​អាច​នឹង​ស្ថិត​​នៅ​តាម​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ពេល​ដែល​ផ្លូវ​ពី​ខេត្ត​ព្រះវិហារ​ភ្ជាប់​មក​ ខេត្ត​ស្ទឹងត្រែង​ត្រូវ​បាន​សាងសង់​រួច​​ និង​ទី​​៧​មួយ​ទៀត​ដែល​អាច​នឹង​​ស្ថិត​​នៅ​កោះ​ធំ ឆ្លង​កាត់​ទន្លេ​បាសាក់​ ប្រសិន​បើ​រដ្ឋាភិបាល​ចិន​ ផ្តល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​នោះ។

ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​មាន​​ចំនួន​​៦​ ​ទាំង​​ស្ពាន​ដែល​បាន​សាង​សង់​រួច​​ និង​​​កំពុង​សាង​សង់​ ​ហើយ​សម្រាប់​ស្ពាន​ជ្រោយ​ចង្វា​រទី​២​ នេះ​គឺ​ជា​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ទី៥។ ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ ​ទី១​​ ​​គឺ​ស្ពាន​សេកុង​​ ខេត្ត​ស្ទឹងត្រែង​ ​ទី​២. ស្ពាន​ព្រែក​ក្ដាម​ ​​ខេត្ត​កណ្ដាល​ ​ទី៣. ស្ពាន​​ព្រែកតាមាក់​ ខេត្ត​កណ្ដាល ​​ហើយ​ស្ពាន​ទាំង​បី​នេះ​ ត្រូវ​បាន​​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រួច​រាល់​ហើយ​។ ​ចំណែក​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ​ទី៤ គឺ​ស្ពាន​តាខ្មៅ​​ ទើប​នឹង​​​​បើក​ការដ្ឋាន​សាងសង់​​​ប៉ុន្មាន​ខែ​មុន​នេះ៕

ដោយ​៖ យ៉ន សុភារិទ្ធ
រូបថត៖ លន ហ្សាឌីណា

ចម្លង​ចេញ​ទាំង​ស្រុក​ពី​គេហទំព័រ​សប្បាយ

___________________________________________________________
អាន​ផង​ដែរ
១. ៤២ ខែ​ទៀត​ស្ពាន​ ​ឆ្លងទន្លេ​បាសាក់​ នៅតាខ្មៅ នឹង​ចេញ​ជា​រូបរាង​
២. ​ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​
៣. ស្ពាន​កោះ​ពស់
៤. ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សាងសង់​ស្ពាន​ជ្រោយចង្វា​ថ្មី នៅ​រាជធានី​ភ្នំពេញ​
៥. សម្ពោធ​ស្ពាន​មិត្ត​ភាព​ចិន​ទី​៥ ជ្រោយ​ចង្វា​ទី​២

មតិ»

1. ៤២ ខែ​ទៀត​ស្ពាន​ ​ឆ្លងទន្លេ​បាសាក់​ នៅតាខ្មៅ នឹង​ចេញ​ជា​រូបរាង​ « ស្រែ​ខ្មុក - ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

[…] អាន​ផង​ដែរ៖ ១. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី… Like this:Like2 bloggers like this […]

2. ស្ពាន​កោះ​ពស់ « ស្រែ​ខ្មុក - ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

[…] ៣. ស្ពាន​ព្រែក​ក្ដាម ៤. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី… Like this:LikeBe the first to like this […]

3. ​ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​ « ស្រែ​ខ្មុក - ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

[…] ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី… – ថ្ងៃពុធ 2 ខែវិច្ឆិកា […]

4. គ.ស.​២០១១ « ស្រែ​ខ្មុក - ថ្ងៃពុធ 2 ខែវិច្ឆិកា 2011

[…] ០២ – ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី… […]

5. Vuth - ថ្ងៃ​ព្រហស្បតិ៍ 3 ខែវិច្ឆិកា 2011

Next Bridge, please build 4 lanes (or more) for each direction, instead several bridges join together. Look ugly and no good for driver.

6. ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សាងសង់​ស្ពាន​ជ្រោយចង្វា​ថ្មី នៅ​រាជធានី​ភ្នំពេញ​ « ស្រែ​ - ថ្ងៃពុធ 4 ខែមករា 2012

[…] អាន​ផង​ដែរ៖ ១. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី… Like this:Likeប្លកហ្គ័រ​ម្នាក់​ចូល​ចិត្ត […]

7. សម្ពោធ​ស្ពាន​មិត្ត​ភាព​ចិន​ទី​៥ ជ្រោយ​ចង្វា​ទី​២ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 24 ខែតុលា 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: